ដោយ៖ ទូច សុខា
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក កឹម សុខា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា នៅពន្ធធនាគារព្រៃសរួច (រូបថត៖ ជន ស្រីណុច)
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា លើកឡើងថា គណបក្សលោកចង់ឲ្យមានការសម្របសម្រួលមួយ ដូចដែលធ្លាប់បានធ្វើកន្លងមក ដើម្បីឲ្យលោក មាជ សុវណ្ណារ៉ា បាននៅក្រៅឃុំ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលលោកបានជួបសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា នៅឯពន្ធនាគារព្រៃសនៅរសៀលថ្ងៃចន្ទនេះ លោក កឹម សុខា លើកឡើងថា «យើងចង់ឲ្យមានការដោះស្រាយ សម្របសម្រួល ដូចដែលយើងធ្លាប់ធ្វើពីមុនមកអញ្ចឹង យើងធ្លាប់ធ្វើពីមុនមក គឺយើងសម្របសម្រួលរកនីតិវិធីយ៉ាងណា ដើម្បីឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំ» ។
លោក កឹម សុខា បន្ថែមទៀតថា «លោក សម រង្ស៊ី បានសរសេរសំបុត្រទៅលោក ស ខេង ហើយ ហើយក្រសួងមហាផ្ទៃ បានសរសេរសំបុត្រទៅកាន់ក្រសួងយុត្តិធម៌ហើយ ហើយខ្ញុំបានទំនាក់ទំនងទៅកាន់ក្រសួងយុត្តិធម៌ហើយ ក្រសួងយុត្តិធម៌កំពុងទំនាក់ទំនងជាមួយតុលាការ ចៅក្រម ពីបែបបទយ៉ាងនោះ ហើយខ្ញុំសង្ឃឹមថា លោក មាជ សុវណ្ណារ៉ា នឹងត្រូវដោះលែងនៅពេលឆាប់ៗនេះ»។
កាលពីសប្តាហ៍មុន ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានដាក់លិខិតមួយច្បាប់ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែង លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មានរបស់កណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនដីធ្លីបឹងកក់ផ្សេងទៀត ប៉ុន្តែក្រសួងមហាផ្ទៃមិនបានធ្វើការឆ្លើយតបយ៉ាងណានោះទេ ហើយបានបង្វែរលិខិតនោះទៅកាន់ក្រសួងយុត្តិធម៌ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ មានប្រសាសន៍ថា ក្រសួងកំពុងតែចាត់ចែង និងពិនិត្យមើលនីតិវិធីផ្លូវច្បាប់ចំពោះលិខិតរបស់លោក សម រង្ស៊ី ដែលក្រសួងមហាផ្ទៃបានបញ្ជូនមក ។ លោកបន្ថែមថា «ឥឡូវយើងបាន(ពិនិត្យ)ហើយ ប៉ុន្តែមិនដឹងថាពេលណាចេញសេចក្តីសម្រេច ឬចេញជាយោបល់ផ្លូវច្បាប់ផង»។
អត្ថបទទាក់ទង
- លោក មាជ សុវណ្ណារ៉ា ស្នើថ្នាក់ដឹកនាំ CNRP រក្សាជំហរក្នុងការចរចាជាមួយ CPP
- អង្គការអន្តរជាតិមួយស្នើឲ្យម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាករណីចាប់ខ្លួនសកម្មជនសង្គម
- គណបក្សជាប់ឆ្នោតទាំងពីរបកស្រាយខុសគ្នាពីការចាប់ខ្លួនសកម្មជន និងស្មារតីកិច្ចព្រមព្រៀងនយោបាយ
- សមត្ថកិច្ចចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់
លោក មាជ សុវណ្ណារ៉ា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅជិតមន្ទីរពេទ្យព្រះអង្គដួង ពីបទជាប់ពាក់ព័ន្ធករណីហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា កន្លងទៅ ។
ក្រោយព្រឹត្តិការណ៍ហិង្សាក្បែរស្ពាននាគកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តុលាការ និងអាជ្ញាធរបានធ្វើការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ប៉ុន្តែតំណាងរាស្ត្រ និងសកម្មជនមួយចំនួនត្រូវបានដោះលែងវិញក្រោយកិច្ចព្រមព្រៀងនយោបាយ របស់គណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយគណបក្សសង្គ្រោះជាតិព្រមចូលធ្វើការក្នុងសភា ៕
សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com
បើចង់មានការសម្របសម្រួនគឹធិដនូវលើច្បាប់ទេ កិម សុខា ?មិនមែនជារឿងនយោបាយដូចដែលលោកអែងធ្លាប់បានព្រុសជុំទាលនោះឡើយ?ប្រទេសជាតិមានច្បាប់យើត្រូវតែគរព មាជ សុវាណ្ណារា៉ ជាមនុស្សមួយដ៏គ្រោះថ្នាក់ដល់សង្គមខ្មែរ មិនគរពច្បាប់ប្រទេសខ្មែរមើលងាយតុលាការ ដិការកោះហៅ៣លើមិនខ្ចីយយកចិត្តទុកដាក់តាមដិការកោះហៅតើមនុស្សធុននេះចាត់ទុថាជាមនុស្សល្អដែរឬ?
នយោបាយCNRP យកបុគ្គលមួយរូប មហាអន់មកធ្វើជារវជនរបស់ខ្លួន អ្នកស្គាល់មាជ សុវណ្ណរា ជាបុគ្គលភូតភរបោកប្រាសមុខស្ងួត គ្មានតំលៃជាមនុស្ស បែរជាក្រុមCNRP យល់ថាមនុស្សមានតំលៃបែបនេះទៅវិញ ដូចនេះមនុស្សកឹម សុខា និងកឹម សុខា ប្រហែលសុទ្ធតែកំរិតដូចមមាជ សុវណ្ណរា តែម្តង ឆ្នាំងណាគំរបនោះ!??
This is unbelievable news by knowing that Mrs. Jamie Meach is Mr. Sovannara’s wife, so that she is one of wives. When Sovannara was in Cambodia he married and he has two children and he also took her to the USA, and then he secretly lived with actress Sam Polida has one child and a few more Khmer women who live and work in Australia and South Korea… Good look Jamie Meach lets fighting to free your sweetheart. In Cambodian societies give very low or even hate this kind of man, who cheats many women for his sexual demands. This is against the law in USA and in Cambodia.