ដោយ៖ ឡាយ
ថ្ងៃចន្ទ ទី17 វិច្ឆិកា
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក ប៊ិន ឈិន (ស្តាំ) និងលោក គួយ ប៊ុនរឿន ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សារសៀលថ្ងៃទី១៧ ខែវិច្ឆិកា នេះ (រូបភាព៖ ឡាយ សាមាន)
ក្រុមការងារបច្ចេកទេសបក្សទាំងពីរ បន្តខ្វែងគំនិតគ្នាត្រង់ការកំណត់សញ្ជាតិ និងដាក់ញាតិលោហិតរបស់សមាសភាព គណៈកម្មធិការរៀបចំការបោះឆ្នោត ខណៈចំណុចផ្សេងៗ ឯកភាពគ្នាបានច្រើន ។
បន្ទាប់ពីជំនួបរវាងបក្សទាំងពីរនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំថ្ងៃនេះ បក្សទាំងពីរនៅតែខ្វែងគំនិតគ្នាត្រង់ការកំណត់សញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់ និងបញ្ហាមួយទៀត សមាសភាព គជប មិនត្រូវជាប់ញាតិលោហិត ឬសែលោហិតជាមួយប្រធានឬអនុប្រធានគណបក្សនយោបាយ ។ ទោះជាយ៉ាងណា លោកថា ចំពោះលក្ខណៈសម្បត្តិរបស់សមាសភាព គជប បក្សទាំងពីរឯកភាពគ្នា ដោយមិនតម្រូវឲ្យសមាសភាព គជប មានសញ្ញាបត្រផ្នែកច្បាប់ខាងរដ្ឋបាល ឬសេដ្ឋកិច្ចឡើយ ដោយគ្រាន់តែមានសញ្ញាបត្រចាប់ពីឧត្តមសិក្សាឡើងទៅ ។
លោក លោក ប៊ិន ឈិន បន្ថែមថា ចំណែកអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គជប បក្សទាំងពីរសម្រួលគ្នា ដោយមានបទពិសោធការងារត្រឹម៥ឆ្នាំឡើងទៅ មិនចាំបាច់មានបទពិសោធទាក់ទងការងារ គជប ឡើយ ។
ចំណែកប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា បក្សទាំងពីរនឹងដាក់ជូនចំណុចខ្វែងគំនិត្យនេះទៅថ្នាក់លើជាអ្នកសម្រេច ហើយបក្សទាំងពីរនឹងបន្តពិភាក្សាបន្តទៀតនៅថ្ងៃទី ២៤ ខែវិច្ឆិកា ។ លោកបន្តថា បក្សទាំងពីរ នឹងបន្តសិក្សាពីផលប៉ះពាល់នៃការដាក់សញ្ជាតិតែមួយ និងគុណសម្បត្តិរបស់សញ្ជាតិតែមួយ ។ យ៉ាងនេះក្តីលោកថា តាមច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា ៣៣ ចែងថា ពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នា និងគាំពារឲ្យមានសញ្ជាតិពីរ ក្នុងការបំពេញការងារ និងរស់នៅសង្គម ។
ការបន្តខ្វែងគំនិតគ្នានេះ ដោយសារគណបក្សសង្គ្រោះជាតិទាមទារឲ្យអគ្គលេខាធិកា និងអគ្គលេខាធិការងនៃ គជប អាចមានសញ្ជាតិពីរ តែបក្សប្រជាជនទាមទារឲ្យមានសញ្ជាតិតែមួយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតឲ្យឯករាជ្យ ដោយសារបក្សប្រឆាំងចោទថា ការបោះឆ្នោតកន្លងមកមិនត្រឹមត្រូវ និងមានភាពមិនយុត្តិធម៌ ហើយធ្វើឲ្យជាប់គាំងនយោបាយ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
យអាឆ្កួតcppបើអ្នកាណាគេមានសញ្ជាតិពីរឬបីក៏ដោយឲ្យតែគេស្នេហាជាតិកុំឲ្យធ្វើដូចពួកអាក្បត់cpp ។ព្រោះអ្នកដែលតវ៉ាដូរពួកអាលប់លែឆ្កែcppដើម្បីធ្វើឲ្យប្រទេសជាតិជឿនលឿន
អាឆ្កួតcppបើអ្នកាណាគេមានសញ្ជាតិពីរឬបីក៏ដោយឲ្យតែគេស្នេហាជាតិកុំឲ្យធ្វើដូចពួកអាក្បត់cpp ។ព្រោះអ្នកដែលតវ៉ាដូរពួកអាលប់លែឆ្កែcppដើម្បីធ្វើឲ្យប្រទេសជាតិជឿនលឿន
New NEC.defenitely will be never happened and old NEC.will continue it’s tenure if there is not
any pressure from Great power countries like Japan, China ,US or EU…
នយោបាយ ខ្មាំងបរទេស ធ្វើអោយ ប្រទេសកម្ពុជាចុះខ្សោយ ឈ្លោះគ្នា ដោយមិនដឹងខ្លួន =
= ខ្មាំង បរទេស វៀតទី យកទឹកដី ដោយស្របច្បាប់ មិនបាច់ចេញមុខ ធ្វើសកម្មភាព ទេ វា
ប្រើយុទ្ធសាស្ត្រ =
= បង្កើតបញ្ហា អយុត្តិធម៏ ក្នុងសង្គម , អោយធ្វើខុស ពុករលួយ កេងប្រវ័ញគ្នា បង្កើតបក្សពួក
រួច គំរាម សំឡុត មន្ត្រី ធ្វើ ខុស បន្ត គ្នា . ដកមុខតំណែង កាត់ទោស ចាប់ដាក់គុក ដោយសារ
អំពើពុករលួយ ! « នេះ ជា យុទ្ធសាស្ត្រ ខ្សែចង្កោម ពិបាក នឹងស្រាយណាស់ »