សាន សុម៉ាលី មិន​ទទួល​ស្គាល់​ជា​សង្សារ

Content image - Phnom Penh Post





ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: មហាជន​ហាក់​ប្រាកដ​ក្នុង​ចិត្ត​ពេល​ឮ​តារាសម្តែង​ស្រី​ដើមទ្រូង​ពើងធំ នាង សាន សុម៉ាលី ពោល​សរសើរ​ពី​បុរស​ម្ចាស់​កាដូ​ខួបកំណើត​ឲ្យ​នាង ដោយ​ពួកគេ​ថា គ្មាន​បុរស​ណា​ហ៊ាន​ចំណាយ​លុយ​ទិញ​នំ​ខួបកំណើត​ឲ្យ​ស្រី​ទេ ក្រៅពី​សាច់ញាតិ ឬ​ក៏​សង្សារ​នោះ​។

មហាជន​បាន​ដាក់​ការ​សង្ស័យ​ចំៗ​ថា បុរស​ម្ចាស់​កាដូ​នំ​ខួបកំណើត​ឲ្យ សុម៉ាលី ពិត​ណាស់​ជា​សង្សារ​នាង។ ឆ្លើយតប​ការ​សន្និដ្ឋាន​នោះ តារាសម្តែង​មិន​សូវ​ចេញ​មុខ​នាង សាន សុម៉ាលី ប្រកែក​យ៉ាង​តឹង​សរសៃ​ក​ថា នាង​មិន​មាន​សង្សារ​ណា​ជូន​នំ​នៅ​ថ្ងៃ​ខួបកំណើត​នោះ​ទេ។

សាន សុម៉ាលី និង​បុរស​ដែល​គេ​ថា​ជា​គូសង្សារ។ រូបថត សេត គឹមសឿន សេត គឹមសឿន

កន្លងមក​ធ្លាប់​តែ​ពោល​ពាក្យ​ត្អូញត្អែរ​ពី​ភាព​ឯកា និង​មិន​មាន​អ្នក​យល់​ចិត្ត​ជាមួយ​ការ​បង្ហោះ​រូបភាព​ក្នុង​ហ្វេសប៊ុក​តែ​ម្នាក់ៗ​ឯង​នោះ ស្រាប់តែ​ពេល​នេះ​តារាសម្តែង​ស្រី​សម្បូរ​សាច់​ដើមទ្រូង និង​សម្បូរ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​មិន​សមប្រកប​នាង សុម៉ាលី បាន​រំលេច​សារ​ដ៏​មាន​អត្ថន័យ​សម្រាប់​ជីវិត​ដូច​មនុស្ស​មាន​ស្នេហា រក​បាន​អ្នក​យល់ចិត្ត​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា បុរស​ម្ចាស់​នំខេក​បាន​រៀបចំ​ពិធី​ជប់លៀង ខួបកំណើត ធ្វើឲ្យ​នាង​រំភើប និង​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​នេះ​។
ប៉ុន្តែ​នាង​មិន​បាន​បញ្ចេញ​ថា បុរស​នោះ​មាន​ឈ្មោះ​អ្វី និង​ត្រូវ​ជា​អ្វី​នឹង​នាង​ដែរ ដោយ​នាង ប្រាប់​ថា៖ «បុរស​នោះ​ជា​មិត្តភក្តិ​ធម្មតា ពួកយើង​ស្គាល់​គ្នា​រយៈពេល​៥​ទៅ​៦​ឆ្នាំ​ហើយ​»។

នៅក្នុង​ហ្វេសប៊ុក សាន សុម៉ាលី បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​នៅក្នុង​ពិធី​ជប់លៀង​ខួបកំណើត របស់​នាង ដោយ​នាង​សរសេរ​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា បុរស​ម្នាក់​បាន​ធ្វើឲ្យ​នាង​ភ្ញាក់ផ្អើល និង​សប្បាយ។ តាម​ការ​លើក​ឡើង និង​តាមរយៈ​រូបថត​ស្និទ្ធស្នាល​នោះ មហាជន​បាន​លើក​ឡើង​ថា ម្ចាស់​កាដូ ដែល​ធ្វើឲ្យ សាន សុម៉ាលី ពោល​សរសើរ​មិន​ដាច់​ពី​មាត់​នេះ គឺជា​សង្សារ​ថ្មី​របស់​នាង។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ សាន សុម៉ាលី ហាក់​ទាល់​ប្រាជ្ញ​នឹង​ការ​បកស្រាយ ដោយ​នាង​និយាយ​ថា៖​«មិន​ដឹង​ឲ្យ​ខ្ញុំ​និយាយ​ថា​ម៉េច​ដែរ ព្រោះ​បើ​ខ្ញុំ​ថា​បុរស​នោះ​មិនមែន​សង្សារ​គឺ​មិនមែន​ហើយ គាត់​គ្រាន់តែ​ជា​មិត្តភក្តិ​ហ្នឹង​»។

សុម៉ាលី បញ្ជាក់​ថា៖​«​ខ្ញុំ​មិន​មាន​សង្សារ​ទេ តែ​ខ្ញុំ​អរគុណ ដែល​មិត្ត​ម្នាក់​ហ្នឹង​ធ្វើឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត យូរ​ហើយ​មិន​ដែល​សប្បាយ​ចិត្ត​ដូចពេល​ហ្នឹង​ទេ​»៕


What Next?

Recent Articles

One Response to "សាន សុម៉ាលី មិន​ទទួល​ស្គាល់​ជា​សង្សារ"

  1. Khmer ISO says:

    What the guy made Ms. Somaly happy???