CPP: ការ​មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​មិន​សំដៅ​លោក​ស្រី ពុង ឈីវកេក

ក្រុម​ការងារ​ព្រាង​ច្បាប់ គ.ជ.ប គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ពី​ម្សិល​មិញ។

ក្រុម​ការងារ​ព្រាង​ច្បាប់ គ.ជ.ប គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ពី​ម្សិល​មិញ។ ម៉ៃ វីរៈ


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ម្សិល​មិញ​អះអាង​ថា ការ​ទទូច​មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​សម្រាប់​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី មិន​សំដៅ​ទៅ​សកម្ម​ជន​សិទិ្ធ​មនុស្ស​លោក​ស្រី ពុង ឈីវកេក ទេ ហើយ​មន្ត្រី​បញ្ជាក់​ថា គណបក្ស​នេះ​មិន​បាន​ដឹង​ថា គាត់​មាន​សញ្ជាតិ​ផ្សេង ក្រៅ​ពី​សញ្ជាតិ​កម្ពុជា​ទេ។

ភ្លាមៗ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​នយោបាយ​ថ្ងៃ ទី២២ កក្កដា រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចែង​ថ្មី​ថា គ.ជ.ប ថ្មី ត្រូវ​មាន​សមាជិក ៤ រូប ដែល​ជ្រើស​ដោយ​គណបក្ស​នីមួយៗ ហើយ​បេក្ខជន ១ រូប​ត្រូវ​ព្រម​ព្រៀង​រួម​គ្នា​នោះ​គឺ លោក​ស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ ដែល​ជា​សមាជិក ទី៩។

ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​នេះ គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​បន្ថែម​បញ្ញតិ្ត​មួយ​លើ​ច្បាប់​ថ្មី​ដែល​កំពុង​ព្រាង​ដែល​នឹង​រារាំង​លោក​ស្រី​មិន​ឲ្យ​កាន់​តំណែង​នេះ។ លោក​ស្រី ពុង ឈីវកេក មាន​សញ្ជាតិ កាណាដា និង​បារាំង បន្ថែម​លើ​សញ្ជាតិ​ខ្មែរ។

ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ «ចុង​ក្រោយ» កាល​ពី​ម្សិល​មិញ​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​នោះ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​ព្យាយាម​ពន្យល់​អំពី​ហេតុ​ផល​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​គាំទ្រ​លោក​ស្រី ប៉ុន្តែ យើង​មិន​ដឹង​ថា គាត់​មាន​សញ្ជាតិ​ពីរ​ទេ»។ លោក​ពន្យល់​ថា គណបក្ស​ប្រជាជន​មិន​ចង់​ឲ្យ​សមាជិក​មាន​សញ្ជាតិ​ពីរ​នៅ​ក្នុង គ.ជ.ប ទេ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​និង​អព្យាក្រឹត​ភាព ហើយ​ការពារ​ការ​រង​សម្ពាធ​ពី​ខាង​ក្រៅ។

លោក គួយ ប៊ុនរឿន ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំទាស់​ដោយ​ថ្លែង​ថា វា​ជា​បញ្ហា។ លោក​ថ្លែង​ថា៖ «បុគ្គល​ដែល​មាន​សញ្ជាតិ​ពីរ​ក្នុង​ករណី​ខ្លះ​ត្រូវ​បង្ខំ​ដោយ​កាលៈទេសៈ ហើយ​យើង​ចង់​ឲ្យ​អ្នក​ធ្លាប់​រស់​នៅ​ក្រៅ​ប្រទេស​ដែល​មាន​លក្ខណ​សម្បត្តិ​ធ្វើ​ការ ពេល​យើង​រាំង​ស្ទះ​បែប​នេះ វា​អាច​ចាត់​ទុក​ថា ជា​ការ​រើស​អើង»។

ឥស្សរជន​កម្ពុជា​រួម​ទាំង​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម សុទ្ធ​តែ​មាន​សញ្ជាតិ​ពីរ។

ប៉ុន្តែ​គណបក្ស​ក៏​មិន​ព្រម​ព្រៀង​គ្នា​លើ​សំណើ​របស់​គណបក្ស​ប្រជាជន​ដោយ​ស្នើ​ថា ទាំង​សមាជិក គ.ជ.ប និង​ទាំង​អគ្គ​លេខាធិការ​ឬ​អគ្គ​លេខាធិការ​រង មិន​ជាប់​សាច់​ញាតិ​របស់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ទេ។

កិច្ច​ប្រជុំ​កាល​ម្សិល​មិញ​គឺជា​កិច្ច​ប្រជុំ​លើក ទី១ ចាប់​តាំង​ពី​សកម្ម​ជន​គណបក្ស​ប្រឆាំង​ពីរ​រូប​ត្រូវ​ចាប់​ខ្លួន​ពី​សប្តាហ៍​មុន​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ដែល​ដឹក​នាំ​ដោយ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ថ្ងៃ ទី១៥ កក្កដា ដែល​បង្ក​ជា​ហិង្សា។

កាល​ថ្ងៃ​សុក្រ​មុន លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ។ ចៅ​ក្រម​ស៊ើប​សួរ លោក កែវ មុនី បាន​បដិសេធ​មិន​ពន្យល់​អំពី​មូល​ហេតុ​នេះ​ឡើយ កាល​ពី​ម្សិល​មិញ។

ការ​ចាប់​ខ្លួន​នេះ​ត្រូវ​ក្រុម​អ្នក​វិភាគ​និង​ក្រុម​សិទ្ធិ​មនុស្ស​បក​ស្រាយ​ថា ជា​ការ​រៀបចំ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​ប្រឆាំង​ឲ្យ​ព្រម​ទទួល​យក​បញ្ហា​ឥស្សរជន​សញ្ជាតិ​ពីរ ដែល​ជា​បញ្ហា​ជាប់​គាំង​ធំ​បំផុត។

បន្ទាប់​ពី​ទៅ​សួរ​សុខ​ទុក្ខ​លោក មាជ សុវណ្ណារ៉ា កាល​ម្សិល​មិញ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា សកម្ម​ជន​គណបក្ស​រូប​នេះ​បាន​សុំ​ឲ្យ​គណបក្ស​កុំ​ចុះ​ញ៉ម​ក្នុង​ការ​ចរចា សម្រាប់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​រូប​គាត់។

លោក កឹម សុខា ថ្លែង​នៅ​ក្នុង​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​ឈ្មោះ​លោក​ថា៖ «ខ្ញុំ​ប្រាប់​គាត់​ថា គណបក្ស​គឺ​មាន​ជំហរ​ដដែល» ក្នុង​នោះ​ដែរ លោក​អះអាង​ដែរ​ថា រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ផ្ញើ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​អំពី​បញ្ហា​នេះ បន្ទាប់​ពី​ជួប​ជាមួយ​ប្រធាន លោក សម រង្ស៊ី។

គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​ថា ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ទាំង​ពីរ​និង​សកម្ម​ជន​ដទៃ​ទៀត​របស់​សមត្ថកិច្ច​កាល​សប្តាហ៍​មុន​គឺ​មិន​ពាក់​ព័ន្ធ នឹង​ការ​ចរចា និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នយោបាយ​ទេ។

អ្នក​អត្ថាធិប្បាយ​ផ្នែក​នយោបាយ លោក អ៊ូ វីរៈ បាន​ថ្លែង​កាល​ម្សិល​មិញ​ថា លោក​ជឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឥឡូវ​នេះ​មាន​ប្រៀប​ជាង​ម្ខាង​ទៀត ហេតុ​ដូច្នេះ​កំពុង​ព្យាយាម​យក​ឈ្នះ​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចរចា អំពី​កំណែ​ទម្រង់។ កិច្ច​ព្រម​ព្រៀង​នោះ​បាន​ចែង​ថា ប្រសិន​បើ​មិន​មាន​ការ​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​លើ​បញ្ហា គ.ជ.ប នោះ គ.ជ.ប ចាស់​នឹង​នៅ​តែ​មាន​អំណាច​ធ្វើ​ការងារ​ដដែល នេះ​ជា​ការ​ដាក់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​ស្ថានភាព​ចាញ់​ប្រៀប។

ទោះ​យ៉ាង​ណា​ក្តី លោក អ៊ូ វីរៈ ថា៖ «គណបក្ស​ប្រឆាំង​មិន​ចាញ់​ទាំង​ស្រុង​នោះ​ទេ»៕

រាយការណ៍​បន្ថែម៖ តាំង វីដា និង ប៊ុត រស្មីគង្គា


What Next?

Recent Articles

3 Responses to "CPP: ការ​មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​មិន​សំដៅ​លោក​ស្រី ពុង ឈីវកេក"

  1. Judge says:

    Current political circumstance, Mr. OU VIRAK should NOT comment on what party appears to be winner or better position against other one.
    What should be focused is national targets/interests rather than party one.
    That culture of comparison should be erased, otherwise politicians will be lost in the world of trying to win rather than serving citizens and nation.
    In regarding NEC selection, why it is eligible to single citizen.
    Double citizenship , it was not by oversea Cambodian choice but by the effect of political situation in Cambodia in 70’s and 80’s. So many became refugees that ended up living oversea. Except those who were in rich families had some choices to be in foreign countries and became holders of dual citizenship.
    There is no good reason or being scared of two nationalities. So many who are now in high positions in RGC have at least two nationalities.
    Should there be any prejudice against them for serving the Cambodians and the country?
    I truly believe as long as their parents are Cambodian origin or they are Cambodian by birth, they should be eligible for NEC selection.
    There is not logical explanation for prohibiting them from NEC member or chair person for that matter.
    Come on! should not we all become politicians of modern day???.
    Samneang

  2. racy says:

    ពួកអាឡប់ សតិ អស់នេះ ពិតជាឡប់ណាស់ ពួកអាឡប់ ម៉ែ របស់ពួកអាឯងពិតជាថោកទាបមេះ ដែលបង្កើតក្បាលពួកអាឯងមក ពិតជា ថោកទាបណាស់ ពួកអាចុយម្រាយ​៕៕៕៕៕កន្តួយម៉ែ ឯងពួកអាឡប់សតិ៕៕៕៕៕

  3. ខ្មែរចេះស្គាល់ជាតិ says:

    ពួកអាcppឆ្កួត:អ្នកដែលគេកាន់សញ្ជាតិគរស្រឡាញ់ជាតិកសាងជាតិ,មិនមែនបម្លាញជាតិដូចកណបក្សcpp