តុលាការ​ចាប់​ខ្លួន​ពលរដ្ឋ​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ

បុរស​ដែល​តស៊ូ​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​ដែល​ធ្លាប់​រស់​នៅ​ជាង ៣០​ឆ្នាំ ត្រូវ​ចាប់​បញ្ជូន​មក​តុលាការ​ទាំង​គ្មាន​អាវ-​ស្បែក​ជើង។

បុរស​ដែល​តស៊ូ​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​ដែល​ធ្លាប់​រស់​នៅ​ជាង ៣០​ឆ្នាំ ត្រូវ​ចាប់​បញ្ជូន​មក​តុលាការ​ទាំង​គ្មាន​អាវ-​ស្បែក​ជើង។ ម៉ៃ វីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុម​ហ៊ុន ឃុន​សៀ ហើយ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​បោះ​ពស់​វែក​មួយ​ការុង​ចូល​ផ្ទះ​ឲ្យ​ចឹក​ទាំង​ពាក់​កណ្តាល​យប់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​កាល​ពី​ម្សិល​មិញ​ខណៈ​ដែល​កូន​ប្រុស​ម្នាក់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​តុលាការ​វិញ នៅ​ពេល​តុលាការ​បាន​ចាប់​ខ្លួន​កូន​ស្រី​ម្នាក់​បន្ថែម​ទៀត​នៅ​ពេល​ពួក​គេ​ទៅ​សួរ​ឪពុក។

គ្រួសារ​ដែល​មាន​សមាជិក ៤ នាក់ ដែល​សុទ្ធ​តែ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ ហើយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បុរស​ជា​ឪពុក និង​កូន​ស្រី​ម្នាក់ កូន​ប្រុស​ម្នាក់ និង​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់​គេច​ខ្លួន​នេះ ធ្លាប់​មាន​ទំនាស់​ដីធ្លី​យ៉ាង​ក្តៅ​គគុក ជាមួយ​ក្រុម​ហ៊ុន ឃុន​សៀ នៅ សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក។

លោក ណៃ វ៉ង់ដា មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា តុលាការ​បាន​ធ្វើ​ការ​ចោទ​សួរ​លោក លី ស្រ៊ាខេង អាយុ ៦០​ឆ្នាំ និង​កញ្ញា លី ស៊ាវមិញ អាយុ ២៣​ឆ្នាំ ជា​កូន​ស្រី រហូត​មក​ទល់​ម៉ោង ៦ ល្ងាច យប់​ម្សិល​មិញ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​លួច បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ប្រើ​ប្រាស់​ហិង្សា និង​បរិហារកេរ្តិ៍ ហើយ​ត្រូវ​ឃុំ​ខ្លួន​ដើម្បី​បន្ត​ការ​សាក​សួរ​នៅ​ថ្ងៃ​ពុធ​នេះ​ថែម​ទៀត។

លោក ស្រ៊ាខេង ត្រូវ​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន ទៅ​ចាប់​គាត់​ដល់​ផ្ទះ​នៅ សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក កាល​ពី​ម៉ោង​ជាង ១១ ព្រឹក​ម្សិល​មិញ ដោយ​មិន​បាន​បង្ហាញ​ដីកា​ឃាត់​ខ្លួន​នោះ​ឡើយ។ នេះ​បើ​តាម​អ្នក​ស្រី ម៉ក់ ស៊ាវហ៊ូង អាយុ ៥០​ឆ្នាំ ដែល​ជា​ភរិយា។ ចំណែក ស៊ាវមិញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ពេល​ទៅ​ជួប​ឪពុក​កាល​ពី​ម៉ោង​ប្រមាណ ៤ រសៀល។ អ្នក​ស្រី ស៊ាវហ៊ូង និយាយ​ទាំង​ទឹក​ភ្នែក​ថា៖ «គេ​ចាប់​ប្តី​នៅ​នឹង​មុខ​ខ្ញុំ​តែ​ម្តង។ សមត្ថកិច្ច​មាន​គ្នា ៤ នាក់ ជិះ​ឡាន​មក​មួយ ហើយ​មាន​ម៉ូតូ​ប៉ូលិស ៤ ឬ ៥ អម​សង​ខាង​ឡាន។ គេ​ចាប់​គាត់​ទៅ​ទាំង​ស្លៀក​ខោ​ខ្លី អត់​អាវ និង​ស្បែក​ជើង»។ ស្រ្តី​រូប​នេះ​បាន​រៀប​រាប់​ថា៖ «ខ្ញុំ​បាន​ទាញ​គាត់​មក​វិញ តែ​គ្មាន​កម្លាំង ព្រោះ​នគរបាល​បាន​ចាប់​គាត់​ញាត់​ចូល​ឡាន​យ៉ាង​លឿន។ គេ​មិន​បាន​និយាយ​អី​មួយ​ម៉ាត់​ប្រាប់​យើង​ថា ចាប់​គាត់​រឿង​អី​នោះ​ទេ»។

កញ្ញា លី ស៊ាវមិញ បាន​និយាយ​មុន​ការ​ចាប់​ខ្លួន​ថា ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ឪពុក​របស់​នាង នាង​មិន​ដឹង​ថា គេ​យក​គាត់​ទៅ​ឃុំ​ខ្លួន​នៅ​ទីណា​នោះ​ទេ។ កញ្ញា​និយាយ​ថា៖ «ខ្ញុំ​ព្យាយាម​ស្វែង​រក​កន្លែង​ឃុំ​ខ្លួន​គាត់ តែ​គ្មាន​ប៉ូលិស​ណា​ប្រាប់​ឡើយ លុះ​ឮ​ផ្សាយ​តាម​វិទ្យុ ABC ទើប​មាន​ប៉ូលិស​ម្នាក់​ខល​ប្រាប់​ថា ប៉ា​ខ្ញុំ​ត្រូវ​គេ​ឃុំ​នៅ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់។ ខ្ញុំ​មិន​ដឹង​ថា គេ​ចាប់​គាត់​រឿង​អី​ទេ»។

បុរស​ដែល​តស៊ូ​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​ដែល​ធ្លាប់​រស់​នៅ​ជាង ៣០​ឆ្នាំ ត្រូវ​ចាប់​បញ្ជូន​មក​តុលាការ​ទាំង​គ្មាន​អាវ-​ស្បែក​ជើង។ ម៉ៃ វីរៈ

ស៊ាវមិញ ក៏​មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន​នេះ​ដែរ ប៉ុន្តែ​នា​ពេល​ចុង​ក្រោយ​នេះ គ្រួសារ​នាង​បាន​ទទួល​រង​នូវ​ការ​ប្តឹង​ចោទ​ប្រកាន់​ពី​សំណាក់​ក្រុម​ហ៊ុន ឃុន សៀ ដែល​តែង​អះអាង​ថា ដី​ផ្ទះ​របស់​នាង ដែល​រស់​នៅ​ចាប់​តាំង​ពី​ក្រោយ ឆ្នាំ​១៩៧៩ មក​នោះ ជា​របស់​ក្រុម​ហ៊ុន ដែល​ទិញ​ពី សង្កាត់​បឹងកក់ ១។ សំណុំ​រឿង​នេះ សាលា​ដំបូង​រាជធានី បាន​កោះ​ហៅ​ឪពុក​របស់​នាង ៣ ដង​មក​ហើយ តែ​ឪពុក​របស់​នាង​មិន​បាន​ចូល​ទៅ​បំភ្លឺ​ទេ។ «ប៉ា​ខ្ញុំ បាន​ពន្យារ​ពីរ​ដង​ជាមួយ​តុលាការ​ដោយ​សារ​គ្មាន​មេធាវី ហើយ​លើក ទី៣ ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​ថ្ងៃ ១២ វិច្ឆិកា តែ​មេធាវី​ដែល​ទើប​រក​បាន បាន​ប្រាប់​តុលាការ ដោយ​សុំ​ពន្យារ​ពេល​ទៅ​ថ្ងៃ ទី៣ ខែ​ធ្នូ វិញ​ដោយ​សារ​គាត់​រវល់។ ប៉ុន្តែ​ឥឡូវ​គេ​ចាប់​គាត់​តែ​ម្តង»។ ស៊ាវមិញ ដែល​តែង​តែ​ចេញ​មុខ​ធ្វើ​ការ​តស៊ូ​មតិ​យ៉ាង​ខ្លាំង ដើម្បី​ការពារ​ដី​ធ្លី​ផ្ទះ​ដែល​នាង​និយាយ​ថា ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​គ្រួសារ​នាង បើ​ទោះ​បី​ជា​មាន​ការ​ប៉ុន​ប៉ង​សម្លាប់ តាម​រយៈ​ការ​បោះ​ពស់​វែក​ចូល​ផ្ទះ ការ​ដុត​ផ្ទះ​នោះ​ក្តី បាន​ឲ្យ​ដឹង​ថា សមាជិក​ក្នុង​គ្រួសារ​នាង សុទ្ធ​តែ​រង​បណ្តឹង​ជាច្រើន ពី​ក្រុម​ហ៊ុន ឃុនសៀ នៅ​តុលាការ។

ប្អូន​ប្រុស​របស់ ស៊ាវមិញ ឈ្មោះ លី ប៊ុនហៀង ដែល​បាន​រត់​គេច​ខ្លួន​ពី​តុលាការ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ដល់​តុលាការ​ភ្លាម មាន​មន្ត្រី​គេ​រាក់​ទាក់​យើង​ណាស់ ហៅ​បង​ស្រី​ឲ្យ​ចូល​បន្ទប់​មួយ ខ្ញុំ​មិន​ដឹង​បន្ទប់​អ្នក​ណា​ទេ ហើយ​គេ​មិន​ឲ្យ​ខ្ញុំ​ចូល​ទៅ​ទេ ដោយ​មាន​ប៉ូលិស​ពាក់​ឯក​សណ្ឋាន​និង​ស៊ីវិល​ប្រមាណ ១០ នាក់​នៅ​ខាង​ក្រៅ​បន្ទប់»។ «បន្តិច​មក​ខ្ញុំ​ឃើញ​បង​ស្រី​ចេញ​ក្រៅ មាន​ប៉ូលិស ២ នាក់​តាម​ពី​ក្រោយ ដើរ​ទៅ​បន្ទប់​ទឹក។ ពេល​នោះ​បង​ស្រី​ខ្ញុំ បាន​ខល​រក​ខ្ញុំ ឲ្យ​ខ្ញុំ​ឆាប់​រត់​ចេញ​ទៅ (ក្រែង​គេ​ចាប់)។ ខ្ញុំ​បាន​រត់​ចេញ​ក្រៅ​ហើយ​មាន​ប៉ូលិស​ពី ២ ទៅ ៣ នាក់​ដេញ​តាម​ខ្ញុំ»។ ប៊ុនហៀង បាន​និយាយ​បន្ទាប់​ពី​បាន​រត់​គេ​ខ្លួន​ថា រូប​គេ​និង​ម្តាយ​កំពុង​លាក់​ខ្លួន​ដោយ​ទុក​ផ្ទះ​ចោល ខណៈ​ពួក​គេ​បារម្ភ​ថា ផ្ទះ​ពួក​គេ​នឹង​ត្រូវ​ចូល​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន ឃុន​សៀ។

លោក វណ្ណ សុផាត អ្នក​សម្រប​សម្រួល​គម្រោង​ដីធ្លី នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ធ្លាប់​ទទួល​រង​ការ​គំរាម​កំហែង ពេល​ចុះ​ស៊ើប​អង្កេត​ករណី​ជម្លោះ​ដីធ្លី​នេះ បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ជា​ការ​គំរាម​កំហែង ដើម្បី​បង្ខំ​ឲ្យ​គ្រួសារ​នេះ​ទទួល​យក​សំណង។ លោក​និយាយ​ថា៖ «យើង​ឃើញ​ថា គ្រួសារ​នេះ​តែង​ទទួល​រង​ការ​គំរាម​កំហែង​លើ​រាង​កាយ ដើម្បី​ឲ្យ​ចាក​ចេញ តែ​ពួកគេ​មិន​ព្រម​ចេញ។ ពេល​នេះ គេ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ខំ​ឲ្យ​ពួក​គេ​ចេញ ហើយ​គាប​សង្កត់​ឲ្យ​ទទួល​សំណង​ដែល​ពួក​គាត់​មិន​ចង់​បាន។ បើ​យក​សំណង គេ​នឹង​ដោះ​លែង»។

មន្ត្រី​នគរបាល និង​មន្ត្រី​សាលា​ដំបូង​រាជធានី ព្រម​ទាំង​តំណាង​ក្រុម​ហ៊ុន ឃុន​សៀ មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ។

ក្រុម​គ្រួសារ​លោក លី ស្រ៊ាខេង បាន​អះអាង​ថា ខ្លួន​បាន​រស់​នៅ​លើ​ដី​ផ្ទះ​នេះ អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ មក​ហើយ តែ​នៅ ឆ្នាំ​២០១០ មាន ស.ជ. ណ មួយ​ពី​រដ្ឋាភិបាល ប្រគល់​ដី​ផ្ទះ​របស់​លោក​នេះ ឲ្យ​ក្រុម​ហ៊ុន ឃុន​សៀ ដោយ​ថា ជា​ដី​អតីត​សាលា សង្កាត់​បឹងកក់ ១។ គ្រួសារ​មួយ​ចំនួន​បាន​ចាក​ចេញ​ជាមួយ​សំណង​មួយ​ចំនួន ប៉ុន្តែ​គ្រួសារ​លោក ស្រ៊ាខេង មិន​ព្រម​ចាក​ចេញ​ឡើយ​មក​ទល់​ពេល​នេះ៕


What Next?

Recent Articles

13 Responses to "តុលាការ​ចាប់​ខ្លួន​ពលរដ្ឋ​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ"

  1. Miror says:

    A decision of the CPP led government could grab the land people and sold it to a person simply! This is a very lucrative business! Why the decision of a government is more powerful than the law! Let think and discuss about this topic!

  2. Miror says:

    What is Sar Chor Nor? What does it mean? Is it a law? Who produce it? Why produce it and for what? Most land sold to private persons based on a government decision calling Sar Chor Nor! This kind of decision caused nationwide protest by people! Most people lost their land by this kind of decision, and CPP lost its credit and popularity by this kind of decision!

  3. Chourn says:

    ពួកអាត្មាតវាកំពុងតែបំពេញមហិចតាលោភលន់គ្មានដែនកំណត់របស់ពួកវាហើយ។ ដើម្បីតែសេចក្តី លោភលន់បើទោះបីជាប្រើមធ្យោបាយស្មោកគ្រោគអ្វីក៍ហ៊ានធ្វើទាំងអស់បាត់បង់សីលធម៌ជាមនុស្ស ព្រោះតែឆ្កួតនិងការលោភលន់ចង់មានចង់បានហួសប្រមាណ។ មិនសុខនោះទេពេលនេះបានឃើញ ហើយ គឺ (ចោររួចខ្លួនម្ចាស់ជាប់គុក)។

  4. Sok Chea says:

    Please make the poor people to feel that the law is on their side and the law is there for them and not to be used against them.

  5. ប្រជាពលរដ្ឋ says:

    , . អំពើ អាក្រក់ ចេញមក ពីការ លោភលន់ គ្មានទី បញ្ចប់ !

  6. សែនសែន says:

    កាដួយម៉ែវាកូនមីកាដួយហោកតុលាការ
    កាដួយម៉ែវាកូនមីកាដួយហោកហ៊ុនសែន
    កាដួយម៉ែវាច្បាប់ចុយកាដួយម៉ែមន្រ្តីបក្សប្រជាជន
    កូនមីសំផឹងអនុវត្តច្បាប់អត់ពូជអំបូរតាមតែវាថា ។

  7. Holli says:

    បើតាយ៉ាង យ៉ាងនេះងាប់អស់ហើយរាស្ដ្រក្រីក្ររតូចតាចនោះ បើចឹងដដែលមិនបាច់មានប្រព័ន្ធតុលាការស្អីទេ””

  8. kim says:

    I don’t want to live in this country, it make me feel really bad.
    So sad

  9. អាឡេវ says:

    ប្រគល់ដីអោយយួនទៅឆាប់ចប់។

  10. Ngieng ke' thanh says:

    Ongnha Khun Sear is controlled anachak chba ampove, he is a money maker for Ongleang Pa Socheatvong (Phnom Penh governor) and Pa Socheatvong is a money maker for queen
    Bun raneiy Hun Sen … Chetroy Samer

  11. Chourn says:

    Where is justice in current society of Cambodia? Old men and women, youn boys and gilds are the victims under this currupted court and order by the government. I hope one day people will use peoeple power to find justice by themselves, not rely on the current corrupted court or a Kongkuru kourt under order from the government.

  12. people says:

    this is king dumb of cambodia’ king dumb of injustice’king dumb of corruption’king dumb of vampire ‘king dumb of dictator.king dumb of dirty flood.king dumb of beggar’ king dumb of mountain debt”’.victim in jail the criminal free,chhouk bun dit ,scandal in parliament,the shooter in veng sreng.what a bloody king dumb?? GOD bless all cambodian people’

  13. អាខ្វាក់ says:

    វាបានរហូតរឺ អាខ្វាក់ចាញ់ចាំដោះស្រាយ សំលាប់ពូកអាខូចចោលអោយអស់