​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​សន្យា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​​

ដោយ៖​ ណាត សុភាព​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក​ កុយ កួង ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ អះអាងថា នឹង​ខិតខំ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​នៅ​ពេល​ខាងមុខ ខណៈ​ព្រំដែន​កម្ពុជា​មួយចំនួន​កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រពិចស្រពិល​នៅឡើយ​។​

​ការអះអាង​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​អ្នក​តំណាងរាស្ត្រ​ប្រចាំ​តំបន់​ទី​១៨​នៃ​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក លោក រ៉ា​ឌី មុំ (Rady Mom) ខណៈ​លោក​មក​ទស្សនៈកិច្ច និង​សិក្សា​បទពិសោធន៍​ពី​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ជាង​៣០​ឆ្នាំ​កន្លងទៅនេះ ។ លោក រ៉ា​ឌី មុំ ជា​កូន​ខ្មែរ និង​មាន​សញ្ជាតិ​អាមេរិក ហើយ​ទើប​ជាប់​ជា​តំណាងរាស្ត្រ​ដំបូង​នៅ​រដ្ឋ​មួយ​នៃ​សហរដ្ឋអាមេរិក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ កួ​ង ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ហោ ណាំហុង សន្យាថា​នឹង​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដោយសារ​បញ្ហា​នេះ​បារាំង​បាន​បន្សល់​ទុក​ជា​យូរលង់​ណាស់​មកហើយ​ ។ លោក​មាន​ប្រសាសន៍​ថា «​បញ្ហា​ព្រំដែន​ក៏​លោក​បាន​បញ្ជាក់​ដែរ​ថា យើង​នឹង​ខិតខំ​ចរចា​ដោះស្រាយ​បញ្ហា​នេះ​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេងៗ ទោះបីជា​មាន​ការប្រើ​រយៈ​ពេល​យឺតយូរ​យ៉ាងណាក៏ដោយ ក៏​យើង​ត្រូវតែ​មាន​ការចរចា​ព្រោះ​បញ្ហា​ព្រំដែន​នេះ​គឺជា​បញ្ហា​បន្សល់​តាំងពី​សម័យ​បារាំង ដែល​យើង​ត្រូវ​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​ជិតខាង​នៅ​ជុំវិញ​យើង​នេះ» ។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា លោក ម៉ៅ មុនី​វណ្ណ យល់ថា សារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​គ្រាន់តែ​ជា​ភាសា​កា​ទូត​តែប៉ុណ្ណោះ ។ លោក​ថា លោក​ធ្លាប់​ស្នើ​ទៅ​ស្ថាប័ន​រដ្ឋសភា​ឲ្យ​កោះហៅ​នាយក​រដ្ឋមន្ត្រី​មក​បំភ្លឺ​បញ្ហា​ព្រំដែន​កម្ពុជា​/​វៀតណាម ស្ថិត​នៅ​ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី​ដែល​វៀតណាម​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​ដី​កម្ពុជា​ដែរ តែ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​។

​លោក ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា រដ្ឋាភិបាល​ត្រូវ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​មួយ​ដោយ​មាន​ភាគី​ចម្រុះ​ចូលរួម ដើម្បី​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ឲ្យអស់​មន្ទិល​ ។ លោក​មាន​ប្រសាសន៍ថា «​អញ្ខឹង​ដំណោះស្រាយ​ត្រូវ​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​ភាព​ឯករាជ្យ ហើយ​ជឿជាក់​ពី​ប្រជាពលរដ្ឋ​ទូទៅ ហើយ​ជា​តំណាង​ភាព​ឯករាជ្យ​របស់​ប្រជាជាតិ​មួយ បានន័យថា ឲ្យមាន​កម្លាំង​ចម្រុះ​ទៅ​ធ្វើ​ជា​គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ អាហ្នឹង​ខ្ញុំ​យល់ឃើញថា បញ្ហា​ហ្នឹង​នឹង​បាន​ដោះស្រាយ​នូវ​មន្ទិលសង្ស័យ​ទាំងឡាយ​ហើយ» ។​

​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃ​ពុធ​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា​/​វៀតណាម​នេះ​ដែរ ហើយ​លោក​គ្រោង​ដាក់​លិខិត​ចំហ​ជូន​រដ្ឋសភា​ឲ្យ​លុប​ចោលសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដោយ​លោក​អះអាងថា សន្ធិសញ្ញា​នោះ​នឹង​ធ្វើឲ្យ​បាត់បង់​ទឹក​ដី​ទៅ​ភាគី​វៀតណាម​។ ប៉ុន្តែ​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​ហៅ​ការស្នើ​នេះ​ថា​ជា​ការ​មិនដឹងខ្យល់​អី​ទាំងអស់​៕

សូម​សរសេរ​មក​លោក ណាត សុភាព​ តាម​រយៈ sopheap@vodhotnews.com

What Next?

Recent Articles

9 Responses to "​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​សន្យា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​​"

  1. Miror says:

    We are in the lose and the lose coming, if we use the treaty of 1982, 1993, 1985 and 2005!

  2. Judge says:

    Is Var Kim Hong still there?
    So Var Kim Hong can be called for clarification over the border in parliament .
    Since he is the mastermind of border posts installation, and minister of foreign affairs, both can be questioned by the appropriate commission.
    Samneang

  3. Miror says:

    var kimhong sits in the room and takes care of the map, but not takes care of the land!

  4. ប្រជាពលរដ្ឋ says:

    , . លោក កុយ កួង បើជា ជនជាតិ កម្ពុជា ត្រូវ បំរើ ប្រទេស កម្ពុជា ដោយ ស្មោះត្រង់

    កុំ ក្បត់ជាតិខ្លួនអែង !

  5. ប្រជាពលរដ្ឋ says:

    លោក កុយ គួង និយាយ ភាសារ ពិរោះ គួរ អោយ គោរព !

    មិនដូច វ៉ា គឹមហុង សំដី ឈ្លើយ ដូច ជនពាល ! ចាស់ហើយ ជិត …… នៅតែ ឈ្លើយ ទៀត !

  6. អាឡេវ says:

    គួរអោយស្តាយខ្មែរយើងមានរដ្ធមន្រ្តីត្បាញអាយ ធ្លាប់ឆីបាយវត្តដែរតែភ្លើ….

  7. chantra says:

    បុក្គលមើលឃើញស្ថានអាក្រក់ហើយ បែរជានិយាយថាល្អផ្ទយពីការពិតអន់ជាអាចម៌មួយដុំ ទៅទៀត ។ បុក្គលប្រភេទនេះបើអស់ពីរបបតាសែនទៅតើគួរយកមកប្រើទៀតឬទេ ។

  8. ម្តាយដើម says:

    និយាយបានល្អ ខ្ញុំសូមគាំទ្រ ទាំងស្រុង សង្ឈឹមថា លោកនិងមានឆន្ទះដោះស្រាយបាន ដើម្បី ប្រជាជន និង ប្រទេសជាតិ​របស់ លោក ទាំងមូល

  9. people says:

    we must follow the treaty 1991 ‘the big can’t bully the small ‘this is 21 century ‘we are small within the two ambitious thai and veit we can rely only international .please GOD punish who ever bully cambodian people and cambodia country.GOD bless all cambodian people’