Tue, 18 November 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បើទោះជាមានមហាជនជាច្រើនលាន់មាត់ឲ្យតម្លៃថា ឆៃលី ដាឡែន គឺជាសិល្បការិនីខ្មែរតែម្នាក់គត់ ធ្វើខុសហើយហ៊ានចេញមុខទទួលស្គាល់កំហុកជាសាធារណៈពីកាយវិការឆ្គាំឆ្គងគ្រាដែលចេញទៅសម្តែងនៅអាមេរិកកាលពីប៉ុន្មានឆ្នាំមុនក្តី ក៏ឱកាសឡើងឆាកសិល្បៈស្តារប្រជាប្រិយភាពឡើងវិញរបស់នាងនៅតែគ្មាន។ នឹកដល់រឿងនោះ ឆៃលី ដាឡែន ស្រក់ទឹកភ្នែក។
គួររំឭកថា នៅគ្រាចេញទៅសម្តែងនៅប្រទេសអាមេរិក កាលពីឆ្នាំ២០១០ ឆៃលី ដាឡែន បានរងការរិះគន់យ៉ាងធ្ងន់ៗ ពីមហាជនទាំងនៅក្នុង និងក្រៅស្រុក ខណៈនាងរៀបចំខ្លួនដូចនារីសិល្បៈអ៊ឺរ៉ុប លែងខ្លួនល្វែងលើស្ទើរទាំងស្រុង។
គ្រានោះក្រសួងដែលពាក់ព័ន្ធក៏ចេញសេចក្តីថ្លៃងការណ៍ស្តីពីការចាត់វិធានការក្តៅ លើ ឆៃលី ដាឡែន ហើយព្រមានដល់ស្ថានីយទូរទស្សន៍ កុំឲ្យហៅនាងឡើងឆាក។ ប៉ុន្តែកម្ដៅនៃវិធានការនោះ ហាក់ថមថយ បន្ទាប់ពី ដាឡែន ចុះពីយន្តហោះភ្លាមរត់ទៅសុំទោសក្រសួង និងបានផ្តល់ឱកាសពីលោក សុះ ម៉ាច ប្រធានសមាគមន៍សិល្បៈ ឲ្យចូលទៅសុំទោសមហាជនជាសាធារណៈក្នុងកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៩ កម្មវិធីជីវិតសិល្បៈ ដែលលោក សុះ ម៉ាច ផ្ទាល់ជាអ្នកសម្របសម្រួល និងកញ្ញា ជុំ ម៉ាយ៉ាវីន។
ទោះបីយ៉ាងណា មកទល់ពេលនេះ គេនៅមិនទាន់ឃើញវត្តមាន ឆៃលី ដាឡែន ទទួលបានឱកាសប្រឡូកក្នុងសិល្បៈជោកជាំដូចមុននោះឡើយ។
យ៉ាងណា ឈ្មោះ ឆៃលី ដាឡែន មិនបានបាត់ពីបញ្ជីសិល្បៈនោះដែរ ដោយនាងបើទោះជា មិនបានចេញមុខ ចេញមាត់ក្នុងកម្មវិធីសិល្បៈ ហើយជារឿយៗនាងក៏មានព័ត៌មានចេញផ្សាយជាហូរហែពីរឿងស្នេហានិងការបើកហាងកាត់សក់ផងដែរ ដែលធ្វើឲ្យមហាជនគិតថា នាងក៏មិនចាំបាច់ខ្វល់នឹងការងារសិល្បៈដែរ។ ផ្ទុយពីការគិតបែបនេះ ឆៃលី ដាឡែន បានពោលដោយពាក្យសម្ដីសង្វេគពីភាពអវិជ្ជមានក្នុងអាជីពសិល្បៈជាឆ្នាំងបាយរបស់ខ្លួន។
លាយឡំនឹងតំណក់ទឹកភ្នែក អួលដើមក ដាឡែន បានពោលថា៖«ដោយសារតែកំហុសមួយគ្រានោះ ធ្វើឲ្យខ្ញុំស្ទើរដាច់បាយម្តងៗ»។ ឆៃលី ដាឡែន ដែលពេលនេះក្លាយជាថៅកែហាងកាត់សក់បុរសនារី នៅម្តុំផ្សារឈូកមាស ភ្នំពេញថ្មី បានបន្តថា៖«រហូតមកដល់ពេលនេះ ខ្ញុំក៏នៅតែឆ្ងល់ខ្លួនឯងដែរ មិនដឹងថា យ៉ាងម៉េច ការងារសិល្បៈនោះ ហាក់គ្មានពន្លឺងើបឡើងវិញទេ ក្រៅពីការងារកំប៉ិកកំប៉ុក បើប្រៀបពីមុនខុសគ្នាឆ្ងាយ»។
ជាមួយចម្ងល់ខ្លួននោះ ឆៃលី ដាឡែន ក៏បានពោលបន្ទោសដល់បណ្តាញសារព័ត៌មានផងដែរ។ ដាឡែន បានរៀបរាប់ថា៖ «មានរឿងខ្លះខ្ញុំទទួលស្គាល់ថា ជាកំហុសមែន តែរូបថតខ្ញុំបែបសិចស៊ីខ្លះមិនដឹងថា តាំងពីទសវត្សរ៍ណា បួនប្រាំឆ្នាំមុនឯណោះ ក៏យកមកសរសេររៀបរាប់ថា ខ្ញុំហ្នឹងសិចស៊ី។ ត្រង់ហ្នឹងក៏ជាផ្នែកមួយ ធ្វើឲ្យខ្ញុំស្ទុះងើបស្វែងរកទីផ្សារការងារមិនបានដែរ»។
ដាឡែន មានចម្ងល់ថា៖«មហាជនដឹងស្រាប់ហើយថា ខ្ញុំហ៊ានធ្វើ ខ្ញុំហ៊ានទទួល។ ដូច្នេះពួកគាត់គួរតែលើកលែងកំហុសនេះ»៕

សម្យមុខមីនាងឯង សម្យណាស់ ៗៗៗ មីដោក
I like your butt , no your boobs.
លក់ក្តិតវិញស្រួលជាងណាអូន!! ដោះអូនយកក្តទៅចុយស្រួលណាស់ណា!!!