Wed, 19 November 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខណៈត្រូវបានគេសម្គាល់ឃើញថា ភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមរឹតតែកើតមានរវាងតារាសម្តែង កុល ដាវី និងតារាចម្រៀង សុខ រក្សា ហើយនៅពេលនេះ គេក៏ឮអ្នកទាំងហៅគ្នាប្តីប្រពន្ធនឹងគ្នាពេញៗមាត់ ទាំងពុំទាន់មានដំណឹងភ្ជាប់ពាក្យ និងគម្រោងដឹកដៃគ្នាចូលរោងការផងនោះ ។
មកទល់នឹងពេលនេះ តារាសម្តែងមានដើមទ្រូងមូលក្បំនាង កុល ដាវី និងតារាចម្រៀងសម្បុរខ្មៅស្រអែម សុខ រក្សា កាន់តែបើកចំហភាពស្និទ្ធស្នាលក្នុងផ្លូវស្នេហាជាមួយគ្នារហូតមានការលាន់មាត់ទាំងនៅក្នុងនិងក្រៅសិល្បៈថា «ទីណាមាន សុខ រក្សា ទីនោះមាន កុល ដាវី»។
ទន្ទឹមនឹងនោះ បើទោះមិនទាន់មានរំលេចដំណឹងភ្ជាប់ពាក្យ និងដំណឹងរៀបការក្តីក៏មានការសង្កេតឃើញថា ចំណងស្នេហានេះ កាន់តែវិញត្របាញ់ជ្រៅទៅៗ និងមានពេលខ្លះ ស្នេហាមួយគូនេះ ក៏មានប្រើពាក្យ «ប្តីប្រពន្ធពេញមាត់ជាមួយគ្នាផង ពេលនៅពីក្រោយខ្នង មហាជន»។
កុល ដាវី និងលោក សុខ រក្សា បានបង្កើតចំណងស្នេហាជាមួយគ្នាអស់រយៈពេលជិត២ឆ្នាំមកហើយដោយបន្សល់នូវបណ្តាអនុស្សាវរីយ៍ផ្អែមល្ហែមជាច្រើនអន្លើ។ ដំណាក់កាលក្លាយជាគូស្នេហ៍នេះបានកើតឡើងនៅក្នុងអំឡុងពេលពួកគេបានរួមដំណើរទៅសម្តែងនៅកាណាដា និងអាមេរិកជាមួយគ្នា។ លើសពីនេះពួកគេថែមទាំងបោះទុនប្រាក់រាប់សិបម៉ឺនដុល្លារបើកជំនួញ ដោយមានការសួរយោបល់គ្នាទៅវិញទៅមក មិនខុសពីជីវិតប្តីប្រពន្ធ នៅក្រោមដំបូលជាមួយគ្នានោះឡើយ ។
មានការលើកឡើងនៅក្នុងសង្គមសិល្បៈថា កុល ដាវី និង សុខ រក្សា ដូចប្តីប្រពន្ធស្របច្បាប់ទៅហើយ ដោយសារតែទៅដល់ទីណាឃើញពួកគេមានវត្តមានទាំងគូតែម្តង។ បើទោះជាយ៉ាងណា ឆ្លើយតបនឹងការយល់ឃើញនោះ កុល ដាវី ហាក់ស្ទាក់ស្ទើរនឹងការទទួលស្គាល់ និងបដិសេធ ។ នាងបានប្រាប់ថា៖«មានណាបង! អ្នកសិល្បៈដូចគ្នាពេលឃើញពួកខ្ញុំមានភាពស្និទ្ធស្នាលនោះ គាត់ក៏ចេះតែនិយាយទៅ »។ កុល ដាវី បន្ទរសំឡេងខ្លីថា៖ «អ្នកសិល្បៈមានតែប៉ុណ្ណឹងចំអន់គ្នាលេងអ៊ីចឹង»។
បើទោះជាកុល ដាវី ស្ទាក់ស្ទើរនឹងទទួលស្គាល់ការលើកឡើងរបស់អ្នកសិល្បៈនោះក្តី តែនាងសារភាពថា នាង និងសុខ រក្សា រស់នៅក្រោមដំបូលជាមួយគ្នាមែន តែគឺរស់នៅជាមួយគ្នាតែនៅពេលធ្វើការនៅក្នុងហាងទេ។ នាងក៏សារភាពទៀតថា៖ «ពេលដែលមានបងប្អូនគាត់ចេះតែនិយាយលេងនោះ ខ្ញុំ និងបងរក្សាក៏ចេះតែព្រលយពាក្យបណ្តោយថា ប្តីប្រពន្ធទៅ តែការពិតមិនមែនទេ ពួកយើងមិនទាន់បានរៀបការនឹងគ្នាផងហ្នឹង»។
មានការលើកឡើងថា ដល់ពេលនេះសាច់ញាតិទាំងសងខាង ក៏បានដឹងឮពីចំណងទាក់ទងរវាងពួកគេទាំងពីរដែរ ប៉ុន្តែពេលសួរនាំពីការត្រៀមលក្ខណៈភ្ជាប់ពាក្យ និងគម្រោងចូលរោងការពេលណានោះ? កុល ដាវី បែរជានិយាយថា៖«រឿងរៀបការដូចជា នៅវែងឆ្ងាយណាស់ មើលមិនទាន់ឃើញទេ»។ ប៉ុន្តែនាងអះអាងថា លោក សុខ រក្សា ល្អទាំងចិត្ត និងទាំងគំនិតចាត់ចែងទុកដាក់គ្រប់បែបយ៉ាង។
ដាវី ក៏បានប្រាប់ទៀតថា ៖ «ខ្ញុំនៅត្រូវការពេលវេលាទៅមុខបន្ថែមទៀត សិក្សាចិត្តគាត់បន្ថែម ទើបមិនទាន់ហ៊ានកំណត់ពេល»៕

Davy my dear, not with Raksa…. you will not have a good future!!! Try to be Khiev Kangharith or Pa Socheatvong’s mistress or lover have better future…..cause, I knew a few girls did pretty well by loved those fucking crooks.