មាជ សុវណ្ណារ៉ា សុំ​ឲ្យ​មេ​បក្ស​សម្រប​សម្រួល​នយោបាយ​ដោះលែង​លោក

លោក មាជ សុវណ្ណារ៉ា ពេល​ឃាត់​ខ្លួន​ឃុំ​នៅ​អធិការ​ខណ្ឌ (ឆ្វេង) ។

លោក មាជ សុវណ្ណារ៉ា ពេល​ឃាត់​ខ្លួន​ឃុំ​នៅ​អធិការ​ខណ្ឌ (ឆ្វេង) ។ រូបថត អនឡាញ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នក​នយោបាយ​សញ្ជាតិ​ខ្មែរ-​អាមេរិក របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ហិង្សា​កាល ខែ​មករា លោក មាជ សុវណ្ណារ៉ា បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រប​សម្រួល​នយោបាយ​រវាង​មេ​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ដោយ​ថ្លែង​ថា ករណី​ខ្លួន​លោក​គឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ។

លោក ចាន់ ចេន មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​បេក្ខជន​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ម្សិល​មិញ​ថា កូន​ក្តី​របស់​គាត់ លោក មាជ សុវណ្ណារ៉ា បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រប​សម្រួល​នយោបាយ​រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​រូប​គាត់​ពី​ការ​ឃុំ​ឃាំង។

លោក ចាន់ ចេន បាន​បន្ត​ថា៖ «គាត់​បាន​សុំ​ឲ្យ​មេ​ដឹក​នាំ​កំពូល​ទាំង​ពីរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សម្រុះ​សម្រួល​នយោបាយ​ដើម្បី​ដោះ​លែង​គាត់​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ថ្ងៃ ទី២២ កក្កដា ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ពីព្រោះ​ការ​ចាប់​ខ្លួន​គាត់​គឺ​មក​ពី​មូល​ហេតុ​នយោបាយ ហើយ​វា​មិន​មែន​ជា​ករណី​ព្រហ្មទណ្ឌ​ដូច​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ»។

លោក ចាន់ ចេន បាន​បន្ថែម​ថា យើង​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ​កាល​ម្សិល​មិញ​ដើម្បី​សុំ​ឲ្យ​ដោះ​លែង​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​លោក​គិត​ថា លោក មាជ សុវណ្ណារ៉ា មិន​មាន​ជំនឿ​លើ​តុលាការ​ទេ ដោយ​សារ​ប្រធាន​តុលាការ​និង​ចៅ​ក្រម​ឬ​ព្រះ​រាជ​អាជ្ញា​គឺជា​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទន្ទឹម​នេះ ពីរ​បី​ម៉ោង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រកាស​ថា ការ​ចាប់​ខ្លួន​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ និង​ថា​កិច្ច​ព្រម​ព្រៀង​ថ្ងៃ ទី២២ ខែ​កក្កដា រវាង​គណបក្ស​ទាំង​ពីរ​មិន​មែន​សម្រាប់​ការ​ដោះ​លែង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ដែល​កាន់​សំណុំ​រឿង​នេះ បាន​ចេញ​ដីកា​មួយ​ផ្ញើ​ទៅ​មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា ថា៖ «តុលាការ​បាន​សម្រេច​មិន​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ ទី១៤ ខែ​វិច្ឆិកា»។

ប៉ុន្តែ​សេចក្តី​សម្រេច​នេះ​ទើប​តែ​ត្រូវ​បាន​ផ្ញើ​ទៅ​លោក ចាន់ ចេន កាល​រសៀល​ម្សិល​មិញ​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក ចាន់ ចេន បាន​អះអាង។

ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​ថា តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​លោក សុវណ្ណារ៉ា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ហើយ​ការ​សម្រុះ​សម្រួល​នយោបាយ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។

នៅ​ពេល​សួរ​ថា តើ​ករណី​របស់​លោក មាជ សុវណ្ណារ៉ា ដូច​នឹង​ករណី​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មុនៗ​ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​ដោយ​ការ​សម្រុះ​សម្រួល​នយោបាយ​ដែរ​ទេ? លោក ផៃ ស៊ីផាន ថ្លែង​អះអាង​ថា ករណី​របស់​លោក មាជ សុវណ្ណារ៉ា គឺ​ខុស​ពី​ករណី​មុនៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​បញ្ជាក់​ថា តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដាក់​ឃុំ​នៅ​ពន្ធនាគារ​និង​ដោះ​លែង ដោយ​សារ​តែ​ពួក​គេ​មាន​អភ័យ​ឯកសិទ្ធិ​ចំណែក​លោក មាជ សុវណ្ណារ៉ា មិន​មែន​ជា​តំណាង​រាស្រ្ត​មាន​អភ័យ​ឯក​សិទ្ធិ​នោះ​ទេ៕


What Next?

Recent Articles

5 Responses to "មាជ សុវណ្ណារ៉ា សុំ​ឲ្យ​មេ​បក្ស​សម្រប​សម្រួល​នយោបាយ​ដោះលែង​លោក"

  1. កូនឪ says:

    ជាយុទ្ធសាស្ត្របំបាក់ស្មារតី កុំឲ្យមានបាតុកម្មតទៅថ្ងៃមុខ ទោះបីត្រូវគេរំលោភបំពានក៏ដោយ
    សម័យចោរប្លន់សោយសុខ ម្ចាស់ទ្រព្យជាប់គុក

  2. Bol says:

    គ្មានទេ ពីរឿងនយោបាយ។
    រឿងដែលដោះស្រាយបានល្អ ហើប្រហែលជាលោកហ៊ុនសែន ព្រឺ គឺរឿងប្តឹងទៅ FBI ។
    ល្អណាស់ អាងFBI!
    អានេះ ! ស្រស់ណាស់! បើធ្វើឲ្យល្អ អង្វរច្បាប់ ទទួលស្គាល់កំហុស នុះល្អជាងទៅរក FBI។
    ទៅ ទៅៗ!!!!

  3. Chourn says:

    សម្របសម្រួលម្តងទៀតហើយ។ ចាំមើលថាតើសម្របសម្រួលជាថ្មីនេះបក្សប្រជាជនគេចង់បានអី ទៀត ប្រហែលជាចង់ឲ្យបក្សប្រឆាំងគាំទ្រប្រធានគជបថ្មីជាសមាជិកបក្សប្រជាជនហើយមើលទៅ។

  4. ​កម្ពុជាយើងថ្ងៃនេះ says:

    អាណិត លោក មាជ សុវណ្ណារ៉ា ណាស់ ប់ុន្តែបើគាត់បន្តនៅក្នុងគុកទៀត ខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរ ជូនលោកឲ្យបាននៅបន្ត ។

  5. people says:

    it strange story’because the problem (mr sovanara) long time ago why the court just give the warrens to put him in jail?and why don’t this court get mr bun dit and the 911 who shoot people in veng sreng ?so this must be the political game of cpp .people must ask the judge why accused only one side?where the other side?what kind of this court? what kind of these judges?one there a people who hit the camera man still free why?theses judges must be from hell and learn from vampire .all these judges must dictator’dog.GOD bless all cambodian people’