មន្ត្រី​ទូត​ខ្មែរ៖ បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល

ដោយ ទេព សុរ៉ាវី
2014-12-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម កូរ៉េ ៦២០
ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី​៧ ធ្នូ ២០១៤។ Provided Photo

ដូច​ការ​គ្រោង​ទុក ពលរដ្ឋ​ខ្មែរ​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ជាង ៥០០​នាក់ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃ​ទី​៧ ធ្នូ ដោយ​សំដែង​មតិ និង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​សរុប ១៩​នាក់ ឲ្យ​មាន​សេរីភាព និង​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​មួយ​ចំនួន ដែល​កើតឡើង​នៅ​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា អ្វី​ដែល​ពួកគេ​ធ្វើ​នោះ មិន​មាន​ផល​រមាស់​ដល់​រដ្ឋាភិបាល​ឡើយ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា ហៅ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ១៩​នាក់​ចេញ​ពី​ពន្ធនាគារ ថា​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល។

ក្រោម​សីតុណ្ហភាព​ត្រជាក់​ដក​៨​អង្សា​សេ នៅ​ទីក្រុង​សេអ៊ូល ពលករ​ខ្មែរ សិស្ស​និស្សិត និង​ស្ត្រី​ខ្មែរ​រៀបការ​ប្តី​ជនជាតិ​កូរ៉េ​ជាង ៥០០​នាក់ ជួបជុំគ្នា​នៅ​ចុង​កាក់ ដើម្បី​សំដែង​មតិ​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ​ចំពោះ​បញ្ហា​អយុត្តិធម៌​មួយ​ចំនួន​នៅ​កម្ពុជា។

“តុលាការ​ត្រូវ​តែ​ឯករាជ្យ” “ពួក​យើង​ស្អប់​ខ្ពើម​របប​ផ្ដាច់ការ​នៅ​កម្ពុជា” គឺ​ជា​ពាក្យស្លោក​ដែល​ក្រុម​អ្នក​តវ៉ា​លើក​ដើម្បី​ជា​សារ​មួយ​ផ្ញើ​ទៅ​ដល់​រដ្ឋាភិបាល។

បាតុកម្ម កូរ៉េ ៦២០
ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី​៧ ធ្នូ ២០១៤។ Provided Photo

ប្រធាន​ចលនា​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក យឹម ស៊ីណន ឲ្យ​ដឹង​ពី​ប្រទេស​កូរ៉េ​ថា ក្នុង​ញត្តិ​ទាមទារ​របស់​ពួកគេ​ដែល​ដាក់​ជូន​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​កូរ៉េ ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ និង​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​ករណី​មាន​ពលករ​ខ្មែរ​ស្លាប់​នៅ​ប្រទេស​កូរ៉េ​ច្រើន ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ១៩​នាក់​ដែល​កំពុង​ជាប់ឃុំ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា មិន​បាន​ចូលរួម​តប​តាម​ការ​អញ្ជើញ​របស់​ក្រុម​អ្នក​តវ៉ា​ដើម្បី​ជា​ទទួល​ញត្តិ​ជា​ផ្លូវការ​នោះ​ទេ។ ប៉ុន្តែ​លោក ស៊ុត ឌីណា ដែល​ជា​មេដឹកនាំ​យុវជន​ដ៏​ខ្លាំង ធ្លាប់​ជា​តួអង្គ​ប្រឆាំង​នឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​ស្រួចស្រាល់​កាល​ពី​ជាង ១០​ឆ្នាំ​មុន​នោះ បែរ​ជា​ដើរ​ឆ្វែល​ក្រៅ​ពិធី ហើយ​ឃ្លាំមើល​សកម្មភាព​ក្រុម​បាតុករ​ទៅ​វិញ។

លោក ស៊ុត ឌីណា ពន្យល់​ថា ការ​ឃ្លាំមើល​សកម្មភាព​ក្រុម​បាតុករ​ទាំង​នោះ ព្រោះ​វា​គឺជា​កាតព្វកិច្ច​របស់​លោក ក្រែង​ក្រុម​បាតុករ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​នៅ​ប្រទេស​កូរ៉េ។ លោក​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ទេ។ លោក​សំដែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ធ្វើ​បាតុកម្ម​របស់​ក្រុម​អ្នក​តវ៉ា​ដែល​លោក​គិត​ថា អ្នក​តវ៉ា​ទាំង​នោះ​គឺ​ជា​ក្រុម​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​សកម្មភាព​កេង​ចំណេញ​នយោបាយ។

ថ្វី​បើ​មាន​ការ​អះអាង​ពី​លោក ស៊ុត ឌីណា បែប​នេះ​ក្តី ក៏​ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា ពួកគេ​ធ្វើ​បាតុកម្ម​នោះ​មិន​ជាប់​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគេ​ចង់​លើក​យក​បញ្ហា​អយុត្តិធម៌​នានា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដាក់​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជូន​ពលរដ្ឋ។

តាម​គម្រោង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន-​សាធារណរដ្ឋ​កូរ៉េ។

ប្រធាន​ចលនា​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក យឹម ស៊ីណន បញ្ជាក់​ថា ប្រសិនបើ​សំណើ​របស់​ពួកគេ​មិន​ទៅ​ដល់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​នោះ ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១៤ ធ្នូ គឺ​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

16 Responses to "មន្ត្រី​ទូត​ខ្មែរ៖ បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល"

  1. Neak Ta says:

    ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ​ជារបប​ផ្ដាច់ការមែននោះ លោកសមរង្ស៊ីនិងលោកកឹមសុខាដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរទៅលោកហ៊ុនសែននោះ បាត់ខ្លួនតាំងពីយូរមកហើយ។

  2. Sam Sary says:

    បើ​រដ្ឋាភិបាល​កម្ពុជា ​​ផ្ដាច់ការមែននោះ ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនត្រូវបានប្តឹងដោយយុវជនទៅតុលាការនៅប្រទេសកម្ពុជា?

  3. lolo says:

    500 នាក់ចង់បញ្ជាឱ្យរដ្ឋាភិបាល ធ្វើតាមចិត្ដរបស់ពួកគេចង់. It is very funy.

  4. អាឡេវ says:

    ៥០០នាក់ធ្វើ វាគ្រាន់បើជាងដេកកេះពងលេងដែរ…នេះហើយដែលគេហៅថាសឹទ្ធ។

  5. Bol says:

    ផ្តាច់ការ?
    តើនរណាដឹងថា ដូចម្តេចទៅ ដែលគេហៅថា « ផ្តាច់ការ»? ដូចម្តេចទៅ « ……» វាដូចជារកពាក្យផ្ទុយនឹងពាក្យ « ផ្តាច់ការ» នេះ មិនបាន!!
    បើហៅថា « ប្រជាធិបតេយ្យ » ក៏ដូចជា ប្រើមិនត្រូវ!!
    មិនមែនទេ ! មិនមែន « ប្រជាធិបតេយ្យ» ទេ! ពាក្យផ្ទុយ គឺ « អនាធិបតេយ្យ »។ មានន័យថា «ចង់ធើអីក៏បាន»!
    បើអាចង់ធើអីក៏បាននោះ ទាល់តែដោះស្រាយតាមគម្រូរបស់លោក ប្រាយុធ ។
    ដោះស្រាយតាមគម្រូរបស់លោកប្រយុធ ក៏គេមិនទាន់ហៅថា​ « ផ្តាច់ការ» ទេ។ នោះវាជាការឆ្លើយតបរបស់អាជ្ញាធរជាមួយនឹងក្រុមដែលកំពុងធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងមហន្តរាយ។ សូមសរសើរលោកប្រាយុធ ដែលបានដឹកនាំប្រទេសចេញពីមហន្តរាយ ទាន់ពេលវេលា។

    ផ្តាច់ការ!
    ដោយសារតែផ្តាច់ការនេះហើយ ទើបបានប្រទេសរីកចំរើន និងមានទំនាក់ទំនងល្អជាមួយពិភពលោក ជាឱកាសនាំឲ្យ កូនខ្មែរអាចទៅរៀនបរទេស ទៅធ្វើការបរទេសយកលុយដុល្លាចិញ្ចឹមគ្រួសារ មានឱកាសរៀបការប្តីបរទេស មានឱកាស ចេញមកលក់ខ្លួន លក់ព្រហ្មចារីយ៍ឲ្យបរទេស ទាំងងងើល ។ មានឱកាស ស្វែងរកលាភសាក្ការៈ ហើយ នៅពេលបានផលល្អ ក៏ភ្លេចគុណអ្នកផ្តាច់ការ, ចាញ់បោកគេ ព្រោះតែព្រហ្មចារីយ៍ បែរជាខឹងក្តៅក្រហាយនឹងអ្នកផ្តាច់ការ ដែលតែងតែការពារ និងអប់រំផ្លូវល្អ ទៅវិញ។
    សួរថា បើកុំតែពួកផ្តាច់ការនេះ តើអ្នកស្រឡាញ់សិទ្ធិប្រជាធិបតេយ្យនេះ មានឱកាសមកស្វែងរកដុល្លា ដែរឬទេ? នេះគេហៅថា ជាមនុស្សអគតិ!!

    សុំជូនយោបលលោកទូតផងថា យើងមិនបាច់ប្រឆាំងនឹងមនុស្សអស់ទាំងនេះទេ ព្រោះជាសិទ្ធិរបស់គេ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ្នកដទៃ។ អ្វីៗ គឺស្ថិតនៅក្រោមច្បាប់របស់គេ រួចទៅហើយ។ លោកទូត គ្រាន់ណែនាំថា បើគាត់មានលុយធ្វើបាតុកម្មរាល់ថ្ងៃ ក៏ឲ្យគាត់ធ្វើទៅ តែធ្វើយ៉ាងណា កុំឲ្យតែរំលោភច្បាប់កូរ៉េ។ ប្រសិនបើមានហេតុការណ៍អ្វី រហូតដល់ត្រូវអាជ្ញាធរចាប់ខ្លួន ឬក៏ជាអ្វីដែលគ្រោះថ្នាក់ សុំកុំបន្ទោសទូតខ្មែរ ថា មិនដឹង មិនជួយដោះស្រាយ។ ពួកនេះ វាអញ្ចឹង ! ពេលទៅលក់ព្រហ្មចារីយ៍ , ទៅស្ងាត់។ ដល់ពេល ដឹងថាចាញ់បោក បែរជាបន្ទោសរដ្ឋាភិបាល បន្ទោសទូត ទៅវីញ។

    ប្រាប់ទៅ ប្រាប់ថា​ឲ្យធ្វើបាតុកម្ម ម៉ាស្រឡាញ់ , ធើឲ្យដូចនិស្សិតហុងកុង, ក្រែងបានថៅកែបញ្ឈប់កុងត្រា បញ្ជូនឡើងយន្តហោះ មកវិញ៕

  6. កម្មករ កសិករ says:

    នេះជា ទឹកចិត្ត របស់ ពលរដ្ឋ ខ្មែរ នៅ កូរ៉េ ! បើ អ្នកសម្ងំសុខ ខ្លះ មិនពេញចិត្ត ដេកអោប ពងទៅ !

  7. Anonymous says:

    too good leader! no wonder why people do demonstration!!!

  8. i,khmer says:

    C.P.P. = Conspiracy People Parties!!!

  9. ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ​ជារបប​ផ្ដាច់ការមែននោះ លោកសមរង្ស៊ីនិងលោកកឹមសុខាដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរទៅលោកហ៊ុនសែននោះ បាត់ខ្លួនតាំងពីយូរមកហើយ។

  10. ពួកអាអស់ហែងបើកុំបាន ហ៊ុនសែន ទេស្មានតែបានទៅស៊ីឈ្នួលកូរ៉េ

    ពលករនៅកូរ៉េ

    អាប្រុសធ្វើបងធំ

    មីស្រូលក់ខ្លួន

  11. ពួកអាអស់ហែងបើកុំបាន ហ៊ុនសែន ទេស្មានតែបានទៅស៊ីឈ្នួលកូរ៉េ
    ពលករនៅកូរ៉េ
    អាប្រុសធ្វើបងធំ
    មីស្រីលក់ខ្លួន

  12. ទឺកភ្នែកជនរងគ្រោះ says:

    លោក ស៊ុត ឌីណា ជាចារកម្មរបស់គណៈបក្សប្រជាជនដែលជាគណៈបក្សនាំប្រទេសជាតិ

    ឲ្យរលាយបាត់បង់នូវធនធានធម្មជាតិ ពិសេសគឺព្រៃឈើ ដីធ្លី ដែនទឹក ត្រីក្នុងបឹងទន្លេសាប

    ត្រីក្នុងទន្លេមេគង្គ ទៅមើលឃើញប្រជាជនវៀតណាមរកស៊ីម៉ាសេរី នៅតាមទូកកាណូត

    បំផ្លាញព្រៃឈើ​ និងដែនជម្រកសត្វគ្រប់ប្រភេទ ចាប់តាំងពីក្រោយថ្ងៃរបបខ្មែរក្រហមមក។

    បើនិយាយពីសិទ្ធិរបស់ប្រជាជនមិនហ៊ាននិយាយអ្វីពីអំពើអាក្រក់របស់មេដឹកនាំប្រទេសនេះទេ

    តាមសម្គាល់មើលគឺមានតាំងពីជំនាន់ប៉ែនសុវណ្ណបានត្រូវគេចាប់យកទៅដាក់គុកនៅវៀតណាម។

    ទីណាកន្លែងណាខេត្តណាក៏មានជំនាញការវៀតណាម។ បើមន្ត្រីណាហ៊ាននិយាយការពិតអំពី

    មេដឹកនាំមន្ត្រីនោះគឺច្បាស់ជាបានត្រុវបាត់ខ្លួនឬត្រូវគេដកចេញដូចខ្ទឹម។​ នេះហើយហៅថារបប

    ផ្ដាច់ការទីពីរបន្ទាប់ពីខ្មែរក្រហម។ បង្កើនអំណាចថែមទៀតក៏បង្កើនអង្គរក្សថែមទៀត

    មន្រ្តីរាជការគ្រប់ស្ថាបន័ត្រូវតែស្ដាប់និងធ្វើតាមទោះជាខុសក៏ត្រូវតែអនុវត្ត។

    អនុវត្តនយោបាយ ( កប្រាំ ) តាមផែនការរបស់អ៊ំហូ ដោយបង្ខំឲ្យកូនខ្មែរចេញទៅកាប់ព្រៃ

    ឈើរបស់ខ្លួន ដើម្បីធ្វើផ្លូវនិងដឹកឈើទៅវៀតណាម អ្នកណាមិនទៅគឺត្រូវបានគេដេញចាប់

    ប្រផិតប្រភីង ឲ្យទៅងាប់ដោយគ្រុនចាញ់ ដោយជាន់គ្រាប់មីន ដោយគេធ្វើបាបពីការចោទ

    ប្រកាន់គ្រប់បែបយ៉ាង។ នេះហើយហៅថាផ្ដាច់ការ! ក្រោយថ្ងៃបោះឆ្នោតរើសដំណាងរាស្រ្ត

    ឆ្នាំអ៊ុនតាក់ទោះជាចាញ់ឆ្នោតក៏ឡាំប៉ាចង់ប្រើយោធាផ្ដាច់ការគំរាមយកអំណាច។

    បានជាសហរដ្ឋមន្រ្តីរិះរកគ្រប់ម្យោបាយកំចាយដៃគូរ ដោយមិនអៀនខ្មាស់និងញញើត

    ព្រោះតែអំណាចផ្ដាច់ការ​ ដែលមានមេក្លោងនៅពីក្រោយ។ ដាក់ពង្រាយបក្សពួក ចារកម្មតាម

    គ្រប់ស្ថាបន័ និងថ្នាក់មូលដ្ឋាន ។​ រាល់អាណត្តបោះឆ្នោតគឺត្រូវតែលួចបន្លំនាំក្រុមនិងបក្សពួក

    គូសបត់សន្លឹកឆ្នោតដាក់ចូលក្នុងប្រអប់កេសជាហើយស្រេច បើអ្នកណាមិនធ្វើតាមត្រូវតែដក

    ចេញ ពិសេសគឺក្រុមគ.ជ.ប. ។ ផ្តាច់ការក្នុងប្រពន័តុលាការ ប្រជាជនណាហ៊ានប្រឆាំងត្រូវ

    តែចាប់ដាក់គុក និងធ្វើទារុណកម្ម ទោះជាអ្នកនោះសុំសិទ្ធិតាមច្បាប់ណាក៏ដោយ។

    កុំភ្លេចថាតុលាការកណ្ដាប់ដៃដែករបស់មេដឹកនាំប្រទេស។ ដូចនេះរាល់មេធាវីនិងតុលាការ

    គ្រប់ត្រូវតែខ្លាចនិងស្ដាប់ហើយធ្វើតាមគ្រប់ពេល។ នេះហើយហៅថាផ្ដាច់ការ!

    ប្រជាជនរស់នៅមានការឈឺចាប់ ជីវភាពកាន់តែចុះៗ ជាលំដាប់ ដីកសិកម្មធ្វើស្រែចំការ

    ក៏អស់ ដីលំនៅឋានក៏បានត្រូវគេបណ្ដេញចេញ ហ៊ានតវ៉ាគឺត្រូវតែគេចាប់ដាក់គុក​។

    នេះឬដែលហៅថារីចំរើននោះ? នេះឬដែលហៅថាប្រទេសនិតិរដ្ឋនោះ?

    នេះមិនទាន់ទាំងនិយាយដល់ការជំពាក់បំណុលបរទេសផង។ ប្រជាជនរស់នៅតាមបណ្ដាខេត្ត

    និងជនបទ កុំតែបានមានក្រុមអង្គជាតិ និងអង្គការអន្តរជាតិ និងសង្គមស៊ីវិល​ ព្រមទាំងក្រុម

    មនុស្សធម៌គេជួយទាំងក្នុងនិងក្រៅ ទាំងថិវិការ បច្ចេកទេស និងជំនាញនោះម្លេះស្លាប់តៃហោង

    តាំងពីយូរណាស់មកហើយ ដោយសាររុងចាំជំនួយពីរដ្ឋាភិបាលនូវអង្ករដប់គីឡូត៍ ដោយរើស

    មុខទៀត​ បើមិនមែនជាខ្សែបក្សរបស់ខ្លួនគឺអត់បាន។ នេះឬដែលហៅថាស្នេហាជាតិ

    គតិបណ្ឌិតឈ្លាសវៃ? ដីធ្លី និងព្រៃឈើសេសស់​ (មិនរាប់ទាំងឈើប្រណិតផង​ ) ត្រូវបានក្រុម

    ឧកញ្ញាទន្រ្ទានធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងត្រូវបានធ្វើេវិនិយោគទៅឲ្យក្រុមហ៊ុនបរទេសស្ទើ

    គ្មានសល់ ប្រជាជនត្រូវបានរត់ចេញទៅធ្វើខ្ញុំគេព្រាត់ប្រពន្ធនិងគ្រួសារទឹកភ្នែករហេមរហាម

    ស្របច្បាប់ខ្លះនិងមិនស្របច្បាប់ខ្លះ។ ទៅមើលទៅនៅថៃ នៅម៉ាឡេ ឬចិនជាដើម​ ។ល។

    បញ្ហាសង្គម មើលចុះភាពរញ៉េររញៃ អាងអំណាច អាងបក្សអាងពួក បាញ់បោះតាមចិត្ត

    ចោរហារយមានគ្រប់កន្លែង ល្បែងតូចធំមានគ្រប់ប្រភេទ បនប៉េស្យាមានតាមថានៈ

    វប្បធម៌ធ្លាក់ចុះពុករលួយតាំងពីលើដល់ក្រោម និង ការិយាល័យធិបតេយ្យធ្វើឲ្យស្ទះ

    ចរន្តសេដ្ឋកិច្ច មិនខ្វល់ចង់អាណាក្រអាណាអត់អាណាងាប់ណាងាប់ទៅ។

    គ្រប់គ្រិះស្ថានសិក្សាទោះជាមានជំនួយពីបរទេសក៏ដោយសិស្សសានុសិស្សត្រូវតែបង់លុយ។

    នេះឬដែលហៅថាអ្នកដឹកនាំប្រទេសចេះគិតអំពីធនធានមនុស្សនិងវប្បធម៌ប្រទេសជាតិ?

    មើលតែកម្មករតាមរោងចក្រទៅដឹងហើយដែលជាកត្តាចុងអុលបង្ហាញឲ្យដឹងថាប្រទេស

    ខ្មែរអភិវឌ្ឍធនធានមនុស្សបែបធ្វើជាខ្ញុំកញ្ចះគេ បន្តិចទៀតនិងទៅជាទាសករគេថែំមទៀត

    គឺស្ថិតនៅក្រោមអាណានិគមគេ។ បើក្រឡេកមើលក្នុងទីក្រុងគឺគ្មានរបៀប អណាធិបតេយ្យ

    គ្រប់ទីកន្លែង អាណាមានលុយ អាណាមានអំណាច ដាក់ឡានដាក់តូបដាក់ហាងបិតផ្លូវដើរ

    ផ្លូវធ្វើដំណើរបានតាមចិត្ត អាជ្ញាធរគ្មានរវល់អំពីសណ្ដាប់ធ្នាប់ មានទាំងក្រុមខ្លាហោះ

    ដាក់កុងត្រូលជំរិតយកលុយពីអ្នកដំណើរទៀតក៏មាន ។

    នេះគ្រាន់តែមើលឃើញមួយកូនជ្រុងតូចមួយផង។

    បើមើលមកក្នុងរដ្ឋសភាវិញ គឺសុទ្ធតែអ្នកអវិជ្ជា ក្នុងជួរគណៈបក្សប្រជាជន

    ( ព្រោះគេសម្អាងថា ជាអ្នកតស៊ូ ) ជាក់ស្ដែងដូចលោកហេង សំរិន និងស្រ្តីមួយចំនួន

    យកមកធ្វើការជាមួយ សម្ងំស៊ីតែលុយរាស្រ្ដ និងផ្សំគំនិតគ្នាគៀបសង្កត់ប្រជាជន ។

    ពូកែតែខាងនិយាយលើកជើងទាំងខុសក៏លើកដែរ និយាយមួយព្រឹកដល់សាច់ការគឺគ្មាន។

    ចុះអីក៏អន់ម្លេះ ។ អ្នកខ្លះទៀតអង្គុយចាំតែ បាតនិងចាសតាមគេ តែប៉ុណ្ណោះ ។

  13. ទឺកភ្នែកជនរងគ្រោះ says:

    បើនិយាយពី កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាលវិញវាបានត្រូវខូចតាំងពីអាណត្តទីមួយមកម្លេះ

    ហើយត្រូវបានគេដឹងនៅទូទាំងពិភពលោកថែមទៀត រហូតមកដល់ចាប់បាតុករដែល

    ធ្វើបាតុកម្មសុំសិទ្ធិ និងភាពយុត្តិធម៌បែរជាបញ្ជារឲ្យប៉ូលីសទាហ៊ានគ្រប់ភេទមកបាញ់បោះ

    និងសម្លាប់ប្រជាជនដែមមានតែបាតដៃទទេនោះ និងថែមទាំងចោទប្រកាន់យ៉ាងអយុត្តិធម៌

    ដើម្បីចាប់ដាក់គុកក្នុងបទគំរាមដ៏ថោកទាប។ តើប្រទេសណាគេមិនដឹងខ្លះ???

    នេះឬដែលហៅថាគតិបណ្ឌិតចេះដោះស្រាយបញ្ហាប្រទេសជាតិនិងប្រជាជន???

    ពិតជាអន់មែន វិធីដោះស្រាយគឺគ្រាន់តែកោះហៅនិងអញ្ជើញពួកគាត់មកនិយាយតាម

    សម្រួល និងពិភាក្សាគ្នារកច្រកចេញទាំងអស់គ្នាទៅវាបានហើយមិនចាំបាច់ប្រើអំពើផ្ដាច់ការ

    តាមចិត្តនិកឃើញ ។ ឬមួយក៏ខ្លាចប្រជាជន? អូហ៍មែនហើយ បើអីចឹងមិនចាំបាច់បង្កើតក្រុម

    អង្គរក្សរាប់ពាន់នាក់ទេ។ ចឹងបានន័យថាមនុស្សមានខ្មោចលងតាមទើបខ្លាចដូចនេះ?

    ព្រោះអី? មានបាតដៃប្រឡាក់ឈាម? ចឹងធ្វើខុសហើយខុសទៀតរហូត! ព្រោះតែមោបាំ្ង

    និងកម្មពៀរ។​

    មានតែអ្នកមានឪកាសរស់ស្រួលស៊ីស្រួល និងមិនត្រូវបានគេរំលោភសិទ្ធិសេរីភាព

    និងទ្រព្យសម្បត្តិរបស់ខ្លួនទើបហីអើរៗសម្ងំយករួចខ្លួនទៅ ជាពួកសួនតួ អាត្មានិយម!

  14. ឆ្មាខ្មៅ says:

    ស៊ុត ឌីណាភ្លេចកំណើតហើយ អ្នកដែលជេរហ៊ុន សែន ខ្លាំងជាងគេគឺមិនមែនខ្ញុំទេ ពោលគឺល្បងហ្ឹងហើយ ដឹងទេ?

  15. ឆ្មាខ្មៅ says:

    ពលករខ្មែរក៏ជាមនុស្សដែរ គេក៏មានខួរក្បាលចេះពិចារណាដឹងខុសត្រូវ បើនរណាធ្វើអំពើរល្អគឺពួកគេគាំទ្រ ផ្ទុយទៅវិញបើនរណាសាងបាប ពុករលួយ យកលុយរដ្ឋធ្ធើមានបានតែក្រុមគ្រួសាខ្ួននោះ ពួកគេមិនគាំទ្រនោះទេ ត្រូវចាំ!

  16. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ស៊ុត=ពង
    អាពងក្ដ ឌីណា ​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាលកាដួយម៉ែហ្អែងអី
    កាពិតអារដ្ឋាភិបាលអាកូន អត់ពូជ ហ៊ុន សែន ហ្នឹងវាមិនដែលមានកេរ្តិ៍ឈ្មោះល្អទេ
    អារដ្ឋាភិបាលក្បត់ជាតិចុយម៉ាយ ហ៊ុន សែន វាមានឈ្មោះអាក្រក់តាំងពីវាឡើងកាន់អំណាច
    ធ្វើឆ្កែកញ្ជះយួនហ្មេះ ។