សម្តេច​សង្ឃ​អំពាវនាវ​ឲ្យ​សង្ឃ​បញ្ឈប់​ការ​ចូល​រួម​តវ៉ា

ព្រះ​សង្ឃ​ដែល​ចូល​រួម​ក្នុង​ធម្មយាត្រា-សិទ្ធិ​យាត្រា។

ព្រះ​សង្ឃ​ដែល​ចូល​រួម​ក្នុង​ធម្មយាត្រា-សិទ្ធិ​យាត្រា។ រូបថត CLEC



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្រប​ពេល​ព្រះ​សង្ឃ​មួយ​ចំនួន បាន​និង​កំពុង​ដឹក​នាំ​ក្បួន​សិទ្ធិ​យាត្រា-ធម្មយាត្រា ចាប់​ពី​ថ្ងៃ ទី៥ ដល់​ថ្ងៃ ទី១០ ធ្នូ ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ គណៈ​សង្ឃ​ទាំង​ពីរ​គណៈ បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ព្រះ​សង្ឃ​បញ្ឈប់​ការ​ចូល​រួម​ដង្ហែ​ក្បួន​បាតុកម្ម កូដកម្ម និង​ការ​ទាម​ទារ​តវ៉ា​នានា ដែល​ជា​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​នឹង​ធម៌​វិន័យ និង​ច្បាប់​របស់​រដ្ឋ។

ការ​អំពាវនាវ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​រួម របស់​គណៈ​សង្ឃ​គណៈ​មហា​និកាយ ទេព វង្ស គណៈ​សង្ឃ​គណៈ​ធម្មយុត្តិក​និកាយ ប៊ូ គ្រី សម្តេច​ព្រះ​សង្ឃ​នាយក នន្ទ ង៉ែត និង​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា លោក មិន ឃិន ចុះ​ថ្ងៃ ទី៥ ធ្នូ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​ក្រើន​រំឭក​ពី​ព្រះ​រាជ​សង្ឃ​ប្រកាស​កាល​ពី ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​ហាម​ព្រះ​សង្ឃ សមណ​សិស្ស សមណ​និស្សិត អាចារ្យ គណៈ​កម្មការ​វត្ត ដូនជី តាជី និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ ធ្វើ​ការងារ​ណា​ប៉ះ​ពាល់​ដល់​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ ដូច​ជា ចូល​រួម​បាតុកម្ម កូដកម្ម ការ​ជួប​ជុំ​ប្រមូល​ផ្តុំ ឬ​រូបភាព​អ្វី​មួយ​ដែល​មិន​មែន​ជា​ផ្លូវ​សាសនា និង​ពុំ​ទទួល​បាន​ការ​អនុញ្ញាត។ កន្លង​មក មាន​ព្រះ​សង្ឃ​ជាច្រើន បាន​ស្វែង​យល់​ច្បាស់​ពី​ច្បាប់​រដ្ឋ ច្បាប់​ស្តី​ពី​គោល​នយោបាយ និង​ច្បាប់​បោះ​ឆ្នោត ប៉ុន្តែ​មាន​ព្រះ​សង្ឃ​មួយ​ចំនួន នៅ​មាន​ចំណុច​ខ្វះ​ខាត​ក្នុង​ការ​ប្រតិបត្តិ ដោយ​ប្រព្រឹត្ត​ខុស​ឆ្គង ដូច​ជា ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា ដែល​ជា​ទង្វើ​ផ្ទុយ​នឹង​ធម៌​វិន័យ និង​ច្បាប់​រដ្ឋ។

គណៈ​សង្ឃ​ទាំង​ពីរ​គណៈ បាន​អំពាវនាវ​ឲ្យ​ព្រះ​សង្ឃ បញ្ឈប់​នូវ​ការ​ចូល​រួម​ដង្ហែ​ក្បួន និង​ការ​តវ៉ា​នានា ព្រម​ទាំង​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​នូវ​រាល់​សកម្មភាព​របស់​ព្រះ​សង្ឃ ដើម្បី​រក្សា​ភាព​ថ្លៃ​ថ្នូរ​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ។

ព្រះ​តេជគុណ អ៊ិន ពុទ្ធី គង់​នៅ វត្ត​ស្ទឹង​មាន​ជ័យ ដែល​ចូល​រួម​ក្នុង​ធម្ម​យាត្រា-សិទ្ធិ​យាត្រា​នៅ​ផ្លូវ​ជាតិ​លេខ ១ មាន​ថេរ​ដីកា​ថា ការ​ចូល​រួម​ក្នុង​ធម្ម​យាត្រា-​សិទ្ធិ​យាត្រា​នេះ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ធម៌​អប់រំ​ចិត្ត សិទ្ធិ និង​ច្បាប់​នានា​ដល់​ប្រជា​ពលរដ្ឋ ដែល​ជា​សកម្មភាព​មួយ​ជួយ​ដល់​សង្គម​ជាតិ មិន​មែន​ជា​ការ​ប្រព្រឹត្ត​ខុស​នឹង​ធម៌​វិន័យ ឬ​ច្បាប់​រដ្ឋ​ឡើយ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា៖ «បើ​សិន​ជា​ការ​ទាម​ទារ​របស់​លោក ដើរ​ទៅ​វ៉ៃ ទៅ​សម្លាប់​មនុស្ស​នៅ​តាម​ផ្លូវ អាហ្នឹង​បាន​ខុស​បាន​ត្រូវ​ចាត់​វិធានការ​ក្តៅ តែ​សព្វ​ថ្ងៃ ព្រះ​សង្ឃ​លោក​កំពុង​ជួយ​ការងារ​សង្គម​ជាតិ​ច្រើន​មែន​ទែន អ៊ីចឹង​អាត្មា​មិន​មាន​អី​ជា​ការ​ចាប់​អារម្មណ៍​នឹង​សេចក្តី​ថ្លែង​ការណ៍​ហ្នឹង​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅ​អធិការ​វត្ត​សាមគ្គី​រង្ស៊ី បាន​មាន​ថេរ​ដីកា​បន្ថែម​ថា ព្រះ​អង្គ​និង​ព្រះ​សង្ឃ​ជាង ៤០ ទៀត​ក្នុង​វត្ត នឹង​បន្ត​សកម្មភាព​ចូល​រួម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ ១០ ធ្នូ ខាង​មុខ បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ក៏​ដោយ ព្រោះ​សិទ្ធិ​មនុស្ស ការពារ​ទាំង​ព្រះ​ពុទ្ធ​សាសនា និង​ការពារ​ទាំង​អាណា​ចក្រ​ឬ​ប្រជា​ពលរដ្ឋ។

សម្តេច​ព្រះ​សង្ឃ​នាយក នន្ទ ង៉ែត បាន​បដិសេធ​ផ្តល់​ថេរ​ដីកា​ជាមួយ​កាសែត ភ្នំពេញ ប៉ុស្តិ៍។ ចំណែក គណៈ​សង្ឃ​គណៈ​មហា​និកាយ ទេព វង្ស និង​លោក មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា មិន​អាច​ទំនាក់​ទំនង​បាន​ទេ។

លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ត្រៀម​អនុវត្ត​ទៅ​តាម​ការ​ណែ​នាំ​របស់​ថ្នាក់​ដឹក​នាំ​ព្រះ​សង្ឃ ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាំង​បុព្វ​ជិត និង​ប្រជា​ពលរដ្ឋ។

លោក​ថា៖ «យើង​មិន​ទាន់​ដឹង​ថា នឹង​មាន​វិធានការ​យ៉ាង​ណា​ទេ ព្រោះ​ទិវា​សិទ្ធិ​មនុស្ស​មិន​ទាន់​មក​ដល់ ប៉ុន្តែ​កន្លង​មក យើង​បាន​ធ្វើ​ការ​ហើយ មាន​បទ​ល្មើស​ជាក់​ស្តែង​កើត​ឡើង គឺ​យើង​បាន​ឃាត់​ខ្លួន និង​កសាង​សំណុំ​រឿង​ទៅ​តុលាការ»។

បើ​តាម​ការ​អះអាង​របស់​អង្គការ​លីកាដូ រហូត​មក​ដល់​ថ្ងៃ​ម្សិល​មិញ សកម្មជន​សិទ្ធិ​មនុស្ស​ជាង ៦០០ អង្គ/ នាក់ ដែល​ដឹក​នាំ​ដោយ​ព្រះ​សង្ឃ បាន​និង​កំពុង​និមន្ត​និង​ដើរ​ហែ​ក្បួន​ធម្ម​យាត្រា-​សិទិ្ធ​យាត្រា តាម​ផ្លូវ​ជាតិ​ចំនួន ៦ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ បើ​ទោះ​ជា​មាន​ការ​រារាំង​ខ្លះ​ពី​សំណាក់​អាជ្ញាធរ​មួយ​ចំនួន​ក៏​ដោយ។ ក្បួន​ទាំង​នោះ នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ ទី៩ ធ្នូ ដើម្បី​ត្រៀម​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​មុខ​រដ្ឋសភា នា​ថ្ងៃ ទី១០ ធ្នូ៕


What Next?

Recent Articles

9 Responses to "សម្តេច​សង្ឃ​អំពាវនាវ​ឲ្យ​សង្ឃ​បញ្ឈប់​ការ​ចូល​រួម​តវ៉ា"

  1. beloved khmer says:

    These two heads of the monks are pro-communist. They hate democratic system, especially fucking TEP WONG.

    TEP WONG IS FUCKING is fucking dam and stupid….

  2. Anonymous says:

    ព្រះសង្ឃ ទេព វង្ស . ប៊ូ គ្រី . នន្ទ ង៉ែត . ជាសង្ឃ សម្ងំ សុខ តែ ខ្លួន ព្រះអង្គ ជាសង្ឃ គ្មានវិញ្ញាណ !

    (( មិនដូច ព្រះសង្ឃរាជ ជួន ណាត មានសង្ឃដិការ ចេះជួយ ជនរងគ្រោះ ត្រូវគេបំពាន ! ))

  3. Sok sereyboth says:

    ទីវត្តអារាមក្តី ព្រសង្ឃក្តីតែងតែជួយជនដែលរងទុក្ខវេទនា និងទុរគត ដូច្នេះការជួយនិងសំណូមពរដល់មនុស្សអគតិនិងយង់ឃ្នងដែលតែងតែកៀបសង្កត់រំលោភបំពានសិទ្ទមនុស្ស គឺព្រះសង្ឃនិងប្រជាជនត្រូវតែទាមទារ សង្ឃក្តី ប្រជាជនក្តីសុទ្ទសិងជាមនុស្ស មិនមែនសត្វទេ អាឆ្គួត ។

  4. សវ says:

    គ្មាននណាមួយដែលមិនប្រាថ្នារកសេចក្តីសុខនោះទេ តែដោយសាពួកស្តេចសង្ឃ និង រដ្ឋាភិបាលអសម្ថភាពប្រព្រឹត្តអំពើពុករលួយ រឹមអូសដី ផ្ទះសំបែង ដុតបផ្លាញ់គ្មានអាសូរ
    ទើបសុខចិត្តនឿយហត់ ហាលភ្លៀង ហាលខ្យលលំបាក់គ្រប់បែបយ៉ាង ដោយសា​ព្រះសង្ឃ ទេព វង្ស . ប៊ូ គ្រី . នន្ទ ង៉ែត . ជាសង្ឃ សម្ងំ សុខ តែ ខ្លួន ព្រះអង្គ ជាសង្ឃ គ្មានវិញ្ញាណ

  5. Samrong tong says:

    Les moines bouddhistes khmers ont toujours participé, de près ou de loin, au bien être de leurs fidèles, “la révolte des ombrelles” de juillet 1942 contre le protectorat est l’un des témoignages vivants de leurs compassions.

    Est ce que le mot compassion a encore du sens dans la communauté bouddhiste khmère?
    Si oui , les moines khmers de toute la hiérachie ne doivent pas fermer leurs yeux.

    ព្រះសង្ឃអង្គណា ដែលមិនមានធម៌ មេត្តា ករុណា និង មុទិតា ឬ មិនហ៊ានប្រតិបត្តិធម៌នេះ មិនសមគ្រងចីវរ តទៅទៀតទេ។

  6. ទឺកភ្នែកជនរងគ្រោះ says:

    ឯណាទៅដែលប្រកាសថាប្រទេសកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យ???????
    តើព្រះសង្ឃអង្គនេះសមធ្វើជាមេសង្ឃបានទេបើសង្ឃអត់ចេះអ្វីសោះចឹង?
    តើព្រះសង្ឃទេពវង្សស្អីគេនេះមានបានសិក្សាអំពីប្រវត្តិសាស្ដ្ររបស់ខ្មែរដែរទេ????
    កុំបានតែលោកអាចាស្វា ពោរកំបោរ អាចារ្យហែមជៀវ ។ល។ ដែលបានដឹកនាំប្រជាជន
    ងើបឡើងតតាំងជាមួយនិងរបបជិះជាន់ស្ថិតនៅក្រោមអាណានិគមបារាំងសេស្សនោះ
    ដើម្បីអ្វី??? គឺដើម្បីរំដោះប្រទេសជាតិ​ និងប្រជាជនឲ្យផុតពីការជិះជាន់បិទសិទ្ធិសេរីភាព
    ពិសេសគឺដើម្បីទ្រទ្រង់ពុទ្ធសាសនាឲ្យមាននៅក្នុងប្រទេស។ បើពុំដូចឆ្នេះទេម្លេះ
    គ្មានសង្ឃទេព វង្សឯងមកដល់ថ្ងៃនេះទេ។ ឬមួយក៏សង្ឃអង្គនេះចង់ផ្ដួលរំលំ
    លទ្ធិប្រជាធិបតេយ្យ និងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា?

  7. Judge says:

    ជាអកុសលដល់រាស្ត្រខ្មែរ និង សង្គមខ្មែរ ដោយ ការ ណែនាំ អោយព្រងេីយកន្តេីយ និងវប្បធម៌សុំ សុខ ក្លាយទៅជាទំលាប់នៃ អ្នកដឹកនាំ ទាំងរូបកាយ និង បញ្ញា។
    ធម្មយាត្រា ជាសន្តិវិធី នៃ ការទទូចស្វែងរក សេចក្តីសុខ ដល់មនុស្ស គ្រប់រូប គ្រប់សាសន៍ ដូចលោក មហាត្មៈ គ្ហន់ឌី បាន ធ្វេីរួចមកហេីយ។
    ការបួសរៀន ជាទិសដៅនៃការអប់រំរបស់ព្រះពុទ្ធសាសនា គឺ បណ្តុះ នូវបញ្ញា ពោលគឺ ស្គាល់ និងអនុវត្តិ ព្រមទាំងអប់រំ ពីខ្លឹមសារ របស់ ជីវិត។ ព្រះសាមណគោត្តម ចេញពីវណ្ណៈ អ្នកមាន ចូលសាងផ្នួស ធ្វេីអោយក្លាយទៅជាអ្នកក្រ តែសំរេចបាន និង ប្រកបដោយ បញ្ញា ពោលគឺ ពុទ្ធិ ដែលយល់ពីអាថ៌កំបាំងនៃជីវិត។
    ផ្ទុយទៅវិញ សង្ឃ មួយអន្លេីនៅកម្ពូជា បែរ ជា ភ័ន្តច្រឡំ និង សុខ នៃរូបកាយ ឬ មនុស្សលោកទៅវិញ។ សង្ឃអង្គខ្លះ បែរជាបញ្ចេីចបញ្ចេី ខ្លូន ទៅនឹងទ្រព្យ ឡាន កុដ្ឋិស្កឹមស្កៃ ព្រមទាំងអង្គរក្ស សេនា ហែរហមឆ្វេងស្តាំ ដែលជាឫសគល់នៃទុក្ខទៅវិញ។ រតនត្រ័យ ទាំង៣ ៖
    ១- ព្រះធម៌ ជាការ សូត្រណែនាំ និង សុំ សុខ ដល់រាស្ត្រ និង ពុទ្ធសាសនិក។
    ២- ព្រះវិន័យ ជាក្រម ណែនាំ ព្រះសង្ឃ អប់រំ នូវកាយ ចិត្ត ទាំងវិន័យសំដែងដាច់ និងសំដែងមិនដាច់ បានសេចក្តីថា អាចស្ថិតនៅជាសង្ឃ ឬ មិនអាចស្ថិតនៅភាពជាសង្ឃ។
    ៣- ព្រះ អភិធម្ម ឬ ធម៌ ជាន់ខ្ពស់ ជា ក្បួនសិក្សា អប់រំ នូវ បញ្ញ។
    ដូចការលះបង់ របស់ព្រះសាមណគោត្តម គឺ ប្រាស ចេញចាក ពីទ្រព្យ គឺ កិលេស ជា ប្រភព នៃវង្វេង ដោយ អារម្មណ៏ ដែល ជាកត្តា មិន អាច សំរេចធម៌ ឬ ពុទ្ធិ ពោលគឺ បញ្ញា បាន នោះឯង។
    ហេតុនេះសូមបងប្អូនខ្មែរ និង ព្រះ សម្មតិសង្ឃ មេត្តាពិចារណា។ សូមអរព្រះគុណ និង សូមអរគុណ។
    សំនៀង

  8. អាខ្វាក់ says:

    សង្ឃ ទេព វង្ស . ប៊ូ គ្រី . នន្ទ ង៉ែត ជាសង្ឃបំរើបរទេស យកលាបសក្ការ មិនគិតពីអំពើអមនុស្សធម៏ អាឡប់ ។

  9. Anonymous says:

    Kam bet Chet dorng Eng. if someone has rights to vote, shall he has rights to speak or express his will?