ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
បាតុកម្មទាមទារឲ្យវៀតណាម សុំទោសករណីអ្នកនាំពាក្យស្ថានទូតស្ថានទូតនេះថា ទឺកដីកម្ពុជាក្រោមជាទឹកដីវៀតណាមយូរណាស់មកហើយ
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាស្នើលោកនាយករដ្ឋមន្ត្រី លើកយកបញ្ហាការថ្លែងអំពីប្រវត្តិសាស្ត្ររបស់លោក ត្រឹង វ៉ាន់ថុង ថាទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីដើមនោះទៅ ជជែកជាមួយ ប្រធានាធិបតីនៃប្រទេសវៀតណាម ។
ការស្នើនេះធ្វើឡើងបន្ទាប់ពីដឹងថា ប្រធានាធិបតីវៀតណាមនឹងធ្វើទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី២២ ខែធ្នូ នេះដើម្បីពង្រឹងចំណងសាមគ្គីភាពទ្វេភាគីរវាងប្រទេសទាំងពីរ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ឃុំព្រះសង្ឃដែលសកម្មក្នុងការប្រឆាំងប្រទេសវៀតណាម ។
លិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចុះថ្ងៃទី០៨ ខែធ្នូ នេះឲ្យដឹងថា ការដែលប្រធានាធិបតីវៀតណាមនឹងធ្វើទស្សនៈកិច្ចនៅកម្ពុជានៅខែធ្នូនេះ គឺជាឱកាសល្អមួយដែលលោកនាយករដ្ឋមន្ត្រី អាចបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរទូទៅមើលឃើញថា ប្រមុខរដ្ឋាភិបាលកម្ពុជាជាស្ថិតនៅក្រោមវៀតណាម ឬមិនមែន ។
លិខិតបន្តថា ក្នុងនាមជាប្រធានសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា ស្នើឲ្យលោក ហ៊ុន សែន និយាយជាមួយជាមួយប្រធានាធិបតីវៀតណាមនៅថ្ងៃខាងមុខ ដោយលើកយកបញ្ហាការថ្លែងកាឡៃប្រវត្តិសាស្ត្ររបស់លោក ត្រឹង វ៉ាន់ថុង អតីតអ្នកនាំពាក្យរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា និងស្នើឲ្យវៀតណាមទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រជាផ្លូវការថា ទឹកដីកម្ពុជាក្រោម (វៀតណាមខាងត្បូងបច្ចុប្បន្ន) គឺជាអតីតទឹកដីរបស់ខ្មែរ ហើយទើបតែបារាំងចុះកិច្ចព្រមព្រៀងប្រគល់ឲ្យទៅវៀតណាមនៅឆ្នាំ១៩៤៩ តែប៉ុណ្ណោះ ។
ប្រធានសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា លោក ម៉ៅ ពិសេស លើកឡើងថា ក្នុងនាមជានាយករដ្ឋមន្ត្រី មិនត្រូវឲ្យវៀតណាមមើលងាយបានឡើយ ពោលគឺត្រូវតែការពារប្រវត្តិសាស្ត្រខ្មែរឲ្យបានដាច់ខាត ពោលគឺត្រូវធ្វើឲ្យបានដូចពេលដែលថ្នាក់ដឹកនាំខ្មែរ ទៅវៀតណាមត្រូវបានវៀតណាមស្នើឲ្យប្រមុខរដ្ឋាភិបាលចាត់ការពលរដ្ឋណាដែលដុតទង់ជាតិវៀតណាម ។ លោកមានប្រសាសន៍ថា «ប្រសិនជាគាត់មិនចង់ឲ្យប្រជាពលរដ្ឋខ្មែរ ហៅគាត់ថាអាយ៉ងយួន លុះត្រាតែគាត់ហ្នឹងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយនិងប្រជាជាតិខ្មែរ។ គាត់មិនត្រូវស្តាប់យួន ឬបម្រើផលប្រយោជន៍របស់យួន» ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត្យ សុធា ហៅលិខិតខាងលើជាការអុជអាលឲ្យមានកំហឹងជាតិសាស្ត្ររវាងប្រទេសជិតខាង ព្រោះរឿងនេះជារឿងអតីតកាល ហើយថាទឹកដីខ្មែរកម្ពុជាក្រោមពិតជាទឹកដីខ្មែរមែនពីមុន តែពេលនេះស្ថិតក្រោមការកាន់កាប់របស់វៀតណាម ។ លោកបញ្ជាក់ថា «ហើយប្រសិនជាយើងនៅតែយកវេទិកានេះដើម្បីជាការដុតបញ្ឆេះ កំហឹងសារជាថ្មី ដើម្បីទាមទាររកខុសរកត្រូវ ទៅលើបុគ្គលដែលគេបានចាកចេញពីប្រទេសរបស់យើងទៅហើយនេះ ជាភាពខុសឆ្គងមួយ ហើយខ្ញុំយល់ថា គួរតែបញ្ចប់ទៅ នៅការទាមទារណាមួយគ្រាន់តែចង់រំឭកអំពីប្រវត្តិសាស្ត្រ» ។
គួរបញ្ជាក់ថា បន្ទាប់ពីអតីតអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង បាននិយាយកាលពីខែមិថុនាថា ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាមយូរណាស់មកហើយ ប្រជាពលរដ្ឋខ្មែរ មួយចំនួនបានផ្ទុះកំហឹង និងបាតុកម្មជាច្រើនលើក ហើយឈានដល់ការដុតទង់ជាតិវៀតណាម ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ហ៊ុន សែន ១២០% នៅក្រោមអាចម៍យួនច្បាស់ណាស់
ប៉ិកញ្ចាស់នេះមិនហ៊ានជជែកជាមួយយួនជាដាច់ខាត ចាំតែមើលទៅ
មុខតែឃើញច្បាស់ថា ហ៊ុន សែន ពិតជាកញ្ជះយួនដាច់ថ្លៃ !
គួរឱ្យសោកស្ដាយណាស់ មាននិស្សិតបញ្ញវន្តកម្ពុជាខ្លះបោះឆ្នោត
គាំទ្រចោរក្បត់ជាតិ ។
ហ៊ុន សែន ១២០% នៅក្រោមអាចម៍យួនច្បាស់ណាស់
ប៉ិកញ្ចាស់នេះមិនហ៊ានជជែកជាមួយយួនជាដាច់ខាត ពីរឿងប្រវត្តិសាស្រ្ត
ទឹកដីខ្មែរត្រូវពួកយួនក្រឡៃ ចាំតែមើលទៅ
មុខតែឃើញច្បាស់ថា ហ៊ុន សែន ពិតជាកញ្ជះយួនដាច់ថ្លៃ !
គួរឱ្យសោកស្ដាយណាស់ មាននិស្សិតបញ្ញវន្តកម្ពុជាខ្លះបោះឆ្នោត
គាំទ្រចោរក្បត់ជាតិ ។
you are dreaming HUN SEN never ever do that to his master. he lie to this nation that he was a GOD save this nation. lie after lie never end how can any bodies believing him, now our people seeing very clearly that he is a slave of another country. peace for all
mr sen scare of his master’ he won’t talk about that he only follow the order from his master.GOD bless all cambodian people’
Hun Sen is too busy to solve the problem in front of him. How he has time to thing about the pass?
Hun Sen is too busy to solve the problem in front of him. How he has time to think about the pass?
លោក ទិត្យ សុធា បើជាកូនកម្ពុជា កុំនិយាយ ផ្តេសផ្តាស !
មិនមែន អុជអាល ទេ លោក ទិត្យ សុធា គឺ កុំអោយ វៀតណាម វា ក្រឡៃ ប្រវត្តិសាស្ត្រ !