ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com
ព្រះសង្ឃដឹកនាំក្បួនធម្មយាត្រាពីខេត្តកំពង់ឆ្នាំង ផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃចន្ទនេះឲ្យដឹងថាព្រះចៅអធិការវត្តទេពរង្ស៊ី និងអាជ្ញាធរខេត្តកណ្តាល មិនអនុញ្ញាតឲ្យពុទ្ធបរិស័ទ និងព្រះសង្ឃគង់នៅវត្តនេះដោយ ដោយអះអាងថាមិនមានកន្លែងទំនេរ ព្រោះទាហាន និងប៉ូលិសធ្វើការនៅពេលយប់ ។
គណៈកម្មការព័ត៌មានធម្មយាត្រាផ្លូវជាតិលេខ៥ ព្រះតេជគុណ ចាន់ តាញ់ មានថេរដីកាល្ងាចថ្ងៃចន្ទនេះថា ព្រះចៅអធិការវត្តទេពរង្ស៊ី ស្ថិតក្នុងឃុំតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃជាង១០០អង្គ/នាក់ ស្នាក់នៅវត្តនេះទេ ។ ព្រះតេជគុណបន្តថា ទោះជាយ៉ាងណាប្រជាពលរដ្ឋសម្រេចស្នាក់នៅក្នុងវត្តនេះ ព្រោះអ្នកដើរហែក្បួនទាំងនេះមិនអាចបន្តដំណើរទៅមុខបានទៀតទេ ដោយអស់កម្លាំង ណាមួយយប់ទៀតផង ។ ព្រះតេជគុណ ចាន់ តាញ់ មានសង្ឃដីកាថា ព្រះតេជគុណសោកស្តាយចំពោះទង្វើរបស់ព្រះចៅអធិការវត្ត ដែលមិនមានគុណធម៌ និងមិនប្រោសប្រណីដល់ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងនាមជាអ្នកប្រណិប័តន៍ធម៌ ។
VOD មិនអាចសុំការអត្ថាធិប្បាយពីព្រះចៅអធិការវត្ត ទេព រង្ស៊ី បានទេនៅល្ងាចថ្ងៃចន្ទនេះ ។
តាមគម្រោងអង្គការសមាគមក្នុងស្រុកជាង២០០ រួមទាំងប្រជាពលរដ្ឋមានជម្លោះដីធ្លី និងព្រះសង្ឃផង នឹងនិមន្តដើរហែក្បួនចេញដំណើរពីបណ្តាខេត្តនានាចូលមករាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ដែលនឹងមកដល់នៅពេលខាងមុខ ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ហេតុតែស្ថិត នៅក្រោមសម្ពាធ នៃនយោបាយ ឧបត្ថម និង គ្រប់គ្រង មនុស្សធម៌ ដែល ជាមូលដ្ឋាន គ្របសាសនា ជាពិសេស ព្រះពុទ្ធសាសនា បានធ្វេីអោយ សង្ឃ ខ្វះការពិចារណា បដិសេធ នូវ មាគា មួយនៃព្រះពុទ្ធសាសនាទៅវិញ។
ជាអកុសលណាស់ ខ្មែរ ដែលមណ្ឌលសង្គ្រោះ បានជំរុញអោយទៅជាឧបករណ៏នយោបាយ នៃទ្រព និងអំណាចទៅវិញ។
ធម្មយាត្រា ឬ សន្តិវិធី នៃការ ទទូចដល់ការផ្លាស់ប្តូរ និង យុត្តិធម៌ ក្នុងសង្គម ប្រាសចាកពី ធម្មទស្សនៈ យ៉ាងណា???។
សូមនិមន្តអរធនា និង អស់លោកមេត្តា ពិចារណា។ សូមអរព្រះគុណ និង អរគុណ។
សំនៀង
សង្ឃ ទេព វង្ស គឺជាសង្ឃ អមនុស្សធម៏ ជាសង្ឃ គឹតប្រយោជន៍ ផ្ទាល់ខ្លួន ជាសង្ឃ អត់ភ្នែក
ជាសង្ឃ ថ្លង់ !
មិនដូច សម្តេចសង្ឃ ជួន ណាត ដែលព្រះអង្គ មានចិត្តជួយ សង្គមអោយមានយុត្តិធម៏ !
the monk in this pagoda must call him ‘thmil no heart’ what kind of this pagoda?may be they hide the weapon of veit.