ដោយ វោហារ ជាតិ
2014-12-08
RFA
លោកគ្រូវិទ្យាល័យមួយចំនួននៅស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី៨ ធ្នូ បានរិះគន់អំពីភាពមិនប្រក្រតីនៃចំណាត់ការរបស់ប្រធានមន្ទីរការិយាល័យអប់រំយុវជននិងកីឡាស្រុក ចំពោះការដំឡើងប្រាក់ខែលោកគ្រូបង្រៀនមិនត្រឹមត្រូវ ដោយពួកគាត់ចោទថា មានអំពើពុករលួយ និងបក្សពួកនិយម។
លោកគ្រូៗបានសម្ដែងចម្ងល់ថា គ្រូបង្រៀននៅក្នុងស្រុកសំរោង ដែលចេញពីរៀននៅវិទ្យាស្ថានអប់រំជាតិ ជំនាន់ដូចគ្នា ហេតុអ្វីបានជាលោកគ្រូអ្នកគ្រូខ្លះបានឡើងកាំប្រាក់ខែ ឯលោកគ្រូអ្នកគ្រូខ្លះទៀតមិនបានឡើង?
លោកគ្រូ ឌី សំអុល បង្រៀននៅវិទ្យាល័យ សុខ អាន ក្ដីទន្ទឹម ក្នុងស្រុកសំរោង តវ៉ាថា រូបគាត់និងលោកគ្រូម្នាក់ទៀត មិនត្រូវបានមន្ទីរអប់រំស្រុកដំឡើងកាំប្រាក់ខែឲ្យទេ ចាប់តាំងពីពួកគាត់ចេញពីសិក្សាគរុកោសល្យនៃវិទ្យាស្ថានអប់រំជាតិ នៅភ្នំពេញ តាំងពីឆ្នាំ២០១១ មក៖ «សាលាខ្ញុំហ្នឹងបុគ្គលិក ២នាក់ដែលចេញមកដំណាលគេដែរ ហើយបុគ្គលិកមួយទៀតឈ្មោះ សឹង សុខ ពួកខ្ញុំអត់បានឡើងកាំប្រាក់នឹងគេទេ ជំនាន់រៀននៅវិទ្យាស្ថានជាតិអប់រំ និងចេញមកដំណាលគេដែរ ហេតុអីគេឡើង កាំប្រាក់ពួកខ្ញុំអត់?» ។
លោកគ្រូៗឲ្យដឹងថា ក្រោយពេលចេញពីវិទ្យាស្ថានអប់រំជាតិមក កាំប្រាក់ខែគ្រូខ្លះនៅតែស្ថិតក្នុងកម្រិតកាំ ៣-១៤ ដដែល ក៏ប៉ុន្តែគ្រូខ្លះទៀតត្រូវបានដំឡើងមួយកម្រិតទៀតគឺ កាំ ៣-១៣ បន្ទាប់ពីមានអតីតភាពបង្រៀនបាន ២ឆ្នាំ ស្របតាមការកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។
លោកគ្រូ ហ៊ី សុខហេង ដែលបង្រៀននៅវិទ្យាល័យក្នុងស្រុកសំរោង ដែរនោះ បានសម្ដែងចម្ងល់អំពីការដំឡើងកាំប្រាក់ខែគ្រូបង្រៀននេះ ដោយលោកអះអាងថា មានគ្រូខ្លះត្រូវបានដំឡើងកាំប្រាក់ខែខ្ពស់ហួសពីក្រសួងបានកំណត់។
លោកបានលើកជាឧទាហរណ៍ អ្នកគ្រូនៅវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្ដេច ជាតឹកតាង៖ «តវ៉ាថា តើការធ្វើរបស់គាត់ហ្នឹង គាត់ធ្វើតាមគោលការណ៍ ឬក៏គាត់មានទំនោរអំពើពុករលួយ? ទាក់ទងករណីគ្រូម្នាក់គាត់ឡើងពី ក៣-១៤ មក ក៣-១០ ហើយជំនាន់ដូចខ្ញុំដែរហេតុអីបានឡើងបានតែម្នាក់ហ្នឹង ហើយគ្រូដទៃទៀតមិនបានអ៊ីចឹង ហើយរហូតមានអ្នកខ្លះមិនបានឡើង ១៤ មក ១៣ ទៀតផង»។
ក្រៅពីនេះលោកបន្តថា មានគ្រូខ្លះមានឈ្មោះក្នុងបញ្ជីបើកប្រាក់ខែ តែអត់មានវត្តមានមកបង្រៀនក៏មាន៖ «ហើយមួយទៀតទាក់ទងការដំឡើងកាំហ្នឹងដែរ។ មានអ្នកខ្លះគាត់អត់ធ្វើការទេ គាត់ទៅធ្វើការនៅស្ថាប័នផ្សេង តែមានឈ្មោះនៅក្នុងតារាងនិយតកម្មត្រូវបានឡើងកាំដែរ។ អាហ្នឹងហាក់ដូចជាអយុត្តិធម៌ពេកសម្រាប់អ្នកដែលធ្វើការ»។
ទាក់ទងការចោទប្រកាន់នេះ ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកសំរោង លោក កង ថាន់ ឆ្លើយថា មិនមានអំពើពុករលួយអ្វីទេ ក្នុងការរៀបចំបញ្ជីប្រាក់ខែគ្រូបង្រៀន។ ផ្ទុយទៅវិញលោកថា មន្ត្រីការិយាល័យស្រុករបស់លោកកំពុងរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីប្រាក់ខែគ្រូទាំងអស់នៅក្នុងស្រុក ទៅតាមកម្រិតថ្នាក់ មានចំនួនលោកគ្រូ អ្នកគ្រូសរុបប្រហែល ១ពាន់នាក់ ដែលការធ្វើបញ្ជីនេះ នឹងអាចចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០១៤ នេះ។
ចំពោះការចោទប្រកាន់ដែលថា អ្នកគ្រូម្នាក់នៅវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គព្រះស្ដេច ឡើងកាំប្រាក់ខែខ្ពស់ហួសពីការកំណត់នោះ លោក កង ថាន់ ឲ្យដឹងថា ការិយាល័យរបស់លោកបានកែតម្រូវវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាជិកសមាគមសន្សំប្រាក់នៅតាកែវចោទប្រធានសមាគមបោកប្រាស់យកប្រាក់
- ACU ព្រមានប្រធានមន្ទីរការងារខេត្តប៉ៃលិនថាធ្វើរបាយការណ៍ចាយលុយរដ្ឋមិនត្រឹមត្រូវ
- ពលករចោទប៉ូលិសធ្វើប័ណ្ណឆ្លងដែននៅប៉ោយប៉ែតថាប្រព្រឹត្តអំពើពុករលួយ
- កម្ពុជានៅតែជាប់ឈ្មោះជាប្រទេសមានអំពើពុករលួយច្រើន
- តើអ្នកកាសែតមានតួនាទីដូចម្ដេចក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ?
- នគរបាលឃុំនិងអធិការស្រុកនៅកំពង់ឆ្នាំងរងការចោទថាដោះស្រាយទំនាស់មិនត្រឹមត្រូវ
- មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្តពោធិ៍សាត់រងការចោទថាប្រព្រឹត្តអំពើពុករលួយ
- អង្គភាពប្រឆាំងអំពើពុករលួយគ្រោងឲ្យម្ចាស់ពាក្យបណ្ដឹងអាចចូលស្តាប់កិច្ចពិភាក្សា
- គ្រូបង្រៀនមួយចំនួននៅបាត់ដំបងមិនទាន់បើកប្រាក់ខែបង្រៀនពីរពេលជាងមួយឆ្នាំ
this is the old communist style ‘ all teachers must watch out all the corruption ‘this is the modern world and we are walking to democracy,21 century
and must give up the old style(communist) .people and teachers or all level are equal right ,only respect in the work place but out side must treat equal.western country they treat everybody the same but cambodia sometime i saw people bloody kneel down or bend to the big or power man ,this is old style ,the government or big man should respect people because people vote for them to work for people if they don’t people will vote to humble ,gentle people.GOD bless all cambodian people’