Tue, 9 December 2014
តាំង វីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការចោទថា ជាមេខ្លោងនៃករណីឃាតកម្មលើលោក ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយកំពុងតែរត់គេចខ្លួនបានស្រែកយំ និងអង្វរតាមខ្សែអាត់សំឡេង ស្នើសុំការជួយអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចាត់ទុកការចោទប្រកាន់មកលើរូបលោក និងអង្គរក្សថា ជាការមួលបង្កាច់។
តាមការបញ្ជាក់ពីបុគ្គលិកម្នាក់ របស់ក្រុមហ៊ុន បុរី ៩៩៩ ជុំវិញភាពប្រាកដ នៃខ្សែអាត់សំឡេងរយៈពេលជិត ៧ នាទី និយាយបណ្តើរយំបណ្តើរនេះ គឺពិតជាសំឡេងរបស់លោក ថោង សារ៉ាត់ មែន។
ខ្សែអាត់សំឡេងនេះ ត្រូវបានចែកចាយកាលពីរសៀលម្សិលមិញ បន្តចេញពីប្រភពដើម គេហទំព័រ Cambodia Real News ដែលបានបង្ហោះនូវព័ត៌មានភាគច្រើនទាក់ទងនឹងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ និងសកម្មភាពមិនគប្បីរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី។
ក្នុងខ្សែអាត់សំឡេងនោះ លោក សារ៉ាត់ បានរៀបរាប់ថា ការចោទប្រកាន់របស់តុលាការចំពោះរូបលោក ឪពុក ម្តាយ និងអង្គរក្សរបស់លោក គឺជារឿងអយុត្តិធម៌ខ្លាំងណាស់ ដែលត្រូវបាន «គេប្រែក្រឡាស់ពីសទៅជាខ្មៅ» ព្រោះអង្គរក្សរបស់លោក មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
លោកនិយាយថា៖ «បើសិនជាអង្គរក្សរបស់ខ្ញុំ ជាឃាតករ ដូចការចោទប្រកាន់ ហេតុអីបានជាពួកគេមិនរត់ បែរជាបន្តបើកម៉ូតូការពារខ្ញុំ ហើយព្រមចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់ប៉ូលិស»។
តាមខ្សែអាត់សំឡេងដដែល លោក សារ៉ាត់ បានយំអង្វរយ៉ាងទទូចសូមឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គិតពិចារណាសាជាថ្មីលើរឿងនេះ ព្រោះលោកមិនចង់និរទ្ទេសខ្លួនបែបនេះឡើយ ហើយភាពអយុត្តិធម៌នេះ នឹងរីករាលដាលក្លាយជាបញ្ហាធំ គឺការដួលរលំរបស់បុរី ៩៩៩ ការបាត់បង់ការងាររបស់បុគ្គលិករាប់ពាន់នាក់ ក៏ដូចជាបុរីផ្សេងៗទៀត គួបផ្សំនឹងវិស័យផ្សេងទៀតផងដែរ។
«ឥឡូវនេះ ក្រុមគ្រួសាររបស់ខ្ញុំ កំពុងប្រឈមនឹងបញ្ហាជីវភាពដោយសារលុយនៅធនាគារ ដកមិនបានទេ រត់ខ្ចីគេ លក់គ្រឿងអលង្ការនៅសេសសល់ ដើម្បីឲ្យតុលាការ រាប់សែន ម៉ឺនដុល្លារ តុលាការបានហួងហែងស៊ីលុយរបស់យើង មិនដែលឃើញរឿងអយុត្តិធម៌បែបនេះទេ…មានតែសម្តេចទេ ទើបអាចជួយយើងបាន»។
ស្នងការរាជធានីលោក ជួន សុវណ្ណ បដិសេធឆ្លើយតបរឿងនេះ កាលពីល្ងាចម្សិលមិញ ដោយថ្លែងថា ផុតម៉ោងបំពេញការងារ។ ចំណែកចៅក្រមស៊ើបសួរ លោក លី សុខឡេង បានអះអាងជាប់រវល់។
កាលពីថ្ងៃអាទិត្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីបានសម្រេចបញ្ជូនខ្លួនឪពុកម្តាយ លោក ថោង សារ៉ាត់ ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ចំណែកប្រពន្ធ និងប្អូនប្រុសរបស់លោក ត្រូវបានដោះលែងខណៈអង្គរក្ស ៤នាក់ ត្រូវបានឃុំខ្លួនកាលពីថ្ងៃសុក្រពីបទឃាតកម្មគិតទុកជាមុន៕
Cambodia court in jude to family of tycoon thoang sarath , very complex and many purpose . i think cambodian people still misunderstanding .i will look in this murder .How is right justic to to give to dead family .
ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋ មានទោសព្រហ្មទណ្ឌពុំអាចមានអន្តរាគមន៍ក្រៅប្រព័ន្ធច្បាប់តុលាការឡើយ អ្នកណាជួយឧក្រិដ្ឋជនត្រូវមានទោសដូចគ្នា៕
, ល្បិចកល ទួញយំ !
បើជាមនុស្សល្អ មិនចាំបាច់មានកាំភ្លើង បាញ់សម្លាប់គេ ប្រើ ត្រាក្លែងអែកសារ បោកប្រជាពលរដ្ឋ !
, , ខ្លួនមិនរត់ ដោយអាង បុណ្យស័ក្ត សូកគេ !
,,, ដល់រដ្ឋាភិបាល អនុវត្តន៍ច្បាប់ មិនថា អ្នកតូច ឬ អ្នកធំ ខ្លួនក៏រត់គេចខ្លួន !
,,,, ម៉េចចាំបាច់ ទៅសូក គេ ?
,,,,, បើ រដ្ឋាភិបាល កាន់ជើង ឃាតករ តើ គេហៅរដ្ឋាភិបាល ស្អី ទៅ !
ខ្លា នៅក្នុង ទ្រុង មិនខ្លាំង ទេ រត់ទៅរកខ្នង ,. សំដី ម្តាយ .,
ធ្វើល្អបានល្អធ្វើអាក្រក់បានក្រក់,ខ្ញុំពេញចិត្តណាស់ដែលបានឃើញអស់លោកនគបាលចាប់ពួកអាចោរបំផ្លាញជាតិអសហ្នឹង!នៅស្រុកខ្មែរសព្វថ្ងៃពួកអាចោរបំផ្លាញមានច្រើនណាសរួចច្រើនតែពួកអាចោរយួនវាមករសនៅស្រុកខ្មែរដើម្បីចងលេបទឹកដីខ្មែរហើយព្រមទាំងធ្វើបាបប្រជាជនថែមទៀតផង,
ឃេីញក្តារមឈូសទេីបស្រក់ទឹកភែ្នក ទុកឲ្យច្បាប់រកយុតិ្តធម៏ទៅចុៈ។
បើជាការមួលបង្កាច់មែនវាអយុត្តិធម៌ណាស់ តែបញ្ហានៅត្រង់អ្នកណាជាអ្នកទំលាក់កំហុស ហើយហេតុអ្វីបានជាគេរៀបចំមួលបង្កាច់ថោងសារ៉ាត់។ បើពេលនេះរកឃើញឃាតករផ្សេងកំហុសត្រូវធ្លាក់លើនរណា។
បងប្អូនខ្មែរទាំងអស់ លោកយាយលោកតា អុំៗ ពូមីងជាជនជាតិខ្មែរបានឃើញហើយ
ឃាតក ថោង សារ៉ាត់ ទួញយំអង្វរករ ហ៊ុន សែន ឱ្យប្រើអំណាចក្បត់ច្បាប់ជាតិសាសន៍ខ្មែរ
ដើម្បីដោះលែងខ្លួនជាជនជាតិយួនទុច្ចរិតប្រព្រឹត្តិបទល្មើសក្នុងទឹកដីខ្មែរ
នេះបង្ហាញឱ្យឃើញច្បាស់ថា ពួកជនឧក្រិដ្ឋល្មើសច្បាប់ទាំងមន្រ្តីខ្មែរក្នុងបក្សប្រជាជននិងជនជាតិយួន
ប្រព្រឹត្តិខុសច្បាប់ សុទ្ធតែអាងយក ហ៊ុន សែន ធ្វើខ្នងដើម្បីដោះលែងពួកខ្លួន ដែលជាជនឧក្រិដជាដរាប !
អញ្ចឹងតើបានជាអំពើឧក្រិដ្ឋល្មើសច្បាប់ក្នុងប្រទេសខ្មែរមានភាពអយុត្តិធម៏
រាប់ម៉ឺន រាប់លានជំពូក ដែលតុលាការខ្មែរចាត់ការមិនបានសុច្ចរិតនិងឯករាជ្យជូនប្រជាជនខ្មែរ
ព្រោះតែ ហ៊ុន សែន ពិតជាខ្នងបង្អែករបស់បក្ខពួកជនទុច្ចរិតនិងឧក្តិដ្ឋជនល្មើសច្បាប់
អាងអំណាចខ្លួនជានាយករដ្ឋមន្រ្តី លូកដៃគំរាមគេឯងយក ខុសធ្វើត្រូវ យកអាក្រក់ធ្វើល្អ ។
បើថា ជាការមួលបង្កាច់ វាគួរតែមានហេតុផលខ្លះយកមកបញ្ជាក់ប្រាប់គេឯង
តើគ្រួសារ ថោង សារ៉ាត ធ្លាប់មានទំនាស់ជាមួយមន្រ្តីណាខ្លះពីមុនមក ?
យើងជាប្រជាជនខ្មែរក៍មិនចង់រួមគំនិតជាមួយពួកមន្រ្តីពុករលួយថោកទាបដែរ !
រយះកាល កន្លងមក ជន បរទេស វៀតណាម ខ្លះ នៅប្រទេសកម្ពុជា ក្អេងក្អាងណាស់ ដូចជាទឹកដី
របស់ ពួក វា អីចឹង ព្រួត វ៉ៃ ប្រជាពលរដ្ឋកម្ពុជា មិនស្វាង !
គ្រប់ជនជាតិតែងមានមនុស្សល្អមនុស្សអាក្រក់ អ្វីដែលយើងចង់បានគឺការរស់នៅស្របទៅតាមច្បាប់កំណត់ បើអ្នកធ្វើខុសត្រូវតែទទួលការផ្តន្ទាទោសតាមច្បាប់ ។ត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ ប្រជាជនស្លូតត្រង់គ្មានអ្វីពឹងក្រៅពីច្បាប់និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នោះទេ។
មនុស្សជាតិសាសន៏ណាក៏ដោយ មិនមែនសុទ្ធតែជាមនុស្សល្អទាំងអស់នោះដែរ។ ការដោះ
ស្រាយនូវវិបត្តិរបស់មនុស្សត្រូវតែមានប្រាជ្ញា ទ្រព្យធន និងភាពឈ្លាសវៃដ៏ប៉ិនប្រសប់ដើម្បី
មានប្រៀបតតាំងនឹងពួកសត្រូវ។ ការទ្រហោយំ ទួញសោក អង្វរសុំឲ្យអ្នកដទៃជួយគឺជាភាព
ដ៏កំសោយរបស់ជនកំសាក។ មនុស្សបង្ហាញឥរិយាបទដូច្នេះ គឺជាមនុស្សដែលមិនធ្លាប់មាន
ទម្លាប់លំបាកលំបិននៅក្នុងដំណើរជិវិត។បើអ្នកនិងក្រុមគ្រួសារអ្នកជាមនុស្សល្អបរិសុទ្ធមែន
តើអ្នកចាំបាច់ទៅអង្វរសុំឲ្យអ្នកធំជួយ នៅក្នុងពេលសម្ព័ន្ធភាពពួកសត្រូវ កំពុងតែរួមគ្នាដាក់
បន្ទុកមួលបង្កាច់ចោទប្រកាន់មកលើអ្នកធ្វើអ្វី ? ។ អ្នកត្រូវតែខិតខំប្រឹងគិត រកភស្តុតាងដោះ
បន្ទុកដើម្បីការពារខ្លួនរបស់អ្នក។ អ្នកត្រូវតែខិតខំប្រឹងគិតរកវិធីជាសម្ពាធដ៏មានប្រសិទ្ធិភាព
របស់អ្នកដើម្បីកំហែងទៅលើដៃគូជាពួកសត្រូវរបស់អ្នក។ អ្នកត្រូវតែមានបង្អែកពឹងពាក់មក
ពីតំបន់ក្រៅមួយផ្សេងទៀតដោយផ្អែកទៅតាមច្បាប់ជាតិគឺត្រូវផ្សាភ្ជាប់នឹងច្បាប់អន្តរជាតិ។
ឪពុកម្តាយរបស់អ្នក កំពុងតែបន្ថែមសម្ពាធដាក់បន្ទុកឲ្យកាន់តែស្អប់ខ្ពើមទៅលើអ្នកនៅក្នុង
ពេលដែលប្រជារាស្ត្រខ្មែរជាទូទៅ កំពុងស្អប់ខ្ពើមចំពោះវត្តមានជនជាតិវៀតណាមដ៏ច្រើន
កំពុងរស់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា។
A lot of murderers in Cambodia include Hun Sen, Bun Rany, Kith Meng, etc.
put them all in jail with life sentenced or death penalty, that’s what we call ” real justice ”
This guy Thong Sarath probably didn’t pay his gang’s master ( Hun Sen) that’s why he got into trouble . Plenty of murderers still live happily because they pay the master.
It’s not about Khmer or Vietnamese, it’s about a group of selfish people is running the country, absorb all the money and resources into their own pocket, victims are poor citizens . This gangster clan ( Okha ) kill each other is a normal thing to them, their master only care of who pay him the most.
The reality of this story is still unknown, to be continued…
A lot of murderers in Cambodia include Hun Sen, Bun Rany, Kith Meng, etc.
put them all in jail with life sentenced or death penalty, that’s what we call ” real justice ”
This guy Thong Sarath probably didn’t pay his gang’s master ( Hun Sen) that’s why he got into trouble . Plenty of murderers still live happily because they pay the master.
It’s not about Khmer or Vietnamese, it’s about a group of selfish people is running the country, absorb all the money and resources into their own pocket, victims are poor citizens . This gangster clan ( Okha ) kill each other is a normal thing to them, their master only care of who pay him the most.
The reality of this story is still unknown, to be continued…