Tue, 9 December 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ស្វាយរៀងៈ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមិនមានការព្រួយបារម្ភ ចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដករូបលោកចេញពីអនុប្រធានទីមួយរដ្ឋសភាឡើយ ដោយលោកបានគូសបញ្ជាក់នៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់នៅក្នុងវេទិកាមួយថា «យើងត្រូវតែធ្វើបន្តទៀត» នូវអ្វីដែល «យើងធ្វើទៅមានប្រតិកម្មពីគូបដិបក្ខ»។
លោក សុខា បានថ្លែងបែបនេះ នៅក្នុងវេទិកា «រាស្ត្រនិងតំណាងរាស្ត្រ» នៅ ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃសៅរ៍។ ការថ្លែងរបស់លោក សុខា នេះ បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បាននិយាយបញ្ឆិតបញ្ឆៀងជាថ្មីទៀត ពីការដកតួនាទីថ្នាក់ដឹកនាំរដ្ឋសភារបស់សមាជិកបក្សប្រឆាំង។ ការព្រមានជាថ្មីរបស់លោក ហ៊ុន សែន នេះ បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើការព្រមានចំៗ ទៅលើលោក សុខា ដែលនៅតែបន្តប្រើវោហាសាស្ត្រធ្វើការរិះគន់ឥតសំចៃមកលើគណបក្សប្រជាជនបើទោះបីជាគណបក្សទាំងពីរ បានចុះកិច្ចព្រមព្រៀង បញ្ចប់វិបត្តិនយោបាយ ហើយបានចូលធ្វើការក្នុងរដ្ឋសភាជាមួយគ្នាហើយក្តី។
លោក សុខា បានថ្លែងបញ្ជាក់ថា៖ «ឮគេសម្លុតអ៊ីចេះ សម្លុតអ៊ីចុះ មានបងប្អូនខ្លះបានសួរខ្ញុំថា ភ័យហ្អេ? ខ្ញុំជម្រាបជូននយោបាយ ពេលដែលគូបដិបក្ខរបស់យើង ប្រតិកម្មប្រឆាំងយើង រករឿងយើងមានន័យថា យើងធ្វើត្រូវហើយ ធ្វើតទៅទៀតទៅ តែបើគូបដិបក្ខ គូប្រកួតយើង លើកជើងយើង សរសើរយើងអាហ្នឹងភ័យខ្លួនឲ្យហើយទៅ តិចទៀតហ្នឹងអាលាយហើយ»។
នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅរាជធានីកាលពីសប្តាហ៍មុនលោក ហ៊ុន សែន បានលើកឡើងថា លោក កឹម សុខា មិនគួរទៅក្រៅហើយធ្វើការរិះគន់អ្នកដទៃទេ ដោយលោកព្រមានថា ប្រសិនបើមានការរិះគន់គណបក្សប្រជាជននៅក្រៅរដ្ឋសភាទៀត លោក កឹម សុខា អាចនឹងត្រូវគេដកពីតំណែងអនុប្រធានទីមួយរដ្ឋសភា។
នៅឯវេទិកាសាធារណៈមួយ នៅក្នុង ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោក កឹម សុខា បានធ្វើការរិះគន់គណបក្សកាន់អំណាច ចំពោះអ្វីដែលលោកហៅថា បានប្រគល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដូចជាសមុទ្រជាដើម ទៅឲ្យក្រុមហ៊ុនឯកជន និងសមាជិកបក្ស ដែលមិនបានអភិវឌ្ឍតំបន់នោះ។
លោក សុខា ថ្លែងថា៖ «ថ្មីៗនេះ ដោយសារតែយើង ជាប់រវល់ការបង្កើតស្ថាប័នបោះឆ្នោតថ្មី [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ មិនត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវទេ។ ប៉ុន្តែចាប់ពី ឆ្នាំ២០១៥ ខាងមុខនេះតទៅវាដល់ពេលត្រូវដោះស្រាយករណីជម្លោះដីធ្លីដ៏ធំ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសករណីទ្រព្យសម្បត្ដិជាតិតាមបណ្តោយឆ្នេរសមុទ្រ ខេត្តព្រះសីហនុ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានចោទប្រកាន់លោក កឹម សុខា ថា ជាអ្នកអុជអាលដោយបង្កឱ្យមានបញ្ហាជាជាងការដោះស្រាយបញ្ហាទាំងនោះ តាមរយៈបណ្តាញរដ្ឋាភិបាលឲ្យបានសមស្រប។
លោកបានថ្លែងថា៖ «[យើង] មិនអាចទទួលយកឥរិយាបថបះបោររបស់ឯកឧត្ដម កឹម សុខា បានទេ។ សូមអញ្ជើញមកពិភាក្សាគ្នានៅក្នុងរដ្ឋសភា។ សភាគឺជាកន្លែងសមរម្យសម្រាប់ការតស៊ូមតិ»៕

គេនិយាយត្រូវថាគេអុជអាលពួកអាកុម្មនិសវាធ្វើអីនកន្លងមក
មិនអ្នកណារារះវាដល់ពេលឥឡូវមានអ្នករារាំថាគេនឹងអុជអាល។
,,,,,,,,,,,,,,, ……….. កុំបាន តែថា , ប្រយ័ត្ន ដូច បក្ស ហ្វុន ស៊ីនប៉ិច . !!!!!!!!!!!!!
អាអាចម៍! ទិញមិនលក់, សំឡុតមិនខ្លាច…. តែអោយតំណែងយក
ទោះយ៉ាងណាក៏កឹម សុខាគ្រាន់បើជាងពួកអាលក់ទ្រព្យសម្បត្តជាតិ និងលួចប្លន់ដីប្រជាជន ជាពិសេសគឺប្លន់សន្លឹកឆ្នោតប្រជាជន ។