Tue, 9 December 2014
Laignee Barron
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សម្បទានដីសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ស្ទើរតែ ១០០ ភាគរយពាក់ព័ន្ធនឹងអចលនទ្រព្យដែលមានម្ចាស់កាន់កាប់ឬមានអ្នកស្រុករស់នៅ ដោយមិនមានការសួរនាំឬការពិគ្រោះយោបល់ ហើយត្រូវបានគេបណ្តេញចេញពីដីនិងធ្វើឲ្យជីវភាពពួកគេកាន់តែដុនដាប។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការលើការងារនេះ។
របាយការណ៍របស់អង្គការគោលនយោបាយដីធ្លី និងអង្គការគំនិតផ្តួចផ្តើមនិងធនធាន បានរកឃើញថា គំរូនេះជារឿងធម្មតា ក្នុងការធ្វើសម្បទានចំនួន ៧៣០០០ នៅក្នុងប្រទេសចំនួន ៨ ដែលគេបានសិក្សានិងបានរកឃើញថា ជាង ៩៣ ភាគរយ ពាក់ព័ន្ធនឹងដីដែលមានមនុស្សរស់នៅ។
របាយការណ៍នេះបន្តទៀតថា ជម្លោះរវាងក្រុមហ៊ុននិងសហគមន៍នៅក្នុងប្រទេសមួយនិងសម្រាប់គម្រោងមួយ បានចំណាយគិតជាមធ្យម ១០០ លានដុល្លារក្នុងមួយឆ្នាំ។
លោក Andy White អ្នកសម្របសម្រួលសិទ្ធិនិងធនធានបានថ្លែងថា៖ «ជម្លោះទាំងអស់នេះនិងហានិភ័យផ្នែកហិរញ្ញវត្ថុដែលវិនិយោគិនប្រឈមមុខ គឺអាចចៀសផុតបាន។ ក្រុមហ៊ុននិងរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធចាំបាច់ត្រូវគោរពទាំងស្រុង ហើយជនជាតិដើមភាគតិចនិងសហគមន៍ព្រៃឈើ នៅគ្រប់ទិដ្ឋភាពនៃការធ្វើវិនិយោគមិនមែនជាអ្នកឈរមើលហេតុការណ៍ដែលគេទុកដោយឡែកទេ»។
ការវិភាគពីជម្លោះដីសម្បទានចំនួន ១០០ ករណីដែលមាន ៣ ករណីនៅកម្ពុជា ក្រុមអ្នកស្រាវជ្រាវបានរកឃើញពីរបៀបនិងមូលហេតុដែលនាំឲ្យកើតមានទំនាស់។ ភាគច្រើននៃជម្លោះនេះ បានវិវត្តនៅក្នុងដំណាក់កាលដំបូងនៅពេលដែលក្រុមហ៊ុនបានចាប់ផ្តើមគម្រោងដោយសារមិនបានពិភាក្សាជាមួយអ្នកស្រុក។
របាយការណ៍នេះបន្តដែរថា៖ «ទីពីរគេអាចកាត់បន្ថយ ហានិភ័យបានដោយរក្សានូវស្តង់ដារបរិស្ថានដ៏រឹងមាំ ព្រោះច្បាប់បរិស្ថាន គឺជាប្រភពសាមញ្ញបំផុតនៃការមិនបានអនុវត្តពាក់ព័ន្ធនឹងការពិន័យ និងបណ្តឹង»។ លើសពីនេះដោយគ្មានទំនាក់ទំនងដ៏រឹងមាំនិងការបង្កើតឲ្យមានទំនុកចិត្តជាមួយសហគមន៍ការតាំងលំនៅជាថ្មី និងសំណង់ជាដើម។
ទោះជាយ៉ាងណានៅកម្ពុជា អ្នកដែលត្រូវបណ្តេញចេញពីសហគមន៍បុរីកីឡា នឹងត្រូវបានសន្យាថា ផ្តល់លំនៅឋានជាថ្មីកាលពី ឆ្នាំ២០០៣ ហើយដែលមើលឃើញថា ពួកគាត់ត្រូវគេបោះបង់ចោល បន្ទាប់ពីក្រុមហ៊ុនប្រកាសពីភាពក្ស័យធន បានឱ្យដឹងថា បញ្ហានេះគឺមកពីគ្មានការទទួលខុសត្រូវ។
លោក ឆាយ គឹមហ៊ន ជាតំណាងឲ្យពលរដ្ឋនៅសហគមន៍បុរីកីឡា បានលើកឡើងថា៖ «ប្រសិនបើក្រុមហ៊ុននិងមន្ត្រីរាជរដ្ឋាភិបាលគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលធ្វើជាមួយសហគមន៍នោះ ពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ច្រើនពីគម្រោងនេះ។ លោក គឹមហ៊ន បន្តថា៖ «គឺអាជ្ញាធរនិងក្រុមហ៊ុនទេ ដែលបានធ្វើឲ្យយើងមានការខកចិត្តកន្លងមកនេះ»៕
រាយការណ៍បន្ថែមដោយៈ ឃុត សុភចរិយា
I agree whit this articles it is so sad for our nation . how can you trust PAGODA kid to be that smart how can he competing whit the world economic .useless, hopeless.that all cam from willing less of this uneducated leader. peace for all
នេះហើយជានយោបាយឈ្នះៗធ្វើអ្នកមានសម្រាប់បក្ខពួកមន្រ្តីគណបក្សប្រជាជន
ក្រោមការដឹកនាំរបស់ ហ៊ុន សែន កញ្ជះដីសម្បទានដាច់ថ្លៃ
នយោបាយនេះធ្វើឱ្យប្រជាជនខ្មែរក្រីក្រ មានបានតែពួកមន្រ្តីគណបក្សប្រជាជនតែប៉ុណ្ណោះ !