Tue, 9 December 2014
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ វេបសាយបណ្ដុំមតិអ្នកទេសចរដ៏ល្បីល្បាញទូទាំងពិភពលោក Trip Advisor ទើបតែប្រកាសពីទិសដៅដែលកំពុងទទួលបានកំណើនប្រជាប្រិយភាពខ្លាំងតាមរយៈកម្មវិធីបោះឆ្នោតមួយ មានឈ្មោះថា Travelers’ Choice awards ប្រចាំឆ្នាំ២០១៤ ដោយក្នុងនោះខេត្តព្រះសីហនុស្ថិតក្នុងចំណាត់ថ្នាក់លេខ ២។
នៅដំណាក់កាលជ្រើសរើសចុងក្រោយនៃវគ្គ 10 Destinations on the rise World ទីក្រុងបីនៅប្រទេសតំបន់អាស៊ីអាគ្នេយ៍មានឈ្មោះក្នុងបញ្ជីកំពូលទាំង១០។
ចំណាត់ថ្នាក់លេខ១បានទៅលើក្រុងដាណាង ប្រទេសវៀតណាម លេខ២ក្រុងព្រះសីហនុ ប្រទេសកម្ពុជា លេខ៣ក្រុងលីម៉ាសូល ប្រទេសស៊ីប លេខ៤ ក្រុងអ៊ាវណាង របស់ថៃ លេខ៥ទីក្រុងបូ្រដាម នៅតួកគី លេខ៦ ក្រុងណាហា ប្រទេសជប៉ុន លេខ៧ ក្រុងហ៊ូហ្គាដា ប្រទេសអេហ្ស៊ីប លេខ៨ ក្រុងកាហ្សាន ប្រទេសរុស្ស៊ី លេខ៩ ក្រុងម៉ាណូស ប្រទេសប្រេស៊ីល និងលេខ១០ ទីក្រុងអេឡាត ប្រទេសអ៊ីស្រាអែល។
ទីក្រុង ដាណាង ដែលជាប់លេខ១ របស់វៀតណាមមានគោលដៅសំខាន់ធំបីបានទាក់ទាញទេសចរទៅទស្សនាដូចជា តំបន់រមណីយដ្ឋានលីញអ៊ុង ដែលមានរូបចម្លាក់ព្រះនាងគង់ស៊ីអ៊ីមកម្ពស់៦៧ម៉ែត្រ តំបន់ទេសចរណ៍ឆ្នេរខ្សាច់សដាច់គេ ណុនណុក រមណីយដ្ឋានសុនត្រា (Son Tra Mountain) ឬតំបន់ភ្នំស្វា (Monkey Mountain) ជាដើម និងកន្លែងទាក់ទាញដទៃទៀតសរុប៧៥ កន្លែង។
ចំណែកសម្រស់ខេត្តព្រះសីហនុរបស់កម្ពុជាវិញក៏មិនចាញ់គេប៉ុន្មានដែរ ដោយគេបានកត់សម្គាល់
ចំណុចទាក់ទាញទាំងនេះហើយដែលធ្វើឲ្យព្រះសីហនុជាប់ជាតំបន់ទេសចរណ៍មានកំណើនប្រជាប្រិយភាពខ្ពស់ពីការបោះឆ្នោតរបស់មនុស្សទូទាំងពិភពលោក៕
គេភ្លេចថែមលេខសូន្យពីក្រោយទេដឹង!
គឹតទៅប្រទេសខ្មែរពិតជាអភ័ព្វណាស់ដែលមានមនុស្សដួចជាអាឡេវឡប់។គេរើសតែដប់បែជាឡប់ទោជាម្ភៃ(២ថែមសូន្យ)
No…they don’t put another zero behind it cause a lots of number 1 floating on water…it’s one of the disgusting beach in Asia!!! …spit…spit