​ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​កម្ពុជា​ប្តឹងទៅ​ UN ក​រ​ណីថៃ​បន្ត​បាញ់​សម្លាប់​ខ្មែរ​នៅតាម​ព្រំដែន​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com

​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាដាក់​ពាក្យបណ្តឹង​ទៅ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ឲ្យជួយ​អន្តរាគមន៍​លើ​ករណី​ដែល​ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់ ដែល​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​មួយ​នេះ ។​

​នគរបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៥​នេះឲ្យដឹងថា ​ពលរដ្ឋ​ខ្មែរ​២​នាក់​ក្នុងចំណោម​៤​នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​ប្រើ​កាំភ្លើង​បាញ់រះ​បណ្ដាលឲ្យ​ស្លាប់ និង​ដុត​បំផ្លាញ​សាកសព​ចោល​ស្ថិតនៅ​ត្រង់​ចំណុច​ស្រុក​ខ្លង​ហាត ខេត្ដ​ស្រះកែវ ប្រទេស​ថៃ ដែល​ជាប់​នឹង​ស្រុក​សំពៅ​លូន ខេត្ដ​បាត់ដំបង ។​

​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​បច្ចុប្បន្ន​ជា​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា បញ្ហា​ទាហាន​ថៃ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​កើតឡើង​ដដែលៗព្រោះតែ​ភាពកំសោយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​មាន​ការងារ​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ខ្លួន ដែល​បណ្តាលឲ្យ​ពួក​គេ​ឆ្លង​ដែន​ខុសច្បាប់ ។ លោក​បន្ត​ថា ​មធ្យោបាយ​មាន​ពីរ គឺ​រដ្ឋាភិបាល​គួរតែបង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្លួនឯង​ឲ្យបាន​គ្រប់គ្រាន់ មិនបាច់​ទៅ​រកស៊ី​ស្រុក​គេ ហើយ​ករណី​មួយទៀត​ត្រូវតែ​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ឲ្យជួយ​អន្តរាគមន៍ ។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា «​ត្រូវតែ​ពង្រឹង​ខ្លួនឯង ឥឡូវ​ហ្នឹង​ប្រជាពលរដ្ឋ​យើង​ចេះ​តែ​ទៅ​ហ្នឹង​[​ប្រទេស​ថៃ​] ដោយសារ​គាត់​ខ្វះខាត​បាន​កើត​មាន​បញ្ហា ហើយ​ទី​២ ជូន​កាល​គាត់​អត់​ដឹង​ពី​ផលវិបាក ។ ខ្ញុំ​មើល​ទៅ​យើង​ត្រូវ​ចាប់ផ្តើម​គិត​ធ្វើ​ម៉េច ដើម្បី​ឈាន​ទៅដល់​ថ្នាក់​យើង​ចូល​ទៅ​ប្រទេស​ថៃ​របៀប​ហ្នឹង​[​ឆ្លងដែន​ខុសច្បាប់​] ប៉ុន្តែ​ទោះ​បី​យ៉ាង​ម៉េច​ក៏ដោយ ប្រទេស​ថៃ​ធ្វើ​ចឹង​គឺ​ខុស ​រំលោភសិទ្ធិ​ច្រើន​មែនទែន យើង​គួរតែ​ដាក់​[​ពាក្យបណ្តឹង​]​ឲ្យ​អង្គការសហប្រជាជាតិ​» ។​

​ក្រោយពី​ការបាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​កន្លងមក រដ្ឋាភិបាល​កម្ពុជា​តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​ និង​ស្នើ​ឲ្យ​សម​ភាគី​ថៃ​បញ្ឈប់​ទង្វើ​ដែល​គេ​ចាត់ទុក​ថា​អមនុស្សធម៌​នេះ ហើយ​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា មន្ត្រី​ថៃ​តែង​អះអាងថា​នឹង​មិនឲ្យ​មាន​ការបន្ត​បាញ់សម្លាប់ព​លរ​ដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៀត​ទេ​។ ប៉ុន្តែ​ជាក់ស្តែង​ករណីនេះ​នៅតែ​បន្ត​កើតមាន ។​

​សម្រាប់​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា​បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ក៏​ដោយ តែ​ថា​ក្នុង​ច្បាប់​មិន​មាន​ចែង​ឲ្យ​បាញ់​ប្រហារជីវិត​មនុស្ស​បែបនេះ​ទេ ។ លោក​ថា​កម្ពុជា​គួរតែ​ប្តឹង​ករណី​នេះ​ទៅ​អង្គការសហប្រជាជាតិ សហគម​អាស៊ាន ឬ​តុលាការ​អន្តរជាតិ​ជាដើម ។ លោក​ថា «​នេះ​បើ​កម្ពុជា​យើង​ខ្លាំង គេ​មិន​ដែលនៅតែ​បន្ត​ការសម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ ព្រោះ​យើង​បាន​ដាក់​កំណត់​ទូត​ជា​បន្ត​បន្ទាប់​​ទ្វេភាគី តែ​ថៃ​ហាក់ដូចជា​ប្រងើយ មិន​ដែល​អើពើ​នឹង​កម្ពុជា​ដែល​ដាក់​កំណត់​ទូត​ពី​ការបាញ់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​ឲ្យមាន​ការបញ្ឈប់ និង​រក​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​នោះទេ​» ។​

​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ដកស្រង់​សម្តី លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ ចុះផ្សាយថា កម្ពុជា​ព្រមាន​ដាក់​ពាក្យបណ្ដឹង​តាម​ផ្លូវច្បាប់ ករណី​ទាហាន​ថៃ​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ប្រសិនបើ​ការស៊ើបអង្កេត​រកឃើញ​ថា មនុស្ស​ស្លាប់​ពីរ​នាក់​នោះ​ពិត​ជា​ជនជាតិ​ខ្មែរ​មែន​នោះ ។ ទោះ​យ៉ាងណា​ នៅក្នុង​គេហទំព័រ​នោះមិន​បាន​ចុះផ្សាយ​ពី​វត្តមាន​របស់​ភាគី​កម្ពុជា ក្នុង​ការ​ទៅ​ធ្វើ​កោសលវិច្ឆ័យ​លើ​សាកសព​ដែល​ត្រូវបាន​ដុតចោល​នោះ​ទេ ៕  

សូម​សរសេរ​មក​កញ្ញា ជន ស្រី​ណុ​ច​ តាម​រយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "​ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​កម្ពុជា​ប្តឹងទៅ​ UN ក​រ​ណីថៃ​បន្ត​បាញ់​សម្លាប់​ខ្មែរ​នៅតាម​ព្រំដែន​​"

  1. Bol says:

    ការរកយុត្តិធម៌ឲ្យគ្រួសារអ្នករងគ្រោះ និងការការពារសេចក្តីថ្លៃថ្នូររបស់ជាតិ នរណាក៏គេដឹងដែរ។
    តែអារឿងចង់ដាក់រឿងបន្តិចបន្តួចទឿអង្គការសហប្រជាជាតិ គួរយើងពិចារាណខ្លះផង។ វាខ្មាស់គេ! តាមពិតក្រុមអ្នកវិភាគទាំងនេះ ចង់បញ្ចេញសម្លេងឲ្យល្បី តែប៉ុណ្ណោះ។
    គេដឹកនាំរដ្ឋាភិបាល ប៉ុន្មានឆ្នាំ ហើយ ? គេដឹងហើយថា អសប. ជាអ្វី តុលាការអន្តរជាតិ ជាអ្វី? គេដឹងទាំងអស់។ ហើយពួកអ្នកវិភាគខ្មែរដ៏ល្បីៗ ប៉ុន្មាននាក់នេះ ជាអ្វីក៏គេស្គាល់ដែរ គេដឹងថា វាគ្រាន់តែជាកូនក្មេអ​ឌេលគេឲ្យស្ករគ្រាប់ តែមួយគ្រាប់នោះ វាព្រុះមិនឈប់។

    ត្រូវដឹងថា ប្រទេសជាប់របងគ្នា ។ ថៃត្រូវការខ្មែរ ខ្មែរត្រូវកាថៃ។ យួនត្រូវការខ្មែរ ខ្មែរត្រូវការយួន។ តែប្រទេសមួយៗ មានច្បាប់រៀងខ្លួន។ ប្រទេសជាប់របងគ្នា គេអានិយាយគ្នា ។ ម្យ៉ាងយើងជាប្រទេសជាមិត្តផង និងក្នុងសហគមន៍អាស៊ាន ផង ។ គេអាចនិយាយគ្នាបាន។ យន្តការជជែក ត្រូវបានពិភពលោកចាត់ទុកថា ជាដំណោះស្រាយដ៏ល្អណាស់។ ជាពិសេស យន្តការជជែកផ្ទៃក្នុង មុននឹងដាក់រឿងទៅតុលាការ។ សួរថា រឿងអីក៏ដោយ តែកាលណាដាក់ទៅតុលាកា វាមានន័យយ៉ាងម៉េច? វាមានន័យថា ចាប់ពីថ្ងៃនេះតទៅ ឯងគឺឯង អញគឺអញ!
    ល្មមៗ បានហើយលោកអ្នកវិភាគ កុំព្រុះពេក! ខ្មាសគេ! បណ្ឌិតស្អីអញ្ចឹង?

  2. Bol says:

    សម រង្ស៊ី កឹម សុខា ធ្លាប់បង្ហាញពីសំដីមិនព្រឺរួចទៅហើយពីរឿង ការវិលវីញរបស់ស្តេចក្រុមព្រះ និងការបង្កើតបក្សថ្មី។ តើចាំបាច់បង្ហាញរូបមន្តអីក៏ច្រើនម្លេះ?
    នេះជាសិទ្ធិរបស់ពលរដ្ឋក្នុងការបង្កើតបក្ស! គេធ្វើអីឲ្យគេធ្វើទៅ !
    តែបើសេនាប្រមុខទេវតា ជាអ្នកគាំទ្រឲ្យមានបក្សទាំងអស់នោះមែន វាមានន័យថា សេនាប្រមុខទេវតានេះ ល្អជាទីបំផុត ដែលត្រូវតែនៅជាម្លប់របស់ពួកប្រែត ពួកនរក ដែលស៊ីតែខ្ទុះឈាម ដូចជាពួកម៉ាក្រុមនោះអញ្ចឹង។
    វាអញ្ចឹងណា៎ ពេលដែលសេនាប្រមុខទេវតា គ្របគ្រងអាណាចក្រទាំងមូល ពួកប្រែតអសុរិកាយ នរក ឥតស្គាល់ម៉ែឪ វារស់បានជាមួយ ទេវតា។ តែគេខ្លាចថា បើពួកប្រែតវាគ្របគ្រងអាណាចក្រហើយ តើវាឲ្យទេវតា រស់បានឬអត់?

    បើតាមការបកស្រាយរូបមន្តដែលយើងក្រឡេកឃើញត្រួសៗ គឺចង់បង្ហាញថា សេនាប្រមុខទេវតា មានប្រៀប និង ទំនាញទាយថា គ្រប់គ្រងដែនអាណាចក្រដើម្បីជាម្លប់ដល់រាស្ត្រ និង ក៏មានពួកបីសាច ប្រែត ជ្រកនៅជាមួយផង៕