​អាជ្ញាធរ​ឃុំ​មួយ​នៃ​ខេត្តព្រៃវែង​រារាំង​សង្គម​ស៊ីវិល​ចុះ​ពង្រឹង​សិទ្ធិមនុស្ស​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com

​មន្ត្រី​ពង្រឹង​អំណាច​សហគម​ន៍​មួយ អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ ពិនិត្យ​មើល​ពី​វិធានការ របស់​មន្ត្រី​ក្រោម​ឱវាទ​ឡើងវិញ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ថ្នាក់​ក្រោម​ជាតិ  ខណៈ​ពួកគេ​អះអាង​មក​ថា ការចុះ​បង្រៀន​ពលរ​ដ្ឋ​ឲ្យ​យល់ដឹង​ពី​សិទ្ធិមនុស្ស ត្រូវ​ហាមឃាត់ ។​

​មន្ត្រីជាន់ខ្ពស់ នៅ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ស៊ុម ម៉ា​ណែ​ត ឲ្យ​VOD​ដឹងថា វគ្គ​បណ្តុះបណ្តាល​ដល់​ស​មាជិក ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ដែល​គ្រោង​ធ្វើ​នៅ​ភូមិ​ប្រស្រែ ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​កាលពី​ថ្ងៃ​ទី​២១​ខែ​មីនា​ម្សិលមិញ ត្រូវ​លប់​ចោទ​វិញ ដោយសារ​មាន​ការរារាំង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​តម្រូវ​ឲ្យ​សុំ​ច្បាប់​ ។​

​លោក ស៊ុម ម៉ា​ណែ​ត យល់ថា សេរីភាព​ជួបជុំ ឬ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សមាជិក​សហគមន៍ ច្បាប់​តម្រូវ ត្រឹមតែ​ជូនដំណឹង​ប៉ុណ្ណោះ ដួច្នេះ​លោក​យល់ថា វិធា​នា​ការរារាំងរបស់​អាជ្ញាធរ នៅ​ឃុំ​ប្រស្រែ​នោះ ជា​វិធានការ​រំលោភច្បាប់​។​លោក​អំពាវនាវ ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ ដើម្បី​ពង្រឹក​អភិបាលកិច្ច​ល្អ នៅ​ថ្នាក់ក្រោម​ជាតិ​ ។​

​មេឃុំ​បឹង​ព្រះ លោក ណុប ចិត្ត បាន​ច្រានចោល ការចោទប្រកាន់​នេះ ដោយ​លោក​អះអាងថា ការរារាំង​នោះ ដោយសារតែ​អ្នក​រៀបចំ​កម្មវិធី មិន​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ ។​

​យ៉ាងនេះក្តី លោក ស៊ុម ម៉ា​ណែ​ត អះអាងថា លោក​នឹង​ដាក់​លិខិត​ជូនដំណឹងម្តងទៀតទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រៀបចំ​កម្មវិធី​ដដែល​នេះ​ឡើងវិញ នៅ​ថ្ងៃ​ទី​២៥​ ខែ​មីនា សប្តាហ៍​ក្រោយ ក្នុង​បំណង​ជំរុញ​ឲ្យ​អ្នកភូមិ​យល់ដឹង​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ តាម​លទ្ធិប្រជាធិបតេយ្យ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "​អាជ្ញាធរ​ឃុំ​មួយ​នៃ​ខេត្តព្រៃវែង​រារាំង​សង្គម​ស៊ីវិល​ចុះ​ពង្រឹង​សិទ្ធិមនុស្ស​​"

  1. Anonymous says:

    >>>>>>>>>>>>>> . ស . ម ណុប ចិត្ត ជា កូន របស់ ខ្មោច ប៉ុល ពត ………… !