​អ្នកបើក​រថយន្ត​ដែល​ចោទ​សមត្ថកិច្ច​ថា​ធ្វើ​ទារុណកម្ម​ប្តឹង​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​​

ដោយ៖​ ញឹម សុខន​​
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបភាពអ្នកបើក​រថយន្ត​ដឹក​ស្រូវ​ពេលសមត្ថកិច្ចចាប់ (រូបភាពពីបណ្តាញសង្គម)

អ្នកបើក​រថយន្ត​ដឹក​ស្រូវ​ម្នាក់​ដែល​ចោទថា សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​និង ខេត្ត​ព្រៃវែង​តាម​បាញ់ប្រហា​រ និង​ធ្វើ​ទារុណកម្ម កាលពី​យប់​ថ្ងៃ​ទី​១៩​ខែ​មីនា​នោះ បាន​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹងទាមទារ​សំណងពី​សមត្ថកិច្ច​ទាំងនោះ​៥​ម៉ឺន​ដុល្លារ​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០១៥ បណ្តាញ​សង្គម​បាន​បង្ហោះ​រូបភាពរថយន្ត​ដឹក​ស្រូវ​មួយគ្រឿងមាន​ស្នាម​បែក​កញ្ចក់​នៅ​ប៉ក​ខាងមុខជិត​អ្នកបើកបរដោយ​គ្រាប់កាំភ្លើង​ ។​

​បណ្តាញ​សង្គម​ក៍​បាន​បង្ហាញ រូបភាព​បុរស់​អាក្រាត​អាវ​ម្នាក់ ត្រូវ​គេ​ចងដៃ​ទៅក្រោយ ឲ្យ​ដេក​ផ្កាប់មុខ​ទៅលើ​ដី បង្កឡើង​ដោយ​មនុស្ស​មួយក្រុម មាន​ឯកសណ្ឋាន​ខ្លះ ជា​កងរាជអាវុធហត្ថ ព្រួត​គ្នា​ចាប់ចង និង​យក​ជើង​ជា​ន់ករ បុរស​អាក្រាត​អាវ​នោះ​ជា​ដើម ​។​

​លោក​ណែ​ត ស៊ី​ដា ឲ្យ​VOD​ដឹងថា អ្នក​ដែល​សមត្ថកិច្ច ធ្វើ​ទារុណកម្ម​នោះ ជា​រូប​លោក ហើយ​ពេលនេះ លោក​បាន ពិភាក្សា​ជាមួយ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង ហើយ​បាន​សម្រេច ដាក់​ប្តឹង​ទាមទារ​សំណង​៥​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការខូចខាត​ស្រូវ​៣៤​តោន និង ធ្វើ​ទារុណកម្ម​រូបលោក​ ។  

​មន្ត្រី​សម្របសម្រួល​របស់​សមា​គម​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង លោកស្រី អេង គីម​លី អះអាងថា លោកស្រី​បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​អ្នក​បើក​ឡាន​នេះហើយ តែ​មិន​ទាន់​វាយតម្លៃ​ពី​ករណី​នេះ​នៅឡើយ ដោយ​អះអាង​ថា ចាំ​ស៊ើបអង្កេត​ជាមុនសិន​។ ប៉ុន្តែ​មន្ត្រី​រូបនោះ បង្ហើប​ឲ្យដឹងថា ពួកគេ​នឹង​ផ្តល់​មេធាវី​ការ ពារ​ពលរដ្ឋ​រូបនោះ ។​

VOD​មិនអាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ដើម្បី​សុំ​អត្ថាធិប្បាយ​បញ្ជាក់​ពី​ការចោទប្រកាន់​នេះ​បាន​ទេ​ ។​

​ប៉ុន្តែ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ  អះអាងថា ករណី​នេះ​មន្ត្រី​ជំនាញ បាន​បង្កើត​ក្រុមការងារ​ចុះ​ស៊ើបអង្កេត​ហើយ​។ លោក​ថា​បើ​ការស៊ើបអង្កេត រកឃើញថា កម្លាំង​ក្រោម​ឱវាទ​ណាមួយ បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​មែន​នោះ ពួកគេ​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់ ។​

​បើ​តាម​អ្នក​បើ​រថយន្ត​ដឹក​ស្រូវ​ឲ្យដឹងថា មុន​កើតហេតុ មាន​សមត្ថកិច្ច​ខេត្ត​ត្បួងឃ្មុំ និង ខេត្តព្រៃវែង​ប្រមាណ ១០​នាក់ ស្ទាក់​ឡា ន​គាត់​ដែ ល​ដឹក​ស្រូ វ​ពី​ខេត្ត កំពង់ ធំ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ បុរស​រូប​នោះ​ឲ្យដឹង​ទៀតថា សមត្ថកិច្ច​ដែល​បាន​ស្ទាក់​ឡាន របស់​គាត់​នោះ មិន​បាន​ដា ក់​ផ្លាកសញ្ញា​ដើម្បី​បញ្ជាក់​ថា ជា​កម្លាំង​សមត្ថកិច្ច​ទេ ពេលនោះ លោក​គិតថា​ជា​ក្រុម ចោរ ទើប​បើ ក​រ ថយ​ន្ត​បង្ហួ​សរហូត​ក្រោយមក​ក៏​មាន​ការប្រើ​អាវុធ​បាញ់ និង​ចាប់​រូបគាត់​រួមទាំង​ព្រូឡាន​ម្នាក់​ទៀត​ចង​ស្លាបសេក វាយដំ​បណ្តាលឲ្យ​របួសធ្ងន់​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

5 Responses to "​អ្នកបើក​រថយន្ត​ដែល​ចោទ​សមត្ថកិច្ច​ថា​ធ្វើ​ទារុណកម្ម​ប្តឹង​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​​"

  1. ជូ តុុងអាន says:

    បើមិនមានការផ្លាស់ប្តូររបប លោកហ៊ុន សែន ចេញទេ សិទ្ធិមនុស្សនៅកម្ពុជានៅតែជាន់ឈ្លីរហូត ដោសាតែអ្នកធ្វើខុសមិនបានយកមកតាត់ទោស អំណាចតុលាកាគ្មានយុត្តិធរ

  2. people says:

    this case not a police ‘ look like the robber but used police uniform’.if the real police they must obey the rule not hit the people ‘the police must bring this truck and the driver to the police station not beat the people on the street so this case must be robber’GOD bless all cambodian people’

  3. Prey Nokor says:

    There are many armed bandits, fake militaray police and illegal checkpoints in Cambodia. Police or military police must not use violence against unarmed people. Those who use violence must be punished regardless of authority. If let them be free, the violence will increase.

  4. វាសនាខ្ញុុំអនាគតខ្ញុំ says:

    នេះជាឬសគល់នៃអំពើហឹង្សាមួយរបស់សមត្ថកិច្ច !មេដឹកនាំម្នាក់ៗក្នុងជួររដ្ឋាភិបាលសុទ្ធតែស្រែកថា លុបបំបាត់អំពើហឹង្សា តែធាតុពិត មើលករណីនេះចុះ ដឹងពីសារធាតុ កំហឹង និងហឹង្សាពិតៗក្នុងសង្គមខ្មែរនាសម័យតេជោសែនហើយ?រាស្រ្តស្លូតត្រង់ឆ្អែតចិត្ត និងចងចាំមិនភ្លេច​ទេសំដាច់ស៍៕

  5. PSN says:

    ប្រាកដណាស់ គឺ១០០% មេ PM នឹងឆ្លើយថា PM ទាំងនោះគឺជាកម្លាំងខុសច្បាប់ មិនមានឈ្មោះក្នុងបញ្ជីកងទ័ព ឬត្រូវបានបណ្តេញចេញពីជួរទ័ពតាំងពីយូរណាស់មកហើយ ។ នេះគឺជាជំនាញរបស់មេៗ PM ដែលតែងតែធ្វើរបៀបនេះតាំងពីពេលកកើត PM នេះមកម្ល៉េះ ។ ជាទូទៅគេចូលចិត្តទទួលយកតែអំពើត្រូវ មិនដែលទទួលខុសម្តងណាឡើយ ។ សកម្មភាពឃោឃៅនេះ គឺជាបែបបទនៃការដឹកនាំតាមបែបអ៊ីត្លែរ៍ ដែលមេរបស់គេបានជ្រើសរើសយកធ្វើជាគំរូ ។