លោក ហ៊ុន សែន អះអាង​ថា​ច្បាប់​គ្រប់​គ្រង​អង្គការ​​នឹង​ចេញ​នៅ​ពេល​ខាង​មុខ​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី1 មេសា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោក​នាយករ​ដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ពុធនេះ​បាន​អះអាង​ថា​ច្បាប់​គ្រប់​គ្រង​​អង្គការក្រៅ​រដ្ឋាភិបាលនឹង​ចេញ​​នៅ​ពេល​ខាង​មុខនេះ ដោយ​លោក​ចាត់​ទុក​ថា​ច្បាប់​នេះ​នឹង​ដាក់​កំហិត​ដល់​អង្គការ​ដែល​កំពុង​ធ្វើ​ការ ងារ​​ក្រៅ​​​ច្បាប់។​

លោក​នាយក​រដ្ឋមន្រ្តីបាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ និង​ផ្លូវជាតិ​លេខ​៩ពី​ខេត្ត​​ស្ទឹងត្រែង​ទៅខេត្ត​ព្រះវិហារ ស្រប​ពេល​​លោក​ប្រតិកម្ម​ទៅ​នឹង​សង្គមស៊ីវិល​ដែល​រិះគន់​ថា​ច្បាប់​គជប​ថ្មី​ដែល​ព្រះមហាក្សត្រ​ទើប​តែ​ឡាយ​ព្រះហស្ថលេខា​ អាក្រក់​​​ជាង​ច្បាប់​គជប​ចាស់។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​ច្បាប់​គជបថ្មី​ត្រូវ​បាន​រដ្ឋសភាដែល​តំណាង​ឲ្យ​ប្រជា​ជន​ជា​អ្នក​​​អនុម័ត​ រួច​ឆ្លង​ទៅ​ព្រឹទ្ធ​សភា​ត្រួតពិនិត្យ​ និងត្រូវ​បាន​​ឡាយ​ព្រះហស្ថ​ដោយ​ព្រះមហាក្សត្រ។ លោក​ថ្លែង​បែប​ចំអក​​ថា​បើ​ច្បាប់​គជបថ្មី​​មិន​ល្អ នោះ​គួរ​តែ​ប្រើ​​ច្បាប់​ចាស់​វិញ។ ប៉ុន្តែ​លោក​ថា​រដ្ឋសភា​មិន​នឹង​ធ្វើ​បែប​នេះ​ តាម​​តែ​ការ​រិះគន់​របស់សង្គម​ស៊ីវិល​នោះ​ទេ។​ លោក​នាយករដ្ឋមន្រ្តី​បាន​ថ្លែងសំដៅ​ទៅ​លើ​សង្គម​ស៊ីវិល​ថា​«សូមអ្នកទាំងឡាយ​ដឹងខ្លួន​ឲ្យ​បាន​ច្បាស់ តួនាទីខ្លួនកម្រិត​ណា។ ហើយខ្ញុំសូមប្រកាសទុក​ជាមុន​​ច្បាប់គ្រប់​គ្រង​​អង្គការក្រៅ​រដ្ឋាភិបាល​នឹង​ចេញ​នៅ​ពេល​ខាងមុខ។ កុំ​ឲ្យ​វា​ធ្វើ​តាម​ចិត្ត​ចង់។ ឥឡូវ​អ្នក​ឯង​កំពុងស្ថិត​នៅ​​ក្រៅ​ច្បាប់ហើយ​។ បើ​ចង់​មាន​បញ្ជី​ជាតិ ទាល់​តែ​ធ្វើ​អាច្បាប់​ហ្នឹង​បាន​ចុះ​បញ្ជី​ជាតិ​បាន។ អញ្ចឹង​ច្បាប់​អង្គការ​ក្រៅរដ្ឋាភិបាល​ត្រូវ​តែ​ចេញ»។​

លោក​នាយករដ្ឋមន្រ្តីក៏​បាន​រិះគន់​អង្គការ​សង្គមស៊ីវិល​ដែល​តាំង​ខ្លួន​ថាអព្យាក្រឹត​ តែ​ដើរ​​ហែ​គណបក្ស​ និង​ជេរ​​​​គេ​ឯង​។  

​គួ​រ​រំឭក​ថាសង្គមស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​បោះឆ្នោត​បានរិះគន់​ច្បាប់​គជប​ថ្មី​ថា​​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់សង្គមស៊ីវិល​ក្នុង​ការ​បញ្ចេញមតិ។​​ កន្លង​ទៅ​ លោកនាយក​រដ្ឋមន្ត្រី​បានរិះគន់​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ដែល​បាន​​ធ្វើពហិការ​​មិន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត។ លោក​ចំអក​ឲ្យ​សង្គមស៊ីវិល​កុំ​តាំង​ខ្លួន​ថា​ជា​តួឯក។​

កាលពីខែធ្នូ ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍ថា​​ត្រូវ​តែ​មាន​ការ​ពិភាក្សា​គ្នា​បន្ដ​ទៀតលើ​​ច្បាប់​គ្រប់​គ្រង​អង្គការ​។ លោក​ថា«ឥឡូវ ​បើ​មិន​ទាន់​ឯកភាព​គ្នា​ទេ ​បន្ត​ពិភាក្សា​គ្នា​ទៅ។ ​២០១២​មិន​ទាន់​ឯកភាព​គ្នា​ទេ​ ចាំ​២០១៣​ទៅ។ ​បើ​២០១៣ ​មិន​ឯកភាព​គ្នា​ទេ ​ចាំ​២០១៤​ទៅ​ ក៏វា​មិន​ទាន់​ងាប់​ដែរ»។​

គួរ​បញ្ជាក់​ថា បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃស្តីពី​លទ្ធផល​ការងារឆ្នាំ​២០១៤ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៥ ឲ្យ​ដឹងថា មកដល់​​បច្ចុប្បន្ននេះ​ សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលដែល​បាន​ចុះបញ្ជីនៅ​ក្រសួង មាន​ចំនួន​សរុប៤៣៧៨(​សមាគម១៧០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល២៦៧២)​។ ​របាយការណ៍​បន្តថានៅក្នុង​ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃបាន​ចុះបញ្ជី​សមាគមអង្គការ​មិនមែន​រដ្ឋាភិបាលចំនួន​៥៣៩(​សមាគម ១៧៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល៣៦២)៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន អះអាង​ថា​ច្បាប់​គ្រប់​គ្រង​អង្គការ​​នឹង​ចេញ​នៅ​ពេល​ខាង​មុខ​​"

  1. Judge says:

    គួរចងចាំថា៖

    ៉ បង្កេីតតែច្បាប់ ឈេីនៅតែកាប់ ជាតិនៅតែលួច ៉។
    បេី សម្តេច បំបាត់ អំពេីពុករលួយបាន បក្សប្រជាជនឫ សម្តេច ឈ្នះ ដោយ ងាយស្រួល។
    សំនៀង

  2. Hun Nal says:

    បង្កើតច្បាប់អង្គការ តែវាភ្លេចបង្កើតច្បាប់ការពារម៉ែវា?

  3. love cambodia says:

    ម្ង៉ៃៗ​រកនឹកតែបង្កើតច្បាប់ដើម្បីបំផ្លាញគេ​មិនដែលឃើញបង្កើតច្បាប់ដើម្បីប្រយោជន៏ជាតិ ប្រយោជន៏ប្រជាជនសោះ…ដូចជាច្បាប់បំផ្លាញព្រៃឈើ..ច្បាប់​អន្តប្រវេសន៏…

  4. ដួយម៉ែសែនអុយង៉ោង says:

    បង្កើតច្បាប់ឱ្យសត្វឆ្កែចុយកន្តួហោកប្រពន្ធ័ហ្អែងផង អាចុយម្រ៉ាយថោកទាចាស់ឈ្លើយ ហ៊ុន សែន ។

  5. ?? says:

    the law of evil man and his smelling officer at the back stage that keep smelling for not thing. they are just a hole bunch of useless Cambodian dump head . peace for all

  6. មេដឹកនាំពូជទា មិនអាចដឹកនាំខ្មែរឡើងទ្រនុំថ្លៃថ្នូរ says:

    អាកំពូជទាហ៊ុន សែន វាបង្កើតច្បាប់ដើម្បីគំរាមគេឯង ទុកផ្លូវឱ្យខ្លួនវាបាននៅធ្វើ
    មេឧក្រិដ្ឋជនមហាអាក្រក់ !
    មេពុករលួយ !
    មេបំផ្លាញជាតិ !
    មេក្បត់ជាតិ !
    មេលក់ជាតិ !
    និងមេយូកូមបាតដៃទីបី ! ។ល។