ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី14 មេសា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
ខ្លោងទ្វារអង្គរសង្រ្កាន្តថ្មី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានចាត់ទុកសកម្មភាពលួចដុតខ្លោងទ្វារអង្គរសង្រ្កាន្តជាអំពើជ្រុលនិយមមួយ ដោយអំពាវនាវឲ្យអាជ្ញាធរចាប់អ្នកលួចដុតឲ្យបានយកមកអប់រំ។
ក្នុងពិធីសម្ពោធព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការលួចដុតខ្លោងទ្វារអង្គរសង្រ្កាន្តជាអំពើជ្រុលនិយមមមួយ និងខុសច្បាប់។ លោកបន្តថាអាជ្ញាធរត្រូវតែរកមុខអ្នកលួចដុតឲ្យបាន និងយកមកអប់រំថានេះជាអំពើខុសច្បាប់ បើទោះអ្នកលួចដុតទាំងនោះមកពីគណបក្សណាក៏ដោយ។ លោកបញ្ជាក់ថារូបលោក និងលោក សម រង្ស៊ី នឹងធ្វើការងារនេះជាមួយគ្នា ដើម្បីលុបបំបាត់ភាពជ្រុលនិយមរបស់ក្រុមណាមួយ។ លោក ហ៊ុន សែន បានថ្លែងបែបនេះ ខណៈប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចូលរួមពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងអង្គុយស្តាប់ការថ្លែងរបស់នាយករដ្ឋមន្រ្តី។
លោកនាយករដ្ឋមន្រ្តីបានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចាត់ទុកពណ៌ណាមួយជារបស់វៀតណាម និងលាបពណ៌ដាក់គ្នា ដែលនាំឲ្យមានការស្អប់ខ្ពើមគ្នា។ នាយករដ្ឋមន្រ្តីបន្តថាការរចនាខ្លោងទ្វារនេះ គឺជាការខិតខំរកប្រភពដើមរបស់ខ្មែរ បូកផ្សំនឹងការច្នៃប្រឌិត។
លោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់យុវជនទាំងអស់ ត្រូវចេះទទួលយកនូវការរិះគន់ទាំងអស់ ដោយប្រមូលផ្តុំមតិយោបល់ ហើយយកទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ។
ក្រោយពីខ្លោងទ្វារអង្គរសង្ក្រាន្តចាស់ដែលរងការរិះគន់ពីប្រជាពលរដ្ឋ និងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាជារចនាប័ទ្មពីវៀតណាម និងចិន ត្រូវបានលួចដុតកាលពីថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៥ ខ្លោងទ្វារថ្មីត្រូវបានកែសម្រួលឡើងវិញ។ ប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនសាកសួរ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
how about you killed your own people?
នេះមកពី ហ៊ុនសែនជាមេដឹកនាំល្ងង់ខ្លៅ ហើយប្រើពួកកំឡៅសាងសង់ខ្លោងទ្វារអង្គរសង្រ្កាន្ត
ដុតឆ្កៀលទឹកចិត្តប្រជាជនខ្មែររាប់លាននាក់ពេញផ្ទៃប្រទេសដែលស្នេហាវប្បធម៏ជាតិសាសន៍
របស់ខ្លួនឱ្យមានការឈឺចុកចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ទើបមានអំពើដុតខ្លោងទ្វារអង្គរសង្រ្កាន្តនេះ
បើ ហ៊ុនសែនឆ្លាត គួរចាប់ពួកវង្វេងវប្បធម៏ជាតិខ្មែរសង់ខ្លោងទ្វារអង្គរសង្រ្កាន្តខុសរចនាប័ទ្មខ្មែរ
មកអប់រំ មិនត្រូវជួយចូកជួយចែវពួកវង្វេងវប្បធម៏ជាតិសាសន៍ខ្លួនឯងអញ្ចឹងទេ
ឬមួយ ហ៊ុនសែនជាមេក្លោងវង្វេងបំផ្លាញវប្បធម៏ជាតិសាសន៍ខ្មែរដែរ ? ? ?
បានជាបញ្ជាអាជ្ញាធរត្រូវតែរកមុខអ្នកលួចដុតឲ្យបាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏ជាតិខ្មែរ ?
មេដឹកនាំនេះល្ងង់ខ្លៅណាស់ !
បញ្ឈឺចិត្តប្រជាជនខ្មេរស្រឡាញ់វប្បធម៏ជាតិរាប់លាននាក់ពេញផ្ទៃប្រទេស បញ្ជាអាជ្ញាធរត្រូវ
តែរកមុខអ្នកលួចដុតឲ្យបាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏មួក្ដាប់តូច ។
នេះមកពី ហ៊ុនសែនជាមេដឹកនាំល្ងង់ខ្លៅ ហើយប្រើពួកកំឡៅសាងសង់ខ្លោងទ្វារអង្គរសង្រ្កាន្ត
ដុតឆ្កៀលទឹកចិត្តប្រជាជនខ្មែររាប់លាននាក់ពេញផ្ទៃប្រទេសដែលស្នេហាវប្បធម៏ជាតិសាសន៍
របស់ខ្លួនឱ្យមានការឈឺចុកចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ទើបមានអំពើដុតខ្លោងទ្វារអង្គរសង្រ្កាន្តនេះ
បើ ហ៊ុនសែនឆ្លាត គួរចាប់ពួកវង្វេងវប្បធម៏ជាតិខ្មែរ សង់ខ្លោងទ្វារអង្គរសង្រ្កាន្តខុសរចនាប័ទ្មខ្មែរ
យកមកអប់រំ មិនត្រូវជួយចូកជួយចែវពួកវង្វេងវប្បធម៏ជាតិសាសន៍ខ្លួនឯងអញ្ចឹងទេ
ឬមួយ ហ៊ុនសែនជាមេក្លោងវង្វេងបំផ្លាញវប្បធម៏ជាតិសាសន៍ខ្មែរដែរ ? ? ?
បានជាបញ្ជាអាជ្ញាធរត្រូវតែរកមុខអ្នកលួចដុតឲ្យបាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏ជាតិខ្មែរ ?
មេដឹកនាំនេះពិតជាល្ងង់ខ្លៅណាស់ !
បញ្ឈឺចិត្តប្រជាជនខ្មែរដែលស្រឡាញ់វប្បធម៏ជាតិខ្លួនរាប់លាននាក់ពេញផ្ទៃប្រទេស បញ្ជាអាជ្ញាធរត្រូវ
តែរកមុខអ្នកលួចដុតឲ្យបាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏ជាតិខ្លួនឯងមួយក្ដាប់តូច ។
តាចាស់ ហ៊ុន សែន ត្រូវ រកមុខ អ្នកណា ដែល នាំ សាងសង់ ខ្លោងទ្វារ អង្គរសង្ក្រាន្ត រូបរាង ដូច
វៀតណាម យកមកសាក សួរ ទើបត្រឹមត្រូវ . ! (( តើ អ្នកអែង មានបំណងអ្វី ? ))
នេះមិនមែនជារឿងជ្រុលនិយមទេល្បងហ៊ុនសែន នេះជាមធ្យោបាយតែមួយគត់របស់ប្រជាជនខ្មែរ ព្រោះបើនិយាយ បើឪ្យយោបល់ បើរិះគន់ បើសុំឪ្យអស់លោកពិចារណា ដើម្បីរុះរើរៀបចំជាថ្មីនោះ វាគ្មានបានប្រយោជន៍អីទេ ទាំងហ៊ុនសែនឯងក្តី ទាំងអាជ្ញាធរក្តីក្នុងបក្សប្រជាជនទាំងមូល មិនដែលទទួលយកការឪ្យយោបល់ ការរិះគន់របស់ប្រជាពលរដ្ឋទៅពិចារណាទេ គឺមិនដែលសោះ ហើយថែមទាំងចោទប្រកាន់ពួកគាត់ថាមានបំណងចង់បន្ទុចបង្អាក់គំរោងការរបស់លោកឯង ព្រោះលោកឯង បក្យពួកលោកឯងមានគំនិតអជ្ឆរយះ ធ្វើអីក៏ត្រូវ និយាយអីក៏ត្រូវ ដូច្នេះការដែលគាត់ដុតនេះជាជំរើសដ៏ត្រឹមត្រូវរបស់ពួកគាត់ហើយ ព្រោះគ្មានជំរើស ទើបតែពេលនេះទេដែលឮលោកហ៊ុនសែនឯងប្រើពាក្យថា ត្រូវចេះទទួលយករាល់ការរិះគន់ប្រម៉ូលផ្តុំមតិ យោបល់ហើយយកទៅពិគ្រោះដើម្បីរកភាព ចំណេញ ត្រូវ និងរីកចំរើនដល់ប្រទេសជាតិនិងប្រជាជន សង្ឃឹមថាឆ្នាំថ្មីនិងនាំសេចក្តីសុខសន្តិភាពដល់កម្ពុជា ប្រជាជនកម្ពុជាទាំមូល និងសង្ឃឹមថាល្បងហ៊ុនសែនឯងនិងផ្លាស៉ប្តូរចិត្តគំនិតពីកញ្ជះបរទេសមកគិតគូរដល់ប្រជាជនខ្មែរឪ្យបានរីកចំរើនតទៅអនាគតមិនខាន ។