ដោយ អ៊ុង សេរីវុទ្ធ
2015-04-15
RFA

អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា លោក សោម រតនា បានឲ្យដឹងថា ការរាំចង្វាក់ម៉ាឌីហ្សូនសម្រាប់បំបែកឯកត្តកម្មពិភពលោកនេះ មានអ្នកចូលរួមរាំចំនួន២ពាន់ ១៥នាក់ក្នុងរយៈពេល៥នាទី នៅទីលានជល់ដំរី ក្នុងបរិវេណតំបន់អង្គរ។
លោកបន្តថា ការរាំចង្វាក់ម៉ាឌីហ្សូនបំបែកឯកត្តកម្មពិភពលោកនេះ គឺដើម្បីបង្ហាញពីសាមគ្គីភាព និងបង្កភាពសប្បាយរីករាយដល់ពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងពិភពលោកផងដែរ៖ «ពលរដ្ឋនៃពិភពលោកមួយចំនួនមិនទាន់បានស្គាល់ព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយទេ ហើយបើអ្នកស្គាល់ ២០ ឬ៣០ឆ្នាំមុន គឺស្គាល់តាមរយៈសង្គ្រាមបែកបាក់ហែកហួរគ្នា តែនៅពេលនេះគឺគេបានស្គាល់តាមរយៈ ការចងសាមគ្គីគ្នា របស់យុវជនជំនាន់ក្រោយ ក្នុងការបង្កើតឯកត្តកម្មពិភពលោក ដែលអាចប្រៀបប្រដូចការប្រមូលផ្ដុំ នូវចង្កឹះមួយបាច់ដែលកាច់មិនបាក់ នេះជាការបង្ហាញមោទនភាពជាតិ និងបង្កើតឲ្យមានបរិយាកាសសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ»។
កម្មវិធីអង្គរសង្ក្រាន្តឆ្នាំនេះ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោកចំនួនពីរ គឺនំអន្សមយក្សទម្ងន់ជាង៤តោន និង ការរាំចង្វាក់ម៉ាឌីហ្សូននេះ។
ក្រៅពីកម្មវិធីបំបែកឯកត្តកម្មពិភពលោក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏មានរៀបចំអង្រុតយក្ស កន្ត្រងប្រហុកយក្ស មួកយក្ស និងបំពង់ទឹកត្នោតយក្សផងដែរ សម្រាប់បំបែកឯកត្តកម្មថ្នាក់ជាតិ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមរបាំត្រុដិកុមារកំព្រាប្ដេជ្ញារក្សាទម្រង់របាំនេះឲ្យគង់វង្ស
- សកម្មភាពទូទៅក្នុងក្រុងភ្នំពេញថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ
- អ្នកទេសចរសម្រុកទៅលេងខេត្តរតនគិរីនាថ្ងៃចូលឆ្នាំមានចំនួនច្រើន
- កសិករបន់ស្រន់ឲ្យឆ្នាំថ្មីមានទឹកភ្លៀងច្រើន
- កម្មករដាំដំឡូងនៅព្រំដែនថៃឆ្លៀតមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
- អាជ្ញាធរខេត្តតាកែវផ្ដោតលើការការពារសុវត្ថិភាពចរាចរណ៍ពេលបុណ្យចូលឆ្នាំខ្មែរ
- ពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃដំបូងនៅរមណីយដ្ឋានប្រាសាទឯកភ្នំខេត្តបាត់ដំបង
- លោក ហ៊ុន សែន ចង់ឲ្យលោក ទេព រិនដារ៉ូ យកប្រពន្ធ
- ការវិវឌ្ឍន៍ថ្មីៗនៃពិធីពូនភ្នំខ្សាច់បច្ចុប្បន្ន
Please continue to support our nation in one soul, I am very happy to see like this
ការពាជាតិអោយពូកែដូចរាំទើបអស្ចារ្យ…
១. ចូលរួមរីករាយជាមួយក្រុមអ្នករាំម៉ាឌីហ្សូន បំបែកឯកត្តកម្មពិភពលោករបស់កម្ពុជា!!
២. ក្រុមអ្នករាំ និងចុងភៅបានបូជាកំលាំងកាយចិត្តដើម្បិកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ!! ពួកគេគួរត្រូវទទួលការកោតសរសើរ ដោយបំពាក់មេដាយមាសការងារម្នាក់មួយគ្រឿង!!
៣. ខ្ញុំនៅចងចាំថា៖ នៅសម័យកុំមុយនីស្ត ពួកកុំមុយនីស្តបានប្រើប្រាស់មនុស្សដូចគោក្របី ដោយមិនមានបានអ្វីទាំងអស់!! ប៉ុន្តែកិត្តិយសនិងមេដាយបានទៅបក្ខពួកនិងគ្រួសារពួកមេកុំមុយនីស្តទាំងនោះទៅវិញ!! តើពេលនេះ សមិទ្ធផលទាំងនេះបានទៅគ្រួសារនិងបក្ខពួកហ៊ុនសែន ដោយក្រុមអ្នករាំនិងចុងភៅទាំងនេះត្រូវគេបំភ្លេចចោល??
អស់ទឹកអស់ដី អស់ទៅអោយតែជាប់ឈ្មោះល្បីខាងរាំ
រាំជាក្រុម រាំកណ្ដាលវាល ជាចង្វាក់រួម ដូចជាហាត់ប្រាណ មិនអាក្រក់ទេ
បើរាំអោបសំផឺង ឬសាហាយ ក្នុងទីងងឹត អាហ្នុងទើបនាំរលាយ គ្រួសារ ។
មានឈ្មោះល្បីខាងរាំ ក្នុងសភាពថ្លែថ្នូរ មិនជាន់ជើងគ្នា គ្រាន់បើជាងល្បីខាង កាប់សម្លាប់គ្នា។
កុំធ្វើដូចមនុស្សសំគិះមួយចំនួន មិនរាំទេជាមួយប្រពន្ធ គឺទៅរាំជាមួយស្រីបារ មែនទេ។
គួរនាំគ្នា លះបង់គំនិត សុញនេះចេញទៅ រួចបើកភ្នែកមើលពិភពលោកខ្លះផង។