ដោយ៖ នួន បូរិន | ថ្ងៃសុក្រ ទី17 មេសា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ទិដ្ឋភាពថ្ងៃ ១៧ មេសា ១៩៧៥ កងទ័ពក្រហមបានវាយបែកចូលក្នុងទីក្រុងភ្នំពេញ (រូបភាពពី៖ khmernz.blogspot.com)
ការវាយប្រយុទ្ធគ្នា រវាងកងទ័ព របស់សាធារណៈរដ្ឋខ្មែរ របស់សេនាប្រមុខលន់ នល់ និងកងទ័ពខ្មែរក្រហម ត្រូវបានមើលឃើញ និងលាន់ឮស្ទើរពេញ មួយយប់ នៅយប់ថ្ងៃទី១៦ មេសា ១៩៧៥។
កងទ័ពក្រហមបានបើករណៈសិរ្យ គ្រប់ទិសទាំងបួនហើយខ្លាំង បំផុត គឺនៅតាមផ្លូវជាតិលេខ០១។ ដោយកងទ័ពសាធារណៈ រដ្ឋខ្មែរត្រៀមចុះចាញ់ និងមានការបាញ់តបរប៉េះរប៉ោះកងទ័ព ខ្មែរក្រហម ក៏បានចូលលុកលុយទីក្រុងភ្នំពេញ នៅវេលា ម៉ោង ០៧និង ៣០នាទីព្រឹក ថ្ងៃទី ១៧ មេសា ១៩៧៥។ នៅម៉ោងប្រហែលជា ១០ព្រឹក ថ្ងៃទី១៧ មេសា ខ្មែរក្រហម បានកាន់កាប់ទីក្រុងបានទាំស្រុង។
ទង់ជាតិរបបសាធារណៈរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ ដែលមានផ្ទៃពណ៌ខៀវ និងជ្រុងម្ខាងរូបប្រាសាទអង្គរវត្ត កំពូលបី ពណ៌ស និងផ្ទៃជុំវិញ ពណ៌ក្រហម ហើយជ្រុងខាងលើ មានសញ្ញាផ្កាយ ព័ណសចំនួន៣ បានត្រូវទាញទំលាក់ ជាមួយនឹងបទចំរៀងជាតិ ដោយជំនួសមកវិញ ទង់ជាតិនិងភ្លេងជាតិរបស់របបកម្ពុជាប្រជាធិបតេយ្យ។
ទង់ជាតិរបបកម្ពុជា ប្រជាធិបតេយ្យ ត្រូវបាន បង្ហូតឡើង ទង់ជាតិ នេះ រំលិចដោយផ្ទៃ ពណ៌ក្រហម និងរូបប្រាសាទកំពូលបី ពណ៌លឿង នៅចំកណ្ដាល។ ផ្ទៃពណ៌ក្រហម តំណាងឲ្យ ចលនាបដិវត្ត មានន័យថា បូជាជិវិត ដ៏មុះមុត និងអង់អាចក្លាហាន ដើម្បីប្រជាជនកម្ពុជា រំលោះប្រទេស ការពារ និងកសាងប្រទេស។
ផ្ទៃប្រាសាទកំពូល បី ពណ៌លឿងជានិមិត្តរូប នៃប្រពៃណីជាតិរបស់ប្រជាជនកម្ពុជា ដែលបានការពារ និងកសាងប្រទេសឆ្ពោះទៅរកភាពរុងរឿង មហាលោតផ្លោះ មហាអស្ចារ្យ។
ប្រជាជនទីក្រុងភ្នំពេញ ឬគេហៅថា អ្នក ១៧ មេសា រាប់សែនាក់ ត្រូវ បានទ័ពខ្មែរក្រហមគៀរ និងបង្ខំឲ្យចាកចេញទីក្រុង។ មានរទេះគោ រទេះសេះ រ៉ឺម៉ក ម៉ូតូ អ្នកដើរថ្មើជើង ចេញដើរតាមផ្លូវ ចេញពីទីក្រុង ប៉ុន្តែភាពនិរាសគ្រួសារក៏ចាប់ផ្ដើម ប្រពន្ធបាត់ប្ដី ម្ដាយព្រាត់កូន កូន ព្រាត់ឪពុក បងបាត់ប្អូន ចៅ បាត់ ជីតា ជីដូន បាត់ចៅ បានកើតមានស្ទើរគ្រប់កន្លែង។ អ្នកខ្លះរត់ទៅស្រុកកំណើត អ្នកខ្លះ ដេករង់ចាំថ្ងៃត្រឡប់ចូលក្រុងវិញ តែទីបំផុតមានតែនិរាសន៍ និង ព្រាត់ប្រាស់គ្នា។
ភាពខ្មៅងងឹត និងសោកនាដកម្ម កាន់តែធំធេង និងឈឺចាប់។ សាកសពទាហាន របស់សាធារណៈ រដ្ឋ និងជនស៊ីវិល ត្រូវគេប្រទះឃើញ ស្លាប់ជាច្រើននៅពាសវាលពាសកាល និងតាមដងផ្លូវ។ ឈាមរបស់ខ្មែរចាប់ហូរកើតជាថ្លុកឈាម ថ្ងៃនោះមក។
ប៉ុន្តែក្រោយបន្តិចខ្មែរហាក់ដូចបានសន្តិភាព ជាមួយនឹងការធ្វើសមាហរណកម្ម រវាងអ្នកទីក្រុង គេហៅថា ១៧ មេសា និងអ្នកជនបទ គេហៅពួកមូលដ្ឋាន។ រយៈពេលប៉ុន្មានខែប៉ុណ្ណោះ ខ្មែរក្រហម បានបង្កើតសហករណ៍មូលដ្ឋានបានដោយជោគជ័យ។
អ្នក ១៧ មេសា ច្រើនជានិស្សិត បញ្ញវ័ន្ត ត្រូវគេស្នើឲ្យចុះស្រែដកស្ទូង និងកាន់នង្គ័ល ព្យួររាស់។ នៅពេលនោះ ទីផ្សារ និងកម្មសិទ្ធឯកជនត្រូវបានលុបបំបាត់។ កម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ចាប់ផ្ដើមពង្រឹង វណ្ណៈកសិករ ដែលពាក្យស្លោករបស់ខ្មែរ ក្រហម សរសេរថាកសិករគឺជាវណ្ណៈ អធន់ និងឈានមុខគេ ដែលសាកសម និងបទចំរៀងរបស់ខ្មែរក្រហម មួយបទដែលមានអត្តន័យ ដូចបទចំរៀង "កសិករ របស់ខ្មែរក្រហម"។
ក្រោយពីស្ថានការណ៍យោធា បានស្ងប់ស្ងាត់ប្រទេសជាតិទាំងមូល ត្រូវបានទាញទំលាក់ ក្នុងជំរុំលត់ដំពលកម្ម។ ការងារពលកម្ម ចាប់ផ្ដើម ធ្វើនៅពេលថ្ងៃរះ រហូតដល់ពេលថ្ងៃលិច ។ ក្រុមណា មិនអាច បញ្ចប់ការងារទាន់ ផែនការ ដែលដាក់ចុះ ដោយថ្នាក់លើ នឹង មិនត្រូវបានអនុញ្ញាតិឲ្យសម្រាកនោះទេ។
ប៉ុន្តែនៅក្នុងជំរុំលត់ដំពលកម្ម គេឃើញមានការសំដែងសិល្ប ល្ខោន រឿង និយាយអំពី យុទ្ធជនខ្មែរក្រហមជាជនអង់អាច ក្លាហានតែមួយគត់ ដែលហ៊ាន ពលីជិវិត ដើម្បីបុព្វហេតុប្រទេសប្រយុទ្ធប្រឆាំង នឹងបនចក្រព័ត្រអាមេរិក ហើយអត្តន័យដូចបទ "យុទ្ធជន តស៊ូ ដើម្បី បុព្វហេតុប្រទេស" ។
ជាមួយនឹងការធ្វើសមាហរណកម្ម ទៅជារបបសមូហភាព និយម បានដោយជោគជ័យ ហើយនោះ ឃើញថា រដ្ឋាភិបាល កម្ពុជា ប្រជាជាធិបតេយ្យ ដែលមានលោក សាឡុតស ហៅ ប៉ុលពត ជាមេដឹកនាំ បានប្រែក្លាយប្រទេស ទៅជាសង្គមទាសករ។ ប៉ុលពត សម្រេច គោលដៅរបស់ខ្លួនបានមួយតំណាក់ទៀត គឺលុបបំបាត់បាននូវ សាសនា វត្តអារាម មន្ទីរពេទ្យសាលារៀន។

ស្ពានជ្រោយចង្វារត្រូវបានកំទេចដោយសារសង្គ្រាមនៅក្នុងឆ្នាំ១៩៧២ (រូបភាពឯកសារ)
ប៉ុលពត សម្រេចបាន នូវសុបិនរបស់គាត់គឺ កម្ពុជាឆ្នាំសូន្យ គឺឲ្យស្របនឹង រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៧៦ ។ ប្រជាជនណា មិនអាចជំរៈបានរបបសង្គមចាស់នឹងត្រូវកំទេច ។ ជនណានៅមានគំនិត វប្បធម៌ជឿនលឿន នឹងត្រូវចាត់ទុកជាខ្មាំងរបស់ បដិវត្ត គ្រួសាររបស់ពួកគេ នឹងត្រូវយកទៅ អប់រំលត់ដំ ក្នុងជំរុំពលកម្ម ហើយបើមិនអាចអប់រំបាននឹងត្រូវកំទេចចោល។
បើតាមការស្រាវជ្រាវដោយ កំណត់ហេតុនិពន្ធ របស់អ្នកកាសែតបរទេស ចំនួន ២នាក់ គឺ Grant Evans និង Kelvin Rowley នៅ ១៩៨៤ បានស្រង់គោលនយោបាយជាតិនៅ ឆ្នាំ១៩៧៨ របស់ប៉ុលពតមកចុះផ្សាយថា ៖ "យើងកំពុងកសាងរបបសង្គមមួយដោយមិនយកគំរូតាម ប្រទេសណាមួយនោះទេ។ យើងចង់មានបទពិសោធន៍ ដោយខ្លួនយើង ដែលចេញពីការតស៊ូរំដោះប្រទេស គឺជាបទពិសោធន៍របស់យើង ដ៏អស្ចារ្យ។ យើងមិនឲ្យមានមហាវិទ្យាល័យ សាកលវិទ្យាល័យ នៅក្នុងគំនិតជាតិនិយមរបស់យើង។ បើប្រទេសពុំមាន ចរាចរសាច់ប្រាក់ គ្មានទីផ្សារ គ្មានមុខជំនួញ មានន័យថាយើង បានកសាងសង្គមមួយ ផ្ដល់សេរីភាពវណ្ណៈស្មើភាព ទៅឲ្យ ប្រជាជន ទៅឲ្យកសិករ។ ប្រជាជនប្រហែល បីលាននាក់ ជាភាសសឹក ពួកគេ បានធ្វើសមាហរណកម្មមកជនបទយើង បានផ្ដល់ឲ្យពួកគេ នូវ ស្ថានភាពរស់នៅមានភាពស្មើគ្នា ដូចកសិករ នៅពេលនោះ ប្រទេស របស់យើង ប្រែក្លាយជារបបសង្គមនិយម មួយបែបថ្មី"។ យ៉ាងហោចណាស់ក៏ប៉ុលពត ជាមេដឹកនាំម្នាក់គត់ នៅកម្ពុជា ដែលមាននិន្នាការដ៏ជិតស្និត ជាមួយមេដឹកនាំចិនម៉ៅសេងទុង ។ រាល់លទ្ធិ និងរបៀបគ្រប់គ្រងប្រទេសរបស់ចិន ក្នុងរាជកាលរបស់ មេដឹកនាំម៉ៅត្រូវបាន ប៉ុលពតយកមអនុវត្ត។
កំណត់ហេតុនិពន្ធរបស់ អ្នកនិពន្ធបានសំណេរ និងមានអត្ថន័យដូចនេះ ថា៖ នៅឆ្នាំ ១៩៧៦ ប្រទេស ត្រូវបានប្ដូរឈ្មោះជាថ្មី ទៅជាកម្ពុជា ប្រជាធិបតេយ្យ។ សម្ដេចព្រះនរោត្តម សីហនុ បានយាងចេញពីតំណែង និងត្រូវឃុំព្រះកាយ នៅក្នុងរាជវាំង។
លោក ខៀវ សំផន បានតែងតាំងជំនួស ព្រះអង្គក្នុងឋានៈជា ប្រមុខរដ្ឋផ្លូវការហើយប៉ុលពត ជានាយករដ្ឋមន្ត្រី។ ផែនការណ៍បួនឆ្នាំ ត្រូវបានបង្កើតឡើង ដើម្បី ដឹកនាំប្រទេសមួយក្នុងសម័យកាល ធ្វើសមូហភាពវូបនីយកម្ម មានន័យថាកំទេចចោលរបបឯកជន ទ្រព្យសម្បតិ គោល ក្របី ដីស្រែចំការ ដាក់ជាទ្រព្យរួមរបស់រដ្ឋ។
ក្រុមគ្រួសារមិនអាចរស់នៅរួមគ្នា គេត្រូវបំបែក ចូលទៅក្នុងសហករ គឺក្នុងគោលដៅរបស់បក្ស និងរដ្ឋ ធ្វើស្រែឲ្យបានផលបីតោន ក្នុងមួយហិចតា។ ប៉ុន្តែផែនការនេះ ត្រូវបានទាញទំលាក់ប្រទេស ចូលទៅក្នុងភពខៅ្មងងឹត មួយ គឺកសិករក្លាយជាទាសកររបស់បក្សគុម្មុយនិស្តបដិវត្តកម្ពុជា។
នៅក្នុងប្រទេសចិនក្រោយ មានបដិវត្តវប្បធម័ឮ និងក្រោយពី មេដឹកនាំម៉ៅ ទទួលមរណៈភាព។ ប៉ុលពតបានតាំងខ្លួន គាត់ជាមេដឹកនាំ ម៉ៅសេងទុងនៅកម្ពុជា។ ទ្រឹស្ដីមួយត្រូវប៉ុលពត យកមកអនុវត្ត គឺកំទេចជំងឺផ្ទៃក្នុងបក្ស មានន័យថាត្រូវកំទេចជនណា ដែលប្រឆាំងនឹងការកែទំរង់របស់បក្ស ត្រូវគេលាបពណ៌ជាជនក្បត់ ក្រោយពាក្យនេះ ប្រែក្លាយជាជនក្បត់អង្គការ។
នៅឆ្នាំ១៩៧៦ ប្រជាជនកម្ពុជា រាប់រយពាន់នាក់ ត្រូវគេធ្វើទារុណកម្ម និងសម្លាប់ នៅមន្ទីរសន្តិសុខ ឬមន្ទីរសន្តិបាល។ នៅខែឧសភា ១៩៧៦ ប៉ុលពត និងបក្សគុម្មុយនិស្តកម្ពុជា ចាប់ផ្ដើមបង្កើត មន្ទីរសន្តិបាល ស២១ អតីតវិទ្យាល័យទួលស្លែង នៅក្នុងទីក្រុងភ្នំពេញ។
គោលដៅ នៃការបង្កើត ស២១ គឺសំដៅ ចាប់ជនក្បត់អង្គការមកសួរចម្លើយនៅទីនោះ។ ស២១ ឬគុកទួលស្លែង ត្រូវបានដាក់ឲ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់កម្មាភិបាលជាន់ខ្ពស់ របស់បក្សគុម្មុយនិស្ត គឺកាំងហ្គិចអៀវ ហៅឌុច ដែលមានជិវិតមកដល់ពេលនេះ។
ទោះជាបែបណារបបកម្ពុជាប្រជាធិបតេយ្យបានធ្វើឲ្យឈាម របស់ខ្មែរ ជិតពីរលាននាក់បានស្លាប់ ដោយ ការធ្វើទារុណកម្ម ការបង្អត់ បាយ ស្លាប់ដោយជំងឺ ការធ្វើពលកម្មដោយបាក់កំលាំង ដែលជាបុព្វហេតុមកពីការផ្ដួលរំលំរបបសាធារណៈខ្មែរ។ ប្រវត្តិសាស្ត្រ ខ្មែរ និងពិភពលោកចាត់ទុកថាជាឆ្នាំសូន្យ និងពិភពដ័ខ្មៅងងឹត នៃប្រទេសកម្ពុជា ដែលគេមិនត្រូវឲ្យដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ កើតឡើងវិញឡើយ៕
សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
http://content.time.com/time/photogallery/0,29307,1880529_1848705,00.html

Royal Seal of Approval: In 1965, Prince Norodom Sihanouk, Cambodia’s head of state, asserted the nation’s opposition to the U.S.-backed government in South Vietnam by allowing North Vietnamese guerrillas to set up bases within Cambodia’s borders. The North Vietnamese had an alliance with a Cambodian Marxist insurgency group, the Khmer Rouge, whose top brass Sihanouk is pictured here with in 1973. (Time Inc)
bloody communuist and the phnom=pench court just the joke and cambodian people are real victim of the world’ .young gen need to remember this’communist never good to people’ .the court should call case 3,4 and include the queen(mo nique)because she accompany si ha nouk all the time and cambodian people lost hope of the last chance when si ha nouk kick UN out 1993. cambodia back to square one in the dark world again so no justice at all because this court just to steer the world to other focus,to demolish the crime of communist veitcong and china’.why the west donated the money for this court for? the west try to help developed the country but communist china help by pour the gun to dictator government .at the moment people are happy to see mr sen and mr sy have a cultural dialogue so people hope cambodia walk to real democracy and to ward justice ,equality .GOD bless all cambodian people’
ឃើញមុខសឹង្ហអែងសត្វអីនៅតែក្តៅ។កុំតែបានយួន,ចិនជួយ ម្សៀអែងរកច្រកអត់ទាន់ទេ។ត្រឹមខ្មែរក្រហម,ទាហ៊ានលុនណុលអត់ព្រឺទេ។
April 17 1975 ,is the day I lost all my famely it is so paintful. So ICC would you please find justice for me and Khmers people .
នយោបាយ ឆ្កួតលីលា របស់ ប៉ុល ពត . នួន ជា . អៀង សារី ថា ខ្លួនអែង គ្រាន់បើ ជាង វៀតណាម
ប៉ុន្តែ ចូល អន្ទាក់វៀតណាម ដោយមិនដឹង ខ្លួន . នេះហើយ សារជាតិ មេដឹកនាំ ល្ងង់ ធ្វើ ចេះ ក្អេងក្អាង !
yes People I really want to see justice for all Cambodian who was the victim during communist ruling in Cambodia. both of my parent and a whole lot of my families have been touch by those regime . and right now it seem to be old song again not thing changing that much. it just like a gold plated democracy that I can not trust it is a real one. as I use to say of being a dog just not doing whit the poor masters, we will have nothing left not even the born left over, what they wanted just only shucking our blood for their benefited and take it to their country to make them the supper power. expressly the Viet country for many decade they are using their secreted policy to eliminate us. the only thing that can change is the leader that represent our nation taking a real democracy. not being a poppet of any communist countries. right now the way I’m filling every thing is over we can not rewind it . the only solution left over is to forgive and forget in order to save our nation. I myself do not care about some one saying to me or convincing me to follow them. unless those person is a real nationalist of our nation and take the real democracy to this nation. for some bodies they forted in the water and they pretending no any bodies will know about it. they are completely wrong, not to the people like me , you and some of intelligent Cambodian. they better understand that not just them who can do this work. we are watching them every day as I used to say you are not alone . and I did not wanted any benefit out of this just only some thing I was lost during those communist regime. peace to all Cambodian who love justice ,peace and their own nation
នេះជា ទិដ្ឋភាព ឈ្នះសង្គ្រាម របស់ ខ្មែរក្រហម គ្មាន អង្គការសហប្រជាជាតិ ជួយ គឺ ចរឹក ខ្មែរក្រហម
សាហាវ ឈ្នានីស្ត ច្រណែន ព្រៃផ្សៃ គឹ ជា រដ្ឋាភិបាល ជនពាល មិនមែន អ្នកដឹកនាំ ប្រទេស នោះទេ !
(((((( មិនដូច ឈ្នះឆ្នោត ទេ គឺ មានអង្គការសហប្រជាជាតិ ជួយមើលការ ខុស ត្រូវ ! ))))))
ក្រុម ជនពាល ខ្មែរក្រហម 17 មេសា 1975 បំរើ នយោបាយ អោយ វៀតណាម ដោយមិនដឹងខ្លួន !
គឺ ក្រុមខ្មែរក្រហម នេះហើយដែលនាំអោយ វៀតណាម ឈ្លានពានទឹកដី កម្ពុជា នៅថ្ងៃ 7 មករា 1979
បើ ក្រុម តា លន់ នល់ នៅ កាន់អំណាច ក៏គ្មាន វៀតណាម ឈ្លានពាន ទឹកដី កម្ពុជា យើងបាន ដែរ !
ខ្ញុំតែងតែមិនចង់ចូលពាក់ព័ន្ធក្នុងរឿងនយោបាយដែលកើតមាននៅក្នុងប្រទេសខ្មែរតទៅទៀត
នោះទេ។ ក៏ប៉ុន្តែពេលខ្លះទំនេរបានបើកមើលពត៌មានខ្លះក៏ចេះតែរាយការណ៍រឿងខ្លះវាដូចជាពិត
ខ្លះក៏ចេះតែថាៗឲ្យតែគេហៅឣ្នកពត៌មាន តែរឿងពិតយ៉ាងណានោះដូចជានៅរពិចរពិលមិនច្បាស់
លាស់នៅឡើយ។ ដូចជាមានឣ្នកខ្លះថានយោបាយស្រុកខ្មែរឣ្នកដែលមិនដឹងនៅតែមិនដឹងជារៀង
រហូតពិតជាមិនខុសនោះទេ តាមពិតគឺជាមនុស្សដែលមានពូជធ្លាប់ប្លន់យកឣំណាចពីស្តេចឆ្កួតពី
សម័យល្មោភស៊ីត្រសក់ដែលបានកាន់ឣំណាចក្បត់តែវង្សត្រកូលឯង។ ទុកឲ្យពូជជាតិដទៃមកកាន់
ក្តាប់ឣំណាចតរៀងរហូតមកដល់ពួកឣាបារាំងវាចូលមកត្រួតត្រាពួកនេះក៏ចាប់ខ្សោយមួយរយៈរួច
ក៏ចាប់ផ្តើមលួចបង្កើតបក្ខពួកតាមស្រុកភូមិខេត្តនាៗដើម្បីតតាំងប្រឆាំងនឹងពួកឣាបារាំងដើម្បី
ពង្រឹងនូវឣំណាចគ្រប់គ្រងរាជបល្ល័ង្កបន្ត តែរឿងសម្ងាត់បង្កើតបក្ខពួកនេះបានដឹងដល់ពួកបារាំង
ក៏តាមចាប់ខ្លួនមេបក្ខ តែឣាមេបក្ខនេះវាសំណាងបានស្តេចក្រាញនៅសៀមរាប(ដាប ឈួន)ជួយយក
ឣាសារឲ្យកន្លែងសម្ងាត់ក្រោមដីលាក់ខ្លួនបានរួចផុតពីពួកឣាបារាំងតែសារជាតិមនុស្សជាពូជពាល
បន្ទាប់ពីបានរួចផុតគ្រោះឣាសន្នជនពាលមួយក្បាលនេះបានរកល្បិចចោទប្រកាន់ស្តេចក្រាញនោះ
ថាក្បត់ចុងបញ្ចប់មនុស្សម្នាក់ដែលមានចិត្តចង់ជួយយកឣាសារខុស ត្រូវស្លាប់ខ្លួនហើយជាប់ឈ្មោះ
ក្បត់ស្តេចថែមទៀត។ រីឯស្តេចតាំងខ្លួនជាតួឣង្គវីរបុរសខ្មែររហូត តើមកពីហេតុឣ្វី? តើយើងជារាស្រ្ត
គ្រាន់តែជាឣាយ៉ងឬជាទាសករសម្រាប់ជននេះយកមកធ្វើជាល្បែងកំសាន្តឬក៏យ៉ាងម៉េច?។
សូមមេត្តាគិតទាំងឣស់គ្នាសាកមើល តើជនដែលសោយរាជ្យក្រោយស័មយឣង្គរធ្លាប់ធ្វើឣ្វីខ្លះលើទឹក
ដីមួយនេះ? មានតែឣស់ទឹកដីទាំងខាងលិចនិងខាងកើត រួចទម្លាក់កំហុសទៅលើឣ្នកនេះឣ្នកនោះ
ក្បត់ជាតិ ដូចជាដីកម្ពុជាក្រោមដែលឣាបារាំងកាត់ឲ្យទៅយួនគឺជាទណ្ឌកម្មដែលមេបះបោរបាន
បង្កើតបក្ខពួកប្រឆាំងនឹងពួកវា ពិតជាគួរឲ្យខ្មាស់បំផុតនោះគឺពេលពួកឣាបារាំងចាញ់សង្រ្គាម
ជប៉ុនដកចេញពីដីខ្មែរ បែរជាឣួតខ្លួនឯងថាបានដេញបារាំងចេញពីទឹកដីទទួលបានឯករាជជាតិ
ដែលជាលេសដើម្បីប្រមូលកម្លាំងដែលលាក់ខ្លួនតាមគ្រប់តំបន់ខេត្តស្រុកនាៗថាតើត្រូវធ្វើដូចម្តេច
ដើម្បីគ្រប់គ្រងកម្លាំងទាំងឣស់នេះបានកុំឲ្យកម្លាំងនេះក្បត់ខ្លួននៅថ្ងៃណាមួយបាន? ដូច្នេះហើយ
ទើបបានជាក្រោយសម័យបារាំងដកថយជនដែលមានមានះបានលេសដែលបាត់ទឹកដីកម្ពុជាក្រោម
ជាទ្រឹស្តីបង្កើតឆាកនយោបាយដោយចំពេលដែលមេដឹកនាំកុម្មុយនីស្តយួនមានចម្បាំងជាមួយគ្នា
ដែលម្ខាងមានស រ ឣ គាំទ្រផង មេនយោបាយខ្មែរសម័យនោះក៏បានផ្តល់តំបន់មួយផ្នែកជាជម្រក
ដល់ទ័ពព្រៃយួនយៀកកុង បន្ទាប់មកមេនយោបាយខ្មែរនោះក៏បានប្រជុំជាសម្ងាត់ដែលមានគ្នាត្រឹម
តែបីនាក់ប៉ុណ្ណោះគឺ(ស ហ លន និងខ ស ផ)គ្មាននរណាទៀតក្រៅតែពីបុរសម្នាក់ជាឣ្នកបម្រើភេសជ្ជៈ
ប៉ុណ្ណោះ នៅក្នុងបន្ទប់សម្ងាត់នោះ ការប្រជុំនោះមេបក្ខបានដាក់ផែនការណ៍ឲ្យលោកមេទ័ព ល ន ជា
ឣ្នករៀបចំគម្រោងធ្វើរដ្ឋប្រហារទម្លាក់ស្តេច រីឯស្តេចខ្លួនឯងធ្វើជាចេញក្រៅប្រទេសព្យាបាលរោគ
ចំណែកមេទ័ពភក្តីម្នាក់នេះហាក់មិនដាច់ចិត្តធ្វើរឿងនេះព្រោះខ្លាចជាប់ឈ្មោះក្បត់រាជ្យបល័្លង្ក បាន
ធ្វើឲ្យមេបក្ខបាននៅក្រៅប្រទេសហើយនោះខ្ញាល់យ៉ាងខ្លាំងនឹងលួចចូលប្រទេសជាសម្ងាត់មកបង្ខំឲ្យ
មេទ័ពម្នាក់នោះសម្រេចិត្តធ្វើរដ្ឋប្រហារ១៨មីនានោះឡើង មកទល់ពេលនេះឈ្មោះមេទ័ពនោះត្រូវជាប់
ប្រវត្តិជាមនុស្សបង្កើតឲ្យមានសង្រ្គាមទៅវិញ រីឯមេបក្ខពាលនៅតែត្រូវបានពួកឣាម៉ីឣាថោងកោត
សរសើរថាជាវីរជន ទោះបីជាខ្មែរគ្រប់គ្នាបានឃើញរូបភាពច្បាស់ក្រឡែតបង់កក្រម៉ានៅក្នុងព្រៃជា
មួយទ័ពព្រៃល្ងង់ខ្លៅក៏ដោយឬក៏គ្រាន់តែគេនិយាយបន្តិចថាលោកត្រូវជាប់ឃុំដោយពួកឣាវខ្មៅ
ក៏មានខ្មែរល្ងង់ខ្លៅមួយភាគធំជឿស្លុងទោះបីជាខ្មែរស្លាប់រាប់លានក៏មិនឈឺក្បាលចាប់ឣារម្មណ៍តែ
បើវង្សានុវង្ស១ឣង្គស្លាប់មានឣាពាលម្នាក់មកពីបារាំងឈ្មោះគង់ តាឡស់មកបង្កើតបក្ខពួកនៅ
ជាយដែនឣាម្នាក់នេះវាបានស្ទាក់ប្រជាជនទៅរកបើកឣង្ករឲ្យស្តាប់រាជសាររបស់មេវាដែលបានបាត់
ក្នុងសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃនោះ យើងសែនឈឺចិត្តដែលពេលនោះមិនបានឮពាក្យឣ្វីមួយម៉ាត់ពីការ
បាត់បង់ជាតិសាសន៍ខ្មែរសោះឡើយ តើនេះឬជាវីរបុរសពាល? តើពេលណាទើបខ្មែរយល់ច្បាស់ពីនយោ
បាយដែលយកលេសសម្លាប់ខ្មែរ? តើជនភាគច្រើនដែលបានកាន់ឣំណាចជាប្រភេទជនជាតិឣ្វីពិត?តើមនុស្សខ្មែរពិតៗមានប៉ុន្មាននាក់ដែលឣាចថែរក្សាទឹកដីឣង្គរនេះឲ្យបានគង់វង់បាន? តែខ្ញុំនៅ
មានជំនឿទៅលើបុព្វបុរសសម័យឣង្គរលោកបានបញ្ចុះឣាថ័នការពារទឹកដីមួយនេះឲ្យបានរួចផុតពី
ពួកទមិឡឫស្យាបំផ្លាញជាតិឲ្យវាវិនាសចេញពីដីខ្មែរ។