វៀតណាម​មក​ទប់​ខ្មែរ​មិន​ឲ្យ​ទៅ​មើល​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ

អាជ្ញាធរ​វៀតណាម​ចូល​មក​រារាំង​តំណាងរាស្ត្រ និង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចូល​ទៅ​មើល​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ ពី​ម្សិលមិញ​។

អាជ្ញាធរ​វៀតណាម​ចូល​មក​រារាំង​តំណាងរាស្ត្រ និង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចូល​ទៅ​មើល​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ ពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក ម៉ៅ មុនីវណ្ណ



ភ្នំពេញប៉ុស្តិ៍

ត្បូងឃ្មុំៈ ពលរដ្ឋ​ខ្មែរ​បាន​រុញច្រាន​គ្នា​​ទៅវិញ​ទៅមក​ជាមួយ​អាជ្ញាធរ​វៀតណាម​​ខណៈ​តំណាងរាស្រ្ត និង​​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ព្យាយាម​ចូល​ទៅក្នុង​តំបន់​ជម្លោះ​​​​ក្នុង​ស្រុក​មេមត់ ដែល​ជា​ដី​ស្រែ​របស់​ពួកគាត់​តាំងពី​ដូនតា​មក តែ​ត្រូវ​អាជ្ញាធរ​វៀតណាម​ចូល​មក​បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ​កាលពី​ខែ​មុន​។

បើ​តាម​មន្រ្តី​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ប្រហែល​ពី​ ៤០០ ​ទៅ ៥០០ នាក់ និង​តំណាងរាស្រ្ត​គណបក្ស​​សង្គ្រោះជាតិ​​ ៤ ​​នាក់​​​រួមមាន​លោកស្រី មូរ សុខ ហួរ លោក ម៉ៅ មុនីវណ្ណ លោក វ៉ាន់ ណារិទ្ធិ និង​លោក​ង៉ោគឹមជាង បាន​ព្យាយាម​ចូល​​ទៅក្នុង​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​​​ទៅ​មើល​ដីស្រែ​ដែល​ត្រូវ​បាន​បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ​ ដោយ​​អាជ្ញាធរ​វៀតណាម ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​រារាំង​​មិន​ឲ្យ​ចូល​ទៅ​តំបន់​នោះ។

លោកស្រី មូរ សុខហួរ និង យ្សា អុស្សម៉ាន តំណាង​ខ្មែរ​អ៊ិស្លាម​ដែល​បាន​ចុះ​ទៅ​មើល​តំបន់​ជម្លោះ​កាលពី​ម្សិលមិញ​​បាន​ឲ្យ​ដឹង​ថា មាន​ការ​រុញច្រាន​គ្នា​​​ទៅវិញ​ទៅមក​រវាង​ពលរដ្ឋ​​ខ្មែរ​ និង​អាជ្ញាធរ​វៀតណាម​ដោយសារ​ពលរដ្ឋ​ខ្មែរ​ព្យាយាម​ចូល​ទៅក្នុង​ដីស្រែ​របស់​​ខ្លួន​​​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​អាជ្ញាធរ​វៀតណាម​ហើយ​ភាគី​ទាំង​ពីរ​ បាន​រុញច្រាន​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​វា​​មិន​ជា​ការ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​នោះ​ទេ​។

លោកស្រី មូរ សុខហួរ បន្ត​ថា​​៖ «​​ពលរដ្ឋ​មាន​ការ​សោកស្តាយ គាត់​មាន​កំហឹង​ដោយ​សារ​បាត់បង់​ដីស្រែ​របស់​គាត់។ ​ពិត​ណាស់ តំបន់​ជម្លោះ​នោះ គឺ​នៅលើ​ដី​ខ្មែរ​យ៉ាង​ច្បាស់​​»។ «​ដី​នោះ​នឹង​ត្រូវ​​ទៅ​វៀតណាម​ ១០០ ​ភាគរយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​អើពើ​»។

លោកស្រី​បាន​បន្ត​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​​ទៀត​ថា មិន​មាន​ប្រជាជន​វៀតណាម​ណា​​មួយ​​​នៅលើ​ដី​​នោះ​ទេ ប៉ុន្តែ​ទាហាន​វៀតណាម​​ចូល​មក​ការពារ​តំបន់​នោះ​។

លោក យ្សា អុស្សម៉ាន ថ្លែង​ថា៖ «​យើង​បាន​​ស្តាប់​អ្នកភូមិ​នៅ​ទី​នោះ​និយាយ​ថា​តំបន់​នោះ​គឺជា​ដី​ពី​ជីដូនជីតា​​របស់​ពួកគាត់​ជាយូរ​មក​ហើយ​​។ បង្គោល​ព្រំដែន​ទើប​តែ​ត្រូវ​បាន​ដាំ​​ដោយ​មិន​ប្រាប់​អ្នកភូមិ​»។

លោក ម៉ញ ផល អាយុ​ ៤០ ​ឆ្នាំ ជា​អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​ឃុំ​ជាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មាន​ដី​ស្រែ​ ២០ ​គុណ​ ៩០ ​ម៉ែត្រ ដែល​ជា​ដី​កេរ​ពី​ឪពុក​ម្តាយ​ និង​ជីដូនជីតា​មក ហើយ​លោក​តែងតែ​ធ្វើ​ស្រែ​​នៅ​លើ​ដី​នោះ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ឥឡូវ​នេះ​លោក​មិន​មាន​ដី​ធ្វើ​ស្រែ​ទៀត​ទេ​ដោយសារ​ការ​ដាំ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​។

មេឃុំ​ជាំ លោក ប្រាក់ វ៉ាន់នី បាន​ទទួល​ស្គាល់​​ថា ប្រជាជន​ខ្មែរ​បាន​ធ្វើ​ស្រែ​នៅលើ​ដី​នោះ​ជាយូរ​មក​ហើយ ហើយ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ទើប​តែ​បាន​កំណត់​តំបន់​នោះ​ថា ជា​តំបន់ស​កាលពី​ក្នុង​ឆ្នាំ​ ២០០៥‑២០០៦។

អភិបាល​ស្រុក​មេមត់ លោក​​ ចេង ប៊ុនណារ៉ា បាន​បដិសេធ​​​ធ្វើ​អត្ថាធិប្បាយ​​លម្អិត​​ដោយ​ថ្លែង​ថា តំបន់​នោះ​ត្រូវ​កំណត់​បង្គោល​ព្រំដែន​រួច​ហើយ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ពី​សហរដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​យក​វប្បធម៌​​សុន្ទនា ប្រើ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន បញ្ហា​កាប់ឈើ បញ្ហា​ជម្លោះ​​ដីធ្លី​…ដែល​ជា​ប្រធានបទ​ក្តៅ​ក្នុង​សង្គម​៕ PS


What Next?

Recent Articles

4 Responses to "វៀតណាម​មក​ទប់​ខ្មែរ​មិន​ឲ្យ​ទៅ​មើល​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ"

  1. serey says:

    Dear,officer.

    Please play your role to show that, you are serving PEOPLES.

    Please come on !!!.

    Thanks,

  2. Anonymous says:

    មិត្តវៀតណាម គឺជា សត្វក្រពើ លេប ទឹកដីកម្ពុជា មិនចេះ ចប់ !

    សូម្បី សម្តេចឪ ក៏ ថា វៀតណាម ជាសត្វក្រពើ ដែរ !

  3. ✫☼✫ says:

    អំណាច បុណ្យសក្តិ និងផលប្រយោជន៍ ប្រៀបបានដូចផ្សែងហោះកាត់
    ធម្មតាជាមនុស្សមិនអាចជៀសរួចផុតពីសេចក្តីស្លាប់ឡើយ ។
    ហេតុអី មន្រ្តីខ្មែរជាច្រើន មានអំណាចជាង៣០ឆ្នាំហើយ មិនព្រមក៍សាងកេរ្តិ៍ឈ្មោះល្អ
    ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយកោតគោរពសរសើរខ្លួន បែរជានៅខំប្រព្រឹត្តិ
    អំពើល្ងង់ខ្លៅ បំរើចោរក្បត់ជាតិបំផ្លាញទឹកដី បើកដៃឱ្យចោរយួនលេបត្របាក់បំបាត់
    ទឹកដីកេរ្តិ៍មរតកដូនតារបស់ខ្លួនទៅវិញ ???????

  4. រាដា says:

    រដ្ធាភិបាល ហេតុអីមិនមានប្រតិកម្មចំពោះជនជាតិយួន ដែលមករស់នៅ លើទឹកដីខ្មែរ ប្រជាជនខ្មែរចង់ទៅមើលលើដីរបស់ខ្លួនក៏យួនហាមឃាត់ដែរ ??????