ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី1 មិថុនា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកឃ្លាំមើលសង្គមលើកឡើងថា ករណីជនជាតិវៀតណាមចូលមកទឹកដីកម្ពុជា យកទីតាំងចំនួន៣ខេត្តដាក់តាំងរូបបដិមាបែបសាសនារបស់ពួកគេ ដោយសាររដ្ឋាភិបាលកម្ពុជាជួល ឬលក់តំបន់នោះឲ្យទៅក្រុមហ៊ុនវៀតណាម ។
ខេត្តទាំងនោះរួមមាន ខេត្តកំពត សៀមរាប និងខេត្តកោះកុង ។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី មានប្រសាសន៍ថា មូលហេតុដែលជនជាតិវៀតណាមយករូបបដិមាបែបសាសនារបស់ពួកគេ មកតាំងលើទឹកខ្មែរបែបនេះ ដោយសាររដ្ឋាភិបាលកម្ពុជាជួល ឬលក់ តំបន់នោះឲ្យទៅក្រុមហ៊ុនវៀតណាម ទើបពួកគេមានសិទ្ធិធ្វើបែបនេះ ។ លោកថា បើធ្វើការសម្រេចចិត្តផ្នែកនយោបាយរបស់រដ្ឋាភិបាលខុស ធ្វើឲ្យមហន្តរាយដល់ប្រទេសជាតិនៅថ្ងៃខាងមុខ ។ លោកថា «និយាយឲ្យខ្លីទៅ គឺរដ្ឋាភិបាលជួលឲ្យគេហ្មង លក់ឲ្យគេ សៀមរាប ភ្នំបូកគោ និងកន្លែងផ្សេងៗជួលឲ្យគេ ក្លាយជារបស់ក្រុមហ៊ុន គេអាចរៀបចំជាសាសនា ជាការគោរពរបស់ពួកគេ ។ អ៊ីចឹងអាហ្នឹងជាសេចក្តីសម្រេចខាងផ្នែកនយោបាយខុស វាអាចមហន្តរាយដល់ប្រទេសជាតិ» ។លោកថា «និយាយឲ្យខ្លីទៅ គឺរដ្ឋាភិបាលជួលឲ្យគេហ្មង លក់ឲ្យគេ សៀមរាប ភ្នំបូកគោ និងកន្លែងផ្សេងៗជួលឲ្យគេ ក្លាយជារបស់ក្រុមហ៊ុន គេអាចរៀបចំជាសាសនា ជាការគោរពរបស់ពួកគេ ។ អ៊ីចឹងអាហ្នឹងជាសេចក្តីសម្រេចខាងផ្នែកនយោបាយខុស វាអាចមហន្តរាយដល់ប្រទេសជាតិ» ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា ករណីវៀតណាមយករូបបដិមាបែបសាសនាវៀតណាម តាំងនៅតំបន់ទាំងបីលើទឹកដីខ្មែរនោះ គឺវៀតណាមកំពុងតែបំភ័ន្តភ្នែកភ្ញៀវទេសចរណ៍បរទេសផ្សេងទៀត ថាវៀតណាមមានសិទ្ធិគ្រប់បែបយ៉ាងលើទឹកដីខ្មែរ ។&nbnbsp;លោកបញ្ជាក់ថា «នៅពេលអនាគត វាអាចមានផលវិបាក ពីព្រោះគេធ្វើអីតាមអំពើចិត្ត… បើគេអាចធ្វើកន្លែងណាតាមអំពើចិត្តអ៊ីចឹង ។ កន្លែងហ្នឹងគេមើលងាយ ជាន់ឈ្លីអគ្គនាយកនគរបាលអន្តោប្រវេសន៍ទៀត» ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា ក្រសួងវប្បធម៌ និងសហការជាមួយក្រសួងអប់រំ ក្រសួងទេសចរណ៍ ក្រសួងធម្មការ ជាដើម ដើម្បីចុះស្រាវជ្រាវបន្ថែមលើបញ្ហានេះ ។ លោកស្រីថា បើវៀតណាមដាក់តាំងរូបបដិមាដោយចិត្តឯង ដោយមិនមានការអនុញាតពីអាជ្ញាធរទេ នោះនឹងចាត់វិធានការដូចនៅខេត្តកោះកុងដែលដុតចោល ។ លោកស្រីបញ្ជាក់ថា «នៅកោះកុង ឃើញឯកឧត្តម ទៀ វិញ មើលទៅដូចអត់មានការអនុញ្ញាតអីទេ ដូច្នេះយើងត្រូវមើលតាមផ្លូវច្បាប់ បើសិនកិច្ចការហ្នឹងឆ្លងកាត់តាមអាជ្ញាធរ សមត្ថកិច្ចដែលពាក់ព័ន្ធដែលអនុញ្ញាត អ៊ីចឹងគេមាននីតិវិធីរបស់គេ ប៉ុន្តែបើធ្វើដោយចិត្តឯងអត់មានការអនុញ្ញាតអីទេ នោះត្រូវតែខុសច្បាប់ហើយ» ។
បើតាមអាជ្ញាធរស្រុកស្វាយលើ ខេត្តសៀមរាបអះអាងថា មានជនជាតិវៀតណាមប្រមាណ១០០គ្រួសារបានចូលទៅតាំងទីលំនៅក្នុងភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានសាងសង់វិហារ និងតាំងរូបបដិមាបែបជំនឿសាសនាវៀតណាមនៅក្នុងស្រុកនេះ ខណៈប្រជាពលរដ្ឋខ្មែរនៅទីនោះមានត្រឹមតែ៧០គ្រួសារប៉ុណ្ណោះ ។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ អង្គការលីកាដូរកឃើញជនជាតិវៀតណាម យករូបបដិមាបែបសាសនារបស់ពួកគេរួមមាន ព្រះនាងគង់ស៊ីអ៊ីម រូបព្រះពុទ្ធ លោកតាចិន និងរូបថតហូជីម៉ីង ដាក់នៅក្រោមល្អាងថ្មជាង១០ និងរៀបដុំថ្មធ្វើជាថ្នូរប្រមាណជិត២០ តំណាងឲ្យវីរបុរសរបស់ពួកគេលើភ្នំបូកគោ ខេត្តកំពត ចំនួនពីរកន្លែង គឺនៅតំបន់វាលស្រែប្រាំរយ និងតំបន់ប្រវាំងកូន សម្រាប់គោរពបូជា និងធ្វើសមាធិ ។
ដោយឡែក នៅខេត្តកោះកុង កាលពីដើមខែមេសា ឆ្នាំ២០១៥ មេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ បានសហការជាមួយកម្លាំងចម្រុះរបស់ខេត្តកោះកុងបានដុតបំផ្លាញរូបសំណាកព្រះនាងគង់ ស៊ីអ៊ីម និងកន្លែងធ្វើសមាធិមួយចំនួនទៀត នៅឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលសមត្ថកិច្ចអះអាងថា ជនជាតិវៀតណាមបានមកធ្វើសមាធិនៅទីនោះខុសច្បាប់នោះ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Your leader give us this land.
So we can do every thing we want.
We do everything to show this ours.
No thai no Lao but have Vietnam here.
We can live 100 years (1779-2079).
So can be owner this Kingdom.
Has!;;;;!!;; Ha!!!;;;;
Destroy them out ,no more there
ជនជាតិ វៀតណាម ទាំងនេះ បើនៅប្រទេសថៃ នឹងត្រូវ តម្រួតរដ្ឋាភិបាលថៃ ចាប់ដាក់គុក ភ្លាម !
Any Cambodian provincial commanders and governors are not responsible for everything happening in its provinces. whatever they do because of the facebooks show so that they are sleeping. According to Cambodian history, Khmer rouge leaders have never known what they did with its people and country. Today many leaders of Cambodia still follow the khmer Rouge.
When they hear and see they seemed to be surpricing then sleep again. whereas Vietnamese border police when Cambodian entered its lans which Vietnames claimed to be it , they don’t allo…
រូបមន្តច្រែសស៊ីដែក…Be careful .