​វិភាគ​៖ តើ​វៀតណាម​ដែល​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​រស់នៅអ​ចិ​ន្ត្រៃ​យ៍​នៅ​កម្ពុជា​មាន​សិទ្ធិ​បោះឆ្នោត​ទេ​?​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃចន្ទ ទី1 មិថុនា 2015, 03:43 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ទូក​ពលរដ្ឋ​នេសាទជាជន​ជាតិ​វៀតណាម​ ក្នុង​​ខេត្ត​កំពង់​ឆ្នាំង

​នៅសល់​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ការចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កែទម្រង់​ថ្មី​នឹង​ចាប់ផ្ដើម​ហើយ ។ មាន​ការកត់សម្គាល់ថា ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ដែនដី បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​ជា​អចិន្ត្រៃយ៍ ដែល​ករណី​នេះ​ត្រូវបាន​អ្នកសង្កេតការណ៍ និង​អ្នកវិភាគ សម្ដែង​ការព្រួយបារម្ភ​ថា ពួកគេ​អាច​នឹង​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត នៅ​ប៉ុន្មាន​ខែ​ទៀត​នេះដែរ ។  

ក្រៅពីនោះ ក៏​មាន​ជនជាតិ​វៀតណាម ដែល​បក្សប្រឆាំង​ចាត់ទុក​ថា​រស់នៅ​យ៉ាង​អាណាធិបតេយ្យ​នៅ​កម្ពុជា ក៏​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះឆ្នោត ជាមួយនឹង​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​ផង​ដែរ ។ នេះ​បើ​យោង​តាម​ទម្លាប់​កន្លងមក ដែល​ពលរដ្ឋ​វៀតណាម​ធ្លាប់​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា និង​យោង​តាម​ការអះអាង​របស់​មន្ត្រី​ជំនាញខាង​ការបោះឆ្នោត ដែល​មន្ត្រី​នោះ​ថា ជនជាតិ​វៀតណាម​ទាំងនោះ​មាន​ឯកសារ​កាន់​ក្នុង​ដៃ ដូច​ជា​លិខិត​ស្នាក់នៅ ប័ណ្ណ​និង​អត្តសញ្ញាណ​ជា​ដើម ។​

​តើ​ការអនុញ្ញាត​ឲ្យ​ពលរ​ដ្ឋ​មួយ​ដែល​មិនមែន​ជា​ម្ចាស់​ស្រុក មាន​សិទ្ធិ​បោះឆ្នោត វា​នឹង​ធ្វើឲ្យ​កម្ពុជា​ជួប​ហានិភ័យ​អ្វី​ខ្លះ​សម្រាប់​ពលរដ្ឋ​ខ្លួន​ឯង​?

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា តាម​ច្បាប់​បោះឆ្នោត អ្នកណា​ក៏​ដោយ ឲ្យតែ​មានអ​ត្ត​សញ្ញាណប័​ណ្ណ​សញ្ជាតិ​ខ្មែរ គឺ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ហើយ ។ លោក​មានប្រសាសន៍ថា ​«​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​បាន គឺ​ត្រូវ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ អ៊ីចឹង​ការ​ស្នាក់នៅ​យ៉ាងម៉េច នោះ​គឺជា​សមត្ថកិច្ច​របស់​ម​ហា​ផ្ទៃ ប៉ុន្តែ​សម្រាប់ គ​.​ជ​.​ប ត្រូវការ​តែ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ​ណា៎​!» ។​

​ក្នុង​ឆ្នាំ​២០១៥​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ស្នាក់​នៅ​អចិន្ត្រៃនៅ​កម្ពុជា​ជា​បន្តបន្ទាប់ ដូចជា​ករណី​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​ជាដើម ។ 

​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា លក្ខខណ្ឌ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា លុះត្រាតែ​មាន​សញ្ជាតិ​ខ្មែរ ទើប​អាច​ចុះ​ឈ្មោះ​បាន បើ​ជា​អន្តោប្រវេសន៍​មិន​មាន​សិទ្ធិ​បោះឆ្នោត​ទេ ។ លោក​បញ្ជាក់ថា ជនអន្តោប្រវេសន៍​ដែល​ទទួល​បាន​ការ​ស្នាក់​នៅ​អចិន្ត្រៃយ៍ មិនមែន​មានន័យថា មាន​សញ្ជាតិ​ខ្មែរ​នោះទេ លុះត្រាតែ​គេ​ដាក់​ពាក្យសុំ​សញ្ជាតិ​ត្រឹមត្រូវ ។​

​តាម​មាត្រា​៤៦ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​បាន​អនុម័ត​នៅ​ខែ​មីនា ឆ្នាំ​២០១៥​ចែងថា ដើម្បី​បោះឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​លំនៅដ្ឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ​សង្កាត់ ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត មិនត្រូវ​ស្ថិតក្នុង​ស្ថានភាព​ជាប់ពន្ធ​នា​គារ ឬ​មិន​ត្រូវបាន​ដកសិទ្ធិ​បោះឆ្នោត ពុំមែន​ជា​ជន​វិកលចរិត ឬ​ស្ថិត​ក្រោម​អាណា​ព្យាបាល​ទូទៅ​ដោយ​មាន​លិខិតបញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ។ 

​ទោះយ៉ាងណា លោក គល់ បញ្ញា ដកដង្ហើម​ធំ នៅពេល​សួរ​ពី​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មាន​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។ លោក​ថា វា​ជា​រឿង​ធំ ដែល​កន្លងមក គ​.​ជ​.​ប មិនបាន​ធ្វើ​កិច្ចការងារ​នេះ ហើយ​ក្រសួង​មហាផ្ទៃ​មិន​មាន​ការយកចិត្តទុកដាក់​ក្នុង​រឿង​នេះ ម្យ៉ាង​ប្រព័ន្ធតុលាការ​ក៏​មិន​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ច្បាស់លាស់​នៅឡើយ ។ លោក​ថា រឿង​ជនអន្តោប្រវេសន៍​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មិន​ច្បាស់លាស់​ទៅតាម​នីតិវិធី នៅ​មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​នៅឡើយ ។ លោក​ថា​ «​កន្លងមក គ​.​ជ​.​ប ហើយ​ច្បាប់​យើង​បោះឆ្នោត​បច្ចុប្បន្ន​ក៏​យោងទៅលើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ហ្នឹង​ដែរ ។ ជា​រឿង​ដែល​ធំ ដែល​បញ្ជាក់ថា គាត់​មាន​សញ្ជាតិ​ខ្មែរ ។ ហើយ​បើ​ករណី​ថា​គាត់​មាន​អា​ហ្នឹងហើយ ប៉ុន្តែ​សង្ស័យថា​មិនមែន​ជា​សញ្ជាតិ​ខ្មែរ អាហ្នឹង​រឿង — រឿង​ទាក់ទិន​នឹង​នីតិវិធី​មួយ ។ អ៊ីចឹង​បាន​ត្រូវ​ជជែក​គ្នា​រឿង​ហ្នឹង ថា​តើ គ​.​ជ​.​ប មាន​នីតិវិធី​យ៉ាងម៉េច បើសិន​ករណី​មាន​ភ្នាក់ងារ​គណបក្ស​នៅពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង គេ​តវ៉ា គេ​ប្ដឹង​ថា អ្នក​ហ្នឹង​មិនមែន​មាន​សញ្ជាតិ​ខ្មែរ មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ហ្នឹង​ត្រឹមត្រូវ តើ គ​.​ជ​.​ប មាន​សិទ្ធិ​បដិសេធ​អត់​? រឿង​ហ្នឹង​យើង​កំពុង​ពិនិត្យមើល​នៅ​ក្នុង​នីតិវិធី​ដែល គ​.​ជ​.​ប ថា​គ្រោង​ធ្វើ​សេចក្ដីព្រាង​ហ្នឹង​ណា៎​!»  ។​

​ចំណែក​អនុប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា លក្ខខណ្ឌ​សម្រាប់​ការចុះ​ឈ្មោះ​គឺ​ដូច​មានចែង​ក្នុង​មាត្រា​៤៦ ។ លោក​បញ្ជាក់ថា ជាគោលការណ៍ គឺ​យក​អត្តសញ្ញាណប័ណ្ណ​ជា​គោល ប៉ុន្តែ​លោក​ថា ករណី​ជនបរទេស​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ ហើយ​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា ការបានទទួល​អត្តសញ្ញាណ​ប័ណ្ណ​នោះ ដោយ​មិន​បាន​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​តាម​ច្បាប់​សញ្ជាតិ ឬ​មិន​ស្របតាម​អនុក្រឹត្យ​ក្នុង​ការផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ នោះ គ​.​ជ​.​ប នឹង​ពិនិត្យ​លទ្ធភាព​ទៅតាម​បណ្ដឹង ។ លោក​ថា «​ទុក​ឲ្យ​លទ្ធភាព គ​.​ជ​.​ប នឹង​ពិនិត្យ​ទៅ​ឲ្យ​ក្នុង​បទបញ្ជា និង​នីតិវិធី​ដល់​ក្រុម​ចុះឈ្មោះ ដល់ពេល — អ៊‍ីចឹង​ក្រុម​ចុះ​ឈ្មោះ​នោះ​លោក​នឹង​មាន​នីតិវិធី មុន​នឹង​ប្រជាពលរដ្ឋ​បាន​ចុះឈ្មោះ​ហ្នឹង ជាទូទៅ​លើក​នេះៗ ត្រូវតែ​សាមីខ្លួន​ទៅ​បង្ហាញខ្លួន​នៅ​ការិយាល័យ​ចុះឈ្មោះ ទី​២ ត្រូវ​កាន់​អត្តសញ្ញាណប័ណ្ណ ហើយ​បាន​នីតិវិធី​ឲ្យ​ប្រធាន​ក្រុម​សួរ​សម្ភាសន៍​ផ្ដល់ព័ត៌មាន​មួយចំនួនទៀត រួម​ទាំង​ការចុះឈ្មោះ និង​ពិនិត្យ​លើ​សុពលភាព​នៃ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ​ផង​ដែរ​» ។​

ផ្អែកលើ​ច្បាប់​បោះឆ្នោត រួម​ទាំង​មតិ​ទាំងអស់​ខាងលើ​នេះ​ឃើញថា ការរារាំង​ជនបរទេស​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​មិន​ស្របច្បាប់ មិន​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត អាច​មាន​ការលំបាក ព្រោះ​ច្បាប់​ចែងថា អ្នក​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ។ ថ្វី​បើ​លោក គួ​យ ប៊ុន​រឿន អះអាង​ពី​នីតិវិធី​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ដោយ​ត្រូវ​បង្ហាញខ្លួន និង​មាន​ការសម្ភាសន៍​ខ្លះៗ​ក៏ដោយ ក៏​មិនដឹង​ថា វា​អាច​ទប់ស្កាត់បាន​ប៉ុន្មាន​នោះ​ដែរ ៕ 

សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

3 Responses to "​វិភាគ​៖ តើ​វៀតណាម​ដែល​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​រស់នៅអ​ចិ​ន្ត្រៃ​យ៍​នៅ​កម្ពុជា​មាន​សិទ្ធិ​បោះឆ្នោត​ទេ​?​"

  1. Judge says:

    លំនាំរដ្ឋបាលគ្រប់គ្រង ត្រូវក្រសួងមហាផ្ទៃ ផ្នែកអន្តោប្រវេសន៏ រក្សាសំណុំពាក្យ ចូលសញ្ជាតិ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ទៅនឹងអត្តសញ្ញណប័ណ្ណ ដែលជាអភ័យឯកសិទ្ធិ ក្នុងការចូលរួមបោះឆ្នោតិ ឃុំ សង្កាត់ និង ថ្នាក់ជាតិ។
    ម្យ៉ាងវិញទៀត ការបោះឆ្នោតិ ឃុំ សង្កាត់ ត្រូវមាន សំគាល់លេីអត្តសញ្ញាណប័ណ្ណ និង ប្រព័ន្ធ កុំព្យូទ័រ សំរាប់ជំនួយដល់ ឬការផ្តល់សិទ្ធិក្នុងការបោះឆ្នោតិជាតិ ២០១៨។ ល្គឹកណា ពលរដ្ឋដែលមនបានបោះឆ្នោតិ ឃុំ សង្កាត់ ២០១៧ នឹងត្រូវមានការត្រួតពិនិត្យបន្ថែមជាក់លាក់ ពេលចូលរួមបោះឆ្នោតិជាតិ ២០១៨។
    ដោយអំពេី មហាពុករលួយ និង បៀវត្ស ទាប នាំអោយមានការលួចបន្លំ អត្តសញ្ញាណប័ណ្ណ ដែលជាផលវិបាកចេញពីការគ្រប់គ្រង ធ្វេសប្រហែសនៃក្រសួងមហាផ្ទៃ ផ្នែកអន្តោប្រវេស។
    ដុលា្លរ អាចជំរុញអោយ អំពេី ល្មេីសច្រេីនណាស់ កេីតឡេីងក្នុងសង្គមខ្មែរ រហូតដល់ជនមិនចេះភាសាខ្មែរ ក្លាយជាខ្មែរ ជ្រែកចូលធ្វេីការតាមខ្សែ ក្នុងក្រសួងនានា សូម្បីខាង ប្រេងឥន្ធនៈ ក្តី ——–។ល។
    មធ្យោបាយ ៣ យ៉ាង ដែលធ្វេីអោយខ្មែរ និង មន្ត្រីខ្មែរវង្វេង តាមការពន្យុះ គឺ ស្រី សស្អាត ស្រា និងល្បែង អូសទាញ តាម ល្មោភ ដុល្លារ ៗ ៗ ៗ ៗ ៗ————។ល។
    ទាំងនេះគឺ យុទ្ធសាស្ត្រ ត្រួតត្រា។
    សំនៀង

  2. Anonymous says:

    They have country.
    They have no war.
    But they live here to increase their land.

  3. អ្នករិះគន់ says:

    តាមយោបល់ដ៏តិចតួចរបស់ខ្ញុំ ដើម្បីទប់ស្កាត់ការបន្លំឬករណីយមានសិទ្ទបោះឆ្នោតរបស់ជនបរទេស ជាអាថ៍ ជនជាតិយួនដែលកាន់អត្តសញ្ញាណប័ត្តខ្មែរ គួរ គជប បង្កើតច្បាប់ពិសេសមួយ គឺតម្រូវឪ្យមានលិខិតឬសញ្ញាប័ត្រទទួលស្គាល់ថាជននោះបានចូលសញ្ជាតិតាមការប្រោសប្រទានពីព្រះករុណាយើង មិនមែនត្រឹមតែមានកាន់កាតខ្មែរនោះទេ ត្រូវភ្ជាប់ជាមួយនឹងសេចក្តីបញ្ជាក់នោះ ព្រោះកាតនៅស្រុកខ្មែរ អ្វីៗក៏ដោយ ឪ្យតែមាន$$$គីបៗគឺអាចធ្វើចេញទាំងអស់ ដោយសារក្រុមអាពុករលួយដល់ឆ្អឹង ។