បញ្ចូលអត្ថបទ ៖ ព្រះអាទិត្យ
ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៤:១៨
Koh Santepheap Daily
ខេត្តសៀមរាប ៖ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយអាជ្ញាធរស្រុកស្វាយលើ បានចុះទៅផ្អាក និងធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់រូបសំណាកសាសនាយួន ដែលមានរូបព្រះនាងគង់ សីអ៊ីម, ព្រះយូឡាយ និងគ្រឿងសក្ការមួយចំនួនទៀត ដែលបានសាងសង់ឡើង ដោយមិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាននោះទេ ។
ហេតុការណ៍ចុះផ្អាកការសាងសង់នេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ឧសភា ២០១៥ កន្លងទៅ ដែលមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ក្នុងភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ។
តាមប្រភពពីពលរដ្ឋបានឱ្យដឹងថា ការតាំងរូបសំណាកបដិមាតាមបែបសាសនាវៀតណាមនោះ ទើបតែកើតឡើងនៅឆ្នាំ២០១៥ នេះ ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ បន្ទាប់ពីមានវត្ដមានជនជាតិវៀតណាមមួយក្រុម បានមកតាំងទីលំនៅនៅទីនោះកាលឆ្នាំ២០១២ កន្លងមក ។
ប្រភពបន្ដថា ការសាងសង់ និងតាំងរូបសំណាកសាសនាវៀតណាមនោះ មិនមានច្បាប់អនុញ្ញតឡើយ ។ កាលពីពេលថ្មីៗនេះ មានជនជាតិវៀតណាម២នាក់ប្តី-ប្រពន្ធ ត្រូវសមត្ថកិច្ចស្រុកស្វាយលើឃាត់ខ្លួន បន្ទាប់ពីរកឃើញថា មកស្នាក់នៅដោយមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរទេ ។
ប្រភពបញ្ជាក់ថា នៅថ្ងៃទី០១ មិថុនា នេះ មានក្រុមការងារចុះទៅពិនិត្យនៅតំបន់នោះ ដើម្បីរកព័ត៌មានជាក់លាក់ពីការតាំងរូបសំណាកសាសនានោះ។
ជុំវិញករណីនេះ លោកវណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ដសៀមរាប បានឱ្យដឹងថា លោកបានឱ្យក្រុមការងារមន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅផ្អាកទីតាំងសាងសង់រូបសំណាកនោះហើយ។




បញ្ឈប់កុំអោយសាងសង់ទើបជាវិធានការ យូរអង្វែង
រូបមន្តច្រែសស៊ីដែក…
Don`t keep them must distroy its,out of cambodia . If you just stop the action and keep .I think one day ,you and your child will not have land stay and build the house .
Don`t keep them , you must destroy it out of cambodia .If you just stop and keep .I think and hope one day you own and your child will not have land stay and build the house .you know ? add !! !!!! Don`t crazy els .