ចូល​វ័យ ៥២​ឆ្នាំ ទេព រិន្ទដារ៉ូ​ ដល់​គូ​ប្រពន្ធ​អាយុ​ ៣១​ឆ្នាំ

លោក ទេព រិន្ទដារ៉ូ និង​តារាសម្ដែង ជាតា វណ្ណ​។កញ្ញា បេននី យ៉ាំង និង​លោក សាវិន ហ្វីលីព។

លោក ទេព រិន្ទដារ៉ូ និង​តារាសម្ដែង ជាតា វណ្ណ​។ កញ្ញា បេននី យ៉ាំង និង​លោក សាវិន ហ្វីលីព។ វុទ្ធី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ជីវិត​​នៅ​កំលោះ​ខ្លួន​មួយ​ជាច្រើន​ទសវត្សរ៍​របស់​តារាសម្ដែង​ជើងចាស់​មាន​ទីផ្សារ​ដូច​ផ្កា​រីក​គ្រប់​រដូវ​លោក ទេព រិន្ទដារ៉ូ នៅ​តែ​ជា​ប្រធានបទ​ដែល​មហាជន​យក​មក​ជជែក​ចង់​ដឹង​ថា តើ​នារី​ដែល​លោក​ធ្លាប់​ចាប់​ចិត្ត​ប្រតិព័ទ្ធ​ជា​អ្នក​ណា? ហើយ​ថា​តើ​នាង​ម្នាក់​ណា​ទៅ​ដែល​នឹង​មាន​វាសនា​ឃុំ​គ្រង​បេះដូង​របស់​លោក​នោះ។

ផ្តោត​លើ​ខ្សែ​ជីវិត​គូ​ស្រករ​របស់​កំលោះ​ចាស់ ខ្សែ​ភាពយន្ត​ភាគ​រឿង «ក្រមុំ ៣១ កំលោះ ៥២ ឆ្នាំ» បង្កប់​នូវ​សាច់រឿង​និយាយ​ពី​កំលោះ​ចាស់​វ័យ​ជាង​កន្លះ​ទសវត្សរ៍ ដោយ​ពុំ​ដែល​ភ្នក​នឹក​គិត​ដល់​ជីវិត​គូ បើ​ទោះ​ជា​ត្រូវ​បាន​ផ្គូផ្គង​ដឹក​ញី​បន្ស៊ី​ឈ្មោល​ពី​ចាស់ទុំ​ក្តី ប៉ុន្តែ​លោក​បែរ​ជា​លង់​ស្នេហ៍​ក្រមុំ​វ័យ​ ៣១ ដែល​ប្រទះ​ឃើញ​នឹង​ភ្នែក​ត្រឹម​តែ​ម្តង​គត់ ក៏​លង់​ស្រឡាញ់​រូបនាង​បាត់​មុខ​មិន​បាន​។

អ្វី​ដែល​កាន់តែ​ចាប់​អារម្មណ៍​នោះ វណ្ណកម្ម​របស់​ផលិតកម្ម រិជឃិតមេឌា រឿង «ក្រមុំ​ ៣១ កំលោះ ៥២ ឆ្នាំ» មាន​តួអង្គ​កំលោះ​វ័យ​ ៥២ ​ឆ្នាំ គឺជា​តារា​ភាពយន្ត​ជើង​ចាស់ លោក ទេព រិន្ទដារ៉ូ ដែល​លោក​នឹង​បញ្ចេញ​វិជ្ជាគុណ​សម្ដែង​ដល់​កម្រិត​កំពូល​ដើម្បី​រំលេច​នូវ​សាច់រឿង​ជីវិត​បាន​ជួប​គូស្រករ​របស់​បុរស​វ័យជ្រេ។

តារាកំប្លែងនាង ខ្ញុង។ រូបថត ស៊ូ វុទ្ធី

តារាកំប្លែងនាង ខ្ញុង។ រូបថត ស៊ូ វុទ្ធី

រីឯ​​ តារា​កំប្លែង​កំពុង​ពេញនិយម​នាង ខ្ញុង នឹង​ដើរ​តួឯក​ស្រី​ដែល​គ្រាន់តែ​ប្រទះ​មុខ​ម្ដង ក៏​ថ្ពក់​បាន​បេះដូង​លោក ទេព រិន្ទដារ៉ូ ជាប់​ភ្លាម។

មិន​ត្រឹមតែ​តួឯក​ទាំង​ពីរ​ទេ​ដែល​លេចធ្លោ ភាពយន្ត​នេះ​ក៏​ចូលរួម​វត្តមាន​ដោយ​តារាសម្តែង​ល្បីៗ និង​មាន​សម្រស់​ទាក់ទាញ​រួមមាន ម្ចាស់​មូលនិធិ​កុមារ​សាវិន កម្ពុជា លោក សាវិន ហ្វីលីព កញ្ញា ជាតា វណ្ណ និង​តារា​ថ្មី​ដែល​ទើប​លេចធ្លាយ​រូបស្រាត សម្រស់​ដើមទ្រូង​សិចស៊ី កញ្ញា បេននី យ៉ាំង ​ផង​ដែរ។

អ្នក​ដឹកនាំ​រឿង​វ័យក្មេង ប្រចាំ​ផលិតកម្ម រិជឃិតមេឌា ចាន់ណា រ៉ូណាន់ បញ្ជាក់​ថា៖ «សាច់រឿង ក្រមុំ​ ៣១ កំលោះ ៥២ ឆ្នាំ បែប​កំប្លែង វាយប្រហារ និង​ពិសេស​នោះ គឺ​ផ្តោត​លើ​ជីវិត​កំលោះ ដូចជា តារាសម្តែង​ជើង​ចាស់ លោក ទេព រិន្ទដារ៉ូ ដែល​ដើរតួ​សម្តែង​ដោយ​លោក ទេព រិន្ទដារ៉ូ ផ្ទាល់ និង​តួឯក​ស្រី​គឺ​ក្រមុំ ៣១ សម្តែង​ដោយ​នាង ខ្ញុង​»៕


What Next?

Recent Articles

One Response to "ចូល​វ័យ ៥២​ឆ្នាំ ទេព រិន្ទដារ៉ូ​ ដល់​គូ​ប្រពន្ធ​អាយុ​ ៣១​ឆ្នាំ"

  1. កាណាដា says:

    ម្ចាស់ផលិតកម្ម ភ្នែកស្អុយមិនគួយក មីបេននី យាំង ដែលថតរូបស្រាត មកសំដែងទេ,ខ្វៈអីតួផ្សេង ម៉េចមិនយក,