ដោយ៖ ណាត សុភាព និងស៊ុន ណារិន | ថ្ងៃសុក្រ ទី10 កក្កដា 2015
http://vodhotnews.com
អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោកស្រី កុយ ពិសី ពេលចុះហត្ថលេខាជាមួយភាគីវៀតណាម (រូបថតដោយ ទេព សូនី)
អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោកស្រី កុយ ពិសី ឲ្យដឹងថាភាគីកម្ពុជា និងវៀតណាមមានទស្សនៈផ្ទុយគ្នានៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃលើបញ្ហាព្រំដែន ស្របពេលដែលមានការរិះគន់ថាលទ្ធផលនៃកិច្ចប្រជុំមានការលាក់បាំង។
ក្រោយពីការបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានបដិសេធមិនបកស្រាយបន្ថែមទៅកាន់អ្នកសារព័ត៌មានលើកិច្ចប្រជុំបញ្ហាព្រំដែនជាមួយភាគីវៀតណាម ដោយគ្រាន់តែឲ្យសេចក្តីប្រកាសព័ត៌មានមួយសន្លឹក។ ឯកសារចុះកិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាមលើបញ្ហាព្រំដែនស្ថិតក្នុងការលាក់បាំង ស្របពេលដែលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារជាច្រើនសន្លឹក។
លោកស្រី កុយ ពិសី ប្រាប់VODនៅថ្ងៃសុក្រនេះថាលោកស្រីជាធម្មតា ការចរចាលើបញ្ហាព្រំដែន ភាគីទាំងសងខាងតែងតែចង់បានផលប្រយោជន៍រៀងៗខ្លួន ដូច្នេះវាមិនមានការឯកភាពលើចំណុចមួយចំនួន។ ប៉ុន្តែលោកស្រីបានបដិសេធបកស្រាយលម្អិតលើបញ្ហានេះ ដោយចាត់ទុកវាជាបញ្ហាស្មុគស្មាញ បច្ចេកទេសពិបាកយល់សម្រាប់អ្នកសារព័ត៌មាន និងប្រជាជន។ លោកស្រីបញ្ជាក់ថា«មិនមែនគេមិនចង់ទេអូន គេក៏ចង់ដោះ យើងក៏ចង់ដោះ គ្រាន់តែយើងមានទស្សនៈខុសគ្នា គេប្រកាន់ជំហរផ្សេង យើងប្រកាន់ជំហរផ្សេងណាស់ ដូច្នេះវាអត់បានឈានទៅដល់អ្វី ដែលយើងចង់បាន រឿងវានៅហ្នឹង»។
លោកស្រី កុយ ពិសី បន្តថាសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ត្រូវបានធ្វើឡើងរួមគ្នារវាងកម្ពុជា និងវៀតណាម។ នៅពេលសាកសួរហេតុអ្វីបានជាមិនមានការផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន លោកស្រីប្រាប់ថាដោយសារពុំមានពេលគ្រប់គ្រាន់ ព្រោះភាគីវៀតណាមត្រូវចាកចេញពីកម្ពុជា។
នៅពេលសាកសួរថាតើកម្ពុជាចាញ់ប្រៀបវៀតណាមនៅពេលចរចានេះ លោកស្រីបានច្រានចោលការលើកឡើងនេះ ដោយបញ្ជាក់ថាការចរចាមិនដូចអ្វីដែលភាគីនីមួយៗចង់បាននោះទេ។
បើតាមលោកស្រី កុយ ពិសី ភាគីទាំងពីរបានឯកភាពគ្នាក្នុងការចរចាបញ្ហានៅសេសសល់ក្នុងខែសីហាបន្តទៀត ដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសវៀតណាម។ លោកស្រីបញ្ជាក់ថាការចរចាគ្នារាប់រយរាប់ពាន់ទៀតនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ភាគីកម្ពុជាដែលសរុបលទ្ធផលនៃកិច្ចប្រជុំបីថ្ងៃឲ្យដឹងថាកិច្ចប្រជុំនេះបានដំណើរការប្រកបដោយបរិយាកាសស្និទ្ធស្នាល ឈរលើមូលដ្ឋាន និងស្មារតីគោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។ សេចក្តីប្រកាសបន្តថា«ភាគីទាំងពីរទទួលស្គាល់ថាការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរមានការស្មុគស្មាញច្រើន ទោះជាភាគីទាំងពីរបានបោះបង្គោលព្រំដែនបានចំនួនប្រមាណ៨៣ភាគរយរួចហើយក៏ដោយ។ ភាគីទាំងពីរបានឯកភាពគ្នានឹងខិតខំបញ្ចប់កិច្ចការព្រំដែនឲ្យបានចប់នាពេលខាងមុខ»។ បើតាមសេចក្តីប្រកាសព័ត៌មានភាគីទាំងពីរបានឯកភាពអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ខែមករា ឆ្នាំ១៩៩៥ ស្តីពីការរក្សាស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែន។ សេចក្តីប្រកាសបន្ថែមថា«ភាគីទាំងពីរឯកភាពឲ្យក្រុមបច្ចេកទេសចម្រុះព្រំដែន ក៏ដូចជាអាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរសហការគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាពរាល់បាតុភាពដែលកើតមានឡើងនៅតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ និងបញ្ចៀសការរីករាលដាល ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ»។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ យល់ថាមន្ត្រីកិច្ចការព្រំដែនមិនត្រូវលាក់បាំងព័ត៌មានប្រជុំជាមួយវៀតណាមទេ ហើយកម្ពុជាក៏មិនត្រូវធ្វើអ្វីតាមការចង់បានរបស់វៀតណាម។ លោកបញ្ជាក់ថាជម្រើសល្អកម្ពុជាត្រូវដាក់កំហិតឲ្យវៀតណាមដកចំណុចដែលទន្ទ្រានយកដីកម្ពុជា ដោយគោរពតាមផែនទីតម្កល់នៅអង្គការសហប្រជាជាតិ។
កន្លងទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលបានរកឃើញថាកម្ពុជាបានបាត់បង់ទឹកដីទៅឲ្យវៀតណាបានស្នើឲ្យផ្អាកការបោះបង្គោលព្រំដែនជាមួយវៀតណាម រហូតដល់ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ ។ តំណាងរាស្រ្តបក្សប្រឆាំងលើកឡើងថាភាគីខ្មែរ និងខ្មែរ ជាពិសេសគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅមានទស្សនៈផ្ទុយគ្នានៅឡើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដោយស្នើសុំផែនទីកម្ពុជាដែលតម្កល់នៅអង្គការប្រជាជាតិ មកពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលបានប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com
This old man is too silly. besides the very short joint statement, what is the real result? It looks that Var Kimhong tried to gloss over the real fact and information. As everyone said that Var Kimhong has to be to removed because he is not a representative of people and the nation of the country. It is too hurt for Cambodia and her people to have such an idiot man. Var Kimhong must be responsible for any loss of the Cambodia land to Vietnam. This old man must be recorded in Cambodia history, in terms of losing land to Vietnam or Vietnam’s encroachment into Cambodia territorial integrity and sovereignty.
យួនវាដែលគោរពកិច្ចព្រមព្រៀងជាមួយខ្មែរពីកាល?ចឹងមិនមាែនវាចូលជីកស្រះក្នុងដីខ្មែរនោះទេ…មានតែពួកក្បត់ជាតិcpp ប៉ុណ្ណោះដែលល្ង់មិមដឹង
Love Cambodia: អ្នកណាេគកំពុងធ្វើ ហើយខាងវៀតណាមឯកភាពតាម បើតាមមាយាទពួកឯងម្ល៉េះ ឈាមយុវជនខែ្មរយួនកំពុងហូរ ហើយក្បាលlove Cambodia កំពុងក្រាបនៅបាតត្រង់សេ banker! កុំសូវមើលមកCPPក្បត់ជាតិ ហើយមានតែពួកឯងបានស្នេហាជាតិ បើគ្មានCPP ឯងគ្មានឱកាសមកជេរប្រមាថដូចនេះ ម្លេះងាប់ដាច់ពូជទៅហើយ !!! មើលឃើញស្រីស្អាតខែ្មរ គេមានសមត្ថភាពជាងលោកLove Cambodia!!!
Never trust you guys