​លោក សម រង្ស៊ី ថា​បង្គោល​ព្រំដែន​ដែល​បោះ​រួច​ធ្វើ​តាម​ផែនទី​របស់​វៀតណាម​​

ដោយ៖​ ថោ ស៊ីណា​ | ថ្ងៃអង្គារ ទី21 កក្កដា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ​ (រូបថត៖ ទេព សូនី​)


​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើកឡើង​ថា បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម​ដែល​បោះ​រួច​គឺ​យក​តាម​ផែនទី​តំណាង​ខេត្ត​នីមួយៗ​របស់​រដ្ឋាភិបាល​វៀត​ណា​ម​។​

​ការអះអាង​បែប​នេះ​ធ្វើឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​២០ ខែកក្កដា​។ លោក សម រង្ស៊ី ថ្លែងថា បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម​ដែល​បាន​បោះ​រួច​នោះ គឺ​បោះ​តាម​ផែនទី​តំណាង​ខេត្ត​របស់​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​។ លោក​ថា បង្គោល​ទាំងនោះ​មិន​បាន​បោះ​តាម​ផែនទី​ខ្នាត ១/១០០ ០០០ ដែល​មានចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើយ​។ លោក​ថា​៖ “​ហើយ​ខ្ញុំ​មាន​ផែនទី​ផលិត​ដោយ​ប្រទេស​វៀតណាម តាម​ខេត្ត​នី​មួយៗ​របស់​ប្រទេស​វៀតណាម គេ​គូស​ជា​ផ្លូវការ គេ​ថា​ទឹកដី​របស់​គេ​ឥឡូវ​ហ្នឹង​គឺ​ធំ​ជាង​អ្វី​ដែល​មានចែង​នៅក្នុង​ផែនទី​បារាំង​ទៅទៀត​”​។​

​អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោកស្រី  កុយ ពិសី ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ថ្ងៃ​នេះ​ថា លោកស្រី​មាន​ការហួសចិត្ត និង​ស្ទើរតែ​មិន​ជឿ​ចំពោះ​ពាក្យ​អះអាង​របស់ លោក សម រង្ស៊ី ដែល​ថា​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម​ដែល​បោះ​កន្លងមក ធ្វើឡើង​ផ្អែក​តាម​ផែនទី​ខេត្ត​របស់​វៀតណាម​។ លោកស្រី​បញ្ជាក់​ថា​៖ “​ប៉ុន្តែ​ខ្ញុំ​អត់​មាន​អ្វី​អត្ថាធិប្បាយ​ទេ​អូន នេះ​ជា​ការបរិយាយ​របស់គាត់ មិនមែន​ការងារ​របស់​ពួក​ខ្ញុំ​ទៅ​មើល​ទឹកដី​ឡុង​អាន​ធំ​ជាង​ពីមុន និង​បច្ចុប្បន្ន ខ្ញុំ​អត់​ទាន់​បាន​ឃើញ ហើយ​ខ្ញុំ​មិន​គិត​ថា​គេ​ធ្វើ​អ៊ីចឹង​កើត ព្រោះ​យើង​ធ្វើ​ព្រំដែន​មិនទាន់​ចប់​ផង អ្នកណា​ទៅ​ពង្រីក​ទឹកដី​ក្នុងពេល​ហ្នឹង​អូន​”​។​

​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី មានប្រសាសន៍ថា គណបក្សប្រឆាំង​ត្រូវ​បង្ហាញ​ពី​ភស្តុតាង​ដែល​ខ្លួន​បាន​រកឃើញ​នោះ​ជូន​រដ្ឋសភា​ព​ឱ្យ​ពិនិត្យ ពោល​គឺ​មិន​ត្រូវ​បង្ហាញ​ក្នុង​លក្ខណៈ​វាយប្រហារ​បែបនេះ​ទេ​។ លោក​ថា​៖ “​ផែនទី​ដែល​ខ្លួន​មាន​ហ្នឹង ប្រមូល​ឲ្យអស់​មក ហើយ​សរសេរ​ឯកសារ​ទាំងអស់​ហ្នឹង​ដាក់ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​រៀបចំ​ដោះស្រាយ ប្រើប្រាស់​ដែល​អួត​ថា​វប្បធម៌​សន្ទនា​ល្អ ម៉េច​ក៏​មិន​សន្ទនា​គ្នា​ដើម្បី​រៀបចំ​”​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​នឹង​សើរើ​ពី​ការបោះបង្គោល​ព្រំដែន​ឡើងវិញ ប្រសិនបើ​រក​ឃើញ​ថា ការបោះ​នោះ​មិន​ត្រឹមត្រូវ​តាម​ផែនទី​ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​៕ 

សូម​សរសេរ​មក​លោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com

What Next?

Recent Articles

8 Responses to "​លោក សម រង្ស៊ី ថា​បង្គោល​ព្រំដែន​ដែល​បោះ​រួច​ធ្វើ​តាម​ផែនទី​របស់​វៀតណាម​​"

  1. :( says:

    ផែនទីខ្លួនឯងមានមិនយកមកប្រើប្រាស់ ទៅអោយយួនធ្វើផែនទីថ្មីបង្ខិតដីកាត់កោះកាត់ទឹក ផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិ សម្តេចសីហនុខិតខំណាស់ទំរាំយកទៅតម្កល់នៅទីនោះ
    បាន ហើយទំរាំគេទទួលស្គាល់វាមិនមែនជាការងាយទេ យកផែនទីពីអង្គការសហប្រជាជាតិបានមែន
    គណបក្សប្រជាជនវីវរហើយ ព្រោះផែនទីនោះនៅមានទាំងអស់ ដីខ្មែរទាំងអម្បាលមានរួមទាំងកោះជា
    ច្រើនទៀតនៅមូលទាំងអស់ មិនដឹងបកស្រាយយ៉ាងណានោះទេ

  2. :( says:

    កុយ ពិសី គង់មានថ្ងៃស្រីដឹងខ្លួនទេ ប្រសិនបើអង្គការសហប្រជាជាតិប្រគល់ផែនទីខ្មែរមកវិញមែន
    ថ្ងៃនោះ កុយ ពិសី នឹងបើកមាត់លេងរួចហើយ

  3. ប្រជាពលរដ្ឋ says:

    នារី កុយ ពិសី នៅ ដេក តែក្នុង ក្រុងភ្នំពេញ សោះ មិនដែលដេក នៅព្រំដែន ម៉េច នឹងដឹង ពិតប្រាកដ

    មានតែ ប្រជាពលរដ្ឋខ្មែរ គាត់ រស់នៅដេក រាប់ ឆ្នាំ តាំងពី សម័យ សម្តេចឪ កាន់អំណាច ទើប ដឹងពិត !

    ដូច្នេះ សូម នារី កុយ ពិសី កុំ ក្រឡៃ ប្រវត្តិសាស្ត្រ ក្លាយជា ជនក្បត់ជាតិ !

  4. ?? says:

    I support your comment SAM RANSY. it is the real action that those VIET did to our nation very bodies can see that. I can see that our million years friend want to swallow our nation as soon as they can. please help to protect our nation from those thief nation…. peace for all

  5. សែន សម្បូរ says:

    រដ្ឋាភិបាលសុំឲមេបក្សប្រឆាំង សម រង្សី អួតថាខ្លួនមានផែនទីយកមកបង្ហាញ តែនូវយប់ថ្ងៃទី ២១ ខែកក្កដា ម៉ោង ៨ និង ២០ នាទី សម រង្សី បានឡើងយន្តហោះទាំងយប់ទៅកាន់ប្រទេសអូស្ត្រាលី តែម្នាក់អែងតាមជើងយន្តហោះ Thai Airways លេខ TG 585 ម្តេចក៏មានរឿងគាប់ជួនគ្នាម្លេះ យល់ព្រមថាយកផែនទីខ្លួនមានមកបង្ហាញ តែបែរជាចាកចេញពីប្រទេសអូស្ត្រាលីបាត់ ?

  6. We says:

    ចុះបើ​ វ៉ា​ គឹម​ហុង​ថា ផែនទី​បោះ​ពុម្ព​នៅ​យួន​ហើយ។
    យួនជាចោរប្រវត្តិសាស្រ្ត លួចប្លន់ទឹកដីខ្មែរអស់់ច្រើនណាស់ ហើយឲចោរយួនបោះពុម្ពផែនទីកំនត់ព្រំដែនខ្មែរយួន ដូចឲយួនយក/លួចស្រេចចិត្ត។ គួរឲអស់សំណើច។ ដូចយកពងមាន់ទៅផ្ញើនឹងក្អែក។

  7. សែន សម្បូរ says:

    ចិងបានន័យថា សម រង្សី ទៅប្រទេសអូស្ត្រាលីស្ងាត់ៗ ប្រហែជាទៅទិញផែនទីប្រទេសខ្មែរនូវទីនោះហើយមើលទៅ ?វា៉ គិមហុង ក៏បាននិយាដែលថាផែនទីដែលរដ្ឋាភិបាលប្រើគឹបន្សល់ទិុក្ខមកពីសម័យ បុ៉ល ពត មកគឹមានតែមួយនេះអែងបើចង់និយាយទម្លាក់កុំហុសឱយរដ្ឋាភិបាលត្រូវនិយាយឱយអស់ពាក្យផង កុំឱយយកតែពាក្យបោះពុម្ពផែនទីនៅស្រុកយួននោះមកនិយាយ តែពាក្យពាក់កណ្តាលទៀតម្តេចក៏មិននិយាយផងនេះគឹមានជេតនាចោទរដ្ឋាភិបាលកុំចេះរកឡេះដើរញុះញុងវាទៅលែងរួចហើយព្រោះប្រជារាស្ត្រខ្មែរនាក់ក៏គេដិងពីល្បិចកលរបស់បក្សប្រឆាំដែរមិនដែលមានអ្វីពិតប្រាដយកមកនិយាយទេ ?តែពេលរដ្ឋាភិបាលឱយ សម រង្សី យកផែនទិដែលបក្សប្រឆាំងមានមកបង្ហាញផ្ទៀងផ្គាត់គ្នាតិពិតឬក្លែងក្លាយតែ សម រង្សី រត់ ទៅអូស្ត្រាលីបាត់ ហាស់!ហាស់!ហាស់!ហា មែន គួរឱយអស់សំណើចដល់ហើយ?

  8. បរិមី ព្រះវិហារ says:

    ពួកជ្រុលនិយមអួតថា ខ្លួនជាអ្នកសេ្នហាទឹកដីបំផុតនេះ មិនខុសពីតួរអង្គនាងពៅ ដែលស្រលាញ់ប្តីបំផុត តែបែរជាលីងគ្រួសជះដាក់មុខប្តីទៅវិញដោយភាពល្ងង់ខ្លៅនិងចង់ឱយប្តីកាន់តែស្រលាញ់ខ្លួន។ ដោយពួកអស់លោក ធ្វើជាស្នេហាជាតិផ្កាប់មុខនេះ កំពុងយល់ថាប្រជាជនខែ្មរងាយបោកប្រាស់តាមរយះបញ្ហាជាតិនិយម ប្រឆាំងវៀតណាមនេះ។ អាមេបោកប្រាស់នោះ សុទ្ធតែអួតថារកឃើញផែនទីដើមពីស្រុកបារាំងរង់ចាំផ្ទៀងផ្ទាត់ ទន្ទឹងនឹងនោះចោទថារាជរដ្ឋាភិបាលថាប្រើផែនទីក្លែងក្លាយ តែដល់ពេលហ៊ុន សែនចាត់វិធានយកផែនទីពីUN ពីបារាំង USA និងអង់គ្លេស ត្រលប់ជាសារភាពថាផែនទីទិញពីទីផ្សាតំលៃ១៦៨ដុល្លា។ ផែនទីទិញតាមផ្សា ភាគច្រើនជាផែនទីទេសចរ។
    ក្រុមរំដោះទីលានប្រជាធិបតេយ្យចំនួន១១នាក់ជាប់គុក៧-២០ឆ្នាំ ចាំមើលអ្នកចលនាប្រឆាំងវៀតណាមនិងចលាចលរឿងរាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយវាត្រូវជាប់គុកប៉ុន្មានឆ្នាំដែរ!