ដោយ៖ ឈុន វួចលាង | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com
មន្ត្រីប្រឆាំងអំពើពុករលួយបានបញ្ជាក់ថាបេក្ខជនដែលមកប្រឡងជំនួសបេក្ខជនដែលមានឈ្មោះត្រូវប្រឡង នឹងត្រូវជាប់ទោសពន្ធនាគារពីបទក្លែងបន្លំដែលខុសនឹងច្បាប់ប្រឆាំងអំពើពុករលួយ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ដូចនេះ កាលពីព្រឹកថ្ងៃពុធនេះក្នុងកម្មវិធីប្រកាសជ័យលាភីការប្រកួតប្រជែងពានរង្វាន់ដល់អ្នកសារព័ត៌មានឆ្នើម សម្រាប់អត្ថបទរាយការណ៍ពីអំពើពុករលួយនៅប្រទេសកម្ពុជាឆ្នាំ២០១៥។
លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា អ្នកដែលក្លែងបន្លំខ្លូនមកប្រលងជំនួសបេក្ខជនឫអនុរក្សណាដែលទទួលសំណូកនឹងត្រូវជាប់ពន្ធនាគារ។
កន្លងមកធ្លាប់មានព័ត៌មានថាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះនឹងត្រូវប្រឈមនឹងការជាប់ទោសទណ្ឌ៦ខែបើសិនជាមានការលួចយកសំណៅឯកសារ គ្រឿងអេឡិចត្រូនិចចូលបន្ទប់ប្រឡងជដើម។ ប៉ុន្តែលោក ឱម យ៉ិនទៀង បញ្ជាក់ថាករណីទាំងនេះមានជាប់គុកនោះទេ។ លោកបញ្ជាក់ថាទៀតថា៖”អ្នកយកទូរស័ព្ទចូល អ្នកបើកចាក់អីនេះ គឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិ”។
ការប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៤ ក៏មានការរឹតបន្តឹងខ្លាំងដោយមានបេក្ខជនធ្លាក់ដល់ទៅ៧៤% ប៉ុន្តែក្រសួងអប់រំបានផ្ដល់ឱកាសឲ្យប្រឡងលើកទី២ទៀត៕
សរសេរមកកាន់កញ្ញា ឈុន វួចលាង តាមរយៈchhun.vouchleng@yahoo.com

Wow! That’s extreme, isn’t it? ???
Is there any article in penal laws????
Looks like Mr. OM is the master of anti corruption now!.
I will get you hard little guy, but big ones is too big for me!
Samneang
ពួកចោរពុករលួយពាក់ផ្កាយ កាប់ឈើលក់ឡើងវាលរលាយហិនហោច លួចដល់ក្នុងរដ្ឋសភា
មន្ត្រីប្រឆាំងអំពើពុករលួយលាក់មុខដូចសត្វពង្រូល អត់ហ៊ានអើតក្បាលបន្តិចឡើយ
ស្រាប់តែមកចេញមុខក្អេងក្អាងរឿងសិស្សានុសិស្សប្រឡងទៅវិញ ពួកអាមន្រ្តីកូនចោររបស់
អាឆ្កែកន្ទុយខ្វៀន ហ៊ុន សែន មាយាទវាអាក្រក់តែប៉ុណ្ណឹងឯង !