ដោយ៖ ឡាយ សាមាន | ថ្ងៃសៅរ៍ ទី8 សីហា 2015, 03:09 PM
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃសៅរ៍នេះ ឲ្យដឹងថា ទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានចូលខ្លួនសារភាពនៅស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនិងការបាញ់កម្មការនីឲ្យរងរបួសកាលពីដើមឆ្នាំ២០១២ ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ប្រាប់វីអូឌី (VOD) នៅរសៀលថ្ងៃសៅរ៍នេះថា កាលពីព្រឹកមិញ លោក ឈូក បណ្ឌិត បានចូលសារភាពដោយខ្លួនឯងផ្ទាល់នៅស្នងការនគរបាលរាជធានីភ្នំពេញ ។ លោកបន្តថា នៅរសៀលនេះ លោក ឈូក បណ្ឌិត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងបន្ត ដើម្បីឲ្យតុលាការជាអ្នកចាត់ការរឿងនេះ ។ តែនៅពេល VOD សួរថា មុនពេលលោក ឈូក បណ្ឌិត ចូលសារភាពនោះ តើលោកទណ្ឌិតរូបនេះ ស្នាក់នៅក្រៅប្រទេស ឬស្នាក់នៅកម្ពុជា? អ្នកនាំពាក្យរូបនេះ សុំមិនអត្ថាធិប្បាយលើបញ្ហានេះទេ ដោយអះអាងថា ទុកឲ្យតុលាការជាអ្នកសួរបន្ត ។ លោកមានប្រសាសន៍ថា៖ អាហ្នឹងទុកឲ្យតុលាការអ្នកសួរគាត់(ឈូក បណ្ឌិត) ព្រោះយើងត្រូវធ្វើភ្លាមៗ ព្រោះគាត់(ឈូក បណ្ឌិត) មានការជំនុំជំរៈរួចហើយ ។ ដូច្នេះ មិនសំខាន់សួរគាត់មកពីណាទេ សំខាន់ត្រូវតែយកគាត់ឲ្យទៅដល់តុលាការ ។
គួរបញ្ជាក់ថា ការចូលខ្លួនមកសារភាពរបស់ទណ្ឌិត ឈូក បណ្ឌិត នាពេលនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានរំឭកពីវិធានការរបស់ក្រសួងមហាផ្ទៃ ដែលបានចេញបញ្ជាឲ្យតាមចាប់ខ្លួនខ្មាន់កាំភ្លើង ឈូក បណ្ឌិត ដោយលោកបញ្ជាក់ថា បទព្រហ្មទណ្ឌជាកំហុសរបស់កម្លាំងសមត្ថកិច្ច បើពួកគេមិនតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ។
ជាការកត់សម្គាល់ រាល់ការគំរាម ឬបញ្ជាដោយផ្ទាល់មាត់ពីនាយករដ្ឋមន្ត្រី ឲ្យចាត់វិធានការទៅលើជនសង្ស័យណាមួយ គឺសមត្ថកិច្ចតែងតែអនុវត្តដោយមានប្រសិទ្ធភាព ។
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវតុលាការរកឃើញថា ជាខ្មាន់កាំភ្លើងបាញ់កម្មការនី៣នាក់ឲ្យរងរបួស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅរោងចក្រកៅវ៉េ ខេត្តស្វាយរៀង ។
លុះដល់ឆ្នាំ២០១៣ សាលាដំបូងខេត្តនេះ បានចេញដីការឲ្យតាមចាប់ខ្លួន ឈូក បណ្ឌិត មកផ្តទ្ទាទោស១៨ខែ ចោទពីបទបង្ករបួសស្នាមដោយអចេតនា ។ បន្ទាប់ពីតុលាការផ្តន្ទាទោសរួចមក លោក ឈូក បណ្ឌិត បានរត់គេចខ្លួនបាត់ជាងពីរឆ្នាំមកនេះ ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

He was hiding behind the big screen, so you don’t need police interpolation.
He ,Chouk Bandit, was advised to submit himself for the sake of bad name to the party.
What’s a joke that police has followed up on to other countries.
Thanks Mr. PM.
SAMNEANG
សង្ឃឹមថា ឆ្នាំ ២០១៨ គណបក្សប្រជាជន ខេត្តស្វាយរៀងនឹងទាញយក ២ អសនៈមកវិញ ជាពុំខាន។
សង្ឃឹមថា ឆ្នាំ ២០១៨ គណបក្សប្រជាជន ខេត្តស្វាយរៀងនឹងទាញយក ២ អសនៈមកវិញ ជាពុំខាន។
មិនអីទេ លោកឈូកបណ្ឌិត ! ទោសនេះ កើតចេញពីការបំពេញភារកិច្ចដើម្បិសន្តិសុខសង្គម ទេ គឺល្អណាស់ ដែលលោកបានបំពេញការងារជូនប្រទេសជាតិ។
វាខុសតែថា លោកបានធ្វើឲ្យខ្លួនឯងមានកំហុស។ ដូចនេះ សុំលោកចូលទៅសាងបុណ្យកុសលនៅក្នុងពន្ធនាគារ១៨ ខែសិនទៅ។ ពេលលោកចេញមកវិញ គឺទាន់ពេលរៀបចំការបោះឆ្នោតជាតិ តែម្តង។ នៅពេលនោះហើយ ដែលលោកអាចឈរឈ្មោះតំណាងរាស្ត្រ ដើម្បីសាកល្បងបង្ហាញថា តើប្រជាជនប៉ុន្មាននាក់ ដែលគាំទ្រលោក ស្រឡាញលោក។ ពេលនោះហើយដែលលោកបញ្ជាក់ថា ការដែលលោកចូលពន្ធនាគារ គឺជាចិត្តច្រណែនឈ្នានេះពីក្រុមអគតិ៕
ច្បាប់នៅនឹងមាត់អញ។បើអញមិនបញ្ជាអាណាហ៊ានចាប់។បើភ្លើកុំភ្លេច២០១៨ជួយបោះឆ្នោតអោយអញទៀត?សូមអរគុណទុកជាមុន
២០១៨បើអញចាញ់ឆ្នោតមើលថៃទៅទ័ពកាន់អំណាចមិនបាច់បោះឆ្នោតនាំអស់ថវិការរដ្ឋនិងបង្ហិនពេលវេលាប្រជាជនធ្វើស្រែ??????????????????
ច្បាប់គឺអញហើយសំដីអញហ្នឹងហើយជាច្បាប់នោះ!!!
នេះច្បាប់ព្រះរាជាណាចក្រអាខ្វក់ជិះកអាខ្វិន។