ប្រធាន​​គណបក្ស​បង្កើត​ថ្មី​ថា ការចង់​ធ្វើ​វិសោធនកម្ម​មាត្រ​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​រឿង​លឿន​ពេក​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី9 សីហា 2015, 03:10 PM​
http://vodhotnews.com


លោក សួន សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​(ឆ្វេង) និង លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន


​ប្រធាន​គណបក្ស​បង្កើត​ថ្មី​ដែល​មាន​និន្នាការ​ប្រឆាំង​នោះ លើកឡើងថា អនុសាសន៍​របស់​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​នៅ​រាជបណ្ឌិតសភា ដែល​ស្នើ​ឲ្យធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ងាយស្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​នោះ ហាក់ជា​លឿន​ពេក និង​មិន​បាន​សុំ​យោបល់​ពី​ប្រជាពលរដ្ឋ​ ។​

ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៅ​រាជបណ្ឌិតសភា​កម្ពុជា​និង​ជា​អ្នកវិភាគ​នយោបាយ លោក សុខ ទូច ស្នើ​ទៅ​គ្រប់ភាគី​ពាក់ព័ន្ធ គ្រប់​និន្នាការ​នយោបាយ ស្ថាប័ន​មាន​សមត្ថកិច្ច សង្គម​ស៊ីវិល អ្នកវិភាគ និស្សិត បញ្ញវន្ត និង​អ្នកស្រាវជ្រាវ​ផ្សេងទៀត ជួយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ផ្តល់​ផែនទី ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា​/​វៀតណាម ដើម្បី​ទុកជា​មូលដ្ឋាន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ។ លោក សុខ ទូច បញ្ជាក់ថា ករណី​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​រាំងស្ទះ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ផែនទី​ដែល​មិន​ឆ្លើយតប​នឹង​រដ្ឋធម្មនុញ្ញ គប្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។​

​តាម​លិខិត​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរី​រដ្ឋា ដែល​VOD​ទទួលបាន​នៅ​ថ្ងៃ​អាទិត្យ​នេះ​មាន​ខ្លឹមសារ​ថា ករណី​ដែល​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​ស្នើសុំ​ឲ្យធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នា​ពេល​នេះ ហាក់ដូចជា​លឿល​ហួសហេតុ ខណៈ​ក្រុម​ស្រាវជ្រាវ​នោះ​មិនទាន់​ទទួលបាន​ផែនទី​គ្រប់​ជ្រុងជ្រោយ​ពី​ភាគី​ពាក់ព័ន្ធ​ ។ លិខិត​ដដែល​បន្តថា សុំ​ឲ្យ​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​នោះ​ឈប់​លើក​អនុសាសន៍​ឯកតោ​ភាគី ដោយ​គ្រាន់តែ​យក​ឈ្មោះ​ថា “​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​” នោះ​ធ្វើជា​ខែល ដោយ​មិន​បាន​ធ្វើ​សិក្ខាសាលា ឬ​ធ្វើ​វេទិកាសាធារណៈ ឬ​ក៏​ធ្វើ​ប្រជាមតិ​សុំ​យោបល់​ពី​ប្រជាពលរដ្ឋ​ ។​

មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញបាន​កំណត់​ថា ប្រទេស​កម្ពុជា​ត្រូវ​ប្រើ​ផែនទី​ខ្នាត​១/១០០ ០០០ ដែល​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា រដ្ឋាភិបាល​ប្រើ​ផែន​ទីក្លែងក្លាយ​ ។ ចំណែក​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​អះអាង​ផែនទី​ខ្នាត​១/១០០ ០០០​មិន​អាច​ប្រើ​លើ​ដី​ជាក់ស្តែង​បានទេ​ ។​ លោក​ថា ការបោះបង្គោល​ព្រំដែន​កន្លងទៅរដ្ឋាភិបាល​ត្រូវ​ប្រើ​ផែនទី​ខ្នាត​១/១០០ ០០០ បូក​នឹង​ផែនទី​ខ្នាត​១ /៥០ ០០០​ ។​

លោក សុខ ទូច បាន​សរសេរ​លិខិត​ឆ្លើយ​ត ៣​ទំព័រ ពន្យល់​ប្រាប់ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថា ការលើកឡើង​របស់​លោក​ផ្អែក​ទៅលើ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ និង ក្រមសីលធម៌​វិជ្ជាជីវៈ  ហើយ​មិន​ចាំបាច់​មាន​ក្រុម​ណាមួយ​ចូលរួម​ផ្តល់​អនុសាសន៍​ជាមួយ​ក្រុម​ស្រាវជ្រាវ​របស់​លោក​ទេ​។​

​លោក ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ថា បញ្ហា​ផែនទី​កំណត់​ព្រំដែន​នេះ គឺ​មក​ពី​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា សរសេរ​ខ្វះចន្លោះ ដែល​លោក​អះអាងថា ពិបាក​យក​ទៅ​តតាំង​ជាមួយ​វៀតណាម​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ហ៊ុន សែន ក៏​ធ្លាប់​ស្នើ​ទៅ​អង្គការសហប្រជាជាតិ​ផ្តល់​ផែនទី​មក​រដ្ឋាភិបាល​ដើម្បី​ផ្ទៀងផ្ទាត់​ផងដែរ​ ។ ករណីនេះ អង្គការសហប្រជាជាតិ​បាន​សម្រេច​ផ្តល់​ផែនទី​មួយចំនួន​ឲ្យ​កម្ពុជា ប៉ុន្តែ​ផែន​ទាំងនោះ មិនមែន​ផែនទី​ខ្នាត​១/១០០ ០០០​នោះទេ ​៕ 

សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com  

What Next?

Recent Articles

11 Responses to "ប្រធាន​​គណបក្ស​បង្កើត​ថ្មី​ថា ការចង់​ធ្វើ​វិសោធនកម្ម​មាត្រ​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​រឿង​លឿន​ពេក​​"

  1. Judge says:

    As expected, CPP needs Son Serey Setha back after a batch of work overseas.
    Political games, but is it for national interests or just for party and individual ones as a package? ???????. Now, this newly registered party indicates it’s tendency .
    Samneang

  2. Anonymous says:

    >. . ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា ២ ស្មើនឹង ក្បត់ជាតិ !

  3. Bol says:

    ទោះបីជាធ្វើ ឬក៏មិនធ្វើ ក៏វានៅតែដដែលទេ។ សួរថា បើក្រៅពីផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើនេះ តើមានផែនទីណា ដែលគេហៅថា ផែនទីត្រឹមត្រូវ? បើអសប. ក៏គ្មានដែរ យ៉ាងនេះ? គេពុំអាចយកផែនទីពីនរណាម្នាក់មកយោងទេ ក្រៅពីផែនទីតំកល់នៅអសប.។
    កុំអាលព្រួយពេក។

  4. Both Khmera says:

    Var Kimhong is no longer useful, now Sok Touh. But the geneal public has no confidence in this Sok Touch to begine with…!

  5. ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា

  6. Chourn says:

    ពួកបណ្ឌិតស្នេហាជាតិបញ្ញើរក្អែកមួយដំបរស្វាអស់នេះកំពុងតែរួមដៃគ្នាបំផ្លាញជាតិដើម្បីតែលាប
    សការះមកធ្វើមានបានតែក្រុមគ្រួរសារខ្លួន ចង់ជាតិលិចលង់យ៉ាងម៉េចក៍មិនខ្វល់ដែរ មិនចេះ
    ប្រើចំណេះនិងកំលាំងរកសុីដោយសុចរិតដូចគេនោះទេ គឺពួកនេះកំពុងតែយកជាតិខ្មែរមក
    ធ្វើជាដើមទុនក្រេបជញ្ចក់ពីជាតិធ្វើមានធ្វើបានសម្រាប់តែក្រុមគ្រួសារខ្លួន។ ចាំមើលតែអស់
    ទឹក ដីនិងជាតិខ្មែរទៅតើពួកអស់នេះបានអ្វីមកជញ្ចក់ទៀត។

  7. បរិមី ព្រះវិហារ says:

    មានតែគណបក្សប្រជាជនមួយគត់ដែលការពារបូរណភាពទឹកដីបានគង់វង្ស ដោយចាត់វិធានការយោធាក៏បាន វិធានការច្បាប់អន្តរជាតិក៏បាន ហើយរក្សាបានសេ្ថរភាពក្នុងប្រទេស និងនៅតែរក្សាបានមិត្តភាពនិងកិច្ចសហប្រតិបត្តការល្អជាមួយប្រទេសជិតខាងបានល្អទៀតផង! បើសិនជាខុសពីគណបក្សប្រជាជនវិញប្រហែលរត់លូនរាប់ភ្លេចទៅហើយ ប្រកាន់នពូជាសន៍បែបហឹង្សា ចាត់ព្រំដែនតាមទំនើងចិត្តបែបCNRP បែបមិនមួយព្រឹកឈាមខែ្មរជាថីុ្មដោយសារគ្រប់កាំភ្លើងមិនខានឡើយ! រីឯមេបក្សវិញ ” ក្លាយជាបងជាសត្វទន្សាយ មិខានឡើយ”!!!

  8. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    មានតែគណបក្សប្រជាជនមួយគត់ដែលក្បត់ជាតិ បើកដៃឱ្យចោរយួនចូលមកនៅពេញស្រុកខ្មែរ
    ជាពិសេសតាមបឹងតាមទន្លេស្រុកខ្មែរសុទ្ធតែពួកយួនរត់ចោលស្រុកមករស់នៅជុះអាចម៍ជុះនោម
    ចាក់ប្រេងម៉ាស៊ីនក្នុងទឹកទន្លេខ្មែរ ធ្វើឱ្យទឹកបង្កើនមេរោគស៊ីថ្លើម ចម្លងមេរោគដល់ប្រជាជនខ្មែរ
    មេរោគស៊ីថ្លើមនេះ គ្មានពេទ្យណាព្យាលបាលជាឡើយ !
    ទឹកដីតាមព្រមដែនបានបាត់បង់ទៅយួន ដើម្បីលាក់លាមនូវទម្វើអាក្រក់ ពួករដ្ឋាភិបាលដែលដឹកនាំ
    ហ៊ុន សែន ប្រើទាហាន ប៉ូលិសនិងតុលាការចាត់វិធានការបាញ់វាយ ចាប់ប្រជាជនខ្មែរនិងលោកសង្ឃ
    ដែលខិតខំព្យាយាមថែរក្សារការពារទឹកដីខ្មែរដាក់គុក ដោយប្រើលេសមួយបង្កាច់តាមវិធីផ្សេងៗ ។

  9. សូមជាតិខ្មែរថែរក្សាទឹកដីកោះខ្មែរ says:

    https://www.youtube.com/watch?v=C_3YJZCeaGg

  10. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    សុទ្ធតែពួកក្រុមដើរតួបន្លំភ្នែក​តែម្ចាស់តែមួយ!!!!

  11. Anonymous says:

    Bing Vietnam
    Viet Smart
    Khmer Stupid