លោក ស ខេង និង​លោក កឹម សុខា ជួបគ្នាតាម​ការគ្រោង​ទុក​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃចន្ទ ទី10 សីហា 2015, 05:34 PM​
http://vodhotnews.com


អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា លោក ស ខេង និង​អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ជួបគ្នា​នៅល្ងាចនេះ (រូបថតដោយ ទេព សូនី​)


អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងអនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា នៅវេលាម៉ោង​ជិត​៥ល្ងាច ថ្ងៃចន្ទនេះ បាន​ជួបគ្នាតាមការគ្រោងទុក​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កើតឡើង​នាពេល​ចុងក្រោយនេះ។

ភាគីខាងគណបក្ស​ប្រជាជនកម្ពុជា​មាន​៣រូប គឺ​លោក ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ និង​លោក កើត រិទ្ធ​ រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ចំណែក​ខាង​គណបក្ស​សង្រ្គោះជាតិ មាន​លោក កឹម សុខា លោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង។

ជំនួប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ការឃុំខ្លួន​សកម្មជន​គណបក្ស​សង្រ្គោះជាតិ ពាក់​ព័ន្ធ​នឹង​កុបកម្ម​នៅក្បែរទីលាន​ប្រជាធិបតេយ្យ​កាលពីខែកក្កដា ឆ្នាំ​២០១៤ ដែល​រហូត​មក​ដល់ពេលនេះ​​មាន​១៤នាក់ហើយ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ធ្លាប់​ប្រាប់​វី​អូ​ឌី(VOD)​ថាជា​រឿង​ធម្មតា​តំណាង​រាស្ត្រ​ក្រុម​ភាគតិចនិង​តំណាងរាស្ត្រ​មតិ​ភាគច្រើន​តែងតែ​ជួបគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេ​ងៗ​នា​ពេលកន្លងមក ។ យ៉ាងណាក៏ដោយ​លោក​បញ្ជាក់ថា ក្នុងជំនួប​នោះ​លោក​កឹម សុខា អាច​នឹង​ជជែក​ពី​ការវិវត្ត​នយោបាយ​នាពេល​បច្ចុប្បន្ន​ផង​ដែរ​​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​បាន​លើក​ឡើង​ថាការ​ឃុំខ្លួន​សកម្មជនគណបក្ស​សង្រ្គោះជាតិ​ជា​ចំណាត់ការផ្លូវ​ច្បាប់របស់តុលាការ​ ហើយ​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជនកម្ពុជាឡើយ៕​


សរសេរ​មក​លោក ឡាយ សាមាន តាមរយៈ  samean@vodhotnews.com

What Next?

Recent Articles

One Response to "លោក ស ខេង និង​លោក កឹម សុខា ជួបគ្នាតាម​ការគ្រោង​ទុក​​"

  1. ប្រិយមិត្តអ្នកអាន says:

    សូមអបអរសាទរ និងគាំទ្រការជួបពិភាក្សា