ចំណង​ស្នេហ៍ ម៉ៅ ស៊ីណាត និង​មេធាវី​ចំណាស់​រលត់​ដោយ​សន្តិ

អ្នកនាង ម៉ៅ ស៊ីណាត។ វុទ្ធី

អ្នកនាង ម៉ៅ ស៊ីណាត។ វុទ្ធី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ធ្លាប់​តែ​ពោល​សរសើរ​​មិន​ដាច់​ពី​មាត់​ចំពោះ​ស្វាមី​វ័យ​ចំណាស់​ដែល​ល្អ​រក​ប្តី​ណា​ចេះ​ថ្នាក់ថ្នម​ទាំង​ចិត្ដ​ទាំង​កាយ​​ដូច​ស្វាមី​ចំណាស់​​នេះ​សូម្បី​តែ​អ្នក​សិល្បៈ​ក៏​ច្រណែន​នោះ​ស្រាប់តែ​អ្នកនាង ម៉ៅ ស៊ីណាត ខ្លួនឯង​ទម្លាយ​ដោយ​​ឥត​លាក់លៀម​ថា​ពេល​នេះ​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​មេធាវី​បាន​បញ្ចប់​ហើយ ហើយ​ការ​បញ្ចប់​នេះ​ដោយ​ការ​ឯកភាព​គ្នា​រៀងៗ​ខ្លួន​។

ដូច​គ្នានឹ​ង​សម្ដី​អះអាង​នោះ​ក្នុង​គណនី​​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០ ខែ សីហា​នេះ​អ្នកនាង ម៉ៅ ស៊ីណាត ក៏​បាន​សរសេរ​សារ​ខ្លី​ប្រកាស​ប្រាប់​ជា​សាធារណៈ​អម​ដោយ​រូបថត​ពីរ​សន្លឹក​កាត់ត​ទល់​មុខ​គ្នា​គឺ​រូប​តារា​ចម្រៀង ម៉ៅ ស៊ីណាត និង​ស្វាមី​គឺ​លោក​មេធាវី កា សាវុធ ថា​ចំណង​ស្នេហ៍​រួម​ខ្នើយ​ជាមួយ​នឹង​មេធាវី កា សាវុធ បង្កើត​បាន​កូនប្រុស​ម្នាក់​នោះ​បាន​រលត់​សូន្យ​ហើយ​ចាប់ពី​ពេល​នេះ​តទៅ​។

ធ្វើឲ្យ​អ្នក​គាំទ្រ​ និង​មជ្ឈដ្ឋាន​​មហាជន​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ខណៈ​ឮ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ខុស​ពី​ពោល​ពាក្យពេចន៍​ល្អូកល្អិន​នឹង​គ្នា​កន្លង​​មក​របស់​អ្នកនាង ម៉ៅ ស៊ីណាត មិន​ដាច់​ពី​មាត់​ថា​រក​ប្តី​ណា​បាន​ដូច​ប្តី​នេះ? ចាស់​តែ​វ័យ​ចិត្ត​ក៏​ល្អ​អ្វីៗ​ផ្សេង និង​ក្មេង​មិន​ដូរ​បែរ​ជា​ស្ងាត់ៗ​មក​ប្រកាស​អ៊ីចឹង​ដូចជា​មិន​ចង់​ជឿ។


លោកមេធាវី កា សាវុធ​។ រូបថត ហ្វេសប៊ុក

លោកមេធាវី កា សាវុធ​។ រូបថត ហ្វេសប៊ុក

បើ​ទោះ​បី​ជា​មាន​សំណួរ​​ខំ​ជជីក​សុំ​ចម្លើយ​​បន្ថែម​ក្នុង​គណនី​ហ្វេសប៊ុក​នេះ​តារា​ចម្រៀង​មាត់​ដាច សម្ដី​មុត កាយ​វិការ​ក្រមិច​ក្រមើម អ្នកនាង ម៉ៅ ស៊ីណាត មិន​បាន​ឆ្លើយ​បញ្ជាក់​ឲ្យ​អស់​ក្ដី​ចម្ងល់​​នោះ​ទេ​។ ប៉ុន្តែ​ក្នុង​ជំនួប​ឆ្លើយឆ្លង​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​អ្នកនាង ម៉ៅ ស៊ីណាត ដែល​ផ្តើម​ដោយ​ជាមួយ​ពាក្យ​ «​អរគុណ​ពេលវេលា ១៦​ ឆ្នាំ​កន្លងមក​បង្កើត​បាន​កូនប្រុស​មួយ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ» តារា​ចម្រៀង​រូប​នេះ​ក៏​បាន​រៀបរាប់​បន្ត​យ៉ាង​ដូច្នេះ​ថា៖ «យើង​ទាំង​ពីរ​នាក់​អស់​និស្ស័យ​នឹង​​គ្នា​ចាប់ពី​ពេល​នេះ​ទៅ​ហើយ​។ យើង​ត្រូវ​ដើរ​ផ្លូវ​ផ្សេង​គ្នា​រៀងៗ​ខ្លួន​»។

ចំពោះ​ការ​ចែក​ផ្លូវ​នេះ​ទៀត អ្នកនាង ម៉ៅ ស៊ីណាត បាន​អះអាង​ទៀត​ថា៖ «ពួកយើង​បាន​ឯកភាព​គ្នា​លែងលះ​គ្នា​ដោយ​គ្មាន​អ្នក​ណា​ប្តឹង​អ្នក​ណា​សុំលែង​ទេ​គឺ​យើង​ព្រមព្រៀង​គ្នា​ទាំង​ពីរ​នាក់​ហើយ​ចំណែក​ទ្រព្យ​ជា​ផ្ទះ​វីឡា​ដែល​យើង​ធ្លាប់​រួមរស់​ជាមួយ​គ្នា​នោះ​គឺ​ទុក​ឲ្យ​កូនប្រុស​រួម​តំណក់​ឈាម​របស់​យើង​»។

ពន្លក​ស្នេហ៍​ដុះ​ឡើង​ក្រោម​ភ្លើង​ពណ៌​រាត្រី​ដោយ​ចិត្ត​នឹង​ចិត្ត​តារា​ចម្រៀង ម៉ៅ ស៊ីណាត បាន​ដឹក​ដៃ​ម្ចាស់​បេះដូង​មេធាវី​លោក កា សាវុធ ជា​អ្នក​ការពារ​ក្ដី​ដ៏ល្បីល្បាញ​ក្រាប​ផ្ទឹម​តាម​គន្លង​ប្រពៃណី​កាលពី​ដើម​ឆ្នាំ ២០០០ រួមរស់​សាង​សុភមង្គល​នៅ​វីឡា​ស្កឹមស្កៃ​នៅ​ម្តុំ​ខាង​មុខ​ប៉ុស្តិ៍​លេខ​ ៣ និង​​បង្កើត​បាន​កូនប្រុស​ម្នាក់​ឈ្មោះ កា ពុទ្ធិសីហា ដែល​សព្វ​ថ្ងៃ​មាន​វ័យ ១៥ ឆ្នាំ​។

ក្នុង​វ័យ​ ៣៥ ឆ្នាំ អ្នកនាង ស៊ីណាត ប្រកាស​ដំណឹង​ផ្តាច់​សម្ព័ន្ធ​ស្នេហ៍​ពី​ស្វាមី​មេធាវី​វ័យ​ចូល​ខ្ទង់​ ៨០ ឆ្នាំ ក្រោយ​ពី​កូនប្រុស​ម្នាក់​រួម​តំណក់​ឈាម​មាន​វ័យ​ ១៥ ​ឆ្នាំ​។

ជុំវិញ​ដំណឹង​​ចែក​ផ្លូវ​គ្នា​អ្នកនាង ម៉ៅ ស៊ី ណាត បាន​អះអាង​ទៀត​ថា៖ «​ទ្រព្យសម្បត្តិ​ដែល​ជា​ផ្ទះ​វីឡា​មួយ​នេះ​ពួកយើង​បាន​ដាក់​ឈ្មោះ​កូន​ជា​អ្នក​គ្រប់គ្រង​ប៉ុន្ដែ​យើង​នឹង​មើល​កូន​រួម​គ្នា​។ យើង​ទុក​គ្នា​ជា​មិត្តភក្ដិ​។ ពួក​យើង​មិន​មាន​អ្វី​ឈ្លោះ​ប្រកែក​គ្នា​នោះ​ទេ​គ្រាន់តែ​អស់​និស្ស័យ​ស្នេហ៍​នឹង​គ្នា​ទៀត​ហើយ​»៕


What Next?

Recent Articles

4 Responses to "ចំណង​ស្នេហ៍ ម៉ៅ ស៊ីណាត និង​មេធាវី​ចំណាស់​រលត់​ដោយ​សន្តិ"

  1. អាឡេវ says:

    ៨០ទៅហើយបើប្រៀបធាប៣៥ដូចក្របីឡើងក,ដូចនេះត្រូវតែដកថយ។ចាស់ហើយ,អានោះក៍ប្រើមិនកើត គ្មានសុភមង្គលទេក្នុងជិវិត។

  2. Anonymous says:

    Viagra , cialis or levitra can not help him to erecting dick for having sex with 35 years old full energy power. Need retire and lay down watch the x-movies better feeling than young wife.
    So pity old guy innocent dick.

  3. Di Caprio says:

    Tongue and fingers ?

  4. Anonymous says:

    only one reason is he cannot fulfill her sexual desire.