ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​មិន​ទទួល​ស្គាល់​មូលដ្ឋាន​ផែនទី​ព្រំដែន​របស់​រាជបណ្ឌិត្យសភា

ដោយ យាង សុជាមេត្តា
2015-08-12
RFA

រាជបណ្ឌិត្យសភា​បង្ហាញ​ផែនទី ៦២០
ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya


ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ថ្ងៃ​ទី​១២ សីហា ប្រកាស​មិន​ទទួល​ស្គាល់​មូលដ្ឋាន​ផែនទី​ព្រំដែន​របស់​រាជបណ្ឌិត្យសភា​កម្ពុជា និង​ថ្កោលទោស​ចំពោះ​គម្រោង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​ទាក់ទង​នឹង​ផែនទី​កម្ពុជា។

ការ​ប្រកាស​មិន​ទទួល​ស្គាល់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រាជបណ្ឌិត្យសភា​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក​បណ្ឌិត សុខ ទូច កំពុង​ប្រមូល​ផែនទី​ពី​ភាគី​នានា ដើម្បី​យក​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន​ពី​ប្រទេស​ន័រវេសន៍ (Norway) ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បញ្ជាក់​ថា ពួក​គេ​បដិសេធ និង​មិន​ទទួល​ស្គាល់​ជា​ដាច់ខាត នូវ​រាល់​ការ​យក​ផែនទី​ទាំងឡាយ​ណា​មក​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​គ្មាន​វត្តមាន​ផែនទី​ដើម​នៅ​អង្គការ​សហប្រជាជាតិ។

ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លើក​ឡើង​ដែរ​ថា ពួក​គេ​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ​គម្រោង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​អាច​បើក​ឲ្យ​មាន​ការ​ប្រើប្រាស់​ផែនទី​ផ្សេង ដើម្បី​បន្ត​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ពួក​គេ​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ថា​ជា​ការ​ធ្វើ​ជាតិ​ប្រហារ និង​ចាត់​ទុក​ជន​ទាំងឡាយ​ណា​ដែល​ចូលរួម​ធ្វើ​វិសោធនកម្ម​មាត្រា​២ នេះ ថា​ជា​ជន​ក្បត់​ជាតិ​ទៀត​ផង។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។

ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា យល់​ឃើញ​ថា គោលដៅ​នៃ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រាជបណ្ឌិត្យសភា​កម្ពុជា កំពុង​ដំណើរ​ការ​ធ្វើ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ជំរុញ​ទៅ​រក​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​តម្រូវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​បាន​បោះ​បង្គោល​ជាមួយ​ប្រទេស​វៀតណាម ៨៣​ភាគរយ​រួច​ហើយ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ផែនទី យូធីអឹម (UTM) ខ្នាត ១/៥០.០០០ ដែល​ផ្ទុយ​ពី​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ។

លោក​បណ្ឌិត សុខ ទូច ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ បាន​ឆ្លើយ​តប​ថា ចំពោះ​ការ​រិះគន់​របស់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ពេល​នេះ គឺ​ជា​សិទ្ធិ​របស់​ពួក​គេ។

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ដោយសារ​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​តែ​អំពី​ផែនទី​ដែល​កម្ពុជា ប្រើប្រាស់​ជាមួយ​ប្រទេស​វៀតណាម ដូច្នេះ​លោក​ថា ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​មាត្រា​២ នេះ អាច​ក្តោប​ទាំង​ស្រុង​ទៅ​លើ​ផែនទី​ដែល​កម្ពុជា ប្រើប្រាស់​ជាមួយ​ប្រទេស​ទាំងអស់ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា គឺ​ជា​រឿង​ចាំបាច់​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​គ្រាន់​តែ​សួរ​ទៅ​វិញ តើ​ព្រំដែន​ខ្មែរ​ជាប់​នរណា​ខ្លះ ផែនទី​បោន​ប្រើ​បាន​តែ​ជាមួយ​វៀតណាម ទេ ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ចុះ​ជាមួយ​ថៃ ខ្នាត ១/២០០.០០០ ចុះ​សមុទ្រ​ខ្នាត ១/៣០០.០០០»

លោក​បណ្ឌិត សុខ ទូច ក៏​ថ្លែង​ដែរ​ថា ក្រុម​ការងារ​ស្រាវជ្រាវ​ផែនទី​របស់​លោក​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា គឺ​ជា​ក្រុម​ឯករាជ្យ មិន​មែន​ជា​ក្រុម​អាយ៉ង​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​លោក​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​រង់ចាំ​ឃ្លាំ​មើល​ការ​អនុវត្ត​នៃ​ក្រុម​ការងារ​របស់​លោក ជា​ជាង​រង់ចាំ​តែ​ធ្វើ​ការ​ទិតៀន​គ្មាន​ហេតុផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​មិន​ទទួល​ស្គាល់​មូលដ្ឋាន​ផែនទី​ព្រំដែន​របស់​រាជបណ្ឌិត្យសភា"

  1. Judge says:

    Border between Vietnam and Cambodia now seems altered due to residence of both nationalities, agreed by RGC and Vietnam based on MoU/Memorandum of Understanding since 1980 ‘ s up to 2005.
    Plenty of Cambodians point out that these MoU are against Article 2 of constitution.
    Any change to Article 2 would simply serve those MoU legally.
    And if any changes occurred, will Cambodia maintain area of 181 035 Km squares? ???
    How can RGC enforce on Agreements when encroachment has already taken place? ???.
    Samneang

  2. បរិមី ព្រះវិហារ says:

    Khmers maybe need some more weapons for fighting and killing each other again! Mistrust and mislead as well as smart ass?

  3. Judge says:

    Boramei Vihear,
    Who said about inflicting war between Cambodians? The fact is PM threatens all the time about civil war.
    Trust is required by Cambodians and politicians alike. Trust relies on time taken and achievement for Cambodians. When tricks applied again and again by CPP, trust is barely existed. Last election proved that people no longer trust CPP, even locals whose had been cheated with small foods package for BALLOT.
    Let’s me remind you again, please ” Do not live by sucking out of Cambodian suffering ”
    Revolutionist says. ” when you cause people suffering, then revolution continues. ”
    Buddhism advises people to be aware of ” Karma ” and “Causes and effects ”
    In Christianity, The Lord says ” what’s you reap is what you sow. ”
    I had been there for revolution in the past, but killing each other is only by EGO and greed. Please consider if you are truly Cambodian and stop threatening people.
    Samneang

  4. Bol says:

    ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ជាស្អី? កើតចេញពីណា? មានមនុស្សប៉ុន្មាននាក់? មានប្រភពមកពីណា?តំណាងឲ្យនរណាខ្លះ? មានការទទួលស្គាល់ពីច្បាប់ណាខ្លះ ? រដ្ឋាភិបាល ឬ អសប. ឬ ប្រទេសមហាអំណាចណាមួយ? តើប្រជាជនកម្ពុជាប៉ុន្មាននាក់ដែលស្គាល់ក្រុមប្រឹក្សានេះ? ឬក៏មានតែមួយនាក់ ក៏តាំងខ្លួនឯងជាក្រុមប្រឹក្សាដែរ? ស្អី យើងធ្លាប់ឮ គេហៅថា « អ្នកវិភាគឯករាជ្យ » ស្អី « សង្គមស៊ីវីល » មិនដឹងថា អ្នកទាំងអស់គ្នានោះមានមនុស្សប៉ុន្មាននាក់ តំណាងឲ្យផលប្រយោជន៍អ្វីខ្លះ? ​តែនាំគ្នារាប់ថា ជាកម្លាំងប្រឆាំង តវ៉ាទៅនឹងច្បាប់, ហើយថា មានអ្នកប្រឆាំង ។ តាមពិត គឺមនុស្សតែប៉ុន្មានក្បាលដែលវាតតាំងដើម្បីការពារប្រយោជន៍របស់វា។
    សុំឲ្យក្រុមប្រឹក្សាស្អីគេនេះ បកស្រាយសំនួរខាងលើ ឲ្យប្រជាជនកម្ពុជាស្គាល់ផង។
    ពាក្យថាឃ្លាំនើលកម្ពុជា តើមានន័យថាយ៉ាងម៉េច?
    មានន័យថា ជាអ្នកឲ្យពិន្ទុកម្ពុជា សម្រាប់ការសម្រេចរបស់មហាអំណាចណាមួយក្នុងការទាក់ទងកម្ពុជា អញ្ចឹងឬ? មានន័យថា បើក្រុមប្រឹក្សាថា « ល្អ » គឺបាន តែបើថាមិនល្អ គឺ « មិនបាន» មែនទេ?
    ល្មមហើយ កុំឲ្យកម្ពុជា មានចៅហ្វាយច្រើនពេក!! ប្រជាជនកម្ពុជាមានតំណាងនៅក្នុងសភារួចហើយ តាមរយៈការបោះឆ្នោត។

  5. ?? says:

    IVIRONMENTAL destroyer now I know your true color. you must be the one who involved genocide of Cambodian . you are not Cambodian by the way you are speaking. you must be one of the Viet secreted agency . I have been read your comment every time .but I never see any word that express of love to our Cambodian at all. all I see is the word whit poison ivy that inject to Cambodian society. showing your true face so that all of us can tell who you are

  6. people says:

    that right mr ?? i told you plenty of veit-germ who hiding in pol-pot troop and killed khmer and point the finger to pol=pot and after 1979 they took everything and they spread a lot of veit-germ in cambodia to watch the nationalists and killed without justice .their puppet get order from ha noi and all the puppet get degree from communist ha noi .all the top job are the un-educated(buffalo) followed the veit-cong advisers who surround these buffalo.think about democracy’these buffalo never followed the constitution because they are communist-veit from jungle and never think about the nation or the country ‘they think only money,women ,show off new cars power etc like the frogs in the dirty pond.GOD bless all cambodian people

  7. Hun Nal says:

    គ្រាន់តែបានឡើងធ្វើប្រធានក្រុមអ្នកត្រួតពិនិត្យផែនទីនៅរាជបណ្ឌិតសភាភ្លាម លោកសុខ ទូច បានប្តូរឈាមជ័រពីអ្នកស្នេហាជាតិពិតប្រាកដ ទៅជា អ្នកស្នេហាជាតិ បញ្ញើក្អែក មួយរំពេច…?
    គិតទៅ ខ្មែរយើងសម្បូរទំពាំង និង ឬ ស្សីស្អុយច្រើនម្ល៉េះហ្ន?

  8. Bol says:

    បារាំងយល់ព្រម ឲ្យកម្ពុជា ខ្ចីផែនទី ខណៈអាម៉េរិក ស្វែងរកផែនទី ត្រឹមត្រូវ ឲ្យកម្ពុជាខ្ចីដែរ
    Thursday, 13 August 2015 11:11 ដោយ ៖ ដើមអម្ពិល ID-011 E-mail Print PDF
    ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក ហោ ណាំហុង បានឲ្យដឹង នៅចំពោះមុខ ឯកអគ្គរដ្ឋទូតផុតអាណត្តិ ប្រចាំនៅកម្ពុជា លោក William E Todd ថា រដ្ឋាភិបាលបារាំង បានយល់ព្រមឲ្យកម្ពុជា ខ្ចីផែនទីហើយ។

    យោងតាមអ្នកនាំពាក្យ ក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ លោក William E Todd នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នាទីស្តីក្រសួង លោក ហោ ណាំហុង បានមានប្រសាសន៍ថា បារាំងបានយល់ព្រមឲ្យកម្ពុជាខ្ចីផែនទីហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ស្នើសុំខ្ចីផែនទីកម្ពុជា ដែលមាននៅក្នុងប្រទេសបារាំងនោះ។

    លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអស់ពីលទ្ធភាព ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ ក្នុងការវាស់វែង ការកំណត់ព្រំដែនជាមួយនឹងវៀតណាម និងមានការសោកស្តាយ ទោះបីមានវប្បធម៌សន្ទនា ប៉ុន្តែ គណបក្សប្រឆាំងនៅតែយកបញ្ហាផែនទី បញ្ហាព្រំដែនជាមួយវៀតណាម ធ្វើជាយុទ្ធនាការប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលចំណេញផ្នែកនយោបាយ”។

    បើតាមអ្នកនាំពាក្យដដែល បានបញ្ជាក់ថា ការឲ្យខ្ចីរបស់បារាំងនេះ មិនទាន់ដឹងថាប្រគល់ឲ្យកម្ពុជានៅពេលណានៅឡើងទេ។

    ចំណែក ពាក់ព័ន្ធនឹងការខ្ចីផែនទីពីអាម៉េរិកវិញ លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក William E Todd បានប្រាប់ទៅកាន់លោក ហោ ណាំហុង ដែរថា រដ្ឋាភិបាលអាម៉េរិក ក៏នឹងឲ្យកម្ពុជាខ្ចីផែនទីផងដែរ ប៉ុន្តែ ត្រូវត្រួតពិនិត្យមើលសិន។

    លោកថា “ផែនទីនៅអាម៉េរិក គឺមានច្រើនប្រភេទ បច្ចុប្បន្ននេះអាម៉េរិកបានយកចិត្តទុកដាក់ ចំពោះសំណើសុំនេះ ហើយកំពុងធ្វើការពិនិត្យ ដោយមានគោលដៅសំខាន់ គឺចង់ជៀសវាងការផ្តល់នូវផែនទីខុសមកឲ្យកម្ពុជា គឺដើម្បីធានាបាន ការផ្តល់នូវផែនទីត្រឹមត្រូវមកកម្ពុជា”។

    សូមបញ្ជាក់ថា បន្ទាប់នាយករដ្ឋមន្ត្រីខ្មែរ បានដាក់សំណើមួយច្បាប់តាមរយៈអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) លោក បាន គីមូន សុំខ្ចីផែនទីពី UN ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងផែនទីបច្ចុប្បន្នដែលកម្ពុជាប្រើប្រាស់សម្រាប់ដោះស្រាយជាមួយប្រទេសជិតខាង ហើយជាបន្តបន្ទាប់ទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់សំណើ ៣ថែមទៀត ទៅកាន់ប្រទេសមហាអំណាចចំនួន៣ ដើម្បីស្នើសុំខ្ចីផែនទីខ្មែរ ដែលមាននៅប្រទេសទាំងនោះដែរ ហើយរហូតមកពេលនេះ ទើបតែ UN ប៉ុណ្ណោះ បានកំណត់ពេលវេលាជាក់លាក់ឲ្យកម្ពុជាខ្ចី គឺនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ខាងមុននេះហើយ៕
    _________________________________
    សុំអានឲ្យជ្រាបពីសំដីលោកទូតអាមេរិក។ គាត់ថា អាមេរិកមានភេនទីកម្ពុជាច្រើនណាស់ ។ គេត្រូវត្រូួតពិនិត្យសិន ខ្លាចឲ្យច្រឡំ។
    ចុះបើយ៉ាងនឹងៗ តើយើងមានអ្វីជាសំអាង? មានន័យថា ៖ អាមេរិកចង់ឲ្យផែនទីណាមួយក៏បាន តាមតែអាមេរិកចង់

  9. បរិមី ព្រះវិហារ says:

    អបអរសាទរការខិតខំរបស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យនេះ ចាំមើល” ពួក ថា អាត ហុង រង្សី សុខា ,,,, ចោទថាបារាំងត្រូវរូវនឹងយួនប្តូរផែនទីក្លែក្លាយមកទៀតឬយ៉ាងណា!! កុំសូវទាល់ច្រក សុំលើកម្រាមដប់ប្រណមសុំតែរួចខ្លួនទៀត អាពួកល្មើស បើទប់មិនទាន់ទេវារលាយស្រុកទេសវើយ!!