ព្រះមហាក្សត្រ​ឡាយព្រះហត្ត​លេខា​ឲ្យ​​ប្រើប្រាស់​ច្បាប់ស្តីពី​សមាគមនិងអង្គការក្រៅរដ្ឋាភិបាល​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com

ព្រះមហាក្សត្រ ​ព្រះបាទនរោត្តមសីហមុនីបានឡាយព្រះ​ហត្តលេខាប្រកាស​​ប្រើប្រាស់ច្បាប់ស្តី​ពី​សមាគមនិ​ងអង្គការក្រៅរដ្ឋាភិបាល។​

ការប្រកាស​ឲ្យ​ប្រើ​ប្រាស់នេះធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពីក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​កាលពីថ្ងៃ​ពុធ​បាន​សម្រេច​​ថាសេចក្តីព្រាង​ច្បាប់​នេះ​ស្រប​តាមរដ្ឋ​ធម្ម​នុញ្ញ ទោះ​បីជា​មាន​ការ​មិន​គាំ​ទ្រ​ពី​គណ​បក្ស​សង្រ្គោះជាតិ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​ដោយ។

ព្រះរាជក្រមដែល​ចុះព្រះហត្តលេខានៅថ្ងៃ​ទី​១២ខែសីហា ឲ្យ​ដឹង​ថា​ព្រះមហាក្សត្រ​បាន​​ប្រកាស​​ឲ្យ​ប្រើ​ប្រាស់ច្បាប់​នេះ។​ ច្បាប់នេះ​មាន​៩ជំពូកនិង​៣៩មាត្រា។​

មាត្រា​​២៤នៃ​សេចក្តីព្រាង​ច្បាប់នេះ​​បាន​ចែង​ថា៖ “អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណ​បក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រកម្ពុជា”។​ មាត្រា​១០នៃ​សេចក្តីព្រាង​​ច្បាប់នេះចែង​ថា​សមា​គមនិង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ​ត្រូវ​ជូន​ដំណឹង​​ជា​លាយល​ក្ខណ៍អក្សរ​​អំពី​​ព័ត៌មាន​​រាល់​​គណនី​ដែល​ត្រូវ ​បើក​សម្រាប់​កិច្ច​ប្រតិ​បត្តិ​ការ​របស់ខ្លួន​នៅ​ធនាគារ​ក្នុង​ ព្រះរាជាណាចក្រកម្ពុជា​។​

ចំណែក​មាត្រា​២៥ចែង​ថា​សមាគមនិង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយការណ៍​​​បូក​សរុប​​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ មាត្រា​២៥ បន្ត​​ថា​ក្នុង​ករណី​ចំបាច់ ក្រសួងមហាផ្ទៃ អាច​ស្នើ​សុំ​របាយការណ៍ស្តី​ពី​សកម្មភាព និងនយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម។ ករណីដែល​សមា​គមនិង​អង្គការ​មិន​មែន​​រដ្ឋាភិបាលមិន​អនុវត្ត​តាម​មាត្រា​​១០ មាត្រា​២៤ និង​មាត្រា​២៥ ​ក្រសួងមហាផ្ទៃ​​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្ស​រ​ដោយទុក​រយៈ​ពេល​យ៉ាង​យូរ​៣០ថ្ងៃ​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។ ករណី​មិន​អនុវត្ត​តាម​ក្រសួង​នឹង​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍អក្ស​រ​ផ្អាក​សកម្មភាព​បណ្តោះ​​អាសន្ន​ រយៈ​ពេល​យ៉ាង​យូ​រ​៩០ថ្ងៃ​។ ក្នុង​ករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្ស​រ​លុប​ឈ្មោះ​ចេញពី​បញ្ជី។​​

កន្លងទៅ អង្គការសមាគម​ប្រមាណ​៥០​បាន​​ដាក់លិខិត​ចំហ​មួយច្បាប់​​ថ្វាយព្រះមហាក្សត្រ ដោយ​ស្នើ​​ព្រះរាជអន្តរាគមន៍​និង​ព្រះរាជ​តម្រិះ​លើ​ការ​ឡាយព្រះហត្ថ​លេខា​​លើ​ច្បាប់អង្គការ​ ដោយ​ចាត់​​ទុក​ថា​ច្បា​ប់នេះ​​​​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញ​និង​កតិកាសញ្ញាអន្តរជាតិ។​

ចំណែក​កាលពី​ថ្ងៃទី​៣០ខែ​កក្កដា ឆ្នាំ​២០១៥ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​១៣រូបបាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ​ពិនិត្យ​មើល​​​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​នេះ ដោយ​ចាត់ទុក​ថា​វា​​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញនិង​ច្បាប់អន្តរជាតិ។​ លិខិត​របស់តំណាងរាស្រ្តដែល​បាន​ដាក់ទៅក្រុម​ប្រឹក្សាធម្មនុញ្ញបាន​លើក​ឡើង​ពី​មា​ត្រា​មួយ​ចំនួន​នៃ​ច្បាប់​អង្គការ​ដែល​ពួក​គេ​យល់​ថា​​រឹតត្បិតសិទ្ធិសេរីភាព ដូចជា​ការ​​ទាម​ទារឲ្យបុគ្គល​​មាន​អាយុ​គ្រប់​១៨ឡើង​ទៅ ​ទើប​អាច​បង្កើត​សមាគម​ឬ​អង្គការ​ ការ​តម្រូវ​ឲ្យ​​ចុះ​បញ្ជី ការតម្រូវ​ឲ្យ​​ចុះ​បញ្ជីនៅក្រសួងមហាផ្ទៃ ​ ការ​តម្រូវ​​ឲ្យ​ប្រកាន់ជំហរអព្យា​ក្រឹតចំពោះ​គណបក្ស​​ន​យោបាយនិង​ការត្រួតពិនិត្យ​និង​សវនកម្ម​លើ​​សមាគម​ឬ​អង្គការ។

គួ​រ​បញ្ជាក់​ថាថ្មីៗនេះ គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិធ្លាប់​អះអាងថានឹង​ធ្វើ​វិសោធនកម្ម​ច្បាប់នេះ​ ប្រសិន​បើ​ច្បាប់​នោះ​អនុវត្ត​ទៅ មាន​ការប៉ះពាល់​ដល់​សិទ្ធិសេរីភាពនិង​ប្រយោជន៍​របស់​ប្រជាពល​រដ្ឋ​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "ព្រះមហាក្សត្រ​ឡាយព្រះហត្ត​លេខា​ឲ្យ​​ប្រើប្រាស់​ច្បាប់ស្តីពី​សមាគមនិងអង្គការក្រៅរដ្ឋាភិបាល​"

  1. Anonymous says:

    This King know how signature only. Do not know anythings. This king no meaning for Cambodian pepole.

  2. Bong Thom says:

    ក្សត្រឆ្កួតនេះចេះតែ ឡាយព្រះហស្តលេខាទេ
    មិនចេះឡាយព្រះហស្តលេខាប្រឆាំងតវ៉ា អន្តរាគមន៍ ការពារជាតិសង្គ្រោះជាតិទេ
    ហ៊ុន សែនបញ្ជាឲ្យឡាយព្រះហស្តលេខា ក្សត្រឆ្កួតនេះចុះព្រះហស្តលេខា ហ៊ុន សែនបញ្ជាមិនឲ្យឡាយព្រះហស្តលេខា មិនឲ្យឡាយព្រះហស្តលេខា
    នេះបានជាក្សត្រទីងមាង
    This King know how signature only. Do not know anythings. This king no meaning for Cambodian pepole.