ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

ដោយ យាង សុជាមេត្តា
2015-08-13
RFA

ស្ដេច សីហមុនី ៦១០
ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​ចូល​រួម​ជា​រាជាធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សភា​នីតិកាល​ទី​៥ ដំបូង កាល​​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។ RFA/Keo Nimol


ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​១២ សីហា បាន​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូងចម្រាស។ ការ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ជាមួយ​គ្នា បន្ទាប់​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ពិនិត្យ និង​ប្រកាស​ថា ច្បាប់​នេះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ព្រះមហាក្សត្រ​ទើប​ប្រកាស​ឲ្យ​ប្រើ​នេះ មាន​ទាំងអស់ ៩​ជំពូក និង​ចែក​ជា ៣៩​មាត្រា។ ច្បាប់​នេះ​ចែង​ពី​ការ​បង្កើត ការ​ចុះ​បញ្ជី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​បរទេស ពី​ធនធាន និង​ទ្រព្យ​សម្បត្តិ​របស់​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ពី​សិទ្ធិ​ផល​ប្រយោជន៍ និង​កាតព្វកិច្ច​របស់​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ពី​ការ​ផ្អាក​សកម្មភាព ការ​រំលាយ ការ​បញ្ចប់​សុពលភាព​អនុស្សរណៈ ការ​ចាត់ចែង​ធនធាន និង​ទ្រព្យ​សម្បត្តិ​របស់​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​អំពី​វិធានការ​រដ្ឋបាល ឬ​ទោស​បញ្ញត្តិ ជាដើម។

រដ្ឋាភិបាល​អះអាង​ថា ច្បាប់​នេះ​តាក់តែង​ឡើង គឺ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ៥.០០០ នៅ​កម្ពុជា។ យ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​វិញ ក្នុង​នោះ​ដូចជា​សេរីភាព​ខាង​ការ​បង្កើត​អង្គការ​សមាគម សេរីភាព​ខាង​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​ជួប​ប្រជុំ សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ ព្រម​ទាំង​ការ​រឹត​បន្តឹង​ទៅ​លើ​មតិ​ប្រឆាំង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង



What Next?

Recent Articles

10 Responses to "ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល"

  1. Bol says:

    អង្គការ សមាគមនៅកម្ពុជា មានដល់ទី ជាង ៥០០០។ តែពួកចេញមុខប្រឆាំង មានតែប្រហែលជា៤០ អង្គការ សមាគម។ តើមកពីមូលហេតុអី?
    តើដូចលោក រិច្ឆន័រ ម្ចាស់គម្រោងពេទ្យគន្ធបុប្ផា ហេតុដូចម្តេច ក៏មិនដែល តវ៉ា? តើហេតុអ្វីបានជាមណ្ឌលកុមារកំព្រារបស់អ្នកគ្រូនាងផល្លា មិនដែលតវ៉ា?
    មានន័យថា អង្គការ សមាគមដែលធ្វើការដោយមិនបង្កប់អំពើចារកម្ម គេធ្វើការបម្រើសង្គមពិតប្រាកដគឺគេមិនដែលខ្វល់ពីអ្វីទេ។
    តែមិនថ្វីទេ ពេលនេះច្បាប់ចេញហើយ។​ម្យ៉ាងក្រុមទាំង២ គឺក្រុមសម្លេងភាគច្រើន និងសម្លេងភាគតិច បានឯកភាពគ្នាហើយទោះបីថា កាលពីសេចក្តីព្រាងច្បា់ប់ឆ្លងសភា ពុំមានការគាំទ្រពីតំណាងរាស្ត្រ CNRP កពិតមែន។ ឥឡូវគេឯកភាពគ្នាហើយ វាឆ្កួតតែអាគាត់សុនឆ័យមួយទេ។ គេថា នឹងអាចធ្វើវិសោធនកម្ម នៅពេលមានការពិបាកនៅពេលអនុវត្ត។
    កឹម សុខា ដូចជាចេះដែរ ឥឡូវនេះ គឺចេះដោះស្រាយតាមសន្តិវិធី!

  2. Bong Thom says:

    ក្សត្រឆ្កួតនេះចេះតែ ឡាយព្រះហស្តលេខាទេ
    មិនចេះឡាយព្រះហស្តលេខាប្រឆាំងតវ៉ា អន្តរាគមន៍ ការពារជាតិសង្គ្រោះជាតិទេ
    ហ៊ុន សែនបញ្ជាឲ្យឡាយព្រះហស្តលេខា ក្សត្រឆ្កួតនេះចុះព្រះហស្តលេខា ហ៊ុន សែនបញ្ជាមិនឲ្យឡាយព្រះហស្តលេខា មិនឲ្យឡាយព្រះហស្តលេខា
    នេះបានជាក្សត្រទីងមាង
    This King know how signature only. Do not know anythings. This king no meaning for Cambodian pepole.

  3. ឆ្មាខ្មៅ says:

    គេអោយឈរខ្ញុំឈរ គេអោយដេកខ្ញុំដេក គេអោយគុយខ្ញុំគុយ ព្រោះខ្ញុំចង់បានសុខណាស់។

  4. Anonymous says:

    Chest king or Human king.

  5. Anonymous says:

    ស្តេច , ស្តាច់ , ស្ដាចម៍ , សម្ដេច , សំដាច់ , សម្តាចម៍ , => តើសរសេរ១ណាត្រូវ សូមប្រាប់ផង .

  6. ?? says:

    this is what we can call KING DUMP of Cambodia

  7. លឹង្គនាគរាជ says:

    កុំខឹងនឹងខ្ញុំចារ!បងប្អូនកូនក្មួយតាំងពីង៉ាមកខ្ញុំចេះតែរាំ,សោយរាជ្យនឹងបោះត្រាប៉ុណ្ណោះចារ…

  8. Ah bol ar che knhom yuon . says:

    Ar svaa sdach vea chea sdach cke yuon .

  9. ទស្សនវិទ្យា says:

    សំុសួរពិតៗថានៅស្រុកខ្មែរ(​ហ៊ុនសែនឬស្តេច)មួយណាមានអំណាចជាងនិងកេាតខ្លាចជាងគេ។

  10. Pa Pa says:

    Drama ‘s King.