គង់ ច័ន្ទស្រីមុំ សង្សារ​ឲ្យ​ចិញ្ចៀន​ពេជ្រ​ជិត​ ២ ​ម៉ឺន​ដុល្លារ​លើក​រាសី

គំរូ​ទឹកអប់​ Secret by Sreymom របស់ គង់ ច័ន្ទស្រីមុំ​។  តារាសម្ដែង គង់ ច័ន្ទស្រីមុំ និង​លោក គឹម សីហា។ រូបថត Instagram ហុង មិនា

គំរូ​ទឹកអប់​ Secret by Sreymom របស់ គង់ ច័ន្ទស្រីមុំ​។ តារាសម្ដែង គង់ ច័ន្ទស្រីមុំ និង​លោក គឹម សីហា។ រូបថត Instagram ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: សម្ដី​ពី​ក្រុម​មាត់ចាប​មាត់ព្រាប​បន្លឺ​មិន​ដាច់​ថា​ចិញ្ចៀន​ពេជ្រ​ថ្លៃ​ ១ ម៉ឺន ៨ ពាន់​ដុល្លារ​សង្សារ​សំណព្វចិត្ត​លោក គឹម សីហា បំពាក់​ដៃ គង់ ច័ន្ទស្រីមុំ ក្នុង​ថ្ងៃ​ខួបកំណើត​គឺជា​ជំនូន​សុំ​នាង​រៀបការ។ ប៉ុន្តែ​បញ្ជាក់​ពី​ស្រី​ស្រស់​ទើប​ធ្វើ​ខួប​គម្រប់​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​ថា​វា​ជា​កាដូ​ចិញ្ចៀន​ពេជ្រ​ពាក់​ជាប់​ខ្លួន​លើក​រាសី​តាម​ហោរា​គន់គូរ​ប៉ុណ្ណោះ​។

ពិធី​ខួប​កំណើត​គម្រប់​វ័យ​ ២៥ ​ឆ្នាំ​របស់​ស្រីស្អាត គង់ ច័ន្ទស្រីមុំ ដែល​ប្រារឰ​តាំងពី​ថ្ងៃ​ទី​ ៦ ខែ​កក្កដា មិន​បាន​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ធំដុំ​ដើម្បី​បង្អួត​មិត្តភក្ដិ​សិល្បៈ​ឲ្យ​ដូច​ពេល​មុនៗ​ទៀត​នោះ​ទេ​ប៉ុន្តែ​ខួបកំណើត​នេះ​បែរ​ជា​ផ្ទុះ​ភាព​ភ្ញាក់ផ្អើល​ខណៈ​នាង​បាន​ទទួល​កាដូ​ជាពិសេស​​ពី​សង្សារ​សំណព្វ​ចិត្ត​ជា​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ថ្លៃ​ដល់​ទៅ​ ១ ម៉ឺន ៨ ពាន់​ដុល្លារ​អាមេរិក​។

ថ្លែង​ទទួល​ស្គាល់​ថា​ខ្លួន​ពិតជា​បាន​ទទួល​កាដូ​ចិញ្ចៀន​ពេជ្រ​ថ្ងៃ​ខួបកំណើត​ពី​សង្សារ​ និង​មាន​តម្លៃ​ថ្លៃ​ដូច​គេ​ថា​មែន​នោះ​នាង គង់ ច័ន្ទស្រីមុំ បាន​បញ្ជាក់​ថា៖ «វា​មិនមែន​ជា​ចិញ្ចៀន​សម្រាប់​សុំ​ខ្ញុំ​រៀបការ​ទេ។ ចិញ្ចៀន​ពេជ្រ​រៀបការ​បើ​ថ្លៃ​ប៉ុណ្ណឹង​ក៏​មិន​ទទួល​ដែរ​ថ្លៃ​ជាង​នេះ​បាន​យក​​»។

យ៉ាងណា​មិញ​នាង​បដិសេធ​ថា​ចិញ្ចៀន​ដ៏​ថ្លៃ​នេះ​មិនមែន​ជា​ជំនូន​ភ្ជាប់​ពាក្យ ឬ​សុំ​រៀបការ​ពី​គូ​ស្នេហ៍​យូរ​ឆ្នាំ​ដូច​ពាក្យ​​គេ​លើក​ឡើង​នោះ​ទេ។

ស្រីស្រស់ គង់ ច័ន្ទស្រីមុំ ឲ្យ​ដឹង​ថា៖ «មុន​នេះ​បាន​ទៅ​រក​គ្រូ​គន់គូរ​មើល​រាសី​រកស៊ី​ហើយ​គ្រូ​ប្រាប់​ថា ខ្ញុំ​នេះ​ត្រូវ​ពាក់​ចិញ្ចៀន​ពេជ្រ​ជាប់​ខ្លួន​ជានិច្ច​ទើប​មាន​រាសី​ខ្ពស់។ ដោយសារ​តែ​មាន​ជំនឿ​ថា​ការ​ពាក់​ចិញ្ចៀន​ពេជ្រ​នៅលើ​ខ្លួន​គឺ​អាច​លើក​រាសី​ឲ្យ​​ខ្ពស់​រកស៊ី​មាន​បាន​ទើប​គាត់​ក៏​កុម៉្មង់​ទិញ​ចិញ្ចៀន​ពេជ្រ​មក​បំពាក់​ឲ្យ​ខ្ញុំ​ហើយ​ធ្វើ​ចំ​ថ្ងៃ​ខួបកំណើត​នេះ​តែ​ម្តង​ទៅ​»។

បន្ថែម​ពី​លើ​កាដូ​តម្លៃ​ជិត​ ២ ​ម៉ឺន​ដុល្លារ​នោះ​ក្នុង​បណ្តាញ​សង្គម​អ៊ិនស្តាក្រាម​ស្រីស្រស់​វ័យ​ក្មេង​ល្បី​ពូកែ​ធ្វើ​ជំនួញ នាង គង់ ច័ន្ទស្រីមុំ បាន​ប្រកូក​ប្រកាស​បោះ​ទុក​ចំនួន​ ៤ ​ម៉ឺន​ដុល្លារ​ធ្វើ​ជំនួញ​ទឹកអប់​ម៉ាក​ផ្ទាល់​ខ្លួន និង​ថា​ទឹកអប់​របស់​នាង​ក្រអូប​បាន​រយៈពេល​ ១២ ​ម៉ោង និង​អាច​មាន​តម្លៃ ១ ដប​ប្រមាណ​ ២០ ​ដុល្លារ​។

កញ្ញា គង់ ច័ន្ទស្រីមុំ បាន​បន្ដ​ថា៖ ​«ខ្ញុំ​ពិតជា​បាន​បោះទុន​ ៤ ​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ទឹកអប់​ម៉ាក​ផ្ទាល់​ខ្លួន​មួយ​ដែល​ត្រៀម​នឹង​ចេញ​លក់​នៅលើ​ទីផ្សារ​កម្ពុជា​ខាង​មុខ​នេះ​មែន​។

នាង​អះអាង​​ថា៖ «​Secret by Sreymom គឺជា​ឈ្មោះ​ម៉ាក​ទឹកអប់​ថ្មី​មួយ​ដែល​ខ្ញុំ​ជ្រើសរើស​មក​ដាក់​លើ​ដប​ទឹក​អប់​។ មូលហេតុ​ដែល​ខ្ញុំ​ផលិត​ទឹក​អប់​ម៉ាក​នេះ​ឡើង​គឺ​ដោយសារ​ខ្ញុំ​ចង់​​ឲ្យ​មាន​ម៉ាក​ផ្ទាល់​ខ្លួន​ដូច​តារា​បរទេស​ដែរ»។

ស្រីស្រស់​សាច់​សក្បុស​រូប​នេះ​បាន​អះអាង​ពី​គុណភាព​ផលិតផល​ខ្លួន​ថា៖ «ថ្វីដ្បិត​តែ​ទឹក​អប់​នេះ​មិន​ទាន់​មាន​ឈ្មោះ​ល្បី​ដូច​តារា​បរទេស​មែន​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​ខ្មែរ​នឹង​ចូលចិត្ត​ពីព្រោះ​ខ្ញុំ​បាន​កុម្ម៉ង់​ទិញ​រូបមន្ត​ទឹកអប់​នេះ​មកពី​ប្រទេស​ហូឡង់ និង​ផលិត​ឡើង​តាម​បច្ចេកទេស​បរទេស និង​មាន​ស្តង់ដារ​ត្រឹមត្រូវ​ថែម​ទាំង​មាន​គុណភាព​ខ្ពស់​មាន​ក្លិន​ក្រអូប​ជាប់​បាន​យូរ​ជាពិសេស​តម្លៃ​សមរម្យ​»៕


What Next?

Recent Articles

3 Responses to "គង់ ច័ន្ទស្រីមុំ សង្សារ​ឲ្យ​ចិញ្ចៀន​ពេជ្រ​ជិត​ ២ ​ម៉ឺន​ដុល្លារ​លើក​រាសី"

  1. លឹង្គនាគរាជ says:

    មិនមែនលើករាសីទេ លើកជើងទេដឹង?

  2. Ron says:

    ធ្វើឫកម្លៈហង!

  3. ស្តេចក្រាញ់ says:

    រៀបការ រឺលក់ខ្លួន? អីក៏ខ្លាំងមៈ,អាប្រុសធ្វើមើលតែខ្វៈស្រី, ធ្វើអោយប្រុសដ៏ទៃ ថោកតាមវា,