ដោយ៖ ឈុន វួចលាង | ថ្ងៃអង្គារ ទី1 កញ្ញា 2015
http://vodhotnews.com
សន្តិសុខសាលាខណ្ឌដូនពេញ ដែលបណ្តេញអ្នកតវ៉ាបញ្ហាដីធ្លីនៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា
ក្រសួងព័ត៌មានជំរុញឲ្យអង្គការផ្នែកព័ត៌មាន ប្តឹងទៅកាន់តុលាការករណីគំរាមគំហែង និងប្រើអំពើហិង្សាដោយចេតនាពីសំណាក់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ មកលើអ្នកយកព័ត៌មានវីអូឌី(VOD)។
លិខិតរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ផ្ញើរមកកាន់លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM បានឲ្យដឹងថា ក្រសួងព័ត៌មានបានទទួលលិខិតរបស់ CCIM ក្នុងកណីគំរាមគំហែង និងប្រើអំពើហិង្សាមកលើអ្នកយកព័ត៌មានរបស់ VOD កាលពីថ្ងៃទី៦ ខែសីហា ហើយក្រសួងយល់ថាកណីនេះគួរតែទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោក សោ សុទ្ធី មន្ត្រីទំនាក់ទំនង និងតស៊ូមតិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានប្រសាសន៍ថា លោកមានសេចក្តីរីករាយជាខ្លាំងដែលក្រសួងព័ត៌មានបានចេញលិខិតផ្លូវការដើម្បីគាំទ្រឲ្យមានការប្តឹងទៅតុលាការ។ លោកបានបន្តថា៖ «យើងបានកំពុងពិភាក្សាជាមួយនឹងមេធាវីប្រចាំអង្គការរបស់យើង ហើយនឹងជនរងគ្រោះទាំងពីរនាក់គឺលោក វិចិត្រ និងលោក សុគន្ធ ហើយក្នុងដំណាក់កាលនេះយើងកំពុងស្វែងរកសាក្សីបន្ថែម ពីព្រោះយើងចោទប្រកាន់ត្រូវមានសាក្សី ហើយសាក្សីនោះគឺជាអ្នកដែលបានចូលរួមនៅក្នុងការប្រមូលផ្តុំនៅមុខសាលាក្រុងភ្នំពេញ ក៏ដូចជាអ្នកធ្វើការឲ្យអង្គការសិទ្ធិលំនៅឋាន ដែលគាត់បានចូលរួមនៅក្នុងវេទិកានោះផងដែរ»។
លោកបន្ថែមថា តំណាងមកពីអង្គការសិទ្ធិលំនៅឋានបានថតយកសកម្មភាពនៃការប្រមូលផ្តុំនៅមុខសាលាក្រុងភ្នំពេញ ប៉ុន្តែត្រូវបានក្រុមសន្តិសុខដកហូតកាម៉េរា និងលុបរូបភាពចោល ដែលលោកថានេះជាឧបសគ្គមួយក្នុងការប្រមូលភស្តុតាង ប៉ុន្តែលោកកំពុងទាក់ទងទៅសាក្សីផ្សេងៗទៀតផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា អ្នកយកព័ត៌មានវីអូឌី(VOD)ចំនួនពីររូប គឺលោក ហេង វិចិត្រ និងលោក ឃុត សុគន្ធ បានទៅយកព័ត៌មាន ពេលពលរដ្ឋសហគមន៍បឹងកក់ ធ្វើបាតុកម្ម នៅមុខសាលារាជធានីភ្នំពេញ។ កងសន្តិសុខបានស្រែកខ្លាំងៗដាក់អ្នកកាសែតថា "ពួកអាប្រឆាំង" ក្រោយពីដឹងអ្នកកាសែតនេះបម្រើការនៅវីអូឌី(VOD)។
ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានឆក់យកកាមេរ៉ារបស់អ្នកកាសែត ដោយគំរាមបោកកាមេរ៉ាចោល បន្ទាប់ពីលោក វិចិត្រ បានធ្វើបទសម្ភាសជាមួយសកម្មជនដីធ្លី ព្រមទាំងបានធាក់លោក សុគន្ធ ដែលជាជនពិការជើងម្ខាង៕
សូមសរសេរមកកញ្ញា ឈុន វួចលាង តាមរយៈ chhun.vouchleang@yahoo.com
គ្មានទេយុត្តិធម៌សម្រាប់អ្នកដែលមិនបានគាំទ្រគណៈបក្សប្រជាជន។ ទោះបីប្តឹងក៏គ្មានប្រយោជន៍ដែរ។
អ្នកណាទៅជឿអាតុលាការរបស់ហ៊ុន សែន!
Don’t mess with Kangaroo courts. They could turn black into white and white into black.
I agree with you, but at least the Ministry of Information has shown that they do not support that violence.
ដូចយើងដឹងជាយូរហើយថា រដ្ឋាភិបាលអសម្មតភាពចូលចិត្តរើសមនុស្សធន់អស់ហ្នឹងមកធ្វើការណាស់ ព្រោះវាស្រួលពត់បត់បែន ហ្នឹងហើយរដ្ឋាភិបាលខ្វាក់ ចរឹកអន់ ។
ជឿលើតុលាការទាល់តែក្របីដោះស្លាប
បើ មិនប្តឹង គេថា យើងជា មនុស្ស កំសាក ហើយថ្ងៃក្រោយ គេ រំលោភ សិទ្ធ យើង រហូត !
បើ តុលាការ មិនចាត់ការ គឺ ប្រជាពលរដ្ឋទាំងអស់ គាត់ជាអ្នក វិនិច្ឆ័យ កាត់ទោស ទៅថ្ងៃក្រោយ !