ដោយ សូត សុខប្រាថ្នា
2015-08-31
RFA

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥។ RFA
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងនឹងប្រមូលហត្ថលេខាពីតំណាងរាស្ត្រផ្សេងទៀត ឲ្យបាន ៣០រូប ដើម្បីធ្វើលិខិតស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការលើកឡើងនេះ ព្រោះតំណាងរាស្ត្របក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ចំនួន ២លើក ដោយស្នើឲ្យចាត់វិធានការលើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតប ព្រមទាំងមិនបានចាត់វិធានការលើករណីនេះទៀតផង។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា ខាងលោកបានផ្ញើលិខិតទៅខាងក្រសួងមហាផ្ទៃ ចំនួនពីរលើកតាមរយៈប្រធានរដ្ឋសភា ដើម្បីស្នើឲ្យចាត់វិធានការលើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែមិនមានការឆ្លើយតបពីខាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡើយ។ លោកយល់ថា ទង្វើនេះ គឺជារឿងផ្ទុយទៅនឹងច្បាប់ ហើយខាងលោកគ្រោងនឹងចាត់វិធានការលើករណីនេះទៅតាមផ្លូវច្បាប់៖ «គោរពទៅតាមរដ្ឋធម្មនុញ្ញ ស្របទៅតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ អ្នកតំណាងរាស្ត្រ ៣០រូប នឹងប្រមូលហត្ថលេខាដើម្បីធ្វើញត្តិបន្ទោសទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
លិខិតទាំងពីរលើកនោះ គឺលើកទីមួយ តំណាងរាស្ត្រគណបក្សប្រឆាំង បានផ្ញើទៅកាលពីខែកុម្ភៈ និងលើកទីពីរ កាលពីខែកក្កដា ឆ្នាំ២០១៥។ លោក ម៉ៅ មុនីវណ្ណ លើកឡើងថា ដោយសារបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងច្រើន ពិសេសជនជាតិវៀតណាម កំពុងមានវត្តមាននៅលើប្រទេសកម្ពុជា ទើបខាងលោកស្នើឲ្យចាត់វិធានការលើករណីនេះ។ លោកបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងនោះ គឺធ្វើឲ្យប៉ះពាល់បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ប្រពៃណីវប្បធម៌ និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋខ្មែរ ព្រមទាំងធ្វើឲ្យយុវជនខ្មែរបាត់បង់ឱកាសការងារទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងមហាផ្ទៃសន្យារកមុខអ្នកគំរាមសម្លាប់អ្នកស្រី កុយ ពិសី និងលោក សុខ ទូច
- តុលាការខេត្តស្វាយរៀងឃុំជនជាតិចិន២២នាក់ចោទពីបទលួចប្រើប្រព័ន្ធទូរគមនាគមន៍
- គ.ជ.ប ផ្សព្វផ្សាយតារាងឈ្មោះឃុំសង្កាត់និងភូមិសម្រាប់ចុះឈ្មោះបោះឆ្នោតសាកល្បង
- សាលាឧទ្ធរណ៍នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ នៅថ្ងៃទី២កញ្ញា
- សង្គមស៊ីវិលនិងបក្សប្រឆាំងស្វាគមន៍ជំហររដ្ឋាភិបាលដែលមិនទទួលជនភៀសខ្លួនបន្ថែម
- មន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងជំរុញឲ្យស៊ើបអង្កេតការគំរាមសម្លាប់លោក សុខ ទូច
- នាយករដ្ឋមន្ត្រីចាត់ឲ្យរដ្ឋមន្ត្រីក្រសួងដែនដីឆ្លើយបំភ្លឺនៅសភាតាមសំណើបក្សប្រឆាំង
- រដ្ឋាភិបាលអនុម័តសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ
- លោក វ៉ា គឹមហុង ប្រតិកម្មនឹងលោក អ៊ុំ សំអាន បកស្រាយរឿងផែនទីនៅសភាអាមេរិក
ហេតុអី លឺតែសំលេងព្រួស មិនឃើញចេញរូបរាងមកខាំ? រឿងហេតុប្រុងបន្ទោស យកដើរនិយាយប្រាប់សារធារណះជនដូចនេះ គេហៅថាឃោសនា ហើយលិខិតចេញមកក៏គ្មានន័យដែរ ព្រោះដឹងលឺទូទៅហើយហ្នឹង មានអីសំខាន់និងចាំអារម្មណ៍ទៀត!!
អន្តោប្រវេសន៏ចូលខាប់ទឹកខាប់ដីហើយ នៅតែមន្រ្តីខ្មែរដេកលក់ទៀត ដូច្នេះមិនត្រូវហៅមកស្តីបន្ទោសអីទេ ត្រូវហៅមកសំពងតែម្តងទើបភ្ញាក់ពីដំណេក យ៉ាប់មែនអាពួកមន្រ្តីសីុបាយខ្មែរ បំរើយួន!
តិចចាប់គេដាក់គុកទៀតទៅ ចាប់ក៏ចាប់ចោះចាប់អោយអស់ក៏ល្អ។ (ព្រួសក៏ល្អជាងគេងចាំហិតគូតគេ)
this article is right on the weak point of DOMEIR KONG CHOR. Environment destroyer that he trying so hard to flip any situation around. look at every comment you will know what I mean.