ដោយ ប្រាជ្ញ ចេវ
2015-09-01
RFA

ក្រុមស្រាវជ្រាវបញ្ហាព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញផែនទីដែលបានពីភាគីពាក់ព័ន្ធដល់អ្នកសារព័ត៌មាន នារាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ RFA/Tin Zakariya
រដ្ឋាភិបាលបារាំង យល់ព្រមឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីផែនទីស្ដីពីកម្ពុជា-វៀតណាម ហើយពិធីប្រគល់ និងទទួល នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ។ ភ្លាមៗនៅពេលទទួលដំណឹងនេះ រដ្ឋាភិបាលកម្ពុជា ចាត់ចែងក្រុមការងារ អញ្ជើញតំណាងគណបក្សនយោបាយ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា ចូលរួមផ្ទៀងផ្ទាត់ផែនទីនោះជាមួយនឹងផែនទីរបស់រដ្ឋាភិបាលដែលកំពុងប្រើប្រាស់សព្វថ្ងៃ។
ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ថ្លែងថា ផែនទីដែលបារាំង ឲ្យខ្ចីនោះជាផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ ផលិតដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន។
ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីចំនួន ២៦ផ្ទាំង ដែលរដ្ឋាភិបាលបារាំង ឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីនោះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ថ្ងៃទី៣ ខែកញ្ញា ដែលពិធីនេះដូចគ្នាទៅនឹងពិធីដែលរដ្ឋាភិបាលកម្ពុជា ទទួលផែនទីពីអង្គការសហប្រជាជាតិ ដែរ។
អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី ឲ្យដឹងថា វត្តមានផែនទីនោះមានអមដោយមន្ត្រីរដ្ឋាភិបាលបារាំង កាន់មកឲ្យរដ្ឋាភិបាលកម្ពុជា។ មន្ត្រីរដ្ឋាភិបាលរូបនេះរំពឹងថា វត្តមានផែនទីរបស់បារាំង ប្រសិនបើអ្នកនយោបាយទទួលយកការពិត បញ្ហារឿងផែនទីនឹងត្រូវបញ្ចប់៖ «នៅពេលយកផែនទីមកដល់ គេនឹងបើកនៅមុខសាធារណជន ហើយយើងនឹងផ្ទៀងផ្ទាត់នៅពេលនោះតែម្តង»។
សេចក្តីជូនព័ត៌មាននៅថ្ងៃទី១ ខែកញ្ញា ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា អញ្ជើញតំណាងគណបក្សប្រជាជនកម្ពុជា ៥រូប តំណាងគណបក្សសង្គ្រោះជាតិ ៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ៣រូប និងគណបក្ស សម រង្ស៊ី ៣រូប សមាជិករដ្ឋសភាទាំងពីរគណបក្សម្ខាងៗ ៣រូប តំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ២រូប ព្រមទាំងក្រុមការងារនៃរាជបណ្ឌិត្យសភារបស់ លោក សុខ ទូច។
ទាក់ទងរឿងនេះដែរ មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ថា លោក និងមន្ត្រីជាន់ខ្ពស់ ៤រូបទៀត នឹងចូលរួមការអញ្ជើញរបស់រដ្ឋាភិបាល។ ទោះយ៉ាងនេះក្តី មន្ត្រីគណបក្សប្រឆាំងរូបនេះ ចង់ឃើញពិធីនោះបើកទូលាយឲ្យអ្នកចូលរួមគ្រប់ភាគី មានការជជែកសួរដេញដោល៖ «ការពិភាក្សាមួយទាល់តែមានការដេញដោលជជែកគ្នាទើបល្អ មិនមែនឆ្លងឆ្លើយតាមប្រព័ន្ធផ្សព្វផ្សាយទេ»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ថា ពិធីនេះនឹងវែកមុខជនទុច្ចរិតដែលចោទថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ និងដល់ពេលតទល់នៅមុខច្បាប់។ អ្នកនាំពាក្យបក្សកាន់អំណាចដដែលបន្តថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ចូលរួម ប៉ុន្តែលោកមិនទាន់ដឹងថា មន្ត្រីរូបណាចូលរួមនៅឡើយទេ៖ «ពិធីនេះល្អ ការផ្ទៀងផ្ទាត់នេះ មិនមែនរឿងតែរឿងយើងដោះស្រាយជាមួយបរទេសទេ យើងត្រូវតែដោះស្រាយរឿងផ្ទៃក្នុងខ្មែរ»។
កាលពីខែកក្កដា រដ្ឋាភិបាលកម្ពុជា បានដាក់លិខិតស្នើសុំខ្ចីផែនទីពីប្រទេសមហាអំណាចទាំងនោះរួមមាន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។ ការឆ្លើយតបរបស់រដ្ឋាភិបាលបារាំង នៅពេលនេះ បន្ទាប់ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស រកមិនឃើញផែនទីដែលកម្ពុជា ត្រូវការ។ ចំណែកសហរដ្ឋអាមេរិក មិនទាន់ឆ្លើយតបនៅឡើយ។ កាលពីថ្ងៃទី២៦ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យសហរដ្ឋអាមេរិក ប្រគល់ផែនទីកម្ពុជា ដែលអាមេរិកមាន ដោយបញ្ជាក់ថា ផែនទីនោះអាមេរិកធ្លាប់បង្ហាញម្តងរួចហើយ។
ប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ដែលកំពុងដើរអង្កេតនៅតាមព្រំដែនកម្ពុជា-វៀតណាម នោះបានប្រាប់ថា ក្រុមការងារលោកនឹងវិលមកចូលរួមក្នុងពិធីផ្ទៀងផ្ទាត់ផែនទីរបស់បារាំង នៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនោះដែរ។ អ្នកសិក្សាស្រាវជ្រាវដដែលបង្ហាញក្តីរំពឹងថា អាជីវកម្មផែនទីនឹងត្រូវបញ្ចប់ ព្រោះលោកមើលឃើញទិដ្ឋភាពបី ដោយសារបារាំង ជាអ្នកផលិត ជាអ្នកគូស និងជាអ្នកផ្តល់ផែនទីរវាងកម្ពុជា-វៀតណាម៖ «យើងដឹងហើយ ប្រទេសបារាំង ជាអ្នកកំណត់ព្រំដែនប្រទេសយើងទី៣ (ប្រទេសកម្ពុជា ឡាវ និងវៀតណាម)។ ដូច្នេះ អ្នកនយោបាយត្រូវបញ្ចប់អាជីវកម្មទៅលើផែនទី ទុកឱកាសឲ្យអ្នកស្រាវជ្រាវជាអ្នកធ្វើការលើរឿងនេះ»។
កាលពីថ្ងៃទី២០ ខែសីហា ក្នុងពេលផ្ទៀងផ្ទាត់ផែនទីរបស់អង្គការសហប្រជាជាតិ និងផែនទីរដ្ឋាភិបាល មន្ត្រីជំនាញរដ្ឋាភិបាលអះអាងថា ផែនទីរដ្ឋាភិបាលកំពុងប្រើប្រាស់ គឺដូចគ្នាទៅនឹងផែនទីអង្គការសហប្រជាជាតិ។ ដូចគ្នានេះដែរ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី មានជំនឿថា ផែនទីរបស់រដ្ឋាភិបាលបារាំង គឺដូចគ្នានឹងផែនទីរដ្ឋាភិបាលដែរ។
នៅថ្ងៃទី១ ខែកញ្ញា នេះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ អរគុណប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក ហ្រ្វង់ស៊័រ ហូឡង់ (François HOLLANDE) ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីផែនទីតាមការស្នើសុំ។ លោក ហ៊ុន សែន នៅតែសប្បាយចិត្ត បើទោះជាបារាំង មិនបានផ្តល់អ្នកជំនាញផ្នែកផែនទី មកជាមួយផែនទីនោះក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សភាគ្រោងសម្ពោធសៀវភៅស្ដីពីសេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រនៅថ្ងៃ៤ កញ្ញា
- សមត្ថកិច្ចខេត្តត្បូងឃ្មុំចាប់បុរសពីរនាក់សង្ស័យបំផ្លាញបង្គោលរណបព្រំដែន
- គម្រោងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់អូស្ត្រាលីត្រូវពន្យារពេល
- តំណាងរាស្ត្របក្សប្រឆាំងគ្រោងធ្វើលិខិតស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរឿងជនអន្តោប្រវេសន៍
- ក្រសួងមហាផ្ទៃសន្យារកមុខអ្នកគំរាមសម្លាប់អ្នកស្រី កុយ ពិសី និងលោក សុខ ទូច
- គ.ជ.ប ផ្សព្វផ្សាយតារាងឈ្មោះឃុំសង្កាត់និងភូមិសម្រាប់ចុះឈ្មោះបោះឆ្នោតសាកល្បង
- សាលាឧទ្ធរណ៍នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ នៅថ្ងៃទី២កញ្ញា
- មន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងជំរុញឲ្យស៊ើបអង្កេតការគំរាមសម្លាប់លោក សុខ ទូច
- នាយករដ្ឋមន្ត្រីចាត់ឲ្យរដ្ឋមន្ត្រីក្រសួងដែនដីឆ្លើយបំភ្លឺនៅសភាតាមសំណើបក្សប្រឆាំង

តាមផែនទីដែលបារាំងគូសនេះ កោះត្រល់ជារបស់ខ្មែរ !
https://www.youtube.com/watch?v=xsHZYekPbmg
ក្រេាយពីពិនិត្យផែនទីរួចហេីយសូមជួយទៅពិនិត្យតាមព្រំដែនផងណានៅគ្រប់តំបន់ទាំងអស់ដែល
នៅជាប់ព្រំដែនអាយួន។នៅពេលផែនទីត្រួតពិនិត្យត្រឹមត្រូវហេីយដល់ពេលដាំបង្គេាលវិញបែរជាឲ្យ
ខ្មែរខាត់បង់នេាះបព្ហាាក៏នៅដដែលឬក៏ផែនទីផ្សេងការដាំបង្គេាលផ្សឹង។
It is really good to see RGC changes its practice relating to this very serious issues.
To open the cross examination of maps by other parties involved is a step towards to democracy. This will smoother further processes of reform and consolidate the will of Cambodians. Strangely enough, Mr. Chim still accuses those protesters as criminals with his irritable attitude and it is lack of merit.
Cambodians have taken matter as national issues and cautiously prevent the loss of land after violation of border from Vietnam. And Cambodians have every rights to be concerned about it.
Samneang
ឲ្យអាល្បង សមរង្ស៊ី និងកឹម សុខាចូលរួមទទួល និងផ្ទៀងផ្ទាត់ផង ។
យ៉ាងណាៗ សុំអ្នកកាសែត សួរពួកនេះឲ្យឆ្លើយ ឲ្យបានត្រឹមត្រូវ ថា តើអស់រឿងក្លែងក្លាយនោះឬនៅ?
វាគួរតែ ត្រៀមដៃចូលខ្នោះផងទៅ ពីព្រោះពួក២នាក់នេះ ដែលញុះញង់ចោទរដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ និងធ្វើសន្ធិសញ្ញា លុបខ្សែព្រំដែន។
នៅលោកមួយទៀត គឺលោក EU ដែលនិយាយពីរឿងកោះត្រល់។
និយាយនេះគេហៅថា និយាយមើលមកខ្មែរគ្រប់គ្នាថា មិនចេះ ភាសាបារាំង ឬអី?
យូធូបនោះ គេនិយាយពីប្រវត្តិឥណ្ឌូចិន និងជាពិសេសពីកម្ពុជាមែន តែគេមិនបានបង្ហាញពីរឿង កោះត្រល់ស្អីនោះទេ។
កុំចេះតែបង្កើតរឿងជម្លោះ និងញុះញង់ខ្មែរ។
ជាមួយនឹងផែនទី ក៏គេត្រូវមើលថា តើមានអនុសញ្ញាអមដែរឬទេ។ គេមិនចេះនិយាយទេ។
ទាំងអស់គ្នាសុទ្ធតែស្នេហាជាតិដូចគ្នា តែបើស្នេហាហួសហេតុ គឺត្រូវកាប់ចាក់គ្នាដូច ឆ្នាំ ៧៥ ហើយ។ ឈប់ទៅ ឈប់ញុះញង់ ឈប់ជ្រុលនិយម!
អាងោះBol អាវែកBol កោះត្រល់ជារបស់ខ្មែរមែន អាយួនចង្រៃ !
ក្នុងយូធូបនិងគេនិយាយពីរឿងឥណ្ឌូចិន ហើយក៍បានបង្ហាញពីទឹកដីខ្មែរធំប៉ុណ្ណាដែរអាល្ងើ ។
ពូជចោរក្បត់ជាតិលក់ទឹកដីដូចBol វាភ្លើមិនដឹងប្រវត្តិសាស្រ្តហើយ
ខំការពារចោរយួនប្លន់ទឹកដីកោះទៀត
វាប្រាកដជាអាយ៉ងយួនបង្កប់ខ្លួននៅក្នុងទឹកដីខ្មែរ ជាមិនខាន ។
វាពិតជាដូចគ្នាបេះបិតព្រោះវាជាក្រដាសផែនទី(មហាឡប់មហាឆ្គួតមហារលាយជាតិហើយខ្មែរ)។