ដោយ៖ ឡាយ សាមាន | ថ្ងៃពុធ ទី2 កញ្ញា 2015, 05:46 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និបាតតំណាងសមាគមអតីតយុទ្ធជន នៅថ្ងៃនេះ (រូបថត៖ ទេព សូនី)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ ថ្លែងបែបចំអកឲ្យមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលមិនអាចជួយមន្ត្រី និងសមាជិកបក្សរបស់ខ្លួនឲ្យរស់នៅក្រៅឃុំតាមការសន្យា។
ក្នុងពិធីសន្និបាតតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស នៅថ្ងៃទី១ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដោយមិនចំឈ្មោះថា មេដឹកនាំគណបក្សប្រឆាំងពូកែខាងភូតប្រជាពលរដ្ឋ និងរករឿងគេ ដោយលោកចាត់ទុកថា មេដឹកនាំរបៀបនេះមិនអាចដឹកនាំប្រទេសបានទេ។ លោកថ្លែងចំអកថា កន្លងទៅមេដឹកនាំគណបក្សប្រឆាំង បានសន្យាថា ក្នុងរយៈពេលមួយខែនឹងជួយឲ្យមន្ត្រី និងសកម្មជនបក្សរបស់ខ្លួននៅក្រៅឃុំ។ តែករណីនេះលោក ហ៊ុន សែន ថ្លែងថា រហូតមកទល់ពេលនេះជាងមួយខែទៅហើយ មេបក្សប្រឆាំងនៅតែមិនអាចដោះស្រាយឲ្យសកម្មជនបក្សរបស់ខ្លួននៅក្រៅឃុំបាន៖ “ខែសីហា ឥឡូវចូលខែកញ្ញា ដោះអត់ចេញផង លោកឯង(សម រង្ស៊ី) ភូតស្អីទៀត! ភូតថ្លុក ភូតទំពាំងកំភូត ចូលមកដល់សុទ្ធតែខែសីហា ដោះចេញឥឡូវខែកញ្ញាដោះអត់ចេញលោកឯងថាម៉េច។ ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រលោកឯង(សម រង្ស៊ី) និយាយថាម៉េចឡូវហ្នឹង បើគេប្រកាសគេ(សម រង្ស៊ី) ប្រកាសក្តែងៗថាខែសីហាដោះរួចហើយ ឥឡូវខែកញ្ញាដោះមិនទាន់រួច ភូតថ្លុក ភូតតាមដំណាក់ចឹងគឺមិនបានទេ បើបានតែជ្រុលភូត ភូតសមុទ្រអាត្លង់ទិច ប៉ាស៊ីហ្វិក”។
លោក ហ៊ុន សែន បន្តទៀតថា ដោយសារតែគណបក្សសង្គ្រោះជាតិពូកែចាក់ក្រឡេករដ្ឋាភិបាល ទើបមន្ត្រីរបស់ខ្លួនជាប់ពន្ធនាគារ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការដោះស្រាយចំពោះសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ មិនឋិតលើតែលោក សម រង្ស៊ី នោះទេ គឺត្រូវតែមានការចូលរួមពីគណបក្សកាន់អំណាច ប្រសិនបក្សនោះពិតជាចង់ដោះស្រាយពិតមែន។ តែលោកមានជំនឿថា រឿងនយោបាយ និងសកម្មជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារ នឹងអាចដោះស្រាយបានតាមរយៈការពង្រឹងវប្បធម៌សន្ទនា។ លោកថា៖ “អ្នកដែលត្រូវស្វែករកដំណោះស្រាយចំពោះអ្នកដែលត្រូវគេចាប់ចង គឺអ្នកដែលចាប់នេះឯង ជាពិសេសអ្នកណាក៏ដឹងដែរថា តុលាការ ចៅក្រមមួយចំនួនទទួលឥទ្ធិពលពីគណបក្សកាន់អំណាច ហើយរឿងនេះជារឿងនយោបាយ។ អ៊ីចឹងមិនមែនឋិតនៅលើតែគណបក្សសង្គ្រោះជាតិ ឬលោក សម រង្ស៊ី ទេ ប្រសិនជាគណប្រជាជនមានឆន្ទៈចង់ដោះស្រាយបញ្ហាហ្នឹង គឺគាត់ជាអ្នកដោះស្រាយបាន”។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ យល់ថា ជាការពិត ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី មិនអាចជួយឲ្យសកម្មជនបក្សរបស់ខ្លួននៅក្រៅឃុំបានទេ ពោលព្រោះគណបក្សនេះគ្មានសិទ្ធិអំណាចអ្វីបញ្ជាទៅលើប្រព័ន្ធតុលាការបានទេ។ តែលោកថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬស្ថានការណ៍នយោបាយនៅកម្ពុជាមានភាពស្ងប់ស្ងាត់ទៅវិញប៉ុណ្ណោះ ទើបសកម្មជននិងមន្ត្រីបក្សប្រឆាំងអាចនៅក្រៅឃុំបាន៖ “តាមពិតគាត់( ហ៊ុន សែន )ត្រូវហើយ ព្រោះអីលោក សម រង្ស៊ី ហើយគណបក្សសង្គ្រោះជាតិ អត់មានអំណាចក្នុងការការដោះលែង ឲ្យនៅក្រៅឃុំបានទេ មានតែលោក ហ៊ុន សែន មួយទេ។ ដូច្នេះការថ្លែងរបស់លោក សម រង្ស៊ី កាលពីដើមមក គឺគ្រាន់តែអង្វរ លោក ហ៊ុន សែន តែប៉ុណ្ណឹងទេ ហើយដល់ពេលអង្វរអត់បាន សកម្មជនលោក សម រង្ស៊ី នៅក្នុងពន្ធនាគារដដែលហ្នឹង”។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ មើលឃើញថា ការចាប់ចងសកម្មជនគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារជាបន្តបន្ទាប់ដោយសារ គណបក្សប្រឆាំងមួយនេះចាក់ក្រឡេករដ្ឋាភិបាល រឿងព្រំដែន។
កាលពីថ្ងៃទី១៧ ខែសីហា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍នៅមុខពន្ធនាគារថា មន្ត្រីនិងសកម្មជនរបស់លោកនឹងត្រូវបានដោះលែងវិញឆាប់ៗខាងមុខនេះ នៅពេលគណបក្សសង្គ្រោះជាតិប្តូរយុទ្ធសាស្ត្រថ្មី ដោយមិនបើកកកាយរឿងរសើបរបស់រដ្ឋាភិបាលជាសាធារណៈ។
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១៥នាក់ កំពុងជាប់ពន្ធនាគារព្រៃសដោយរងបទចោទទាក់ទង នឹងការប្រើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤។ តែករណីនេះ ត្រូវបានអ្នកវិភាគ និងសង្គមស៊ីវិលចាត់ទុកថា ជារឿងនយោបាយសុទ្ធសាធ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរិះគន់រដ្ឋាភិបាល រឿងបោះបង្គោលព្រំដែនមានភាពមិនប្រក្រតី៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
Mr.Hun Sen ! I hate your dirty games
អាក្បត់ជាតិ ហ៊ុន សែន ជាអ្នកបញ្ជាពួកកាន់កាំភ្លើងក្នុងគណបក្សប្រជាជន
អោយចាប់សកម្មជនបក្សសង្រ្គោះជាតិ និងបញ្ជាអោយតុលាការចោទប្រកាន់ទាំងកំរោលហើយ
នៅមានមុខអីមកចំអកគេទៀត ភ្លើមែនអាភ្លើ !
នេះបព្ជាាក់ថាអំណាចទាំងអស់គឺស្ថិតនៅក្នុងកំដាប់ដៃរបស់លាេកហ៊ុនសែនរួមទាំងកងទ័ពផងដែរ។
នេះមានន័យថាក្រុមCPPនិងបក្សពួករបស់លេាកហ៊ុនសែនគឺប្រព្រឹត្តបទល្មេីសអី្វក៏គ្មានកំហុសដែរ។
នេះគឺជាច្បាប់ចិព្ចាឹមពួកសត្វឆ្កែមែន,ដេីរខាំគេហេីយមានបាយសីុនិងមានបុណ្យសក្កិ៏ទៀតរួមទាំងគ្មាន
ទាេស,គួរឲ្យអាណិតប្រទេសខ្ញុំណាស់សំបូរទៅដេាយឆ្កែមានអំណាច,ចង់យំមិនចេញ,ចង់សេីចក៏មិន
ចេញ,តែចង់ដាក់១០គ្រាប់នៃបារវ៉ាន់ណូអេាយរលាយតែម្តង។
មិនមែនបញ្ជាក់ថាទេបងបងគឺធាតុពិតវាចឹងតែម្តង
ហ៊ុន សែនចេញមកចំអកនេះចង់ប្រាប់ប្រជាជនខ្មែរថា មានតែខ្លួនហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការទេ
ដែលអាចបញ្ជាក្បាលតុលាការនិងទាហានប៉ូលិសដោះលែងសកម្មជនបក្សសង្រ្គោះបាន ។
បងប្អូនខ្មែរទាំងអស់គ្នាគិតមើលទៅ ហ៊ុន សែនជាមេដឹកនាំផ្ដាច់ការច្បាស់ណាស់ !
មិនមែនជាមេដឹកនាំកាន់របបលទ្ធិប្រជាធិបតេយ្យទេ តើប្រជាជនខ្មែរត្រូូវការរស់នៅក្រោមការធ្វើបាប ធ្វើទុក្ខ
ធ្វើទោស ក្រោមបញ្ជារបស់ ហ៊ុន សែនតែម្នាក់នេះជារៀងរហូតឬ ? បើពិតមែនជនជាតិខ្មែរនិងទទួល
រងគ្រោះថ្នាក់ជារៀងរហូតហើយ សូមបោះឆ្នោតប្តូរមេដឹកនាំអាក្រក់ដូច ហ៊ុន សែននេះចេញពីអំណាចទៅ
ទើបជនជាតិខ្មែរមានពន្លឺរស្មី មានសុខសន្តិភាពរួបរួមសាមគ្គីជាតិធ្លុងមួយបានពិតប្រាកដ ដរាបណាមានមេដឹកនាំផ្ដាច់ការ
ដើរបញ្ជាតុលាការ បញ្ជាទាហានប៉ូលិស អង្គរក្ស ដើរចាប់ដើរចងដាក់គុក បញ្ជាបាញ់សម្លាប់ដូច ហ៊ុន សែន
ប្រទេសខ្មែរ មិនអាចមានសុខសន្តីភាពនិងការរួបរួមសាមគ្គីជាតិជាធ្លុងមួយឡើយ ។
កញ្ចាស់ ហ៊ុន សែន ថា មិនមាន អ្នកណា ខ្លាំងជាង អញ ទេ អ្នកបញ្ចេញមតិ ដោយ អហឹង្សា
អញចោទ មួលបង្កាច់ អ្នកអែង ហើយ អញអោយជាប់គុក ត្រូវតែជាប់ គុក !
ហើយ អ្នកវ៉ៃ បាញ់ សម្លាប់ ប្រជាពលរដ្ឋ កម្មករ កម្មការីនី អញអោយ រួចខ្លួន ត្រូវតែ រួចខ្លួន !
នៅក្នុងពិភពលោកនេះ មិនមានមេដឹកនាំណាត្រូវប្រជាជនជេរក្បាលយូរដូចហ៊ុនសែនទេ
មានតែហ៊ុនសែនមួយក្បាលគត់ ដែលត្រូវប្រជាជនក្នុងស្រុកនិងក្រៅស្រុកជេរប្រមាថឡើងសុះក្បាល
សុះសាច់ ប៉ុណ្ណឹងហើយនៅអត់ចេះខ្មាស់អៀនកូនក្មេងៗជំនាន់ក្រោយ ខំអួតខ្លួនក្រាញ់កាន់អំណាចទៀត
សំណាងដែរអត់មានឪពុក ជីតាអាក្រក់ដូចហ៊ុនសែន បើមានឪពុក ជីតាអាក្រក់ដូចហ៊ុនសែនបែបនេះ
ដើរទៅណាមកណា មុខតែត្រូវយកបាវទទូមុខជាមិនខាន !……!!……!!!
ស្នៀតកណ្តាប់ដៃដែកវាយបំបែកលលាដ៍ក្បាលឣាហ្វូងពួកប្រឆាំងខួរឆ្កែ! នេះជាស្នៀត
នៅក្នុងគម្ពីគុនដែលបំបែកតាមសភាពការណ៍របស់គូប្រឆាំងណាដែលមានចរិតឆ្កែកែ
មិនឡើងឣោយពួកវាប៉ើងចេញក្រៅសង្គម និងឣាចឣោយហ្វូងពួកវាឣស់ល្បិចបោកបានទៀតនៅក្នុងប្រទេសហើយបានរត់ទៅកាយផេះបេះបោចពួកឣាងោះឯក្រៅខ្លះដែលពួក
វានៅងងើលចង់បោសគូថខោស្លន់ស្លោចង់ស្ទះឈាមនៅថ្ងៃណាមួយ។
នៅពេលដែលឣាគូប្រឆាំងចរិតឆ្កែវាប្រើស្នៀត ចាក់ក្រឡែក ឣញ្ចឹងស្នៀតវាយបកមាន
តែស្នៀត«តប់មួយដៃ វៃមួយកែង ប៉ែងមួយជើងរំលើងឫស»នេះទេទើបឣាចឣោយហ្វូង
ឣាប្រឆាំងខួរឆ្កែវាឣស់ច្រកលោត ចុងក្រោយគឺបើកតែច្រកមួយប៉ុណ្ណោះគឹចូលទ្រុងដែក។
ស្នៀតកណ្តាប់ដៃដែកលូកទួយម៉ែរបស់វា ខួរក្បាលឆ្កែឆ្កួត
ទល់ច្រកមានតែប្រព្រឹត្តិបទឧក្រិដ្ឋកម្មប្រើអមណាចផ្ដាច់ការប៉ុណ្ណោះ
ស្នៀតរបស់ពួកអាខួរក្បាលឆ្កែឆ្កួតក្បត់ជាតិផ្កាប់មុខគឺ
«តប់ម៉ែវាមួយដៃ វៃក្បាលម៉ែឪវាមួយកែង ប៉ែងម៉ែវាមួយជើងដួលរំលើងឫស ចាប់ហែកជើងម៉ែវាលូកទួយម៉ែវាកប់ឃ្លឿក»
hash……..hahahaha…………ha !