​ផែនទីយក​មក​ពី​បារាំង​ពុំមានត្រា និងហត្ថលេខាភាគីវៀតណាម​

ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015, 10:15 AM
http://vodhotnews.com


ពិធី​ទទួល​ និង​ផ្ទៀង​ផ្ទាត់​ផែន​ទី​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​បារាំង (រូបថត៖ ទេព សូនី)


​ផែនទី​យក​មក​ពី​ប្រទេស​បារាំង​ចំនួន​២៥​ផ្ទាំង​ ជា​ផែនទី​បោនខា្នត​លើ ១/១០០ ០០០ ពុំ​មាន​ត្រា ​និងហត្ថលេខា​តំណាងភាគី​កម្ពុជា-វៀតណាម ដូចផែនទី​ដែល​រាជរដ្ឋាភិបាលកម្ពុជា កំពុង​ប្រើប្រាស់លើ​ការបោះបង្គោលព្រំដែន​ជាមួយ​វៀតណាមប​ច្ចុ​ប្បន្ន​នេះទេ​។​

​លោក​ វ៉ា​ គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បានថ្លែងថា ផែនទីយក​មក​ពី​ប្រទេស​បារាំង ជា​ផែនទីបោនបោះពុម្ភ​ដោយភូមិសាស្ត្រឥណ្ឌូចិន មាន​ចំនួន២៥ផ្ទាំង ដែល ផលិត​នៅរវាងឆ្នាំ១៩៥១ ដល់១៩៥៣ ខ្នាត​១/១០០ ០០០ ហើយមួយ​ផ្ទាំង​ទៀត​ជា​ផែនទី UTM ខ្នាត១/១០០ ០០០។ 

​តែនៅក្នុងពេលជាមួយគ្នានេះ  មាន​ការកត់សម្គាល់ថា ផែនទីដែលកម្ពុជាខ្ចី​ពី​បារាំង ពុំមានត្រា​ភាគីកម្ពុជា និងវៀតណាម ដូច​ផែនទី​កម្ពុជាចំនួន២៦​ផ្ទាំង​នោះ​ទេ។ 

​លោក ​វ៉ា​ គឹមហុង អះអាងថា ទោះ​ជា​បីផែនទី​របស់​រដ្ឋាភិបាល​មាន​ត្រា​ និងចុះហត្ថលេខា​​ដោយភាគីកម្ពុជា និងវៀតណាមក៏ដោយ តែពុំមានជា​ចំណោទអ្វី​ឡើយ។ លោកបញ្ជាក់ថា ផែនទីរបស់​រដ្ឋាភិបាល​កម្ពុ​ជាបច្ចុប្បនុ្ន ​មានខ្សែ​កំណត់សម្គាល់​ព្រំដែនដូច​ផែនទីយក​ពី​ប្រទេស​បារាំង​ដែរ។​

​នេះ​ជាការផ្ទៀតផ្ទា​ត់ផែនទីចុងក្រោយ យក​ពី​ប្រទេស​បារាំង បន្ទាប់​ពីមានការ​ផ្ទៀងផ្ទាត់​ដូចគ្នានេះដែរ ជាមួយផែនទីយក​ពី​អង្គការសហប្រជាជាតិ ដែលមានចំនួន១៨ផ្ទាំង គឺ​ខ្នាត UTM ខ្នាត១/១០០ ០០០។ ការ​ផ្ទៀងផ្ទា​ត់រវាងផែនទីយក​មក​ពី​អង្គការសហប្រជាជាតិ និងផែនទី​កម្ពុជារបស់ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ត្រូវបាន​ លោក​ វ៉ា​ គឹមហុង អះអាងថា មាន​សណ្ឋានដូចគ្នានឹង​ផែនទីរបស់រដ្ឋាភិបាល។ 

គណបក្សប្រឆាំង នៅ​មិនទាន់ទទួលស្គាល់ចំពោះ​ការផ្ទៀងផ្ទាត់​នេះ​នេះ​នៅឡើយ។ គណបក្សប្រឆាំងដែល​មាន​អាសនៈ​នៅ​រដ្ឋសភាឱ្យដឹងថា គេ​ត្រូវរង់ចាំ​ការផ្ទៀតផ្ទាត់​ជាក់ស្ដែង លើការបោះបង្គោលព្រំដែន​ជាមួយវៀតណាម​ជា​មុន​សិន​៕ 


សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

What Next?

Recent Articles

5 Responses to "​ផែនទីយក​មក​ពី​បារាំង​ពុំមានត្រា និងហត្ថលេខាភាគីវៀតណាម​"

  1. Bol says:

    ស្តាប់អាល្បងអ៊ូចាន់រិទ្ធនិយាយ និងអ្វីដែលកាសែតនេះសរសេរខាងលើ ដោយចាប់ចំណុចថា « ផែនទីមកពីបារាំងពុំមានហត្ថលេខាវៀតណាម និងកម្ពុជា » និង ថា « តំណាងបារំាងពុំមានវត្តមានក្នុងការផ្ទៀងផ្ទាត់» ម្តងទៀតវាថា « ផែនទីបារាំង ជាផែនទីបោន ឯផែនទីវាស់វែងជាផែនទី UTM » ចុងក្រោយ ពួកវាបង្ហាញថា វាខឹងនឹងលោកហោណាំហង វាយប្រហារលើCNRP។
    រឿងបែបនេះ ដែលពួកព្រាយពួកបីសាចនិយាយនេះ មានន័យយ៉ាងម៉េច? មានន័យថា ពួកអាក្រឡិចក្រឡុច វាមិនបញ្ចប់បញ្ហាដ៏ជាទីអាម៉ាស់របស់ពួកនេះ ទេ។
    សរុបមកវិញ ពួកនេះ វាពុំមានឆន្ទៈបញ្ចប់បញ្ហាទេ។ ដូច្នេះ យើងចង់ឲ្យសាធារណជនបានយល់ច្បាស់ថា អ្វីៗ មកដល់ម៉ោងស្មើនេះ គឺ ពួកនេះមិនចូលក្នុងច្បាប់ទេ។ តាមសម្តីរបស់អ៊ូចាន់រិទ្ធ បង្ហាញថា វានឹងបន្តសកម្មភាពប្រឆាំងមិនទទួលស្គាល់ផែនទីតទៅទៀត។ តែការខិតខំរបស់ពួកនេះនឹងទ័លច្រកនៅថ្ងៃមួយ មិនខុសពីការប្រឹងប្រែងក្នុងការគោរពឆន្ទៈរាស្ត្រធ្វើបាតុកម្ម កុប្បកម្ម រហូតដល់អស់ការគាំទ្រពីប្រជាជន ពីមហាអំណាច ពីអន្តរជាតិ ពុំមានថវិកា ទើបលូនក្បាលក្បត់ឆន្ទៈរាស្ត្រ ចូលសភា ។ ដល់ពេលចូលសភារួចហើយ ទើបគេស្រែកយកសឿងថា វាទាល់តែពួកគេ ចូលសភា ទើបបានដោះស្រាយរៀបចំ គជប. និង ច្បាប់បោះឆ្នោត ….ុ។ តាមពិតវាមិនខុសទេ ព្រោះគណបក្សប្រជាជន គេចង់បានដូច្នេះ ។ តែខុសពីពួកនេះ ដែលបង្ករឿង បង្កហេតុ បង្កើតបញ្ហាជានិច្ច ។ វាធ្វើយ៉ាងម៉េច គឺធ្វើឲ្យបានតែឈ្នះតាមចិត្តវាចង់ ទោះបីជាខូចខាតផលប្រយោជន៍ជាតិយ៉ាងណា។ វាធ្វើទាល់តែវាទ័លច្រក ទើបពួកវាក្រាប។ តែពេលវាក្រាបហើយ វានៅតែថាវាគ្រាន់បើទៀត។
    រឿងនេះជាចរិតធម្មតារបស់វា ដូចថ្ងៃនេះអញ្ចឹង ដែលពួកវាចង់និយាយថា វាមិនចង់ទទួលស្គាល់ផែនទីរបស់រដ្ឋាភិបាលបារំាង។ ពួកនេះ វាចង់និយាយថា ផែនទី ១៦៨ដុល្លារបស់សមរង្ស៊ី ទើបត្រឹមត្រូវ។ វាទាស់តែផែនទី ១៦៨ ដុល្លានេះ ក៏វាដូចគ្នានឹងផែនទីរាជរដ្ឋាភិបាល។
    តែឥឡូវយើងចង់និយាយពីរឿងរបស់អ៊ូចាន់រិទ្ធថ្ងៃនេះបន្តិច។ រឿងវាមានច្រើន តែយើងលើកតែ ប៉ុន្មានចំណុចបានហើយ។
    ទី១) រឿងដែលគេថា ផែនទីមកពីរដ្ឋាភិបាលបារំាងពុំមានហត្ថលេខារបស់ភាគីវៀតណាម និងកម្ពុជា។ វាយ៉ាងម៉េច ? ក្រែងផែនទីនេះ ជាផែនទីគណៈកម្មាធិការព្រំដែនឥណ្ឌូចិនគេជាអ្នកគូស ចែកទឹកដី ឬ ? វាមានន័យស្មើនឹងឪពុកចែកនំឲ្យកូន ។ វាមិនត្រូវកូនណាមួយឆ្លើយថា មិនព្រមនោះទេ។ ប្រសិនបើ វៀតណាម និងកម្ពុជាអាចមានសិទ្ធិតវ៉ាបាន នោះវៀតណាម ក៏គេទាមទារយកព្រំដែនឲ្យដល់ ស្របតាមបណ្តោយទន្លមេគង្គ បាត់ទៅហើយ។
    ទី២) ពុំមានវត្តមានមន្ត្រីបារាំងនៅចូលរួមការផ្ទៀងផ្ទាត់ ។ ប្រធានាធិបតីបារាំងនិយាយហើយថា គេមិននៅជួយធ្វើសាក្សីស្អីនោះទេ។ នេះជារឿងរបស់យើងផ្ទៃក្នុង ដែលមិនត្រូវការភាគីបារាំងជាអាជ្ញាកណ្តាលទេ។
    ៣) ផែនទីបារាំងជាផែនទី បោន ផែនទីរដ្ឋាភិបាលកម្ពុជា ជាផែនទីបោន តែផែនទីវាស់វែងជាផែនទី UTM ។ ​ពួកនេះ វាល្ងើពិត ឬក៏វាធ្វើជាល្ងើ??? ​ឧទាហរណ៍ ថា តើពួកនេះ វាចេះគួរីយេ ឬទេ? ហើយវាចេះស្អីខ្លះ ពីធរណមាត្រសាស្ត្រ ពីផែនដី ឬទេ? បើមិនចេះ សុំឲ្យមកនេះ ! អាបុលបង្រៀនពីរបៀបមើលផែនទី របៀបគណនា ដែក្រេ និង UTM.។ បើភ្លើ ឲ្យដឹងថាភ្លើ តែបើចង់សន្សំរឿង ឲ្យដឹងថា ក្រយៅវាគឺអញ្ចឹង។
    ៤) ការចោទដាក់បន្ទុកលើ CNRP ។ វាមិនខុសទេ ពីព្រោះរឿងនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពី CNRP និងពួកអាក្បាលខូច CNRP មួយចំនួន។ វាមិនខុសទេ។ គឺគេប្រាប់ឲ្យដឹង។
    ល្មមទៅ អាល្បងអ៊ូចាន់រិទ្ធ ! ទៅតេហៅមេឯងមកវិញ មក ហើយហៅអាអ៊ុំសំអាន និងអារៀលខេមរិន្ទមកវិញផង ! កុំដើរឃោសនា ស្អីពីសភាពការណ៍កម្ពុជាបច្ចុប្បន្នច្រើនពេក ! ប្រយ័ត្នជ្រុលខ្លួន មកវិញចូលគុកតែម្តង៕

  2. អាជ្រូកកូនអាណាល់ says:

    ទោះបីផែនទីមកពីណាក៏ដោយបើវាមកស្រាយថា​ដូចគឺចប់បាត់ហើយ (អ្នកជំនាញខាងផែនទីនូវមើលមិនដឹងទំរំារាស្រ្តសាមញ្ញ ហើយដល់ថ្នាក់មិនចេះអក្សរទៀត បោកបានស្រួលតែម្តង)។ និយាយឲ្យខ្លីដេញអាពួកក្បត់ជាតិទំលាក់ពីអំណាច ទើបបញ្ហាប្រំដែនជាមួយយូនអាចដោះស្រាយបាន។ មតិ អាជ្រូកកូនអាណាល់

  3. Khmer ISO says:

    Do whatever is for the sake of Cambodia and people only. That’s it !

  4. Anonymous says:

    Bol = viet brand! go to hell! this country not belong to vn puppet groups.

  5. Angkor Wat says:

    សូមអស់លោកអ្នកនាំគ្នាទៅផ្ទៀងផ្ទាត់ ពិនិត្យកន្លែងបោះបង្គោលព្រំដែនលើដីវិញទើបច្បាស់លាស់ជាង
    ព្រោះការបោះបង្គោលព្រំដែននៅលើដីមានការកែប្រែជាច្រើនដោយរដ្ឋាភិបាលហ៊ុនសែន !
    ដូចជាការដូរភូមិខ្មែរនិងយួន បែងចែកទឹកព្រែកសម្រាប់ប្រជាជនទាំងពីរប្រទេសប្រើប្រាស់អីនិងជាដើម
    អាចជាការធ្វើអោយបាត់បង់ទឹកដីខ្មែរបាន ប្រសិនណាអស់លោកអ្នកមិនពិនិត្យច្បាស់លាស់ !