លោក ហ៊ុន សែន​ បន្ត​ធ្វើការ​រិះគន់​មេ​បក្ស​ប្រឆាំង

លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន។ រូបថត ហ្វេសប៊ុក

លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បន្ត​ធ្វើការ​រិះគន់​ទៅលើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា​ជា​មនុស្ស​​ដែល​ពូកែ​កុហក និង​បោកប្រាស់​ចំពោះ​​អ្វី​ដែល​មេបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​នឹង​ដំឡើង​ប្រាក់​ខែ​ និង​រិះរក​វិធី​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​​សមាជិក​ព្រឹទ្ធសភា និង​សកម្មជន​ជាង ១០ ​នាក់​កំពុង​ជាប់​​ឃុំ​នៅ​ពន្ធនាគារ​។

លោក​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​ទៅកាន់​យុទ្ធជន​រាប់​ពាន់​នាក់​ក្នុង​អំឡុង​ពិធី​បិទ​សមាជ​ផ្ទៃក្នុង​នៃ​សមាគម​យុទ្ធជន​កម្ពុជា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ម្សិលមិញ​ថា៖ «​ប្រសិន​បើ​គាត់​( រង្ស៊ី) ពូកែ​កុហក​ប្រជាជន​ដូចនេះ​តើ​គាត់​អាច​ដឹកនាំ​ប្រទេស​បាន​យ៉ាង​ម៉េច​ទៅ​? វា​មិន​អាច​ទៅ​រួច​ទេ​​»។ «​​គាត់​និយាយ​ថា​ដោះលែង​ពួកគេ​ត្រឹម​ខែ​សីហា​ប៉ុន្តែ​ឥឡូវ​នេះ​ខែ​កញ្ញា​​គាត់​មិន​អាច​ធ្វើ​បាន​វា​ជា​ការ​កុហក។ តើ​គាត់​គិត​យ៉ាង​ម៉េច​ដែរ​ចំពោះ​អ្នក​ដែល​គាំទ្រ​គាត់​?»។

អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​​សង្គ្រោះជាតិ​បាន​ថ្លែង​ថា​នឹង​បន្ថយ​វោហារស័ព្ទ​រិះគន់​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ខណៈ​ដែល​លោក​​ទៅ​សួរ​សុខទុក្ខ​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ និង​សកម្មជន​ជាង​ ១០ ​នាក់​ផ្សេង​​ទៀត​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ពាក់កណ្តាល​ខែ​សីហា។

កាល​ថ្ងៃ​ទី ២១ កក្កដា​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​ ១១ នាក់​ត្រូវ​បាន​ផ្តន្ទាទោស​​​ពី​បទ​​ដឹកនាំ​ និង​ចូលរួម «​កុបកម្ម​» ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា​ឆ្នាំ​មុន​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​។ ពួកគេ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី ៧ ទៅ​ដល់ ២០ ឆ្នាំ​។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «​​សម រង្ស៊ី ពូកែ​បង្ក​បញ្ហា​អ្នក​សុំ​ឲ្យ​មាន​ការ​ធ្វើការ​ជាមួយ​គ្នា​ប៉ុន្តែ​អ្នក​កុហក និង​បោកប្រាស់​។​ ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ទេ​ចំពោះ ហ៊ុន សែន ដែល​មាន​បទពិសោធ​យូរ​មក​ហើយ»​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​ការ​អត្ថាធិប្បាយ​ដែល​​​ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន មិន​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​ជាតិ​ទេ​។ «​​ខ្ញុំ​អាច​ឆ្លើយ​បាន​តែ​ចំពោះ​បញ្ហា​ណា​ដែល​​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​ជាតិ​ប៉ុណ្ណោះ​ហើយ​ខ្ញុំ​នឹង​ទុក​វា​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ​ពិចារណា​»៕


What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន​ បន្ត​ធ្វើការ​រិះគន់​មេ​បក្ស​ប្រឆាំង"

  1. Rayuth says:

    អ្នកណា ជាមេភូតកុហក ឬបោករាស្រ្តពិតប្រាកដ ប្រជាជនខ្មែរបានដឹង និងស្កាល់រួចហើយ ។ អ្នកណាមានសមត្ថភាព ដឹកនាំប្រទេស និងស្រលាញ់ប្រជាជនខ្មែរ និងការពារផលប្រយោជន៏ជាតិ និងប្រជាជនជាងបក្សពួក និងក្រុមគ្រួសាររបស់ខ្លួននិងមិនប្រព្រឹត្តអំពើពុករលួយ រំលោភអំណាច គាបសង្កត់ជិះជាន់រាស្រ្តទន់ខ្សោយ អភិវឌ្ឍន៏លើទឹកភ្នែករាស្រ្ត ដឹកនាំប្រទេសរហូតដល់ធនធានធម្មជាតិទាំងឡាយស្ទើរតែខ្ទេចហិនហោច និងគ្មានសមត្ថភាពដោះស្រាយបញ្ហាជាតិធំៗ និងចូលចិត្តប្រើប្រាស់អំណាចសម្លុតគំរាមចាប់ចង់ ដាក់គុកច្រវ៉ាក់ជនតវ៉ា ឬគូប្រជែង។ល។និង។ល។ ប្រជាជនខ្មែរបានដឹង និងស្គាល់ច្បាស់ណាស់ ។
    អ្នកនយោបាយបែបនេះ គឺគ្មានចេះអ្វីក្រៅតែពីសម្លុត និងគំរាមគេតែប៉ុណ្ណោះ។ ពេលគេសង្កេតឃើញ គាត់បែបភ័យខ្លាចនឹងស្រមោលរបស់គាត់ និងភ័យខ្លាចការចាញ់ម្តងទៀតមកលងគាត់។
    គ្មានអ្វីពិបាកស្រែកទេ ពិព្រោះគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសស្ថិតនៅក្រោមការត្រួត្រារបស់គាត់ ដែល ចាំតែជួយបន្ទរ ។ តែសូមកុំភ្លេចថាប្រជាជនចេះវិនិច្ឆ័យថាសម្តីគាត់ ឬអ្នកនយោបាយ១អង្គនេះត្រឹមត្រូវ ឬល្អ ឬមិនល្អ?
    សូមកុំភ្លេចថា “កាន់តែគំរាម និងសម្លុតគេ កាន់តែអស់ប្រជាប្រិយ៏ភាព និងកាន់តែទទួលបានកាស្អប់ពីប្រជាជន” ។ កាន់តែរំលោភអំណាច កាន់តែធ្លាក់រណ្តៅ ។

    ប្រជាជនខ្មែរអាចបានយល់ថា ជនផ្តាច់ការ និងអ្នកប្រជាធិបតេយ្យពិត គឺខុសគ្នាដូចមេឃនិងដី ។ ជនផ្តាច់ការស្រលាញ់ និងក្រាញនឹងអំណាច តែអ្នកប្រជាធិបតេយ្យពិត មិនក្រាញនឹងអំណាច ហើយគោរពច្បាប់ជាធំ។ ពួកផ្តាច់ការមិនសូវខ្វាយខ្វល់ពីទុក្ខវេទនា និងការលំបាករបស់ប្រជាជន និងជាតិទេ ។ ពួកនេះគិតតែពីការពង្រឹងអំណាចដដើម្បីអាចគាប
    សង្តត់ និងសម្លុតអ្នកណាដែលហ៊ានតវ៉ាឬប្រឆាំងការដឹកនាំបែបផ្តាច់ការ និងអសមត្ថភាពរបស់ខ្លួន ។ ពួកនេះស្រលាញ់អំណាចជាងជាតិទៅទៀត ។ ពួកនេះគ្មានសេចក្តីខ្មាស់អៀនក្នុងការដឹកនាំប្រទេស និងប្រព្រឹត្តខុសឬរំលោភច្បាប់ឡើយ។ សំរាប់មេដឹកនាំប្រកាន់ប្រជាធិបតេយ្យដូចជានៅជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី កាណាដា អង់គ្លេស ។ល។និង។ល។ ដឹកនាំប្រទេសមានការទទួលខុសត្រូវខ្ពស់ និងមានការខ្មាស់អៀន ដោយហ៊ានលាលែងពីតំណែងភ្លាមៗប្រសិនបើមិនអាចដោះស្រាយបញ្ហាជាតិជូនប្រជាជន ឬមានការស្តីបន្តោសពីកំហុសឆ្គងរបស់ខ្លួនក្នុងពេលកំពុងដឹកនាំប្រទេស ។ តែសំរាប់មេដឹកនាំផ្តាច់ការមិនដូច្នោះទេ គឺនៅតែក្រាញនឹងអំណាច បើទោះជាដឹងថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ។ ដើម្បីការពារអំណាច ពួកនេះប្រើប្រាស់យោធា និងតុលាការពូករលួយ និងជំពាក់នេងនយោបាយជាឧបករណ៏ក្នុងការគំរាម សម្លុតចាប់ដាក់គុកជនណា ដែលហ៊ានប្រឆាំងនឹអំពើអាក្រក់ ការរំលោភច្បាប់ និងការរំលោភអំណាចរបស់ខ្លួន ។
    ដូច្នេះទស្សនះ និងជំហររបស់អ្នកប្រជាធិបតេយ្យ និងជនផ្តាច់ការគឺខុសគ្នាឆ្ងាយបំផុត ។ ប្រជាជនខ្មែរអាចយល់ និងវិនិច្ឆ័យបាន ថាតើជនផ្តាច់ការត្រូវការ និងចងបានអ្វីបំផុត ហើយពួគប្រជាធិបតេយ្យមានជំហរចង់បានអ្វី ។

    អ្នកណាគំរាម សម្លុត និងភូតកុហកបោករាស្រ្តពិតប្រាកដ ប្រជាជនខ្មែរអាចបានយល់ ដឹងរួចរាល់ហើយមិនបាចរ៉ាយរ៉ាប់ទេ ។

  2. :( says:

    ដើររិះគន់គេបានដល់រិះគន់វិញចាប់គេដាក់គុក

  3. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ពួកបាតផ្សាវាអញ្ចឹងហើយថាឲ្យគេបានដល់គេគ្រាន់និយាយរករឿងគេ៕