ប៉ែន តុលា បដិសេធ​កំហុស ភិន សុដាលីស លើក​ឡើង

ប៉ែន តុលា និង ភិន សុដាលីស ថ្ងៃ​ភ្ជាប់ពាក្យ​កាលពី​ឆ្នាំ​ ២០១៣ ​​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

ប៉ែន តុលា និង ភិន សុដាលីស ថ្ងៃ​ភ្ជាប់ពាក្យ​កាលពី​ឆ្នាំ​ ២០១៣ ​​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ថ្វីដ្បិត​តែ​រក្សា​ជំហរ​ចង់​ដឹកដៃ​អតីត​គូដណ្ដឹង​កញ្ញា ភិន សុដាលីស រក​ត្រើយ​សុភមង្គល​ទៅ​ថ្ងៃ​អនាគត​ឲ្យ​តែ​នាង​ត្រឡប់​ក្រោយ​មិន​ប្រកាន់​ឡើយ​បច្ចុប្បន្ន​ដែល​កំពុង​ញាំញី​​ដោយ​ភាគី​ទី​បី​នោះ​លោក ប៉ែន តុលា បែរ​ជា​បញ្ជាក់​ថា៖ «អ្វី​ដែល​លោក​ទទួល​យក​​មិន​បាន​នោះ​គឺ​កំហុស​ខ្លះ​ដែល ដាលីស លើក​ឡើង​បំភាន់​អារម្មណ៍​មហាជន»។

តប​នឹង​សន្និសីទ​កាសែត​​ដ៏តក់ក្រហល់​របស់​លោក អ៊ិន សុភិន ហែក​ទ្រូង​បង្ហាញ​ពណ៌​បេះដូង​កូនស្រី​ជា​សាធារណៈ​នៅ​ព្រលឹម​ថ្ងៃ​ទី​ ២៧ ខែ​សីហា​ពី​ប្រធានបទ​តាម​វាយ​តារា​សម្តែង​លោក ប៉ែន ចំរ៉ុង ដែល​ថា​មាក់​ងាយ​កិតិ្តយស​គ្រួសារ​លោក​នោះ កញ្ញា ភិន សុដាលីស ដែល​ជា​កូនស្រី​ក៏​បាន​ចេញ​សារ​បកស្បែក​មុខ​របស់​ឪពុក​ខ្លួន​ថា​កំហុស​​គ្រប់​យ៉ាង​មកពី​លោក អ៊ិន សុភិន ទើប​រឿង​ដល់​ថ្នាក់​នេះ​។

ពី​ឃ្លីប​វីដេអូ​រយៈពេល​ ១៥ ​នាទី​នោះ​កញ្ញា ភិន សុដាលីស ក៏​បង្ហាញ​ពី​ការ​តូចចិត្ត​នឹង​​ស្នេហា​ដំបូង​ប៉ះ​ចំ​លោក ប៉ែន តុលា មនុស្ស​កុហក​ធ្លាប់​មាន​ភរិយា និង​ធ្លាប់​ប្រើ​កាយវិការ​ច្រាន​ស្រដៀង​ហិង្សា​មកលើ​រូប​នាង​ដែរ​។

ប៉ុន្តែ​ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​នៅ​រសៀល​ម្សិលមិញ​លោក ប៉ែន តុលា ប្រាប់​ថា៖ «​ក្រៅ​ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន ដាលីស បកស្រាយ​នោះ​ក៏​នៅ​មាន​ចំណុច​មួយ​ចំនួន​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​»។

លោក ប៉ែន តុលា ដែល​នៅ​តែ​ប្រាប់​ថា​លោក​នៅ​​តែ​រក្សា​ចិត្ត​ស្រឡាញ់​ និង​ទទួល​យក ដាលីស ធ្វើ​ជា​គូ​អនាគត​បើ​នាង​ត្រឡប់​ក្រោយ​ដោយ​មិន​ប្រកាន់​អ្វីៗ​ដែល​កើតឡើង​នោះ​ឡើយ។

តារា​សម្តែង និង​ម៉ូដែល​មាន​កំណើត​ពី​ទឹកដី​ទេសចរណ៍​តារា​រះ​ទិស​និរតី​ (កំពង់​សោម​) ដែល​កំពុង​វិវឌ្ឍ​ខ្លួន​ជា​ពាណិជ្ជករ លោក ប៉ែន តុលា ​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ខ្ញុំ​ធ្លាប់​រៀបការ​ប្រពន្ធ​ម្តង​នៅ​ស្រុក​កំណើត​ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​គេ​ថា​មាន​ដល់​ទៅ​កូន​នោះ​ទេ​ហើយ​ក៏​សូម​បកស្រាយ​បន្ថែម​ទៀត​ដែរ ដែល​ថា​ខ្ញុំ​មិន​ធ្លាប់​បាន​ប្រើ​ហិង្សា​ដូច ដាលីស និយាយ​ទេ​»។

ប៉ែន តុលា បាន​រៀបរាប់​ឲ្យ​ដឹង​ថា៖ «ចំណង​ស្នេហ៍​រវាង​ខ្ញុំ​ និង​ដាលីស គ្មាន​អ្នក​ណា​បង្ខំ ឬ​ក៏​ប៉ា​បង្ខំ​នោះ​ទេ។ ស្នេហា​នេះ​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ​នេះ​គឺ​កើតឡើង​ដោយ​ស្ម័គ្រចិត្ត​ទាំង​ពីរ ឬ​ថា​ដោយ​ចិត្ត​ និង​ចិត្ត​។ ប៉ុន្តែ​ពួកយើង​ធ្លាប់​អាក់អន់​ចិត្ត​នឹង​គ្នា​ម្តង​ដែរ​មុន​ពួកយើង​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​»។

បុរស​ពោះ​ម៉ាយ​វេច​សម្ពាយ​ពី​ដែនដី​តំបន់​ឆ្នេរសមុទ្រ​មក​សាង​ជីវិត​ថ្មី​នៅ​ដី​ក្រុង​ភ្នំពេញ លោក ប៉ែន តុលា ឲ្យ​ដឹង​បន្ត​ថា៖ «ខ្ញុំ​ទទួល​កំហុស​មួយ​ខ្ញុំ​មិន​បាន​ប្រាប់ ដាលីស ឲ្យ​ដឹង​មុន​ផ្តើម​ក្តីស្រឡាញ់​​គឺ​ស្រឡាញ់​គ្នា​ហើយ​បាន​ប្រាប់​ថា​ខ្ញុំ​ធ្លាប់​រៀបការ​មាន​ប្រពន្ធ​ម្តង។ ពេល​នោះ​ដ្បិត​ថា​នាង​ថ្នាំងថ្នាក់​ចិត្ត​បន្តិច​មែន​តែ​រឿង​នេះ​កើតឡើង​មុន​ភ្ជាប់​ពាក្យ​មិនមែន​ក្រោយ​ភ្ជាប់ពាក្យ​ដូច ដាលីស និយាយ​ក្នុង​វីដេអូ​នោះ​ដែរ​»។

កូនធម៌​សំណព្វ​ចិត្ត​ថៅកែ​កុន​រហូត​ដល់​ថ្នាក់​លើក​កូនក្រមុំ​ឲ្យ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា៖ «ការ​សម្រេច​ចិត្ត​ភ្ជាប់ពាក្យ​ដែល​មាន​ចាស់​ទុំ​ទាំង​សង​ខាង​ដឹង​ឮ​លើក​ជំនូន​នេះ​មិនមែន​ពួកគាត់​ចេះ​តែ​ធ្វើ​នោះ​ទេ។ មុន​នេះ​ពួកយើង​បាន​រួម​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ដើម្បី​សិក្សា​ចិត្ត​គ្នា​ច្រើន​ថ្ងៃ​លុះ​ត្រឡប់​មក​វិញ​លោក ប៉ា លោក អ៊ិន សុភិន គាត់​បាន​ហៅ​ពួកយើង​ទាំង​ពីរ​នាក់​សួរ​ថា​ម៉េច​ស្រឡាញ់​ហើយ​អាច​ភ្ជាប់​បាន​ទើប​បាន​គាត់​ធ្វើ​មិនមែន​គាត់​នឹក​ឃើញ​ក៏​ធ្វើ​នោះ​ទេ​»។

បើ​ទោះបី​ជា​យ៉ាង​ណា​រឿង​ស្នេហា​ប្រែ​ធាតុ​ជា​ល្វីង​ជូរចត់​រហូត​​ផ្តាច់​ពាក្យ​នេះ​លោក ប៉ែន តុលា ពុំ​បកស្រាយ​នោះ​ទេ​ដោយ​លោក​បាន​រុញ​ចម្លើយ​នេះ​ថា៖ «មាន​តែ​ប៉ា ភិន ទេ​ដែល​អាច​និយាយ​រឿង​នេះ​បាន»​។

ប៉ុន្តែ​លោក​នៅ​តែ​និយាយ​ពាក្យ​ដដែល​ថា​លោក​ស្វាគមន៍​ដំណើរ​ត្រឡប់​ក្រោយ​របស់ ភិន សុដាលីស ជានិច្ច​តែ​បើ​នាង​មិន​វិល​វិញ​ក៏​មិន​ខារខាំង​នាង​ដែរ​ព្រោះ​នោះ​ជា​ការ​សម្រេច​ចិត្ត​របស់​នាង។

ចំណែក​រូប​លោក​វិញ​លោក ប៉ែន តុលា បញ្ជាក់​ថា៖ «ខ្ញុំ​នៅ​តែ​ជា​កូនធម៌​ប៉ា ភិន ដ៏​ល្អ​រហូត»៕


What Next?

Recent Articles

6 Responses to "ប៉ែន តុលា បដិសេធ​កំហុស ភិន សុដាលីស លើក​ឡើង"

  1. Anonymous says:

    Look at some another girls all over cambodia and prettier tha sodalis.
    For me I kick her out from my mind and find another more beautiful and very attitude .

  2. love cambodia says:

    បើលោកតុលាឯងល្អ មិនមែងលែងលះគ្នាក្លាយជាពោះម៉ាយនោះទេ ឬក៏លោកគិតថាប្រុសដូចគ្នាមិនយល់ពីស្ថានភាពនេះ បើគេមិនស្រលាញ់ហើយ ម៉េចក៏ខំប្រឹងម្លេះ មិនចេះខ្មាស់គេ

  3. Chourn says:

    បើខ្ញុំជាតួខាងស្រីវិញខ្ញុំនិងរើសយកប៉ែនតុលាទើបគ្រួសារទាំងមូលមានសុភមង្គល

  4. ស្តេចបក្សី says:

    សុំសួតុលា បើដាលីសមិនព្រមយកហើយហេតុអ្វីនៅធ្វើមុខក្រាសទៀត?ឯដាលីសបើមិនយកតុលា ត្រូវដោៈស្រាយអោយច្បាស់មិនមែនរត់ចោលផ្ទៈអញ្ចឹងទេ,មិនល្អធ្វើអោយខូចកិត្តិយសខ្លួន និង ស្រ្តីខ្មែរផ្សេងទៀត,ស្រីដែលស្អុយឈ្មោៈប្រុសគេមិនលើកយើងធ្វើប្រពន្ធទេ,, យកនាងសំរាប់ កំដពេលវា អផ្សក ,ចំណែក ចំរ៉ុង បើស្រលាញ់ដាលីស គួតែចូលទៅស្តីដណ្តឹងតាមប្រពៃណីខ្មែរ,មិនត្រូវលួចលាក់ដូច្នេៈទេ,មិនមែនស្ងាត់ដូចចោរលួចសេៈនោៈទេអាវ៉ា,ផ្តល់កិត្តិយសអោយនាង ,រឺទុកនាងជាស្រីកំដ?

  5. ចចក says:

    នាងហ្នឹងរើសយកមនុស្សដែលមិនផ្តល់កិត្តិយសអោយនាង រងកម្មហើយតទៅមុខ,អាចំរ៉ុងធ្វើអោយថោកអស់ប្រុសផ្សេងទៀត,ស្រីកាកី ប្រុសថោក សមគ្នាដូច …….ហា ហា,

  6. អត់យល់.... says:

    សួរថា តើ តុលា មានអីយអស្ចារ្យជាង ចំរុង បាន ប៉ា ភិនមិន ពេញចិត្ត? តួកុនដូចតែគ្នា ម៉េចបានជាស្រលាញ់ តុលាងុបម្លេស (តិច មាបអីយនិះនុះទៅ? ) ទុកចិត្តមិនបានទេប្រុសៗមានប្រពន្ធកូនហើយ សម័យឥឡូវ។ ដូច មាន ញ៉ែម សំអូន ជា ឧទាហរណ៍ ស្រាប់។