​វិភាគ​៖ ហេតុ​អ្វី​រដ្ឋាភិបាល​ជំរុញ​ឲ្យ​បន្ត​បោះបង្គោល​ព្រំដែន ខណៈ​មិនទាន់​បាន​ការឯកភាព​គ្នា​?​

ដោយ៖​ អ៊ិត សូធឿត​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 03:41 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក វ៉ា គឹមហុង​ បង្ហាញផែនទីដែលទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ កាលពីពេល​កន្លងមក (រូបថត៖ ទេព សូនី)


​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែ​សីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​មន្ត្រី​របស់​លោក​ឲ្យ​បន្ត​ការងារ​បោះ​បង្គោលព្រំ​ដែន​ជា​មួយ​ប្រទេសជិតខាង ដោយ​ទន់ភ្លន់ និង​ម៉ឺងម៉ាត់ ដោយ​លោក​បញ្ជាក់ថា ការងារ​ផ្ទៀងផ្ទាត់​ផែនទី ដើម្បី​បំភ្លឺ​ជូន​ប្រជាជន​ទូទៅ​បាន​បញ្ចប់​ហើយ​។​

​ការបញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន​ជាមួយ​ផែនទី​១៨​ផ្ទាំង ខ្ចី​មកពី​អង្គការសហប្រជាជាតិ និង​ផែនទី​ខ្ចី​មកពី​ប្រទេស​បារាំង ដោយ​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាងថា ផែនទី​ទាំងនោះ​គឺ​ដូចគ្នា​។ យ៉ាងនេះ​ក្ដី រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​អាមេរិក​ដើម្បី​ផ្ទៀងផ្ទាត់​ផងដែរ ប៉ុន្តែ​អាមេរិក​មិនទាន់​បាន​ប្រគល់​ផែនទី​ឲ្យ​កម្ពុជា​នៅឡើយ​ទេ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែង​តវ៉ា​ជាមួយ​រដ្ឋាភិបាល ពី​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ​ក៏​មិនទាន់​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ផ្លូវការ​លើ​បញ្ហា​នេះ​ផងដែរ​។​

​តើ​ហេតុអ្វី​បានជា លោក ហ៊ុន សែន ជំរុញ​ឲ្យ​បន្ត​បោះបង្គោល​ព្រំដែន ខណៈពេល​ដែល​កម្ពុជា​ខ្លួនឯង​នៅ​មិនទាន់​ទទួល​បាន​ការឯកភាព​គ្នា​?

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់ថា ការ​ដែល​រដ្ឋាភិបាល​ជំរុញ​ឲ្យមាន​ការបន្ត​បោះបង្គោល​ព្រំដែ​ន​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ចង់​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ឲ្យ​បាន​ឆាប់ និង​ចង់​បញ្ជាក់ថា ការបោះបង្គោល​ព្រំដែនរ​បស់​រដ្ឋាភិបាល​កន្លង​មក គឺ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​។ យ៉ាងណាក៏ដោយ លោក​ថា ការបន្ត​បោះបង្គោល​ព្រំដែន ខណៈពេលដែល​មិនទាន់​មាន​ការឯកភាព​ផ្ទៃក្នុង​នោះ នឹង​បង្កើតឲ្យមាន​ការសង្ស័​យ​ទៅលើ​ការងា​ររបស់​រដ្ឋាភិបាល​ក្នុង​កិច្ចការ​បោះបង្គោល​ព្រំដែន​នេះ​។ 

លោក សូ ចន្ថា បន្ថែមថា ដើម្បី​ទទួលបាន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​កិច្ចការ​បោះបង្គោល​ព្រំដែន រដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មការ​ចម្រុះ ដែល​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ផែនដី​ពិតប្រាកដ ក៏ដូចជា​តាមដាន​ដំណើរការ​នៃ​ការបោះបង្គោល​ព្រំដែន​។ លោក​ថា​៖ “​ជា​ការព្យាយាម​បញ្ចប់ ហើយ​ព្យាយាម​បញ្ជាក់ថា អ្វី​ដែល​ធ្វើ​កន្លង​មក​បោះ​បាន​៨៣​ភាគរយ​ហ្នឹង គឺ​ត្រឹមត្រូវ​។ ក៏​ប៉ុន្តែ​ការ​ដែល​រដ្ឋាភិបាល​ធ្វើ​បែប​ហ្នឹង គឺ​មិន​អាច​រក​ឯកភាព​ជាតិ​ឃើញ​ទេ ពី​ព្រោះ​ការ​ដែល​បញ្ជា​ឲ្យ​គណៈកម្មកា​របោះ​បង្គោលព្រំ​ដែន​បន្តទៀត ដោយ​គ្មាន​ភាគី​ផ្សេង​ទៀត​ទៅ​ផ្ទៀងផ្ទាត់​ផ្ទៃ​ដី​ពិតប្រាកដ និង​លើ​ផែនទី​នោះ​អា​ហ្នឹងហើយ​ជា​ការព្យាយាម​បិទ​ព័ត៌មាន ហើយ​មិន​បើក​ច្រក​ឲ្យ​ភាគី​ផ្សេងៗ​បាន​ចូលរួម​ធ្វើការ​ផ្ទៀងផ្ទាត់​”​។​

​សម្រាប់​ប្រធាន​វេទិការ​អនាគត​និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់ថា ការ​ដែល​រដ្ឋាភិបាល​បន្ត​ការបោះបង្គោល​ព្រំដែ​ន​ជា​រឿង​ល្អ ដោយ​លោក​គិតថា ប្រសិនបើ​រដ្ឋាភិបាល​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​បន្ត​ទៀត​ក៏​មិនមាន​អ្វី​ខុស​គ្នា​ដែរ​។ លោក​ថា​អ្វី​ដែល​សំខាន់​គឺ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​ព្រំដែន​នេះ ប្រកបដោយ​តម្លាភាព​គឺ​បើក​ឲ្យ​គ្រប់​ភាគី​សង្កេត និង​ពិនិត្យ​តាមដាន ហើយ​រដ្ឋាភិបាល​ត្រូវ​បញ្ចេញ​រាល់​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការបោះបង្គោល​ព្រំដែន​។ 

​លោក អ៊ូ វីរៈ បន្ថែមថា រដ្ឋាភិបាល​គួរ​បញ្ចេញ និង​ធ្វើ​ការពន្យល់​ពី​ផែនទី​ខ្នាត​១/៥០០០០ ដែល​រដ្ឋាភិបាល​អះអាង​ថា ត្រូវបាន​ប្រើប្រាស់​អម​ជាមួយ​ផែនទីបោន​ខ្នាត​១/១០០ ០០០ សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​នានា​របស់​គណបក្សប្រឆាំង ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​។ លោក​ថា​៖ “​ចិត្ត​ខ្ញុំ​មែនទែន បង្ហាញ​មួយ​ជំហាន​ទៀត​ទាក់ទង​រឿង​ផែនទី គឺ​ការដូរ​ពី​ផែនទី​ខ្នាត​១/១០០០០០ ទៅ​១/៥០០០០ បើ​អាច​បង្ហាញ​កន្លែង​ហ្នឹង​មួយទៀត​គឺ​មាន​ការទុកចិត្ត​ឥឡូវនេះ ហើយ​ដោយសារ​មាន​បុគ្គល​មួយចំនួន​មាន​មន្ទិលសង្ស័យ​។ ខ្ញុំ​ថា​រដ្ឋាភិបាល​បន្ត​បើកចំហ គឺជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​បំផុត ដើម្បី​ទាក់ទាញ​ការគាំទ្រ និង​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​នៅក្នុង​បញ្ហា​ហ្នឹង ហើយ​ប្រសិន​ទាក់ទង​រឿង​បោះបង្គោល  យើង​នៅតែ​ដូចគ្នា​អ៊ីចឹង បន្តធ្វើៗ​ទៅ ប៉ុន្តែ​គួរតែ​បើកចំហ​បន្តិច​ទៅ​”​។​

​កាលពី​ថ្ងៃអាទិត្យ ទី​៦ ខែ​សីហា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​ក្នុង​ហ្វេ​សប៊ុក​របស់​លោកថា លោក​សាទរ​ចំពោះ​ការឆ្លើយតប​របស់​រដ្ឋាភិបាល​បារាំង​ពី​លទ្ធភាព​ក្នុង​ការបញ្ជូន​អ្នកជំនាញ​មកជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​។ យ៉ាងណាក៏ដោយ នៅក្នុង​លិខិត​ឆ្លើយតប​លោក​ប្រធានាធិបតី​បារាំង François Hollande ផ្ញើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា បារាំង​អាច​បញ្ជូន​អ្នកជំនាញ​ផែនទី​មក​បាន លុះត្រា​មាន​ការស្នើសុំ​ពី​ភាគី​ប្រទេស​ទាំង​ពីរ​។ ចំណែក​អនុប្រធាន​គណៈ​កម្ម​ធិ​ការ​ព្រំដែន លោកស្រី កុយ ពិធី បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ថា មកដល់ពេលនេះ ភាគី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​ពុំ​មាន​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​ផែនទី​នោះ​ទេ ដូច្នេះ​លោក​ស្រី​ថា ភាគី​ទាំង​២​មិនទាន់​ចាំបាច់​ត្រូវការ​អ្នកជំនាញ​ពី​ប្រទេស​បារាំង ដើម្បី​មក​ជួយ​ឡើយ​។​

ទោះជា​យ៉ាងនេះ​ក្ដី លោក​សាស្ត្រាចារ្យ សូ ចន្ថា យល់ថា កម្ពុជា​គួរ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ផែនទី​មកពី​ប្រទេស​បារាំង​ដោយ​លោក​ថា កន្លងមក​កម្ពុជា និង​វៀតណាម​មាន​ចំណុច​មួយចំនួន​មិន​ឯកភាព​គ្នា​ដែល​លោក​ថា ត្រូវការ​ភាគី​ទី​៣ ឬ​អ្នកជំនាញ​ដើម្បី​ជួយ​ដោះស្រាយ​ឲ្យបាន​ត្រឹមត្រូវ​៖ “​ភាគី​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ ហើយ​អាច​អញ្ជើញ​ភាគី អន្តរជាតិ​ដែល​មាន​ជំនាញ​ខាង​ផែនទី​ហ្នឹង​ត្រួតពិនិត្យ​ទាំងអស់​គ្នា ហើយ​បូក​រួម​ទាំង​ភាគី​វៀតណាម​ទៀត ពីព្រោះ​កន្លងមក​រដ្ឋាភិបាល​តែងតែ​លើកឡើង​ហើយ​ថា មាន​ការ​មិន​ឯកភាព​គ្នា​ចំណុច​មួយចំនួន​រវាង​ប្រទេស​វៀតណាម ឧទាហរណ៍ វៀតណាម​ព្យាយាម​ជីក​ស្រះ​នៅលើ​ទឹកដី​ខ្មែរ ព្យាយាម​ធ្វើ​ប៉ុស្តិ៍​នៅ​លើ​ទឹកដី​ខ្មែរ ខណៈពេល​ដែល​កម្ពុជា​ចេញ​កំណត់​ទូត​ដើម្បី​ហាមឃាត់​ជាដើម​។ អ៊ីចឹង​អាហ្នឹង​បញ្ជាក់ថា មិន​ទាន់​ឯកភាព​គ្នា​ទេ រវាង​វៀតណាម​និង​កម្ពុជា​។ អ៊ីចឹង​ការ​ដែល​បញ្ជាក់ថា មិនចាំបាច់​ស្នើសុំ​ទៅ​ភាគី​ជំនាញ​អន្តរជាតិ ហ្នឹង​គ្រាន់តែ​ជា​លេស​”​។​

​អ្នកវិភាគ​បាន​យល់​ឃើញ​ខុស​គ្នា​ចំពោះ​ករណី​នៃ​ការជំរុញ​ឲ្យ​បន្ត​ការ​បោះបង្គោល​នេះ ដោយ​លោក សូ ចន្ថា យល់ថា ការបន្ត​បោះបង្គោល​ព្រំដែន​ដោយ​ពុំ​ទាន់​មាន​ការឯកភាព​ជាតិ​នេះ​នឹង​នាំឲ្យ​មាន​ការសង្ស័យ​បន្តទៀត ខណៈ​លោក អ៊ូ វីរៈ យល់ថា រដ្ឋាភិបាល​គួរ​បន្ត​ការងារ​នេះ​ព្រោះ​វា​ជា​តួនាទី​របស់​រដ្ឋាភិបាល​។ យ៉ាងណាក៏ដោយ អ្នកវិភាគ​ទាំង​ពីរ​យល់​ឃើញ​ដូចគ្នា​ថា ដើម្បី​ទទួលបាន​ការទុកចិត្ត​ពេញលេញ​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​គណបក្ស​ប្រឆាំង រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​នេះ​ប្រកបដោយ​តម្លាភាព គឺ​ត្រូវ​បញ្ចេញ​រាល់​ឯកសារ​ពាក់ព័ន្ធ និង​ស្វែងរក​ជំនួយ​អ្នកបច្ចេកទេស​ពី​ប្រទេស​បារាំង​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​៕

សូមសរសេរមកលោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

5 Responses to "​វិភាគ​៖ ហេតុ​អ្វី​រដ្ឋាភិបាល​ជំរុញ​ឲ្យ​បន្ត​បោះបង្គោល​ព្រំដែន ខណៈ​មិនទាន់​បាន​ការឯកភាព​គ្នា​?​"

  1. Judge says:

    There has been a messy affair with this continued hiding agenda.
    Everybody knows there are 2 sets of maps , 1/100 000 scale and 1/50 000 scale.
    Quite difficult to see the difference between the maps.
    Best is to you the ones can read by computer. These maps possibly have been digitized.
    Plotting coordinates are more readily possible and also the AREA of the map can be calculated. Any drafting firm or survey or engineer can work on it.
    Please stop making national matter complicated.
    Samneang

  2. ?? says:

    JUST LET THIS UGLY GUY DO WHAT HE WANTED . WHEN THE TIME COME THIS NATION TRAITOR WILL BE PANISHING THE HWOLE FAMILIES . I CAN SEE HIS SIN THAT HAVE DOE IN THE PAST IS COMING TO HUNT HIM RIGHT NOW. HE CAN NOT GET AWAY FROM HANGING IN FRONT OF PUBLICE ONE DAY. GOD CAN NOT SAVE THIS KIND OF EVIL THAT COMMITED ALOT OF CRIM AGAIN HUMMANITY. I DO NOT GIVE ANY EXCUSE TO THE PERSON WHO I FOUND OUT HE WAS THE MURDER .TO THE GUY WHO ALWAY MAKE COMMENT TO SUPORTED THOSE UGLY FACE HUN SEN.COME TO GET ME AND PLEASE DO NOT BRING THE HAND CUP WHIT YOU . OVER HERE THAT KIND OF HAND CUP IS WAITING TO WELL COME YOU.

  3. ជាតិខ្មែរគង់វង្ស says:

    The maps from UN are wrong, the maps from France are wrong. So the maps from the market that the opposition party use are right?

  4. love cambodia says:

    ព្រោះយួនបង្ខំអោយហ៊ុន សែនធ្វើអោយហើយមុនពេលCNRP ឈ្នះឆ្នោត

  5. oengveasna says:

    គ្រាន់តែនិយាយរិៈគន់គឺដើម្បីស្ថាបនា,វាមិនជ្រុលទេ,,,,,,,ចុៈបើបាញ់កម្មករ,តារាចំរៀង,ស្លាប់រាប់សិបនាក់វាមិនជ្រុលទេរឺ?