ដោយ៖ នួន បូរិន | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com
ព្រះរាជអាជ្ញាខេត្តតាកែវបានសម្រេចដោះលែង លោក ឈា តាំងស៊ន មន្ត្រីគណបក្សសង្គ្រោះជាតិ នៅស្រុកព្រៃក្បាស់ ដោយមានហេតុផលថា បុរសរូបនេះមានស្នាដៃជួយបង្រៀនកូនខ្មែរ ក្នុងឋានៈជាគ្រូបបង្រៀនជិត៣០ឆ្នាំ។
កូនប្រុសលោក ឈាតាំងស៊ន គឺលោក ឈា ប៊ុនឫទ្ធិ បានប្រាប់ VOD ថា ឪពុករបស់លោកត្រូវបានព្រះរាជអាជ្ញាធរ លោក ខាត់ សុភត្រា ដោះលែងកាលពីម្សិលមិញ ប៉ុន្តែសម្រេចពិន័យជាប្រាក់៣លានរៀល នៅក្រោមមាត្រា៤៩៦ ដែលមានទោសពី១ឆ្នាំទៅ២ឆ្នាំ។ លោក ឈា ប៊ុនឫទ្ធិ ឱ្យដឹងទៀត ការដោះលែងឪពុករបស់ខ្លួន គឺកើតក្រោយពីគាត់បាន សារភាពកំហុស ហើយម្យ៉ាងទៀតលោកថា ដោយសារតែតុលាការមើលឃើញពីគុណបំណាច់ឪពុកលោកជាគ្រូបង្រៀនទើបចូលនិវត្តន៍។
លោក ឈា តាំងស៊ន ជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកព្រៃកប្បាស និងជាគ្រូបង្រៀនដែលចូលនិវត្តន៍។ លោកត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ទី៥ខែកញ្ញា បន្ទាប់ពីលោកបានបង្ហោះច្បាប់ចម្លងនៃឯកសារស្តីពីយុទ្ធសាស្ត្រ២០ចំណុចរបស់វៀតណាមដើម្បីរំលោភឈ្លានពានទឹកដីកម្ពុជា នៅលើទំព័រហ្វេសប៊ុករបស់លោក៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com
ត្រូវតែ ដោះលែង គាត់ ទើបត្រឹមត្រូវ ពីព្រោះគាត់ មានគំនិត ការពារ ទឹកដី ខ្មែរ !